ភាគទី ៨ : មិនមានចេតនា

506 19 6
                                    

<ផ្លាច់>"អូយ!!! នេះនាងកើតជំងឺឆ្កួតជ្រូកហេ៎បានជាទះខ្ញុំអញ្ចឹងហា៎?"។ ចម្ងល់គ្រប់យ៉ាងត្រូវបាន ស្រាយពេលដែលបានដៃតូចនោះស្រវ៉ាមកផ្ទះចំ កញ្រ្ចប់មាត់គេមួយដៃលាន់ខ្ទរឡានទើបនាយកំលោះត្រូវលើកដៃខ្ទប់មាត់ហើយសម្លក់នាងដោយឈឺចាប់ផងនឹងខឹងផង។

"និយាយស្តីគ្មានជីជាតិហើយថែមសម្ដីដែលគ្រោតគ្រាតចឹងទៀត! មួយដៃកណ្ដាលមាត់ដ៏ស្អុយរបស់លោកនេះវាស្រាលពេកហើយបើតាមត្រូវសឹងតែដាក់មួយដៃចូលដល់ផុងកន្លែតផងទេដឹង? ហឹស!"។ ម៉ារៀ ក៏ខាំធ្មេញហើយក្រពាត់ដៃងាកមុខទៅម្ខាងរីឯ ជីមីន ក៏យកដៃមកអង្អែលមុខមុននឹងទាញបាំងដែលជាប់ដំបូលឡាននៅខាងក្នុងរបស់គេចេញមកទម្លាក់ចុះមកសម្លឹងផ្ទៃមុខសង្ហាគេខ្លាចថាវានឹងខូចទម្រង់មុខសង្ហារបស់គេជាទីបំផុតទើបនាងងាកមកមើលគេវិញ។

"ហើយនាងមានរឿងអីបានជាត្រូវទះមាត់ខ្ញុំ? ខឹងស្អីទៅ?"។ ជីមីន ក៏សួរនាងវិញហើយ ម៉ារៀ ក៏សម្លក់គេ។

"ដែលហៅថានាងជ្រូកនោះអី! មួយម៉ាត់ជ្រូកពីរម៉ាត់ជ្រូក! នេះខ្ញុំមានកន្លែងណាដែលមើលទៅដូចជាជ្រូកនោះប្រុសខុសស្តង់ដា!"។ ម៉ារៀ ក៏បោះសម្ដីនេះមកវិញដោយការខឹងសម្បាជាដើមហេតុដែលនាងទះគេហើយ ជីមីន ក៏យកអណ្ដាតទល់នឹងថ្ពាល់ខ្លួនឯងបន្តិចដោយហួសចិត្តនឹងនាង។

"អូ!!! និយាយការពិតប៉ុណ្ណឹងសោះក៏ខឹងហើយ? ត្រូវ! ពេលនេះនាងមិនមែនជាជ្រូកទេព្រោះតែចំណាយលុយច្រើនទៅកែសម្ផស្សអស់រាប់ម៉ឺនដុល្លារនោះទេទើបបានជាប្រែប្រួលបែបនេះនោះហា៎ស្រីជ្រូក?! នេះស្គាល់គ្នាយូរមកហើយ! នរណាទៅដែលមិនដឹងថាកាលពីនៅវិទ្យាល័យថ្នាក់ទី 7 នាងមានគីឡូទៅដល់ 75 គីឡូទាំងខ្លួនឯងកម្ពស់ 1.67 សោះ?!"។ ជីមីន ក៏ចាប់ផ្ដើមរំលឹករឿងដើម ម៉ារៀ ក៏ចងចិញ្ចើមដាក់នាយកំលោះហើយនាងក៏សម្លក់គេវិញដោយមុខមិនចុះចាញ់។

"កាលពីនៅក្មេងខ្ញុំពិតជាធាត់មែនតែខ្ញុំក៏នៅមានកម្ពស់លូតលាស់លឿនជាងប្រុសខ្លះដែលរៀនថ្នាក់ទី 9 ហើយអាយុ 15 ឆ្នាំនឹងគេដែរតែបានកម្ពស់តែ 1.62 ! ទៅណាមកណាត្រូវគេហៅថាកន្តឿៗមិនដាច់ពីមាត់ជារើយៗ! លោកក៏មិនអស្ចារ្យជាងខ្ញុំប៉ុន្មានដែរ!!"។ ម៉ារៀ ក៏ថាឲ្យនាយកំលោះវិញទើប ជីមីន ក៏ខាំមាត់ដាក់នាងខណៈ ម៉ារៀ ក៏បើកភ្នែកធំឌឺដងគេវិញដោយមិនចុះចាញ់គ្នា។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now