ភាគទី ៦៦ : ឈឺចាប់ស្របគ្នា

622 26 6
                                    

មន្ទីរពេទ្យ ....

"លោកគ្រូពេទ្យ!!! លោកគ្រូពេទ្យ !!! ជួយផង!!!"។ ពេលនេះរាងកាយមាំទាំរបស់កម្លោះម្នាក់ក៏បានស្ទុះស្ទាបីរាងកាយដែលសន្លប់ស្តូកស្តឹងហលយមានឈាមជោកខោនោះដោយរឹកពារភ័យរន្ធត់ជាខ្លាំងហើយពេលនេះក៏មានគ្រូពេទ្យជាមករកគេមុននឹងរុះរាន់ទាញគ្រែអ្នកជម្ងឺចេញមក។

"បានហើយលោក! ដាក់គាត់មកលើគ្រែនេះមកមិនអីទេ! ត្រៀមបន្ទប់សង្រ្គោះបន្ទាន់ឥឡូវនេះ! អ្នកជម្ងឺមានឈាមច្រើនណាស់! លឿនឡើង!!"។ គ្រូពេទ្យក៏នាំគ្នាឆ្លេឆ្លាហើយរុញគ្រែអ្នកជម្ងឺនាងក្រមុំដែលរងគ្រោះនេះចូលទៅហើយ ជីមីន ក៏រត់តាមគ្រែដែលរុញនោះដែររហូតដល់មុខបន្ទប់នេះគ្រូពេទ្យក៏ប្រាប់គេថាឲ្យរង់ចាំនៅខាងក្រៅទើប ជីមីន មានតែសម្លឹងមើលនាងតាមកញ្ជក់ថ្លាតូចលើទ្វារបន្ទប់នោះហើយទឹកមុខគឹេក៏នៅតែស្លេកស្លាំងភ័យហើយបារម្ភ។

"នេះ ម៉ារៀ កើតអីទៅ? ទេវតាអើយ!!! មានរឿងអីទៅ? អូយ! ក្បាលរបស់ខ្ញុំ!!! កុំទាន់ឈឺនៅពេលនេះអី! អឹក!!!"។ នាយកម្លក៏ចាប់ផ្តើមក្តោបក្បាលរបស់ខ្លួនឯងដែលកំពុងតែធ្វើទុក្ខតែកប្រឹងឃាត់វាទាំងដឹងហើយថាគេក៏គ្មានសមត្ថភាពអ្វីហាមវាទេ។

ការសង្រ្គោះបន្ទាន់ក៏ឆ្លងផុតពីមួយម៉ោងចូលមួយម៉ោងទៀងហើយនាយកម្លោះដែលអង្គុយលើកៅអីរង់ចាំនេះក៏ក្តោបក្បាលជាប់ហលយក្នុងចិត្តគេនៅមិនសុខឡើយទាំងក្បាលកាន់តែឈឺចាប់ឡើងតែគេមិនបានខ្វល់ឡើយពីការឈឺចាប់របស់ខ្លួនព្រោះតែនារីនៅខាងក្នុងនោះទើបរងគ្រោះធ្ងន់ធ្ងរជាងគេហលយគេក៏នឹកដល់មនុស្សស្រីដែលបង្កបញ្ហានោះទើបដៃញ័រជាខ្លាំង។

"សង្ឃឹមថាអូនមិនកើតអីទៅចុះ ម៉ារៀ !"។ នាយកម្លោះខ្ទប់មុខនឹងនិយាយដោយការបារម្ភេជាខ្លាំង។

"បងប្រាប់អូនហើយតើថាបើមិនស្រួលខ្លួនអូនសម្រាកសិនទៅ! ចំពេលដែលអូនធូរស្រាលជាងនេះចាំចេញមក! ឃើញាទេថាឥឡូវមកពេទ្យទាលើតែបានអូនឯងនេះ!"។ ខណៈដែល ជីមីន ក្រោកឈរបែរខ្នងគេនោះស្រាប់តែមានក្រមុំកម្លោះមួយគូក៏ងាកមកសម្លឹងគេមុននឹងពួកគេមើលមុខគ្នាក៏មានអារម្មណ៍ថាប្រហែលធ្លាប់ស្គាល់កម្លោះម្នាក់នេះ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now