ភាគទី ៥ : គាបសង្កត់

589 25 7
                                    

ក្លឹបកំសាន្ត ...

ភ្លេងរណ្តំក្នុងក្លឹបរាត្រីដ៏ប្រណីតនៅកណ្តាលទីក្រុង តូក្យូ នេះតែងតែមានភ្ញៀវចូលម៉ោងមិនចេះដៃហើយពិសេសបំផុតសម្រាប់កំលោះដែលចូលចិត្តចំណាយភាពសប្បាយរឿងថារបស់ខ្លួននៅទីនេះផងដែរ។

"នេះបងញ៉ាំស្រាក្រហមឬក៏វីស្គីទៅបងសម្លាញ់ចា៎! នេះចាំអូនចាក់ជូនណា!"។ ងាកមកមើកំលោះរូបសង្ហាដែលមកអង្គុយនៅបន្ទប់ វីអាយភី ដាច់ដោយឡែកពីគេបើគ្រាន់តែក្រលេកឃើញក៏ដឹងដែរថាគេជាបុរសដែលចូលចិត្តចាយការសប្បាយលំដាប់ខ្ពស់មានស្រីអមសងខាងនឹងស្រីបម្រើឆ្វេងស្ដាំមិនចេះខ្វះ។

"អ្វីក៏បានតាមអូនចាក់ឱ្យចុះ!"។  នាយកំលោះសង្ហាដែលមានរហ័សនាមថាកំពូលបុរសសម្បូរស្នេហ៍ ជីមីន ខាវេនណូ បានកំពុងតែអង្គុយធ្វើមុខស្មើហើយដៃទាំងសងខាងគឺអោបក្រសោបនារីៗដែលអង្គុយអមគេមកឆ្វេងស្ដាំយ៉ាងជាប់។

"បង មីន សង្ហារបស់អូនថ្ងៃនេះមុខមិនស្រស់អញ្ចឹងបងសំលាញ់? មានរឿងអីធ្វើឲ្យបងពិបាកចិត្តមែនទេ? ប្រាប់អូនមកណាចាំអូនកំដរចុះណា៎?"។ នារីដែលស្លៀករ៉ូបក្រហមឆែកចេញដល់គល់ភ្លៅក៏យកដៃអូសកាត់ដើមទ្រូងរបស់កម្លោះ  ជីមីន នាំឲ្យនារីដែលអង្គុយនៅម្ខាងទៀតដែលស្លៀកឈុតខ្មៅលេចដើមទ្រូងចេញមកស្ទើរតែទាំងអស់នោះក៏ខាំមាត់ហើយយកដៃនាងមកវាសដៃនាងរ៉ូប ក្រហមចេញ។

"នេះក៏មានអូនដែរណាបង មីន ! បងត្រូវការអោយអូនជួយរំសាយទុក្ខទេ? អូនពូកែណាស់អាខាងជួយរំលែកទុក្ខបងនោះណា-អូយ! នេះនាងឯងឆ្វាច់ដៃយើងមែន?"។ ពេលនេះដែលនារីស្លៀករូបខ្មៅដែលដាក់ក្បាលដេកលើដើមទ្រូង ជីមីន ហើយដៃនាងក៏អង្អែលនាយក៏នោះត្រូវបាននារីដែលស្លៀករ៉ីបក្រហមចាប់កករវាសដៃចេញដោយការច្រណែននាំឲ្យពួកគេបញ្ចេញចង្កូមដណ្ដើមកំលោះសង្ហានៅចំពោះមុខគេទើប ជីមីន ក៏ដកដង្ហើមធំមុននឹងចាប់ឱបស្មាតពួកគេទាំងពីរ។

<ជុបៗ>"ពុទ្ធោអូនៗ!! កុំឈ្លោះគ្នាព្រោះបងបានទេ កុំហា៎?! នេះអូនៗយល់ចិត្តបងហើយតើថាបងកំពុងតែពិបាកចិត្តមែនអត់?! បើពួកអូនៗនៅដណ្ដើមបងហើយឈ្លោះវ៉ៃគ្នានាំឱ្យខូចសាច់ខ្ចីញ៉េញរបស់អូនៗនេះបងក៏ពិបាកចិត្តស្លាប់ហើយណា! ឥឡូវបងថាម្នាក់មួយខ្សឹតនឹងល្មមឈប់ខឹងហើយណា៎! គួរងាកមកបម្រើបងវិញមែនទេអូនៗ?"។ ជីមីន ក៏បញ្ចេញសមត្ថភាពលួងលោមនារីៗរបស់គេដោយបែបនេះនាំឲ្យស្រីៗទាំងអស់ក៏បាក់ចិត្តទៅលើគេភ្លាមៗអោបផងថើបផងលួងនាយកំលោះសង្ហាឲ្យបាត់ទុកមួយគ្រាដែរ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now