ភាគទី ៦៥ : ទទួលយកអូនវិញបានទេ?

751 28 9
                                    

"ហ៊ឺម ....!"។ កែវភ្នែកស្រស់ថ្លារបស់នាងក្រមុំត្រូវបានបើកដោយសារតែពេលនេះក៏ព្រឹកទៅហើយតែនាងមានអារម្មណ៍ថាងប់ងុយជាខ្លាំងហើយគ្មានកម្លាំងទៀតផងក៏មានអារម្មណ៍ថាមិនចង់ក្រោកសោះតែទោះយ៉ាងណានាងក៏មិនត្រូវទម្លាប់ស្ពឹកខ្លួនចឹងដែរ។

"អេ៎! មីន ! មីន បងនៅឯណា?"។ ពេលដែលនាងក្រោកឡើងមើលជុំវិញខ្កួនឯងក៏ឃើញតែភាពទទេស្អាតហើយលើខ្លួននាងមានសម្លៀកបំពាក់មួយឈុតដែលមើលទៅគឺដឹងថាជាឈុតរបស់នាយកម្លោះដែលប្រហែលជាយកមកពាក់ឲ្យនាងហើយគេនោះក៏មិនដឹងថាបាត់ទៅណាឡើយ។

<ក្រាក>"អ៎! ក្រោកហើយរឺ?"។ នាយសង្ហាដែលពាក់អាវសាមីសហើយប្រឡេះឡេវនោះក៏កាន់ថាសអាហារមកហើយក៏សួរនាំនាងទើប ម៉ារៀ ក៏ប្រញាប់បោះជើងចុះទៅរកគេតែក៏បែរជាត្រូវដួលទន់ជើងទៅវិញ។

"អេ៎! ប្រយ័ត្ន! នេះចុះមកធ្វើអី?"។ ជីមីន ក៏ស្ទុះចូលទៅទប់នាងជាប់ហើយនាងក្រមុំស្លន់មិនតិចដែរក៏ស្រវាកាន់អាវគេតែនាងក៏សម្លឹងមុខនាយកម្លោះនេះហាក់ខុសពីសោះដងដែកគេពាក់មុខយក្សដាក់នាងទើបនាងក៏ញញឹមដាក់គេ។

"អារុណសូស្តីលោកប្តី!"។ សម្តីនាងក្រមុំហាក់ផ្ងែមធ្វើឲ្យ ជីមីន ក៏ភ្ញាក់ផ្អើលមុននឹងគេក៏ងាកមកលើកចិញ្ចើមហើយក៏យកដៃអង្អែលសក់នាង។

"អឺម!!! អារុណសួស្តី ម៉ារៀ ទៅងូតទឹកសម្អាតខ្លួនសិនទៅចឹង! នេះខ្ញុំយកនំប័ុងនឹងទឹកដោះគោខ្លះ! គិតថា ម៉ារៀ បែបចុះក្រោមមិនកើតទេក៏លើកមកឲ្យដល់លើទៅ!"។ ជីមីន ក៏ដើរទៅយកថាសដាក់ហារនៅលើតុហើយ ម៉ារៀ ក៏ដើរតាមគេតិចៗដោយសារតែជើងនាងនៅញ័រព្រោះតែយប់មិញនេះក៏ដឹងហើយថាខ្លាំងក្លាថ្នាក់ណា។

"ចុះបងមិនញ៊ាំទេរឺ?"។ ម៉ារៀ ព្យាយាមបង្កើតភាពសិ្នតស្នាលក៏ស្រវាឪប ជីមីន ពីក្រោយខ្នងហើយ នាយកម្លោះក៏ងាកមកមើលតាមកន្ទុយភ្នែកមុនឹងគេក៏ញញឹមតិតៗ។

"អឺម! ញ៊ាំរួចហើយពីព្រលឹមនោះឯង! ដំបូងគិតថាដាស់ ម៉ារៀ ដែរតែមើលឃើញគេងស្រួលក៏ខ្លាចថារំខានគិតថាឥ្យគេងឲ្យពេញកម្លាំងចុះ!"។ ជីមីន ក៏ងាមមករកនាងមុននឹង ម៉ារៀ ក៏សម្លឹងគេហើយនាងក៏បែរមកមុខមករកគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now