Villa Jeon __________
ក្រោយពីជូនរាងតូចទៅផ្ទះហេីយ Jungkook ក៏ត្រឡប់មកផ្ទះរបស់គេដូចគ្នា នាយកម្លោះបោះជំហ៊ាន អ្វីដែលទទួលបានមុនគេគឺ ខ្នេីយហោះមកពីណាមិនដឹងចំកណ្ដាលមុខរបស់គេពេញៗតែម្ដង។
«អា៎....បង kook »Jimin បេីកភ្នែកធំៗពេលខ្នេីយដែលជាស្នាដៃគេគប់ទៅលេី Taehyung មិញបែជាត្រូវបងរបស់គេជំនួសទៅវិញ ស៊យធំហេីយលេីកនេះ។
«Jeon Jiminie »Jungkook ហៅរបស់ឈ្មោះប្អូនប្រុសទាំងខឹង អ្នកកម្លោះកាន់ខ្នេីយណែន នឹងដេីរទៅរករាងតូចដែលកំពុងរត់ត្រេល ទៅឈរពីក្រោយខ្នងរបស់ Taehyung ។
«អូនសុំទោសបងប្រុស អូនគ្មានចេតនាទេ មកពីបង Tae គាត់ញោះអូនមុនទេីបអូនគប់គាត់»Jimin បួញមាត់រៀបរាប់ប្រាប់បងប្រុសពីដំណេីរដេីមទងដែលគេគប់ត្រូវនាយ ទាំងបេីកភ្នែកម៉ក់ដូចកូនឆ្មា ធ្វេីអោយអ្នកជាបងខឹងមិនបានដោយសារតែចាញ់ត្រង់ភ្នែកនឹងទឹកមុខដូចកូនឆ្មាគួរអោយស្រលាញ់តែម្ដង។
«មករកបងភ្លាម Jiminie »Jungkook លែងទឹកមុខធ្វេីមុខមាំដាក់ប្អូនប្រុសដែលកំពុងពេបមាត់អោប Taehyung ជាប់។
«អីយ៉ា...Jungkook សម្រួលគ្នាទៅកុំដាក់ Minnie អី»Taehyung ក៏ចឹងទៀតការពារសម្បេីមណាស់មេីលចុះ ពាត់ដៃអោបកាយតូចដែលនៅពីក្រោយជាប់តែម្ដង។
«Taehyung hyung កុំឃាតេីលេីកនេះនឹងប្រដៅក្មេងឌឺចេញម្ដង»Jungkook ញាក់ភ្នែកអោយ Taehyung ធ្វេីអោយអ្នកកម្លោះដឹងថាខ្លួនធ្វេីលេង ទេីប Taehyung ងក់ក្បាលនឹងទាញ Jimin ចេញមក។
«Minnie មិនអីទេណាកុំខ្លាចអី»Taehyung និយយាលួងលោមពេលក្មេងតូចកំពុងពេបមាត់រលីងរលោងចង់យំ ពេលដែលនាយទាញដៃចេញពីក្រោយខ្នងនឹងរុញទៅអោយបងប្រុសរបស់គេ។
«បង Tae អូ៎»Jimin ធ្វេីមុខចង់យំដាក់ Taehyung នឹងងាកទៅមេីលបងប្រុសម៉ក់ៗ។
«អូ៎....កុំធ្វេីមុខចឹងអីណា....កូនឆ្មារបស់បង»Jungkook សេីចឡេីងនឹងទាញកាយតូចរបស់ប្អូនប្រុខតែម្នាក់មកអោប នឹងថេីបថ្ងាស់របស់រាងតូចមួយខ្សឺតយ៉ាងវែង ទេីបអង្អែលក្បាលប្អូនតិចៗទាំងញញឹម។
«ហិហិ»Jimin សេីចខឹកៗពេលដែលបងប្រុសមិនវៃនឹងប្ដូរជាអោបខ្លួនគេជំនួសវិញ ដេីមទ្រូងរង្វង់ដៃបងប្រុសគេកក់ក្ដៅខ្លាំងណាស់ក្រោយពេលដែលគ្មានលោកប៉ា។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
Part 33
Start from the beginning
