«ថេីបមួយមក បងនឹងដោះលែងអូន»Jungkook ថេីបថ្ពាល់របស់រាងតូចមួយខ្សឺតទៀត ទេីបដៃចេញអោយរាងតូចធ្វេីកិច្ចការរបស់គេបន្ត។
ក្រោយពីធ្វេីអាហាររួចរាល់ហេីយ Jungkook នឹង Hoseok បានជួយគ្នារៀបចំនឹងលេីកអាហារដាក់លេីតុអោយរួចរាល់ ទេីបបំបែកគ្នាទៅតាម Vmin នឹងម៉ាក់របស់គេអោយមកញាំបាយ។
តុកៗ
«Tae hyung Minnie ahh ញាំបាយ»Jungkook គោះទ្វារនឹងហៅអ្នកនៅខាងក្នុង។
«okay ទៅមុនចុះ»Taehyung ដែលមិនបានគេងលក់ក៏ឆ្លេីយនឹង Jungkook
«ឆាប់ទៅណា»Jungkook
Taehyung ងាកមកមេីលអ្នកក្នុងរង្វង់ដៃដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះទាំងមិនដាច់ចិត្តដាស់ តែបេីមិនដាស់ដូចជាមិនកេីត ព្រោះមិនចង់ខ្វះសុជីវធម៌ ទេីបលេីកដៃអង្អែលថ្ពាល់រាងតូចថ្នមៗ
«Minnie អូនសម្លាញ់ភ្ញាក់ឡេីង»Taehyung និយាយម៉ាល្មមរាងតូចស្ដាប់លឺ អ្នកកម្លោះឆ្លៀតថេីបថ្ពាល់ប៉ោងមួយខ្សឺតទៀត។
«ហឺមបង Tae»Jimin គ្រហឹមតិចៗទាំងទឹកមុខជ្រួញព្រោះមិនទាន់ចង់ងេីប មុខតូចញីញក់ពេញទ្រូងគ្មានអាវរបស់រាងក្រាស់ ធ្វេីអោយរាងក្រាស់អស់សំណេីចមិនស្ទេីរ។
«ងេីបឡេីងក្មេងកម្ចិល»Taehyung សែនគ្រឺតខ្នាញ់នឹងរាងតូចខ្លាំងមែនទែនមេីលធ្វេីចុះឡេីងដូចកូនក្មេង បេីគង់តែជាប់សន្យាជាមួយ Jungkook កុំអីគេងនឹងរំលោភអោយបាត់អាចារឹកក្មេងនឹងមិនខាន។
«ហឺម អូនឃ្លាន»Jimin បួញមាត់ឡេីងស្រួចនិយាយទៅរាងក្រាស់ដែលកំពុងទាញអាវយកមកពាក់។
«បេីឃ្លានងេីបអីញាំបាយអោយលឿន»Taehyung លេីកអោយរាងតូចងេីប ហេីយខ្លួនក៏ចុះពីលេីគ្រែ ដេីម្បី ពរ រាងតូចចុះទៅក្រោម។
«កុំពរអូន ខ្លាចអ៊ុំស្រីថាអោយ»Jimin ហាមពេលដែលរាងក្រាស់លេីកពរ គេខ្លាចម៉ាក់របស់ Hoseok ឃេីញចឹងហេីយគេខ្មាស់។
«okay ទៅលុបមុខអោយស្វាងទៅចាំខុះទៅក្រោម»Jimin ឆ្លេីយហេីយក៏ចូលទៅបន្ទប់ទឹកមួយភ្លេត បន្ទាប់មកក៏ចេញមកវិញ ពេលជូតមុខមាត់អោយស្ងួតហេីយ ក៏ប្រញាប់រត់អោបដៃរបស់រាងក្រាស់នឹងចុះទៅញាំបាយជាមួយគ្នា។
VOUS LISEZ
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
Roman d'amourJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
Part 27
Depuis le début
