«បងប្រើសម្ដីតូចធំយ៉ាងម៉េច បងខឹងព្រោះបងបារម្ភនេះមានគិតដល់ចិត្តបងខ្លះទេ»Jungkook ធ្លោយមាត់គំហកអោយទៅ Hoseok ធ្វើអោយ មនុស្សមាឌតូចភ្ញាក់មិនស្ទើ

«បងប្រុសកុំស្រែកដាក់ខ្ញុំហឹកៗ»Jimin យំរឹតតែខ្លាំងពេលត្រូវបងប្រុសស្រែកគំហកដាក់ គេស្អប់នឹងខ្លាចសំឡេងខ្លាំងៗ ហើយក៏បែខ្លួនរតើទៅបន្ទប់បាត់

«Jung បងជ្រុលពេកហើយ អូនមិនដែលដឹងថាបងនឹងប្រើចរឹតបែបនេះដាក់ពួកអូននោះទេ»Hoseok ងាកមកនិយាយដាក់រាងក្រាស់ទាំងខឹងហើយក៏រត់ទៅតាម មិត្តបាត់ពេលនេះមិនដឹងថាយំប៉ុណ្ណាទេ

«ហ៉ើយ»Jungkook ទម្លាក់ខ្លួនសាឡុងទាំងអារម្មណ៍មួម៉ោមុននេះគេមិនបានតាំងចិត្តថានឹងស្រែកគំហកដាក់ប្អូននឹងមនុស្សដែលគេស្រលាញ់ទេ តែគេខឹងពិតមែន

«ចាហ្វាយមិនគួរស្រែកដាក់ពួកគេទេ »Taehyung និយាយទៅកាន់ចាហ្វាយនាយ ព្រោះយល់ថាមុននេះ Jungkook ជ្រុលពិតមែន

«ទៅតាមលួង Jimin ទៅ Taehyung »Jungkook ប្រាប់ទៅមនុស្សជំនិតអោយទៅលួងប្អូនរបស់ខ្លួនព្រោះពេលនេះប្រហែលជាយំហើមភ្នែកលើសមុនបាត់បានទៅហើយ ស្រួលមិនស្រួលយំលិចផ្ទះហើយមិនដឹង

«ចុះចាហ្វាយមិនគិតទៅលួង Jhope ទេឬគេក៏កំពុងអន់ចិត្តនឹងចាហ្វាយដូចគ្នា ព្រោះមុននេះខ្ញុំឃើញភ្នែកក្រហមចង់យំ»Taehyung ប្រាប់ទៅចាហ្វាយនាយអោយទៅលួងមនុស្សរបស់ខ្លួនដូចគ្នាព្រោះថា Hoseok ពេលនេះក៏មិនខុសពី Jimin ដែល

«ដឹងហើយ»Jungkook ងើបឈរនឹងនាំគ្នាឡើងទៅលើជាមួយនឹង Taehyung

Jimin room_______

         Jimin អង្គុយយំអោប Hoseok នៅលើពូក គេខឹងគេអន់ចិត្តដែលបងប្រុសរបស់គេដែលនិយាយថាស្រលាញ់គាជាងអ្វីៗចុងក្រោយបែជាស្រែកដាក់គេ ថាអីថាចុះបន្ទោសអីក៏បន្ទោសចុះសុំតែម្យាងកុំស្រែកដាក់គេ គេខ្លាចគេអន់ចិត្ត

«ហ៉ឺៗ»Jimin បន្តយំមិនថា Hoseok លួងលោមយ៉ាងណាក៏ Jimin មិនព្រមឈប់យំដែល

«Jimin កុំយំអីណាបើឯងយំបែបនេះស្អែកឡើងភ្នែករបស់ឯងនឹងហើមជាមិនខានទេណា សម្លាញ់កុំយំអី»Hoseok ព្យាយាមនិយាយលួងលោមអ្នកដែកកំពុងយំលើស្មារបស់ខ្លួនវាស្ទើតែជោកអាវទៅហើយ

«ហឹកៗបងប្រុសមិនស្រលាញ់យើងទេ គាត់ ស្រែកដាក់យើងហ៉ឺៗ Jhope គាត់អត់ស្រលាញ់យើងទៀតទេ»Jimin យំឡើងសសឹកនឹងនិយាយតាមអារម្មណ៍អន់ចិត្តរបស់ខ្លួន

«ពុទ្ធោអើយ អ្នកណាទៅដាច់ចិត្តមិនស្រលាញ់ឯងនោះ Jungkook ស្រលាញ់ឯងណាស់ដែលថាព្រោះខឹងនឹងបារម្ភ សុំទោសដែល នាំបញ្ហាអោយឯង»Hoseok និយាយទម្លាក់សំឡេងព្រោះដោយសារតែគេទើប Jimin នឹង Jungkook ត្រូវមកទាស់សម្ដីគ្នាបែបនេះ គេមិនចង់អោយខ្លួនមកក្លាយជាបញ្ហារវាងបងប្អូនគេទេ

«មិនមែនកំហុសឯងទេ ឯងជួយ Jin hyung ទើបទៅជាបែបនេះ»Jimin ងើបចេញពីស្មាមិត្តគេមើលមុខរបស់ Hoseok

«កុំគិតរឿងវាហួសហើយ ដែលសំខាន់ពេលនេះឈប់យំហើយចុះទៅនិយាយជាមួយបងប្រុសឯងអោយដឹងរឿងទៅណា »Hoseok ជូតទឹក ភ្នែកលើថ្ពាល់ក្រពុំចេញនឹងញញឹមស្រាលដាក់

«ស្អែកខ្ញុំនឹងទៅសុំទោសបងប្រុស»Jimin ញញឹមលឹបភ្នែកគួរអោយស្រលាញ់ដាក់ Hoseok 

«បើចឹងឯងគេងទៅ»Hoseok ដាក់អោយ Jimin គេងនឹងនិយាយពីនេះពីនោះរហូតដល់ Jimin គេងលក់ទើបខ្លួនងើបចេញទៅក្រៅ វិញ តែពេលបើកទ្វាក៏ភ្ញាក់ព្រឺតព្រោះ Taehyung មកឈរស្ងាត់ៗមុខបន្ទប់ «អុស៎ លោកមកឈរអីស្ងាត់ៗបែបនេះ»នាយតូចនិយាយទាំងភ្ញាក់

«Jimin យ៉ាងម៉េចហើយ»Taehyung សួរទាំងបារម្ភ មុននេះគេចង់ចូលទៅណាស់តែលឺសំឡេងរបស់ Hoseok ក៏សុខចិត្តនៅឈរស្ដាប់នៅខាងក្រៅតែម្ដង

«គេងលក់ហើយចូលទៅមើលទៅ»Hoseok ដើរចេញនឹងបើកផ្លូវអោយ Taehyung ចូលទៅមើល Jimin ហើយខ្លួនក៏ដើរទៅបន្ទប់របស់ខ្លួនវិញ

ចាំមើលអ្នកណាលួងអ្នកណាពេលនេះ Hopekook

មិនទាន់ដឹងអីផង Jungkook ស្រែកដាក់ Hoseok ហើយចុះទម្រាំទៅមុខទៀត? អ្នកណាខ្លះយល់ច្រឡំថារឿងនេះជារឿង ផ្អែលល្ហែម 😁


សុំទោសចំពោះកំហុសឆ្គងក្នុងភាគនេះ
សរសេរដោយ:Bee

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now