bully (ចប់)

6K 186 26
                                    

@ ៨ឆ្នាំក្រោយ

នៅមាត់សមុទ្រនៃខេត្តប៊ូសានរបស់ប្រទេកូរ៉េខាងត្បូងកំពុងតែមានការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់ពិធីរៀបការដ៏ធំមួយរវាងកូនមហាសេដ្ឋីទាំងពីរនៃប្រទេសកូរ៉េខាងតកបូងដែលមានភ្ញៀវក៨តកតយសមកចូលរួមទាំងអស់ សុទ្ធសឹងតែជាពួកអភិជនទាំងអស់

"តើលោក ចន ជុងហ្គុក ព្រមទទួលអ្នកនាងគីម ថេហ្យុងធ្វើជាភរិយាយដែរទេ?"

"បាទខ្ញុំព្រម"ជុងហ្គុក ពោលឡើងទាំងញញឹមសម្លឹងមើលទៅមុខថេហ្យុងមិនព្រមព្រិចភ្នែកទាល់តែសោះ

"ចុះអ្នកនាង គីមថេហ្យុង វិញ ព្រមទទួលលោកចន ជុងហ្គុកធ្វើជាស្វាមីដែរទេ?"

"ចា៎សខ្ញុំព្រម"ថេហ្យុង តបទៅលោកអាចារ្យវិញទាំងស្នាមញញឹមនឹងសម្លឹងមើលទៅជុងហ្គុកដូចគ្នា

ក្រោយពីនិយាយស្បថស្បែជាមួយលោកអាចារ្យរួចរាល់ហើយពួកគេក៏បំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមករួចក៏ឈានមកដល់ពេលវេលាដើម្បីបោះផ្កាជ្រើសរើសគូបន្ទាប់ពីនេះដែរចំណែកឯភ្ញៀវដែលមិនទាន់មានគូរក៏នាំគ្នាទៅឈរនៅពីមុខឆាកដើម្បីរងចាំទទួលផ្កា

"បោះហើយណា"ថេហ្យុង នងជ្រលមហតងជាពីរដងទើបព្រមបោះផ្កាចេញពីដៃហោះទៅរកបុរសសង្ហាសម្បុរសស្លេកម្នាក់នោះក៏គ្មានអ្នកណាក្រៅពី មីន យុនហ្គីដែលជាពូបង្កើតរបស់នាងដែរ

"អូហូ៎ ពិតជាពិសេសណាស់ បានន័យថាគូបន្ទាប់ពីក្មួយស្រីគឺជាលោកពូហើយ"សម្លេងពិធីករបន្លឺឡើងពីលើឆាកមកស្ទើរតែមិនគួរឱ្យជឿនោះទេថាគូបន្ទាប់ជាពូរបស់កូនក្រមុំទាល់តែសោះ

យុនហ្គី ឮបែបនេះក៏សើចញឹមៗមុននឹងនាំយកបាច់ផ្កាដែលចាប់បានមុននេះទៅឈរទល់មុខបុរសដែលមានមាឌតូចជាងនាយបន្តិចនោះរួចទើបហុចបាច់ផ្កាទៅឱ្យគេ ជីមីនប្រញាប់ទទួលយកយ៉ាងលឿនទាំងញញឹមអឹមអៀនសម្លឹងមើលទៅភ្ញៀវដែលកំពុងតែស្រែកហូរកញ្ជ្រៀវយ៉ាងខ្លាំងអបអរឱ្យពួកគេគូនេះពិតជាពិសេសខ្លាំងណាស់ជា bl ហើយថែមទាំងជាពូរបស់កូនក្រមុំនិងជាបងរបស់កូនកម្លោះទៀត គិតទៅមើលតើពិសេសយ៉ាងណាទៅហ្ន៎

🔞 SHORT NOVELS 🔞Where stories live. Discover now