លោកគ្រូ(១)

6.1K 179 5
                                    

នៅក្នុងសកលវិទ្យាល័យដែលធំនិងល្បីមួយកន្លែងជាទីប៉ងប្រាថ្នារបស់និស្សិតគ្រប់រូបចង់មករៀននៅទីនេះប៉ុន្តែ ដើម្បីបានមករៀននៅទីនេះបានមិនមែនជារឿងងាយនោះទេព្រោះសាលានេះគឺសុទ្ធសឹងតែជាសិស្សពូកែលំដាប់ៗជួរមុខទើបអាចប្រលងចូលមករៀននៅទីនេះបាន

"ទីតៗ អាយ~ ផាំង"សម្លេងឡានប៉ះទង្គិចបឹងកក់ធ្វើឱ្យក្រសែភ្នែករាប់សិបគូរដែលរៀបនឹងចូលសាលាត្រូវងាកមកមើលភ្លាមខណ្ណៈដែលកង់ដួលបះជើងច្រងាងរីឯម្ចាស់កង់វិញក៏ដួលនៅក្បែរនឹងដូចគ្នាមើលទៅដូចជាមានរបួសបន្តិចបន្តួចផងដែរ

"តើមានកើតអ្វីឬអត់?"ភ្លាមនោះស្រាប់តែមានបុរសសង្ហារតែងខ្លួនសមរម្យម្នាក់ចុះចេញពីឡានមកអង្គុយទល់មុខម្ចាស់កង់មុននឹងពោលសំណួរឡើងដោយការព្រួយបារម្ភ

"ចា ចា៎ស គឺ ខ្ញុំមិនបានកើតអ្វីនោះទេ"នាងក្រមុំប្រញាប់តបទៅវិញទាំងទឹកមុខអឹមអៀន ព្រះអ៊ើយហេតុអ្វីក៏គេសង្ហារខ្លាំងយ៉ាងនេះ នាងមិនដែលបានឃើញពីមុនមកទេ សំណងហើយអ្នកដែលបើកបុកនាងគឺជាបុរសសង្ហារបើជាអ្នកផ្សេងវិញណាធានានាងនឹងជេគេឱ្យផ្អើលសាលាតែម្តងហើយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ចា ចា៎ស គឺ ខ្ញុំមិនបានកើតអ្វីនោះទេ"នាងក្រមុំប្រញាប់តបទៅវិញទាំងទឹកមុខអឹមអៀន ព្រះអ៊ើយហេតុអ្វីក៏គេសង្ហារខ្លាំងយ៉ាងនេះ នាងមិនដែលបានឃើញពីមុនមកទេ សំណងហើយអ្នកដែលបើកបុកនាងគឺជាបុរសសង្ហារបើជាអ្នកផ្សេងវិញណាធានានាងនឹងជេគេឱ្យផ្អើលសាលាតែម្តងហើយ

"បើមិនមានអ្វីទេខ្ញុំសុំទៅសិនហើយ នេះជានាមបណ្ណរបស់ខ្ញុំ បើនាងមានបញ្ហាអ្វីអាចទាក់ទងមកខ្ញុំបាន"នាយនិយាយឡើងស្របពេលដែលដៃហូតនាមបណ្ណមួយសន្លឹកឱ្យមកនាងរួចទើបចូលក្នុងឡានបើកចេញទៅ ចំណែកអ្នកដែលបាននាមបណ្ណគេហើយនិយាយពីថាញញឹមខ្ជិប ភ្លេចអស់ភាពឈឺចាប់ទាំងប៉ុន្មានចោលអស់រលីង

_______

"ឯងកើតស្អីហ្នឹង ឃើញញញឹមញញែមមួយថ្ងៃហើយនេះ"ចូលមកមិនទាន់បានប៉ុន្មានផងស្រាប់តែមានសម្លេងមួយបន្លឺឡើងពីមិត្តរួមតុភ្លាមតែម្តងឃើញថាថ្ងៃនេះចម្លែកចេះចូលមកញញឹមញញេមសើចសប្បាយខុសពីធម្មតា

🔞 SHORT NOVELS 🔞Where stories live. Discover now