bully (5)

2.9K 177 27
                                    

"អរគុណ"ថេហ្យុង ទទួលយកក្រដាស់នោះពីដៃនាយមុននឹងពោលពាក្យអរគុណតាមសុជីវធម៌របស់នាងហ្នឹងឯង

"មិនអីទេ តែថាជាក្មេង មិនខំប្រឹងរៀនទេបែរជាគេចសាលមកអង្គុយយំនៅទីនេះធ្វើអ្វី?"ជីមីន ដាក់ខ្លួនអង្គុយចុះក្បែរថេហ្យុងមុននឹងពោលសំណួរលាយឡំនឹងការចំអន់ដាក់ថេហ្យុងទៀតផង

"ខ្ញុំមិនមែនក្មេងទេ ខ្ញុំធំហើយ"ថេហ្យុង តបទៅវិញបែបមិនពេញចិត្តនាងធំហើយ នាងអាយុ១៦ឆ្នាំហើយមកថានាងក្មេងយ៉ាងមុចនេងកើត

"អូខេៗ មិនក្មេងក៏មិនក្មេងប៉ុន្តែថា មានរឿងអ្វីមែនទេ?"

"ជារឿងរបស់ខ្ញុំ កុំមករវល់"

"ហឹសៗ បានមិនរវល់ទេៗ"ជីមីនបានត្រឹមតែសើចគ្រវីក្បាលនឹងចរិតគួរឱ្យស្រឡាញ់របស់នាង បើតាមនាយដឹងចរិតរបស់នាងគឺកាចឆ្នាស់ហើយចូលចិត្តធ្វបាប ប៊ូលីគេខ្លាំងណាស់ តែហេតុអ្វីក៏ពេលដែលបានមកជួបនាយបែរជាមិនមានអារម្មណ៍បែបហ្នឹងទៅវិញ បែរជាយល់ថាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ក៏នឹកឆ្ងល់នឹងជុងហ្គុកបន្តិចបន្តួចដែរមានមនុស្សស្រីគួរឱ្យស្រឡាញ់បែបនេះនៅក្បែរហើយបែរជាមិនចាប់អារម្មណ៍ទៅវិញ

"លោកធ្លាប់ត្រូវគេប៊ូលីទេ?"នៅសុខៗ ថេហ្យុងស្រាប់តែស្រដីឡើងសួរទៅកាន់នាយក្រាស់នៅក្បែរខ្លួនទាំងទឹកមុខស្រងូតស្រងាត់

"មិនធ្លាប់ទេ"ជីមីន គ្រវីក្បាលបដិសេធនឹងសំណួររបស់នាយតាំងពីដើមមកគ្មានអ្នកណាគេមកប៊ូលីនាយទេទោះជាចង់ក៏មិនហ៊ានដែរ

"ខ្ញុំប្រាប់លោករឿងមួយចុះ ខ្ញុំនេះហើយជាអ្នកដែលប៊ូលីគេ គួរឲ្យស្អប់ដែរទេ?"ថេហ្យុង ប្រាប់ទៅនាយទាំងស្នាមញញឹមលាយទឹកភ្នែក នាងទទួលស្គាល់ថានាងពិតជាបានប៊ូលីគេពិតមែន គេគ្រប់គ្នាមើលមកនាងអាក្រក់យ៉ាងមិចខ្លះនាងក៏យល់ដែរ ប៉ុន្តែពួកគេមិនយល់ពីនាងទេថានាងគិតបែបណានោះគ្រប់គ្នាឃើញត្រឹមតែរូបភាពនិងទង្វើអាក្រក់ដែលនាងបង្ហាញឱ្យអ្នកគ្រប់គ្នាឃើញតែប៉ុណ្ណោះ

"អត់ទេ ខ្ញុំបែរជាយល់ថានាងគួរឱ្យស្រឡាញ់ទៅវិញទេ" ជីមីន និយាយនេះគឺពិតមែនមិនបានបោកបញ្ឆោតឬក៏ព្រោះតែចង់លួងលោមឱ្យនាងបានសប្បាយចិត្តនោះទេនាយគិតបែបណា នាយមើលឃើញបែបណាគឺនិយាយបែបហ្នឹង

🔞 SHORT NOVELS 🔞Where stories live. Discover now