bully (3)

2.6K 125 20
                                    

"តែខ្ញុំចង់ប្រាប់បង ខ្ញុំចង់ឱ្យបងដឹង"ថេហ្យុង ស្រដីឡើងព្រមទាំងដើរទៅឈរទល់មុខនាយដែលធ្វើឱ្យនាយបើកភ្នែកធំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពដែលបានឃើញនៅចំពោះមុខ គឺថេហ្យុង កំពុងតែឈរទាំងខ្លួនននលគោកនៅចំពោះនាយចំណែកខោអាវដែលនៅលើខ្លួនរបស់នាងមុននេះបាត់ត្រូវដោះចេញតាំងពីពេលណាក៏មិនដឹងដែរ បន្ទាប់មកទើបចាប់ដៃមាំក្រាស់សុទ្ធតែសសៃរបស់នាយទៅដាក់លើដើមទ្រូងមូលខ្លំរបស់នាងហើយក៏បង្អូសវាចុះមកក្រោមមកដល់សាច់គូទដ៏ទន់រលោងរបស់នាងឱ្យនាយចាប់យ៉ាងពេញៗដៃ មុននឹងលើដៃដ៏តូចស្រឡូនរបស់នាងទាំងសងខាងទៅពាក់លើករបស់នាយព្រមទាំងចង្អើតជើងឱ្យខ្ពស់បន្តិច បិទភ្នែកសម្តៅទៅរកបបូរមាត់ក្រាស់និងក្រម៉ៅតិចៗដូចអ្នកជក់បារីនៅយឺតៗក្នុងបំណងចង់ថើបនាយនឹងឯង

"គឺ គឺ នាងស្រវឹងហើយ"ជុងហ្គុក នៅទីបំផុតក៏ទាញស្មារតីមកវិញបានព្រមទាំងរុញនាងចេញមិនឱ្យធ្វើអកវីខុសឆ្គងបន្តទៀតរួចទើបដើរទៅយកសម្លៀកបំពាក់ដែលនាងដោះចេញមុននេះយកមកគ្របពីលើខ្លួនរបស់នាងវិញ

"ហេតុអ្វី? ខ្ញុំមិនបានស្រវឹងទេ ខ្ញុំដឹងគ្រប់យ៉ាង ខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើអ្វី ខ្ញុំមិនបានស្រវឹងទេ"ថេហ្យុង ពិតជាហួសចិត្តនឹងនាយខ្លាំងណាស់ នេះនាងខំឱ្យដៃប៉ិនហ្នឹងហើយនាយនៅមិនព្រមក្រលេកមកមើលនាហខ្លះទេឬ តើនាយស្អប់នាងខ្លាំងថ្នាក់ណាទៅ

"ស្តាប់ឱ្យច្បាស់ណាថេហ្យុង ខ្ញុំមិនខ្វល់ថានាងស្រវឹងឬក៏មិនស្រវឹងនោះទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងនោះគឺនាងមិនគួរធ្វើខ្លួនដូចជាពេលនេះទេ ខ្ញុំយល់នាងជាកូនអ្នកមាន ប៉ាម៉ាក់នាងតាមចិត្តគ្រប់សព្វបែបយ៉ាង ចង់បានអ្វីក៏បានតាមចិត្ត ប៉ុន្តែនាងធ្វើបែបនោះបានតែជាមួយប៉ាម៉ាក់ឯងនិងអ្នកផ្សេងទៀតតែប៉ុណ្ណោះ មិនមែនខ្ញុំ"ជុងហ្គុក នាយនៅតែនិយាយបញ្ជាក់យ៉ាងច្បាស់ដើម្បីឱ្យថេហ្យុងយល់តែមើលទៅនាងនៅតែមិនយល់ដដែល

"ហេតុអ្វី? ព្រោះតែនាងអាន់ណានោះមែនទេ? បងស្រឡាញ់វាមែនទេ?"ថេហ្យុង ស្រែកសួរទៅនាយទាំងទឹកភ្នែកមួយដំណក់ស្រក់ចុះមក ពេលនេះស្រីឆ្នាស់ដែលធ្លាប់តែជាព្រះនាងតូចក្នុងកែវភ្នែកអ្នកដទៃបែរជាចេះស្រក់ទឹកភ្នែកដោយសារតែនាយក្រាស់ដែលចាស់ទុំផ្សំផ្គុំឱ្យតាំងពីតូចក្រូចឆ្មានេះទៅវិញ

🔞 SHORT NOVELS 🔞Where stories live. Discover now