អ្នកកំដរស្នេហាគេ(៦)

3.3K 188 17
                                    

@ ព្រឹក

"អ្ហឹម"បន្ទាប់ពីការគេងលក់បានយ៉ាងស្កប់ស្កល់អស់រយៈពេលជាច្រើនម៉ោងបានកន្លងផុតទៅហើយថេហ្យុងក៏បើកភ្នែកឡើងក្រោកចេញពីលើគ្រែពត់ពែនខ្លួនដើម្បីទទួលយកថ្ងៃថ្មីទាំងអារម្មណ៍ស្រស់ស្រាយ

"ភ្ញាក់ហើយ?"សម្លេងបន្លឺឡើងនៅនឹងមាត់ទ្វារបន្ទប់ទឹកបង្ងាញឱ្យឃើញបុរសសង្ហារសាច់ដុំកង់ៗកម្ពស់មួយម៉ែត្រ៨០ជាងកំពុងតែឈរសម្លឹងមកនាងទាំងមានត្រឹមតែកន្សែងពោះគោមួយជាប់នឹងចង្កេះតែប៉ុណ្ណោះចំណែកល្វែងខាងលើចំហរឡើងបង្អួតបង្ហាញឱ្យថេហ្យុងឃើញច្បាស់ពេញភ្នែក។ ហើយវាក៏បានធ្វើឱ្យថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើរទេចំណែកក្នុងចិត្តក៏៊ច្របូកច្របល់រកប្រាប់មិនត្រូវ បែបនេះក៏បានន័យថាកាលពីយប់មិញមិនមែនជាការយល់សប្តិរបស់នាងទេប៉ុន្តែវាគឺជាការពិត

"ចន ជុងហ្គុក?"

"ត្រូវហើយគឺយើង ស្មានថាឯងមិនចាំយើងទៅហើយតើ?"

"លោកចូលមកក្នុងបន្ទប់ខ្ញុំធ្វើអ្វី?"

"លោក? ធ្វើអ្វីក៏បានដែរ ធំហើយ"ជុងហ្គុក ជ្រួញចិញ្ចើមបែបមិនសូវជាពេញចិត្តប៉ុន្មានទេពេលដែលឮសព្វនាមមួយនេះចេញពីមាត់របស់ថេហ្យុង តែបើគិតឱ្យសព្វៗទៅក្រែងពួកគេបានកាត់ផ្តាច់ទំនាក់ទំនងជាមិត្តភក្តិនឹគ្នាហើយតើដូច្នេះមិនគួរខឹងនាងទេ

"ចេញទៅវិញទៅ"

"ចុះបើខ្ញុំមិនទៅនាងចង់ធ្វើយ៉ាងមិចចំពោះខ្ញុំ?"ជុងហ្គុកលើកចិញ្ចើមសួរបែបឌឺៗធ្វើឱ្យអ្នកដែលឃើញហើយចង់តែហក់ទៅវាយឲ្យបែកអាមុខឌឺៗហ្នឹងទេ បែកគ្នា៨ឆ្នាំហើយមកវិញឌឺជាងមុនទៅទៀត កាលពីមុនអាចថានាងនៅស្រឡាញ់នៅខ្វល់មិនធ្វើអ្វីចំពោះនាយតែម្តងនេះថាមិនត្រូវតែនិយាយផ្តេសផ្តាស់បែកមាត់ហើយ

"ជឿថាខ្ញុំប្តឹងលោកដាក់គុកទេ?"

"ប្តឹងពីបទអ្វីដែរទៅ ខ្ញុំចង់ដឹង"ជុងហ្គុក មិនត្រឹមតែនិយាយតែមាត់ទេថែមទាំងដើរមកចាប់ដៃទាំងសងខាងរបស់ថេហ្យុងមកផ្គួបចូលគ្នាលើកឡើងលើផុតក្បាលនាំខ្លួននាងថយក្រោយទៅផ្អែកនឹងជញ្ជាំងចំណែកមុខចេះតែខិតទៅរកមុខនាងកាន់តែជិតទៅៗ

🔞 SHORT NOVELS 🔞Where stories live. Discover now