លោកគ្រូ(៣)

4.6K 151 6
                                    

"អត់ទេ ទាល់តែមានអ្វីដោះដូរទើបព្រមញ៉ាំ"ជុងហ្គុក និយាយឡើងទាំងទឹកមុខកំហូច មិនដឹងទេទុកនាយចោលមួយថ្ងៃហើយបើមិនមានអ្វីឱ្យនាយចំណេញបាននាយមិនព្រមជាដាច់ខាត ក្នុងនាមជាអ្នកជំនួញម្នាក់មិនអាចខាតបានទេ

"ចង់បានអ្វី?"

"គឺបងចង់..."ជុងហ្គុក មិនបាននិយាយអ្វីបន្តនោះទេប៉ុន្តែភ្នែកបែរជាសម្លឹងមើលរាងកាយរបស់នាងតាំងពីលើដល់ក្រោមធ្វើឱ្យថេហ្យុដឹងភ្លាមថានាយចង់សំដៅដល់អ្វី

"មិនបានទេ ទីនេះជាបន្ទប់ស្នាក់នៅ បើឮសំឡេងរំខានដល់បន្ទប់ផ្សេងទៀតមិនល្អនោះទេ"

"បើអញ្ចឹងបងមិនញ៉ាំទេ"

"បង? អញ្ចេះចុះបងញ៉ាំមួយម៉ាត់អូនថើបបងមួយខ្សឺតព្រមទេ? ថែមបារីមួយដើមទៀត" ថេហ្យុង លើកយកលខណ្ឌផ្សេងទៀតមកប្តូរ មិនអស់ចិត្តលើកយករឿងបារីមកបន្ថែមទៀតផង ដោយសារនាយក៏ជក់បារីដែរគ្រាន់តែម្តងម្កាលពេលដែលនាយស្ត្រេសតែប៉ុណ្ណោះមិនញឹកញាប់នោះទេ ប៉ុន្តែតាំងពីរៀបការជាមួយនឹងថេហ្យុងមកនាយមិនដែលបានជក់បារីនោះទេដោយសារតែថេហ្យុងតែងតែយករឿងផ្សេងមកបំបាត់ស្ត្រេសនាយរហូត ប៉ុន្តែដោយសារតែម្តងនេះនៅបន្ទប់ស្នាក់របស់សាលាមិនអាចធ្វើរឿងទាំងនោះបានទេ ដូច្នេះទើបអនុញ្ញាតឱ្យនាយម្តងចុះ

"អូខេ បែបហ្នឹងក៏បាន"ក្រោយពីនោយាយស្របគ្នារួចរាល់អស់ហើយទើបថេហ្យុងរៀបចំទុកដាក់កុំព្យូទ័រឱ្យនាយឱ្យបានរៀបរយរួចហើយទើបយកអាហារដែលបានកម្មង់នោះមកដាក់នៅលើតុចំពោះមុខនាយមុននឹងដាក់ខ្លួនអង្គុយលើភ្លៅនាយបញ្ចុកអាហារដល់នាយដោយធ្វើតាមលក្ខខណ្ឌដែលបាននិយាយគ្នាមុននេះរួចរាល់ទើបអុចបារីមួយដើមឱ្យនាយរំសាយអារម្មណ៍ហើយក៏ចូលទៅងូតទឹកជាមួយគ្នារួចទើបចេញមកវិញដាក់ខ្លួនគេងតែម្តង ដោយម្នាក់ៗឱបគ្បាយ៉ាងស្អិតរមួតដូចខ្លាចអ្នកណាមកបំបែកចេញពីគ្នាយ៉ាងអញ្ចឹង

@. ព្រឹក

ព្រឹកថ្ងៃថ្មីបានឈានមកដល់ដោយថេហ្យុងនិងជុងហ្គុកក៏បានក្រោកឡើងងូតទឹកជាមួយគ្នាតាមទម្លាប់ដោយថេហ្យុងជាអ្នករៀបចំខ្លួនឱ្យនាយទៅធ្វើការរួចទើបរៀបចំខ្លួនទៅរៀនតាមក្រោយ

🔞 SHORT NOVELS 🔞Where stories live. Discover now