អង្គរក្សរូបស្រស់(២)

4.7K 154 13
                                    

@. មួយសប្តាហ៍ក្រោយមក

នៅក្នុងបន្ទប់ដ៏ធំទូលាយក្នុងភូមិគ្រឹះដ៏ធំស្គឹមស្កៃបានបង្ហាញឱ្យឃើញបុរសសង្ហារចន ជុងហ្គុក កំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់មើលទៅដូចជាគ្មានគិតខ្វល់ពីរឿងការរកស៊ីសូម្បីតែបន្តិចទាំងដែលម៉ោងនេះជាម៉ោងដែលគ្រប់គ្នាត្រូវចេញបំពេញកិច្ចការរៀងៗខ្លួនតែមើលនាយចុះបែរជាកំពុងតែដេកធ្វើមិនដឹង បើថាដេកធម្មតាទៅមិនថាទេតែនេះដេកទាំងគ្មានសម្លៀកបំពាក់ទៀតឬអាចហៅម្យ៉ាងទៀតបានថាដេកស្រាតនឹងឯង(ឱឡារឹកម្ល៉េះប្រូគុក😐)  ទាំងមិនបានដឹងទេថាមានមនុស្សម្នាក់កំពុងតែឈរធ្មឹងមើលមកនាយតាំងពីពេលណាក៏មិនដឹង

"ហឹម ថ្ងៃនេះគេងលក់ស្រួលដល់ហើយ ហ៊ើយ នេះនាងជាអ្នកណា?"ជុងហ្គុក កំពុងតែក្រពាត់ដៃជើងសម្រួលសរសៃសុខៗស្រាប់តែភ្ញាក់ឱ្យព្រើតក្រោយឃើញមនុស្សស្រីខ្លួនតូច ដើមទ្រូងធំ ត្រកៀកសាយម្នាក់កំពុងឈរសម្លឹងមើលមកនាយដោយទឹកមុខមាំនឹងធឹងឈរត្រង់ភ្លឹងដូចខ្មោចអញ្ចឹងចូលមកតាំងពីពេលណាក៏មិនដឹងដែរ

"សួស្តីអ្នកប្រុស ខ្ញុំឈ្មោះគីម ថេហ្យុង ពីថ្ងៃទៅខ្ញុំនឹងក្លាយជាអង្គរក្សរបស់អ្នកប្រុសហើយ"ថេហ្យុង ពោលឡើងទាំងមុខមាំស្មើដដែល

"អ៎រ គឺជានាងទេហ៎ ប៉ុន្តែនាងមកថ្ងៃនេះ ហេតុអ្វីក៏លោកប៉ាមិនប្រាប់ខ្ញុំអញ្ចឹង"ជុងហ្គុក ងក់ក្បាលបែបយល់ប៉ុន្តែក៏នឹកឆ្ងល់ដែរប៉ារបស់នាយហៅអង្គរក្សមកថ្ងៃនេះហេតុអ្វីក៏មិនឮប្រាប់នាយមួយម៉ាត់សោះអញ្ចឹង

"គឺលោកម្ចាស់ត្រូវឡើងទៅបរទេស ទើបបានជាមិនបានប្រាប់អ្នកប្រុសឱ្យដឹងមុនបែបនេះ"

"មិញនេះនាងថាប៉ារបស់ខ្ញុំត្រូវទៅបរទេមែនទេ?"ជុងហ្គុក សួរបញ្ជាក់ម្តងទៀតដោយការភ្ញាក់ផ្អើល មិចក៏នាយមិនដឹងអ្វីសោះអញ្ចឹង? គិតទៅក៏ចង់ខឹងប៉ារបស់នាយដែរធ្វើអ្វីមួយមិនប្រាប់នាយមួយម៉ាត់សោះ តែភ្លាមនោះស្រាប់តែលេចចេញនូវគំនិតមួយផុសចេញមកពីខួរក្បាលរបស់នាយ ធ្វើឱ្យនាយធ្លោយស្នាមញញឹមចុងមាត់ចេញមក

"ចា៎ស គាត់ទៅប្រហែលជាមួយសប្តាហ៍ទើបត្រឡប់មកវិញ"

"ល្អណាស់ បើអញ្ចឹងខ្ញុំមានការងារមួយឱ្យនាងធ្វើ"

🔞 SHORT NOVELS 🔞Where stories live. Discover now