កំដរស្នេហាគេ(១០)

3.4K 180 20
                                    

"អ៎ូ អ្នកគ្រូពេទ្យមកវិញហើយមែនទេ? ហើយនេះទៅត្រូវនឹងអ្វីមកហ្នឹងបានជាដើរបែបនេះ?"ឃើញថេហ្យុងដើរមកភ្លាមគ្រូពេទ្យម្នាក់ក៏សួរឡើងតែក៏ឆ្ងល់បន្តិចបន្តួចដែរពេលទៅដំណើរដូចជាធម្មតាទេតែពេលមកមិចក៏ដើរប៉័ងខ្ញើកបែបនេះ

"អឺគឺ គឺ ដោយសារតែផ្លូវរអិលពេកហ្នឹងណាទើបបានជារអិលជើងដួល"ថេហ្យុង ឆ្លើយទាំងរដាក់រដុបព្រមទាំងលួចសម្លក់ទៅកាន់រាងក្រាស់ដែលជាដើមហេតុធ្វើឱ្យនាងឈឺ ដើរចេញមកតាមកហរោយនាងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង

"អ៎រ គឺអញ្ចឹងទេហ៎ ពិតមែនហើយដីនៅទីនេះមានកន្លែងរអិលច្រើនណាស់ពេលដើរទៅណាមកណាលើកក្រោយឱ្យចេះប្រយ័ត្នប្រយែងផងណា"

"ចា៎ស ខ្ញុំដឹងហើយប្រធានផ្នែក"ថេហ្យុង តបទៅកាន់ប្រធានផ្នែករបស់នាងវិញ

"បើបែបហ្នឹងក៏ល្អហើយប្រញាប់ទៅមើលថែអ្នកជម្ងឺផ្សេងទៀតទៅក្រែងលោគេមានត្រូវការអ្វីឬឈឺថ្កាត់អ្វី"

"ចា៎ស ប្រធានផ្នែក"

"អឹហ្អឹម ប្រធានផ្នែកខ្ញុំចង់សួរថាគ្រូពេទ្យផ្សេងទៀតសុទ្ធតែរវល់មែនទេ"ខណៈដែលថេហ្យុងរៀបនឹងដើរចេញទៅបំពេញកាតព្វកិច្ចរបស់ខ្លួននោះស្រាប់តែជុងហ្គុកចាប់ដៃជាប់មិនឱ្យទៅណារួចមុននឹងពោលសំណួរឡើងទៅកាន់ប្រធានផ្នែកគ្រប់គ្រងនាង

"គឺគេទៅសម្រាកអស់ហើយ ដោយសារតែធ្វើការហត់អស់កម្លាំងពេញមួយថ្ងៃហើយ"

"ចុះថេហ្យុង? មួយថ្ងៃនេះក៏ធ្វើការហត់ដូចគ្នាថែមទាំងពេលនេះនាងឈឺទៀត តើនាងមិនគួរសម្រាកទេឬ?"ជុងហ្គុក លើកចិញ្ចើមសួរទៅកាន់ប្រធានផ្នែកទាំងទឹកមុខមាំដែលធ្វើឱ្យគាត់ឃើញហើយអត់នឹងញញើតមិនបាន

"ចា៎ស គួរ គួរណាស់ ថេហ្យុង ឯងទៅសម្រាកចុះណា ចំណែកអ្នកជំងឺចាំឱ្យគ្រូពេទ្យផ្សេងទៀតមកមើលថែក៏បានដែរ"ប្រធានផ្នែកម្នាក់នោះពោលឡើងទាំងញ័រមាត់បើនាយនិយាយបែបនេះទៅហើយគាត់មិចនឹងហ៊ានប្រើថេហ្យុងទៀតទៅ

"ល្អហើយអញ្ចឹង តោះទៅសម្រាក"ជុងហ្គុក និយាយហើយក៏អូសដៃថេហ្យុងចេញទៅជាមួយធ្វើឱ្យប្រធានផ្នែកលួចដកដង្ហើមធូទ្រូងបន្តិចមិញនេះគាត់ភ័យសឹងតែរាគនោមទៅហើយ

🔞 SHORT NOVELS 🔞Where stories live. Discover now