លោកស្វាមី(១០)

4.3K 151 6
                                    

នៅក្នុងបន្ទប់ធំទូលាយថេហ្យុងពេលនេះថេហ្យុងកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ដោយសារតែចាំស្វាមីយូរពេកក៏ជ្រុលខ្លួនគេងលក់តែម្តងទៅពេលនេះសូម្បីតែសម្លៀកបំពាក់ក៏មិនបានស្លៀកដែរ

"ក្រាក"ទ្វាបន្ទប់ត្រូវបានបើកឡើងបង្ហាញឱ្យឃើញជិងហ្គុកដើរចូលមកទាំងមុខមាំហើយក៏ហួសចូលទៅក្នុងបន្ទប់ទឹកបាត់សម្បីតែក្រលេកភ្នែកមើលទៅថេហ្យុងបន្តិចក៏គ្មានដែរ គ្រាន់តែនាយចូលទៅបាត់ថេហ្យុងក៏បើកភ្នែកឡើងសម្លឹងទៅបន្ទប់ទឹកទាំងពេបមាត់អន់ចិត្តដែលស្វាមីមិនអើពើនឹងខ្លួនដូចមុននៅទីបំផុតទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះម្ដោយហាមមិនបាន

"ហឹកៗ បងលែងខ្វល់ពីអូនហើយ បងលែងចង់ឃើញមុខអូនហើយ បងប្រហែលជាមានអ្នកថ្មីភ្លេចអូនហើយ"មិនដឹងជាគំនិតពីណាចេញមកទេធ្វើឱ្យថេហ្យុងស្រក់ទឹកភ្នែកម៉ាត់ៗដូចជាខូចចិត្តខ្លាំងណាស់អញ្ចឹង តែថាក៏ត្រូវហើយមនុស្សធ្លាប់តែទទួលបានការយកចិត្តទុកដាក់ស្រឡាញ់ថ្នាក់ថ្នមពីស្វាមីឥលូវមកទទួលបានការព្រងើយកន្តើយបែបនេះអ្នកណាមិនតូចចិត្តមិនអន់ចិត្តនោះ

"អូនកើតអី?"ជុងហ្គុក បើទ្វារចេញពីបន្ទប់ទឹកមកដោយមានត្រឹមតែកន្សែងមួយប៉ុណ្ណោះដើម្បីបិទបាំងរាងកាយផ្នែកខាងក្រោមរបស់នាយ មុននឹងពោលសំណួរឡើងបន្ទាប់ពីឃើញថេហ្យុងក្រោកមកអង្គុយយំទាំងខ្លួនននល់គោកបែបនេះ

"យើងលែងលះគ្នាទៅ"

"អូននិយាយអ្វីមុននេះ?"ស្អីគេ នាយស្តាប់ច្រឡំទេដឹងនាងនិយាយពាក្យលែងលះម្តងទៀតហើយតើមានរឿងអ្វីទៅ នាយដូចជាមិនបានធ្វើខុសអ្វីផង

"គឺអូនចង់លែងលះ ទើបន្តទៅមុខក៏មិនអាចទៅរួចដែរ ព្រោះបងលែងខ្វល់ពីអូនហើយ បងលែងស្រឡាញ់អូនទៀតហើយ បងព្រងើយកន្តើយដាក់អូន បងមានអ្នកថ្មីចោលអូន"ថេហ្យុង យំបណ្តើររៀបរាប់បណ្តើរធ្វើឱ្យអ្នកជាស្វាមីឈរស្តាប់ទាំងចំហមាត់

"អូនទៅដឹងរឿងនេះមកពីណា? អ្នកណាជាអ្នកប្រាប់អូនថាបងមានស្រី?"

"គឺអូនគេងយល់សប្តិ អូនយល់សប្ត្តិឃើញច្បាស់ណាស់ថាបងមានស្រី ហឹកៗ ពេលភ្ញាក់មកបងក៏ព្រងើយនឹងទៀត"លោកព្រះស្មានថានាងទៅឃើញឬក៏ទៅឮអ្វីពីអ្នកណាមកតាមពិតគឺយល់សប្តិ ហើយក៏មករករឿងនាយនៅខាងក្រៅអញ្ចឹងមែនទេ គិតៗទៅបានប្រពន្ធក្មេងពិបាកពិតមែន តែក៏សប្បាយចិត្តដែរគ្រាន់តែថារាងឈឺក្បាលដោយសារនាងអុកឡុកបន្តិចដូចជាពេលនេះអញ្ចឹង

🔞 SHORT NOVELS 🔞Where stories live. Discover now