អង្គរក្សរូបស្រស់(៦)

5.1K 152 10
                                    

"អៅជុងហ្គុក ថេហ្យុង ចុះមកហើយមែនទេ?"លោកចន ស្រដីឡើងស្របពេលដែលឃើញកូនប្រុសដើរចុះមកជាមួយនឹងអង្គរក្សស្រីដែលគាត់បានរៀបចំឱ្យ វាមិនចម្លែកទេដែលពួកគេចុះមកជាមួយគ្នានោះព្រោះគាត់ក៏បានរៀបចំឱ្យពួកគេគេងបន្ទប់ជាមួយគ្នានឹងឯង

"បាទលោកប៉ា/ចា៎សលោកម្ចាស់"

"បើមកក៏ល្អហើយឆាប់ញ៉ាំបាយទៅ ថេហ្យុងក៏ដូចគ្នារួមតុជាមួយគ្នាទៅ"

"ចា៎សលោកម្ចាស់"និយាយគ្នារួចហើយអ្នកទាំងបីនាក់ក៏ចូលទៅញ៉ាំអាហារជាមួយគ្នាយ៉ាងស្ងៀមស្ងាត់យូរៗម្តងជុងហ្គុកចេះតែលួចក្រលេកមើលមុខថេហ្យុងរហូតចំណែកថេហ្យុងក៏ដូចគ្នា

"ថេហ្យុង មើលទៅដូចជាស្លេកស្លាំង តើមិនស្រួលខ្លួនមែនទេ?"

"ចា៎សគឺខ្ញុំមិនបានកើតអ្វីទេលោកម្ចាស់"

"មិនអីយ៉ាងមិច? មើលមុខចុះស្លេកស្លាំងអស់ហើយ អញ្ចេះចុះចាប់ពីថ្ងៃនេះទៅខ្ញុំឱ្យនាងសម្រាក រហូតដល់ជាចាំត្រឡប់មកវិញ"

"មិនបានទេលោកប៉ា"

"ប៉ានិយាយជាមួយថេហ្យុងមិនមែនឯងទេ"

"ប៉ុន្តែនាងជាអង្គរក្សរបស់ខ្ញុំ"

"ប៉ាក៏ជាអ្នកដែលជ្រើសរើសនាងមកដែរដូច្នេះប៉ាមានសិទ្ធិ គ្រប់យ៉ាងសម្រេចលើថេហ្យុងថានាងចង់យ៉ាងមិច?"

"គឺខ្ញុំសម្រេចតាមលោកម្ចាស់ចុះ"ថេហ្យុង ពេលនេះបានឱកាសហើយបើមិនប្រញាប់ចាប់យកដូចជាមិនកើតមិនអញ្ចឹងទេនាងច្បាស់ជាមិនអាចរួចខ្លួនពីជុងហ្គុកបានទេ

"ល្អ សម្រេចតាមនាងចុះ ពេលត្រឡប់មកវិញដឹងគ្នាមិនខាន"ជុងហ្គុក លើកដៃចង្អុលនាងទាំងខឹងចិត្តដែលនាងមិនព្រមស្តាប់តាមខ្លួនមុននឹងឱនទៅខ្សឹបដាក់ត្រចៀកនាងតិចៗរួចក៏ដើរចេញទៅ

"ប៉ុន្មានថ្ងៃនេះអ្នកនាងគីមហត់នឿយមិនតិចទេ"

"មិនអីទេ វាជាតួនាទី អញ្ចឹងខ្ញុំសុំលាលោកម្ចាស់ទៅសិនហើយ"ថេហ្យុង

"ទៅចុះ"ទទួលបានការអនុញ្ញាតពីលោកចនរួចថេហ្យុងក៏ឱនគោរពបន្តិចមុននឹងដើរចេញទៅ

🔞 SHORT NOVELS 🔞Where stories live. Discover now