bully (4)

2.9K 183 41
                                    

"លោកដឹងថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះមែនទេ?"ចូលមកដល់ក្នុងឡានភ្លាមអាន់ណាក៏ពោលឡើងសួរទៅកាន់រាងក្រាស់ភ្លាមទាំងទឹកភ្នែករលីងរលោងបើតាមសម្តីសម្តៅដែលនាយនិយាយជាមួយថេហ្យុងមុននេះនាងអាចទាយដឹងថានាយប្រាកដជាដឹងមិនខាន

"ខ្ញុំដឹង ហើយខ្ញុំពិតជាសុំទោស ដែលជាដើមហេតុធ្វើឱ្យអ្នកនាងជួបរឿងបែបនេះ"ជុងហ្គុក តបទៅវិញទាំងឱនមុខចុះទទួលកំហុសបើមិនមែនព្រោះតែនាយថេហ្យុងក៏មិនកាចសាហាវដល់ថ្នាក់ហ៊ានធ្វើរឿងទាំងនេះឡើងដែរ

"លោកមិនចាំបាច់សុំទោសនោះទេ ព្រោះលោកមិនបានខុស អ្នកដែលធ្វើរឿងទាំងនេះទៅវិញទេដែលគួរសុំទោសនោះ"អាន់ណាតបទៅវិញទាំងងាកមើលបែរមុខទៅខាងបង្អួចឡាននិយាយពាក្យចេញពីចិត្តប្រាប់ទៅនាយដែលធ្វើឱ្យជុងហ្គុកបានត្រឹមតែស្ងាត់មាត់រកពាក្យអ្វីមកតបនឹងនាងមិនបាន និយាយតាមត្រង់ចុះនាយពិតជាគ្មានមធ្យោបាយឱ្យថេហ្យុងចេញមុខមកសុំទោសនោះទេ

________

@ ថ្ងៃថ្មី

ថ្ងៃនេះដូចសព្វមួយដងសិស្សគ្រប់រូបនាំគ្នាដើរចូលសាលាសម្តៅទៅកាន់ថ្នាក់រៀងៗខ្លួនតែអ្វីដែលចម្លែកនោះគឺថាថ្ងៃនេះអាន់ណាមិនបានត្រូវគេប៊ូលីធ្វើបាបដូចរាល់ដងនោះទេ តែអ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះគឺក្រសែភ្នែកជាច្រើនគូរបាញ់មករកថេហ្យុងទាំងសម្លេងខ្សឹបខ្សៀវគ្នាបន្លឺឱ្យរងំពេញត្រចៀកតែមិនដឹងជានិយាយពីរឿងអ្វីខ្លះនោះទេ

"ថេហ្យុង ថេហ្យុង"កំពុងតែឆ្ងល់នឹងសកម្មភាពពួកគេសុខៗក៏មានសម្លេងមួយបន្លឺឡើងទោះមិនឃើញមុខក៏អាចទាយដឹងដែរថាម្នាក់នោះច្បាស់ណាស់គ្មានអ្នកណាគេក្រៅពីយូណាមិត្តសម្លាញ់របស់នាងនោះទេ

"មានអ្វីមែនទេ?"ថេហ្យុង លើកជាសំណួរសួរទៅកាន់មិត្តទាំងជ្រួញចិញ្ចើមបែបមិនយល់ដែលមកធ្វើជាស្លន់ៗបែបនេះឱ្យនាងកាន់តែឆ្ងល់លើសដើម

"តើឯងពិតជាបានធ្វើបែបនោះពិតមែនឬ?"យូណា សួរទៅថេហ្យុងដើម្បីទាមទារចម្លើយទោះបីជារាល់ដងថេហ្យុងតែងតែធ្វើបាបគេពិតមែនប៉ុន្តែមិនដល់ថ្នាក់នោះទេដូច្នេះហើយទើបនាងមិនទាន់ជឿព័ត៌មានទាំងនោះមួយរយភាគរយនៅឡើយទេ តែថាវាក៏អាចដែរព្រោះថេហ្យុងស្រឡាញ់គូដណ្ដឹងនាងខ្លាំងណាស់ដូច្នេះប្រហែលជាប្រច័ណ្ឌខ្លាំងពេកដល់ថ្នាក់ហ៊ានធ្វើរឿងទាំងនោះផងក៏មិនដឹង

🔞 SHORT NOVELS 🔞Where stories live. Discover now