bully(1)

4.3K 154 17
                                    

មុននឹងអានរឿងនេះក៏សូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នាផងដោយសារតែរឿងនេះតួស្រីនៅមិនទាន់គ្រប់អាយុនៅឡើយទេ ហើយក៏មានកន្លែងដែលមិនគប្បីផងដែរ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនយកគំរូតាមរឿងនេះទេណា

_______

នៅក្នុងសាលវិទ្យាល័យមួយដែលល្បីឈ្មោះន៨ងសុទ្ធសឹងតែជាកូនអ្នកមានមកប្រមូលផ្តុំគ្នាមករៀននៅទីនេះភាគតិចណាស់ដែលអ្នកមធ្យមឬក៏អ្នកដែលមានជីវភាពខ្វះខាតមករៀននៅសាលាមួយនេះទោះជាមានក៏គេចមិនផុតពីពាក្យថា bully ដែរ

"ឯង នោះមកហើយ"សម្លេងសិស្សស្រីម្នាក់ស្រដីឡើងប្រាប់ទៅកាន់អ្នកដែលមាននាមជាមិត្តគេក៏ត្រូវជាកូនអ្នកមានមុខមាត់ធំជាងគេនៅក្នុងសាលាដែរព្រមទាំងចង្អុលទៅកាន់សិស្សស្រីម្នាក់ដែលមើលទៅហាក់ដូចជាមិនចូលចិត្តនាងទាល់តែសោះ

"ឈូ ហាស់ហា ពួកឯង មើលចុះមនុស្សសម្រាមម្នាក់នេះដូចជាឆ្កែធ្លាក់ទឹកអញ្ចឹង ហាស់ហាៗ"សម្លេងជះទឹករួមទាំងការសើចចំអកដោយមានក្រសែភ្នែកជាច្រើនសម្លឹងមើលទៅក្មេងស្រីជំទង់ម្នាក់ព្រមជាមួយនឹងខ្លួនទទឹកសើមជោគ វាមិនមែនជារឿងដែលចម្លែកនោះទេវាប្រែក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នកក្រដូចជានាយដែលបានមករៀននៅសាលាថ្លៃសុទ្ធតែជាបណ្តុំកូនអ្នកមាននិងមានសម្រស់ស្រស់ស្អាតនោះ ចំណែកឯអ្នកដែលធ្វើឱ្យគេទៅជាបែបនេះបានត្រឹមតែឱបឈរឱបដៃសម្លឹងមើលទៅនាងដោយការសមចិត្ត

"តើមិនអីទេឬ?"ខណៈដែលខ្លួនទឹកសើមជោគភ្លាមនោះស្រាប់តែមានបុតសម្នាក់ស្រដីឡើងនៅពីក្រោយខ្នងនាងព្រមទាំងដោះអាវក្រៅរបស់ខ្លួនមកដណ្តប់ពីលើខ្លួនដែលសើមទទឹកជោគរបស់ខ្លួនទៀតផងជាហេតុធ្វើឲ្យអ្នកដែលឈរមើលដោយក្តីសមចិត្តមុននេះកើតទុកមិនសុខចិត្តយកតែម្តង

"ចា៎ស មិនអីទេសិស្សច្បង ប៉ុន្តែអាវរបស់សិស្សច្បងអាចនឹងប្រឡាក់"សិស្សស្រីម្នាក់នោះពោលឡើងទាំងក្រែងចិត្តសម្លឹងមើលទៅអាវដ៏មានតម្លៃរបស់នាយគ្របដណ្តប់មកលើខ្លួនប្រាណមនុស្សដូចជានាង

"មិនអីទេ ប្រឡាក់អាវអាចបោកជ្រះវិញ តែបើប្រឡាក់ចិត្តហើយពិបាកនឹងសម្អាតខ្លាំងណាស់ អាន់ណា យកទៅដណ្តប់ខ្លួនសិនទៅអាវសើមបែបនេះវាមិនល្អសម្រាប់អាន់ណាដែលជាស្រីទេ"ជុងហ្គុក ស្រដីឡើងព្រមទាំងងើយទៅសម្លឹងសម្លក់អ្នកដែលជាម្ចាស់ដើមហេតុធ្វើឱ្យនាងសើមនោះទាំងទឹកមុខមិនពេញចិត្ត ចំណែកអ្នកម្ខាងទៀតក៏មើលមកនាយដូចគ្នាចំណែកដៃក្តាប់ឡើងណែនអស់ទៅហើយដោយសារតែខឹងនាយហ្នឹងឯង

🔞 SHORT NOVELS 🔞حيث تعيش القصص. اكتشف الآن