ក្លឹប🔞

15.2K 237 2
                                    

(Yoongi and Jungkook boy Teahyung girl )


នៅក្នុងក្លឹបដ៏ធំនិងល្បីមួយកន្លែងនៃក្រុងបេកាំងសម្បូរទៅដោយពួកអ្នកមាននិងមានអំណាចមកចូលរួមលេងកម្សាន្តក្នុងនោះយើងឃើញមានបុរសម្នាក់កំពុងតែអង្គុយផឹកស្រាចំណែកដៃវិញឱបស្រីសងខាងប៉ុន្តែមិនបាច់មើលមុខទេដូចចែកទ្រព្យមិនស្មើមិនដឹងថាមកពីមូលហេតុអ្វីទេ
"វាកើតស្អីវាស្មើនេះហើយនៅមិនទាន់ឃើញវាមកទៀតមិនដឹងជាធ្វើស្អីទេ"នាយកម្លោះលើកកែវស្រាបណ្តើររអ៊ូបណ្តើរខឹងនឹងកំពូលមិត្តណាត់គ្នាមកហើយតែឱ្យគេមកអង្គុយចាំឡើងយូរហើយនៅមិនទាន់ឃើញស្រមោលមកទៀត ហើយមិនបាច់ឆ្ងល់ទេថាអ្នកដែលកំពុងតែអង្គុយរអ៊ូនឹងជាអ្នកណាគឺ ចន ជុងហ្គុក នឹងឯង
"រអ៊ូស្អីរបស់ឯង យើងមកដល់ហើយតើ"ភ្លាមនោះស្រាប់តែលេចចេញបុរសសម្បុរសស្លេកម្នាក់ដើរមកអង្គុយនៅម្ខាងទៀតសម្រស់ក៏មិនចាញ់ជុងហ្គុកដែរ ហើយម្នាក់នោះគឺ មីន យុនហ្គី ជាមិត្តភក្តិស្លាប់រស់របស់ជុងហ្គុកនឹងឯងមានអ្វីក៏ចែករំលែកគ្នាដែរ
"មកដល់ហើយហេ៎ស ត្រូវការហៅស្រីដែរទេ"ជុងហ្គុក
"អត់ទេ ថ្ងៃនេះយើងមកជាមួយគូដណ្តឹងរបស់យើងយើងមិនត្រូវការទេ ចំណែកឯងឱ្យពួកនាងទៅវិញទៅកុំឱ្យគូដណ្តឹងរបស់យើងមកឃើញគិតថាយើងផ្តេសផ្តាស់នឹងមានអារម្មណ៍មិនល្អ"យុនហ្គី ធម្មតានាយជាមនុស្សលេងស្រីក៏ពិតមែនប៉ុន្តែមនុស្សនាយនេះគឺស្រឡាញ់គដណ្តឹងខ្លាំងណាស់នាងចង់បានអ្វីក៏នាយរកឱ្យបានតាមចិត្តដែរមិនជំទាស់ចិត្តរបស់នាងទេហើយក៏មិនចង់ឱ្យនាងត្រូវមកពិបាកចិត្តព្រោះតែរឿងបែបនឹងដែរ
"គូដណ្តឹងឯងមកដែរហ៎ អូខេ ពួកនាងចេញទៅវិញចុះ នេះលុយ"ជុងហ្គុក គ្រាន់តែឮថាគូនដណ្តឹងរបស់យុនហ្គីមកដែរប្រញាប់ដេញពួកនាងចេញទៅភ្លាមទាំងទឹកមុខញញឹមញញែមដូចជាកំពុងគិតរឿងអ្វីមួយអញ្ចឹងមុននឹងហុចលុយឱ្យពួកនាងៗចេញទៅ
"ហឹស ឃើញក្នុងរូបថតស្អាតប៉ុណ្ណឹងហើយ ខាងក្រៅស្អាយយ៉ាងណាទៅណ៎ បានជាអាយុនលង់ងើបក្បាលមិនរួចបែបនេះ"ជុងហ្គុក ញញឹមចុងមាត់លួចគិតម្នាក់ឯងតិចៗព្រោះមិនធ្លាប់ឃើញមុខគូដណ្តឹងរបស់យុនហ្គីនៅខាងក្រៅនោះទេធ្លាប់ឃើញតែក្នុងរូបថតដែលយុនហ្គីបង្ហាញប៉ុណ្ណោះព្រោះនាងទៅរៀនតនៅបរទេសទើបមិនដែលបានជួបគ្នាតែចង់ប្រាប់ថាគ្រាន់តែឃើញនាងនៅក្នុងរូបថតណាធ្វើឱ្យនាយសឹងតែលង់នឹងសម្រស់គេទៅហើយ
"អាយុន ហេតុអ្វីក៏មិនឃើញនាងមកទៀតនេះយូរហើយណា"ជុងហ្គុក អង្គុយចាំឡើងមួយសន្ទុះហើយនៅមិនទាន់ឃើញមកទៀតទើបសួរទៅកាន់អ្នកជាមិត្តតែម្តង
"ឯងកុំរហ័នពេកទៅមើលបន្តិចទៀតនាងមកហើយមិនញនេះនាងថាសុំចូលបន្ទប់ទឹកមួយភ្លែត អូ នោះមកដល់ល្មម"យុនហ្គី តបទៅអ្នកជាមិត្តិវិញតែភ្លាមនោះស្រាប់តែឃើញនារីម្នាក់ស្លៀកពាក់ជាមួយនឹងឈុតពណ៌សលាយកាហ្វេបង្ហញដៃជើងស្រឡូនជាពិសេសគឺដើមទ្រូងមូលខ្លំបង្ហាញគល់មកយ៉ាងពេញៗភ្នែកដើរចូលមកធ្វើឱ្យអ្នកដែលឃើញហើយស្ទើរតែភ្លេចដកដង្ហើមទៅហើយ ហើយស្រីម្នាក់នោះមានឈ្មោះថាគីម ថេហ្យុងជាគូដណ្តឹងរបស់យុនហ្គីនឹងឯង

🔞 SHORT NOVELS 🔞Where stories live. Discover now