អង្គរក្សរូបស្រស់ (១)

5.9K 172 20
                                    

"ផាំងៗៗ"សម្លេងបាញ់ប្រហាប្រតប់គ្នាបន្លឺឡើងឥតដាច់សូររវាងភាគីម្ខាងៗមិនដឹងជាមានរឿងអ្វីទេបានជាដល់ថ្នាក់បាញ់សម្លាប់គ្នាថ្នាក់នេះ
"ផាំង"
"ដុងស៊ូ~"សម្រែករបស់បុរសម្នាក់បន្លឺឡើងទាំងក្តីឈឺចាប់ក្រោយឃើញមនុស្សជំនិតដែលខ្លួនជិតស្និទ្ធបំផុតរត់មករងគ្រាប់ជំនួសខ្លួនទាំងមិនស្តាយជីវិត
"អ្នកប្រុសឆាប់រត់ទៅនៅខាងក្រោយមានច្រកចេញមួយអាចឱ្យអ្នកប្រុសរត់យករួចខ្លួនបាន"
"ដុងស៊ូ"
"ឆាប់រត់ទៅ ផាំងៗ"ដុងស៊ូ រុញអ្នកដែលមាននាមជាអ្នកប្រុសឱ្យចេញឆ្ងាយពីខ្លួនដើម្បីឱ្យគេរត់ទៅបានរួចទើបទាញកាំភ្លើងមកបាញ់ការពារអ្នកប្រុសឱ្យអស់ពីលទ្ធភាព

"ដុងស៊ូ"

"ជុងហ្គុក កូនដឹងខ្លួនវិញហើយមែនទេ?"ក្រោយបានឮសម្លេងស្រែកពីអ្នកដែលមាននាមជាកូនប្រុសភ្លាមលោកចនដែលមាននាមជាឪពុកនោះប្រញាប់ស្ទុះងើបឡើងទៅសួរភ្លាម

"ប៉ាក៏ឃើញ"ជុងហ្គុក តបទៅវិញទាំងមុខមាំមិនរីកគ្រាន់តែស្តាប់សម្តីសម្តៅនាយនិយាយប៉ុនហ្នឹងក៏ដឹងដែរថាទំនាក់ទំនងរវាងអ្នកទាំងពីរមិនសូវជាល្អប៉ុន្មាននោះទេ

"អឹម និយាយអញ្ចឹងប៉ាបានរកអង្គ្គរក្សថ្មីឱ្យឯងហើយ ពេលចេញពីពេទ្យគេបឹងមកបំពេញភារកិច្ចតែម្តង"លោកចន ហុចរូបថតពីរបីសន្លឹកទៅឱ្យជុងហ្គុកមើល វាជារូបរបស់អង្គរក្សថ្មីដែលត្រូវមកជំនួសតំណែងអង្គរក្សចាស់ដែលទើបតែស្លាប់ទៅនឹងឯង

"នេះប៉ាចង់យកនាងមកធ្វើជាអង្គរក្សឬមួយក៏យកមកធ្វើជាប្រពន្ធខ្ញុំឱ្យប្រាកដទៅរាងបើបនេះរត់យោងតែដើមទ្រូងខ្លួនឯងមិនរួចផងក៏មិនដឹង"ជុងហ្គុក ឃើញរូបនេះហើយពិតជាហួសចិត្តនឹងប៉ារបស់នាយខ្លាំងណាស់តើគាត់គិតយ៉ាងមិចបានជាយកមនុស្សស្រីខ្លួនតូចទ្រូងធំមកឱ្យធ្វើជាអង្គរក្សរបស់នាយបែបនេះថាមិនត្រូវកាន់កំភ្លើងមិនរួចផងក៏មិនដឹង

"ស្រេចតែចិត្តរបស់ឯង ចង់យកនាងមកធ្វើជាអង្គរក្សឬក៏ប្រពន្ធគឺជារឿងរបស់ឯងប៉ាគ្មានបញ្ហាទេ បានហើយប៉ាមានការងារត្រូវធ្វើទៀតឯងដឹងខ្លួនបែបនេះប៉ាអស់បារម្ភហើយ"និយាយរួចលោកចនក៏ងើបដើរចេញទៅក្រោមការតាមមើលរបស់អ្នកដែលមាននាមជាកូនប្រុសទាំងទឹកមុខមិនសុខចិត្ត

🔞 SHORT NOVELS 🔞Where stories live. Discover now