កំដរស្នេហាគេ(១២)

3.2K 133 8
                                    

@ ព្រឹក

"អឹម"ពន្លឺព្រះអាទិទ្យចាំងតាមចន្លោះបង្អួចដាស់ស្មារតីអ្នកដែលគេងអស់រយៈពេលជាយូរនោះឱ្យភ្ញាក់ដឹងខ្លួនវិញ

"ជុងហ្គុក"ថេហ្យុង និយាយឡើងដោយសម្លេងស្រាលល្មស្តាប់ឮតែម្នាក់ឯងក្រោយពេលឃើញអ្នកម្ខាងទៀតដែលនាងស្គាល់យ៉ាងច្បាស់នោះកំពុងតែគេងឱបដៃនាងទាំងលង់លក់មិនដឹងខ្លួន

"ថេហ្យុង ដឹងខ្លួនវិញហើយមែនទេ?"ជុងហ្គុកក្រោកឡើងទាំងមីមមាំងសួរទៅកាន់ថេហ្យុងទាំងសប្បាយចិត្តដែលឃើញនាងភ្ញាក់ដឹងខ្លួនបែបនេះ ចំណែកឯអ្នកដែលត្រូវគេសួរឯនេះវិញក៏មិនបានតបតអ្វីច្រើនដែរគឺបានត្រឹមតែងាកមុខចេញមិនព្រមហាស្តីរកនាយបញ្ជាក់នាងនៅខឹងមិនទាន់បាត់នៅឡើយ

"បងសុំទោសណាដែលធ្វើឱ្យអូនឈឺបែបនេះ"ជុងហ្គុកចាប់ដៃថេហ្យុងពោលពាក្យសុំទោសទាំងដឹងកំហុសប៉ុន្តែមើលទៅដូចជាមិនបាផលទាល់តែសោះ នាងនៅតែមិនព្រមងាកមកមើលមុខនាយដដែល

"អូនឱ្យបងធ្វើយ៉ាងមិចទៅទើបឈប់ខឹង"

"ខ្ញុំចង់ទៅផ្ទះ"ទីបំផុតថេហ្យុងក៏ព្រមនិយាយចេញមក ប៉ុន្តែពាក្យទាំងនេះមិនបានធ្វើឱ្យជុងហ្គុកសប្បាយចិត្តបានទេ

"ចាំបងទៅធ្វើម្ហូបឱ្យអូនញ៉ាំចុះ អូនប្រាកដជាឃ្លានហើយនៅមិនទាន់បានញ៉ាំអ្វីតាំងពីល្ងាចមិញមកម្ល៉េះ"ជុងហ្គុក ធ្វើជាមិនដឹងសហដាប់មិនឮទើបងើបឡើងប្រុងនឹងដើរទៅផ្ទះបាយដើម្បីធ្វើម្ហូបសម្រាប់នាង

"ខ្ញុំប្រាប់ថាចង់ទៅផ្ទះវិញមិនឮទេហេ៎ស?"ថេហ្យុង ស្រែកឱ្យនាយខ្លាំងៗ នាងប្រាប់ថាចង់ទៅផ្ទះមិនមែនឃ្លានទេហេតុអ្វីក៏បង្វែរទៅជារឿងផ្សេងទៅវិញ

"បើអូនចង់ទៅ អូនងើបដើរខ្លួនឯងឱ្យបានសិនទៅចាំទៅបងមិនឃាត់អូនទេ តែបើឱ្យបងជូនទៅគឺមិនជាដាច់ខាត"ជុងហ្គុក ងាកមកតបនឹងនាងវិញទាំងមុខស្មើចេសដាច់ខាតនាយមិនជូនទៅជាដាច់ខាតក៏ជឿជាក់ដែរថានាងច្បាស់ជាមិនអាចងើបទៅដោយខ្លួនឯងបានដូចគ្នា

"បាន បើអញ្ចឹងខ្ញុំទៅខ្លួនឯងចុះ ព្រូស"ដោយសារតែចិតជជេសរឹងរូសខ្លាំងពេកថេហ្យុងក៏ផ្តាច់សេរ៉ូមចេញពីដៃថ្នាក់ហូរឈាមរហាមមុននឹងព្យាយាមងើបចេញពីគ្រែទាំងលំបាក តែមិនទាន់ទាំងងើបផុតគ្រែផងនាងក៏ដួលទៅលើឥដ្ឋបាត់ទៅហើយធ្វើឱ្យជុងហ្គុកទ្រាំឈរមើលតទៀតលែងបានទើបដើរទៅចាំបីនាងមកដាក់លើគ្រែវិញ

🔞 SHORT NOVELS 🔞Where stories live. Discover now