អ្នកកំដរស្នេហាគេ(៤)

3.1K 171 26
                                    

"ឃើញថាជាមនុស្សស្រីមិនមាត់ៗអញ្ចឹងទេ តែមើលចុះបែរជាហ៊ាននៅជាមួយមនុស្សប្រុសតែ២នាក់រាប់ឆ្នាំ មិនដឹងថាមានរឿងអ្វីកើតឡើងខ្លះទេ តែប្រហែលជាគ្មានទេព្រោះជុងហ្គុក ច្បាស់ជាមិនយកមនុស្សស្រីអន់ៗបែបហ្នឹងមកបហរឡាក់ជាមួយទេ មែនទេពួកឯង តាមមើលប្រហែលជាចង់ទាក់ជុងហ្គុក ប៉ុន្តែចៃដន្យអ្វីគាត់ដឹងមុនទើបដេញក្បាលចេញពីផ្ទះបែបនេះ ហាស់ហាៗ គួរឱ្យសង្វែកណាស់"យ៉ុងអាន និយាយទៅកាន់គ្នីគ្នារបស់នាងស្របពេលដែលថេហ្យុងនិងយូណាដើរចូលមកក្នុងសាលាល្មមនេះក៏បញ្ជាក់ច្បាស់ហើយថានាងមានចេតនានិយាយឌឺដងផ្លែផ្កាឱ្យថេហ្យុងហ្នឹងឯង ក៏គ្មានអ្នកណាផ្សេងក្រៅពីថេហ្យយងដែរដែលនៅជាមួយជុងហ្គុកនោះ

"បានហើយ យូណាកុំទៅខ្វល់ពីគេធ្វើអីមានចេះតែនិយាយទៅពេលនិយាយហត់ពួកគេនឹងឈប់ដោយខ្លួនឯងហើយ"ថេហ្យុង ចាប់ដៃយូណាដើម្បីឃាត់បើមិនអញ្ចឹងទេច្បាស់ជាមានរឿងវែងឆ្ងាយជាមិនខានទេ ទើបអូសដៃយូណាដើរចេញទៅ

"មើលចុះ រូបរាងស្អាតបាតមិនសមមានចរិតបែបហ្នឹងសោះ"

"ពិតមែនហើយ នេះបានគេនិយាយថាកុំមើលមនុស្សតែសម្បកក្រៅហ្នឹងណា"

"សូម្បីតែសង្សាគេក៏ហ៊ានទៅដណ្តើមដែរ ថែមទាំងជាមិត្តភក្តិរបស់ខ្លួនឯងទៀត"

សម្លេងខ្សឹបខ្សៀវគ្នាបន្លឺឡើងឱ្យរងំពេញត្រចៀកទាំងសងខាងរបស់ថេហ្យុងដោយក្រសែភ្នែកម្នាក់ៗបាញ់មករកនាងគ្រប់គ្នាគ្រាន់តែបែបនេះក៏ដឹងបាត់ទៅហើយនិយាយពីអ្នកណានោះ

"កុំទៅស្តាប់ពួកមាត់ចាបមាត់ព្រាបអស់នឹងនិយាយអី សំខាន់គឺឯងមិនបានធ្វើទៅគឺបានហើយ"យូណា អង្អែលដៃថេហ្យុងតិចៗដើម្បីលួងលោមស្របជាមួយគ្នានេះដែរក៏ឃើញជុងហ្គុកដើរមកឈរទល់មុខគ្នាល្មម

"យើងមានរឿងចង់និយាយជាមួយឯង"ថេហ្យុង និយាយទាំងមុខស្មើសម្លឹងមើលទៅជុងហ្គុកមិនដាក់ភ្នែក

"ល្អ យើងក៏មានរឿងនិយាយជាមួយឯងដូចគ្នា"បន្ទាប់ពីយល់សាច់ការគ្នាហើយទាំងពីរនាក់ក៏ដើរចេញទៅក្រោមការខ្សឹបខ្សៀវរបស់មនុស្សនៅទីនេះសឹងតែគ្រប់គ្នា ដោយធុញទ្រាន់នឹងពាក្យទាំងនោះខ្លាំងពេកយូណាក៏ដើរចូលទៅក្នុងថ្នាក់តែម្តងទៅ

🔞 SHORT NOVELS 🔞Where stories live. Discover now