អ្នកកំដរស្នេហាគេ(១)

4.8K 189 27
                                    

នៅក្នុងសកលវិទ្យាល័យដ៏ធំមួយនៃទីក្រុងសេអ៊ូលជាកន្លែងដែលប្រមូលផ្តុំទៅដោយអ្នកមានចំណេះដឹងមកពីសាលាផ្សេងៗគ្នាផ្តុំគ្នាក្នុងសាលាតែមួយ ប៉ុន្តែក៏មិនមែនទាំងអស់នោះដែរ ដូចដែលយើងបានឃើញរូបភាពច្បាស់ពេញភ្នែកនៅក្នុងពេលនេះអញ្ចឹង គឺរូបភាពក្មេងស្រីម្នាក់ត្រូវបានហំព័ទ្ធដោយមនុស្សប្រុសជាច្រើន

"មើលទៅរូបរាងនាងស្អាតយ៉ាងនេះ ទៅនៅជាមួយអាជុងហ្គុក ប្រហែលជាវាស៊ីច្រើនដងហើយមើលទៅ"បុរសម្នាក់ក្នុងចំណោមនោះក៏ស្រដីឡើងថែមទាំងយកដៃទៅវាសសក់នាងចេញទៀតផងពិតជាបង្កការរំខានដល់អ្នកម្ខាងទៀតពិតមែន

"ពួកយើងមិនមែនបែបហ្នឹងទេ កុំគិតថាខ្លួនឯងបែបហ្នឹងអ្នកណាក៏ដូចខ្លួនឯងនោះ"ថេហ្យុង ក្រវាសដៃបុរសម្នាក់នោះចេញមុននឹងពោលឡើងទាំងសម្លេងមាំទឹកមុខរឹងកំព្រឹសកុំគិតថានាងនឹងភ័យឬក៏ខ្លាចឱ្យសោះត្រឹមក្មេងស្ទាវប៉ុនហ្នឹងនាងមិនព្រឺជាមួយទេសុំប្រាប់ ជាមួយអ្នកណាមិនដឹងទេតែជាមួយ គីម ថេហ្យុង កុំចង់ហក់

"សម្តីខ្លាំងណាស់តើ បានយើងក៏ចង់ដឹងដូចគ្នាថាសម្តីខ្លាំងបែបនេះបានប៉ុន្មានទឹកទៀត"បុរសម្នាក់នោះនោយាយប្រុងនឹងយាដៃទៅវាយលើថ្ពាល់របស់ថេហ្យុងទៅហើយភ្លាមនោះស្រាប់តែ

"ឌឹបៗៗ ថ្ងៃក្រោយកុំមកប៉ះមិត្តរបស់យើងទៀតវើយ"សម្លេងវាយប្រតប់គ្នារវាងបុរសម្នាក់និងបុរសជាច្រើននាក់បន្លឺឡើងស្របពេលដែលបុរសជាច្រើននាក់វាយចាញ់បុរសម្នាក់នោះរត់បាតជើងសព្រាតតែម្តង

"អរគុណហើយ"ថេហ្យុង ពោលឡើងទាំងញញឹមទៅកាន់បុរសម្នាក់នោះហើយគេក៏គ្មានអ្នកណាដែរក្រៅពីមិត្តសម្លាញ់តែមួយគត់របស់នាងគឺ ចន ជុងហ្គុក

ចន ជុងហ្គុក អាយុ២០ឆ្នាំរៀនឆ្នាំទី២ ផ្នែកវិជ្ជបណ្ឌិតវះកាត់បេះដូង

គីម ថេហ្យុង អាយុ១៩ឆ្នាំ រៀនឆ្នាំទី២គិលានុប្បដ្ឋាយិកាមើលថែទាំអ្នកជម្ងឺទូទៅ

ទោះបីជាពួកគេមិនរៀនផ្នែកដូចគ្នាក៏ពិតមែនប៉ុន្តែពួកគេរៀននៅសាលាជាមួយគ្នាមិនត្រឹមតែប៉ុនហ្នឹងទេថែមទាំងនៅផ្ទះជាមួយគ្នាតែ២នាក់ទៀតផងបើអ្នកមិនដឹងអាចគិតថាពួកគេជាសង្សាក៏ថាបាន

🔞 SHORT NOVELS 🔞Where stories live. Discover now