កំដរស្នេហាគេ(៨)

3.2K 242 44
                                    

@ ប៊ូសាន

ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះជាច្តើនមកពីកន្លែងផ្សេងគ្នា មកប្រមូលផ្តុំគ្នានៅខេត្តប៊ូសានដើម្បីរងចាំជួយសង្គ្រោះអ្នកជម្ងឺដែលរងគ្រោះដោយសារតែគ្រោះរញ្ជួយដី ហើយក្នុងចំណោមនោះយើងក៏ឃើញមានគ្រូពេទ្យប្រុសស្រីមួយគូកំពុងបណ្តើរគ្នាចុះពីឡានមកដោយខាងប្រុសជាអ្នកកាន់ឥវ៉ាន់ចំណែកខាងស្រីកាន់ត្រឹមតែកាបូបតូចល្មដែលអាចដាក់គ្រឿងសម្ភារៈពេទ្យបានតែប៉ុណ្ណោះ

"សូមអញ្ជើញលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមកខាងនេះ"គ្រាន់តែឈានជើងមកដល់កន្លែងកើតហេតុភ្លាមទាហ៊ានម្នាក់ក៏ស្រដីឡើងព្រមទាំងនាំអ្នកទាំងពីរនិងគ្រូពេទ្យផ្សេងៗទៀតទៅតាមខ្លួនដែលជាកនកលែងសម្រាប់ដាក់អ្នកជម្ងឺដែលកំពុងតែត្រូវការការជួយសង្គ្រោះ

"លោកទៅមើលអ្នកជម្ងឺដែលរបួសធ្ងន់ៗទៅនៅទីនេះខ្ញុំអាចចាត់ការបាន"ថេហ្យុង ស្រដីឡើងប្រាប់ទៅកាន់រាងក្រាស់ព្រមទាំងដាក់ខ្លួនអង្គុយចុះមើលអ្នកជំងឺដែលមានសភាពស្រាលតិចតួចបានព្រោះនាងជាគិលានុប្បដ្ឋាកយិកាអាចត្រឹមតែដេររបួសនិងលាបថ្នាំតិចតួចតែប៉ុណ្ណោះ

ចំណែកជុងហ្គុកឮបែបនេះហើយក៏ទៅធ្វើតាមអ្វីដែលនាងប្រាប់ដូចគ្នា

"នេះខ្ញុំដេររបួសឱ្យ មិនអីទេមិនឈឺទេ"ថេហ្យុង និយាយទៅកាន់អ្នកជម្ងឺម្នាក់ទំនងជាមនុស្សគរនិយាយមិនបានដែលរបួសរបស់នាងគឺជ្រៅខ្លាំងណាស់ត្រូវដេរឱ្យខានតែបាន តែពេលដែលនាងបម្រុងនឹងចាក់ថ្នាក់ឱ្យនារីម្នាក់នោះនាងបែបរជាដកដៃចេញមិនព្រមឱ្យថេហ្យុងចាក់ថ្នាំស្ពឹកឱ្យទាល់តែសោះ

"គឺរបួសរបស់នាងត្រូវដេរ ខ្ញុំយល់បើអ្នកនាងខ្លាចម្ជុលប៉ុន្តែទ្រាំតែបន្តិចទៅគឺលែងអីហើយ"ថេហ្យុង នៅតែទទួចនិយាយពន្យល់ណែនាំទៅកាន់ស្ត្រីម្នាក់នោះប៉ុន្តែនាងនៅតែគ្រវីក្បាលមិនយល់ព្រមដដែល

"តើឱ្យធ្វើយ៉ាងមិចទៅបើមិនដេរទេរបួសអ្នកនាងនឹងក្លាយជាមិនខានទេ"មិនថាទោះថេហ្យុងខំពន្យល់យ៉ាងណាលទ្ធផលគឺនៅតែដដែលពេលនេះនាងពិតជាអស់ពាក្យនឹងនិយាយជាមួយស្ត្រីម្នាក់នោះហើយ

🔞 SHORT NOVELS 🔞Where stories live. Discover now