តំណែងបេះដូង❤️ ( Completely )

By KWANGLINI

119K 6.4K 266

ថេហ្យុង: ខ្ញុំត្រឹមជារូបកាយដែលជំនួសកន្លែងមួយពេល ដល់ពេល ខ្ញុំក៏ចាកចេញ ទោះចិត្តស្នេហ៍ខ្ញុំមានឲ្យបងប៉ុណ្ណា ខ្ញុំ... More

Ep1: ខ្លាចជាមនុស្សពិការ
Ep2: អាណិត
Ep3: ពន្លឺថ្មី
Ep5: មាត់រឹង
Ep6: ដោះអាវ🤧
Ep7: បំពាន
Ep8: ចិត្តអាក្រក់🔞
Ep9: ស្រវឹង
Ep10: ថេហ្យុន..
Ep11: តើឯងឈ្មោះថេហ្យុងមែនទេ?
Ep12: ស្នាមថើប
Ep13: នាមត្រឹមជាប្អូនថ្លៃ
Ep14: ចុះបើថេហ្យុង លង់ស្រឡាញ់ជុងហ្គុក
Ep15: មិនអាចស្រឡាញ់នរណាម្នាក់ឡើយ
Ep16: គេងបែបហ្នឹង?
Ep17: ត្រូវថ្នាំ
Ep18: អារម្មណ៍ច្របូកច្របល់
Ep19: ថ្នាំពន្យាកំណើត
Ep20: គេល្អនិងខ្ញុំណាស់
Ep21: ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់
Ep22: អូនមានកូនជាមួយបង..
Ep23: អាប៉ា សុំទោស
Ep24: បារម្ភ
Ep25: ផ្អែមល្ហែម
Ep26: រយលាន អត្ថន័យ នៃសេក្ដីឈឺចាប់
Ep27: ល្បិចពឹសពុល
Ep28: អស់ទួនាទី
Ep29: ខ្លាំងដាក់ខុសមនុស្ស
Ep30: ឯងប្លែកណាស់..
Ep31: រត់ចេញ
Ep32: អាប៉ា....
Ep33: គេដឹងគ្រប់យ៉ាង...
Ep34: តាមរកប្រពន្ធ
35: គ្មានថ្ងៃត្រឡប់ក្រោយ
Ep36: តំណែងបេះដូង❤️
តំណែងបេះដូង♥️
Ep38: ប្រពន្ធជាបេះដូង កូនជាកែវភ្នែក
Ep39: ប្រដៅក្មេងចរឹតអន់
Ep40: ប៉ា..??
Ep41: ប្ដីអូនប្ដីបង
Ep42: គ្រប់យ៉ាងវាជាកំហុសខ្ញុំ
Ep43: អាប៉ាកូនដេញប៉ា ហ្ហឹកៗ
Ep44:
Ep45: យើងមិនទទួលក្មេងទាំងនេះជាចៅទេ
Ep46: ចាប់ប្រពន្ធឆាក្ដៅ👌
47: ជីវិតលោកប្ដីមហារកំសត់
ភាពបញ្ចប់

Ep4: រៀបការ

2.3K 124 0
By KWANGLINI

មួយអាទិត្យបានកន្លងផុត ថេហ្យុងក៏បានចេញពីមន្ទីពេទ្យត្រឡប់មកផ្ទះវិញ ភ្នែករបស់គេអាចមើលឃើញវិញបានយ៉ាងច្បាស់ គ្រាន់តែវានៅមិនទាន់ជាសះស្បើយនៅឡើយ គេត្រូវញ៉ាំថ្នាំជាប្រចាំ ដើម្បីបំប៉នលើពន្លឺភ្នែក នឹងជំនួយការពាររបួស។
" ថេយ៍ កូនឡើងទៅសម្រាកទៅ ចាំម៉ាក់ទៅធ្វើអ្វីឲ្យកូនញ៉ាំ! "
" បាទ! " គេញញឹមថើៗដាក់គាត់បន្តិច ក៏ឡើងទៅបន្ទប់របស់ខ្លួន ព្រោះតែពេលនេះគេគ្មានកម្លាំងក្នុងខ្លួននោះទេ អារម្មណ៍ក៏មិនល្អដែរ តាំងពីបងប្រុសនិយាយពាក្យបែបនោះដាក់មក ទោះជាគេមានភ្នែកភ្លឺវិញក៏គ្មានស្នាមញញឹមដូចពីមុននោះដែរ។
" បងឆាប់ខលទៅ ថេហ្យុន ទៅ ពួកយើងគ្មានពេលច្រើនទៀតទេ! " ក្រោយពីកូនចេញទៅបាត់អ្នកស្រីក៏ប្រញាប់ប្រាប់ស្វាមីឲ្យខលទៅរកកូនប្រុសច្បង ហើយក៏ចូលផ្ទះបាយចំអិនអាហារឲ្យ ថេហ្យុង ទុកឲ្យលោកម្ចាស់នៅអង្គុយខលទូរស័ព្ទទៅកូននៅក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង។
" បងខលទៅគេមិនចូលនោះទេ! " លោកគីម ដើរមកផ្ទះបាយប្រាប់ទៅប្រពន្ធក្រោយពីព្យាយាមខលហើយ ប៉ុន្តែមិនចូលទាល់តែសោះ ឲ្យគាត់ជាម្តាយឪពុកបារម្ភជាខ្លាំង។
" តើគេទៅណាទៅ? ស្អែកនេះដល់ថ្ងៃគេត្រូវរៀបការហើយ ហេតុអីគេធ្វើបែបនេះ? " អ្នកស្រី គិតពីរឿងនេះចង់ខ្យល់ដល់សន្លប់ម្តងៗទៅហើយ គេចាកចេញពីផ្ទះជិតមួយខែទៅហើយ តាំងពីប្អូនចូលមន្ទីពេទ្យមកគេទៅមើលប្អូនបានតែម្តង ក៏បាត់ដំណឹងសូន្យឈឹង ហើយស្អែកនេះក៏ជាថ្ងៃគេត្រូវរៀបការទៀត តែគេបែរជាបាត់គ្មានដំណឹងបែបនេះទៅវិញ។
" កុំបារម្ភពេកអីអូន គេអាចត្រឡប់មកវិញនៅថ្ងៃស្អែកក៏ថាបាន! " លោកគីម អង្អែលដៃអ្នកជាប្រពន្ធ គាត់មិនចង់ឲ្យម្នាក់ៗមានសម្ពាធក្នុងរឿងនេះនោះទេ ថេហ្យុង ទើបតែជា ប្រពន្ធរបស់គាត់ហត់ណាស់ទៅហើយ ឥឡូវមករឿង ថេហ្យុន បាត់ខ្លួនមិនដឹងមូលហេតុទៀត រឿងនេះគាត់ជាមេគ្រួសារគួរតែចាត់ចែង មិនអាចបណ្តោយបាននោះទេ។
" អូនក៏សង្ឃឹមបែបនោះដែរ! " អ្នកជាប្រពន្ធទម្លាក់ទឹកមុខចុះ មិនចង់គិតពីរឿងអវិជ្ជមាន ថ្ងៃស្អែកដល់ថ្ងៃមង្គល ខាងដន្លងគេបានរៀបចំចាំទទួលយ៉ាងកក់ក្តៅ ប៉ុន្តែខាងគាត់បែរជាមានទុក្ខផ្ទួនៗគ្នា អស់ពីមួយចូលមួយមិនចេះចប់ គាត់ភ័យបន់កុំឲ្យកូនប្រុសរបស់គាត់រត់ចោលពិធីមង្គលការអី បើមិនដូច្នោះទេ គ្រួសារដែលធ្លាប់តែល្អូកល្អឺនជាមួយគ្នានឹងប្រែក្លាយជាមើលមុខគ្នាមិនចំមិនខានឡើយ។

+Skip..

នៅលើបង់មួយក្នុងបរិវេណមន្ទីពេទ្យ បង្ហាញឲ្យឃើញកំលោះតូចស្តើងម្នាក់អង្គុយសន្ចឹង កណ្តោចកណ្តែងម្នាក់ឯង សម្លឹងទៅពិភពលោកខាងក្រៅជាមួយផ្ទៃមេឃខៀវស្រងាត់ ប៉ុន្តែនាយគឺមិនអាចមើលអ្វីដែលស្រស់ស្អាតឃើញឡើយ ក្រៅពីភាពទទេរស្អាត ខ្មៅងងឹតសូន្យសុង។
" មកអង្គុយនៅទីនេះមានអារម្មណ៍ល្អខ្លះទេ? " លោកដុកទ័រជុង ដើរចេញពីក្នុងមន្ទីពេទ្យមកអង្គុយក្បែរកំលោះតូច សួរនាំផ្ជាប់ជាមួយស្នាមញញឹមថើរៗ ដៃកាន់កែវកាហ្វេ សម្លឹងមើលទៅក្រៅរបងមន្ទីពេទ្យ ដែលមានឡានបើកទៅមកឆ្វែងឆ្វាតបន្តកន្ទុយគ្នា។
" គេទៅហើយមែនទេ? " នាយតូចមិនបានឆ្លើយសំនួរក៏សួរបកទៅគាត់វិញ គេនៅតែនឹក នៅតែគិត នៅតែបារម្ភ ទោះជាពេលនេះដឹងថាប្អូនអាចជាដូចដើមវិញហើយក៏ដោយ តែចិត្តដែលស្រលាញ់ប្អូនគេនៅតែគិតគូរគ្មានពេលណាបំភ្លេច។
" គេមិនអីនោះទេ លោកគួរតែគិតពីខ្លួនឯងវិញទៅប្រសើជាង ពេលនេះគេបានចេញពីមន្ទីពេទ្យត្រឡប់ទៅផ្ទះវិញហើយ! " លោកដុកទ័រដកដង្ហើមធំនើយចិត្តជំនួសគេ ដែលសុខចិត្តលំបាកខ្លួន ដើម្បីប្អូន នៅដើរតួរជាមនុស្សអាក្រក់ដាក់អ្នកគ្រប់គ្នាទៀត។
" ទៅល្អហើយ! " ស្នាមញញឹមលាក់ភាពឈឺចាប់បំផុសនៅលើបបូរមាត់ស្តើង ក៏អស់បារម្ភពីប្អូនដែលអាចចេញទៅមើលពិភពលោកខាងក្រៅម្តងទៀត ទោះគេលះបង់បន្តិចនេះក៏មិនថ្វីដែរ។
" ហ្ហឺម!! " លោកដុកទ័រអស់ពាក្យអ្វីត្រូវនិយាយជាមួយគេហើយ ចិត្តរឹងមាន:របស់គេធ្វើឲ្យខ្លួនឯងក្លាយជាបែបនេះ ទោះជាគាត់ហាមក៏គេមិនស្តាប់សម្តីរបស់គាត់ដែរ បានតែអង្គុយក្បែរកំដរគេរាល់ថ្ងៃបែបនេះឯង។
ធ្មេចបើកមួយយប់បានកន្លងផុត ថ្ងៃល្អមង្គលក៏បានចូលមកដល់ នៅក្នុងព្រះវិហារមានមនុស្សជាច្រើនបានមកចូលរួមកម្មពិធី សុទ្ធសឹងតែជាអ្នកមានមុខមាត់នៅក្នុងសង្គម។ កំលោះសង្ហារ កាន់កែវស្រាក្រេបតិចៗនៅក្បែរវេទិកា ទាំងទឹកមុខស្មើរធេង នាមជាកូនកំលោះតែមិនចេញទៅទទួលភ្ញៀវបែរជាមកផឹកស្រាក្រហមបំបាត់ទុក្ខទៅវិញ។
" អេ៎ កូនកំលោះហេតុអីមកសោយសោកនៅទីនេះតែម្នាក់ឯងបែបនេះ មិនចេញទៅស្វាគមន៍ភ្ញៀវទេឬ? " កំលោះសង្ហារបីនាក់ដើរមកដំណាលគ្នាចូលមករកនាយកំលោះដែលកំពុងតែឈរពិបាកចិត្ត ព្រោះតែម្តាយបង្ខំឲ្យរៀបការ កំលោះសង្ហារ មីន យូនហ្គី ដែលត្រូវជាអ្នករួមហ៊ុនជាមួយគេ។ អ្នកកំលោះ ចូលមកនិយាយបេះបោយសម្តីជាមួយគេទាំងស្នាមញញឹមចុងមាត់ បន្ទាប់កំលោះសង្ហារ ម្នាក់ទៀតដែលមានឈ្មោះថា គីម ណាមជូន ក៏ចេញមុខបន្ទរពីក្រោយ÷
" កុំនិយាយបែបនេះ ថ្ងៃនេះជាថ្ងៃមង្គលគេមកផឹកជុបលាងមុនទេតើ បងមិនចេះមើលទេឬ? " កំលោះថ្ពាល់ខួចសើចយ៉ាងស្រស់បន្ទោសអ្នកដែលមានអាយុបងខ្លួន ដែលចោទប្រកាន់ខុសរបៀប។ គីម ណាមជូន ជាឈ្មួញកណ្តោលដ៏ល្បីឈ្មោះម្នាក់ ឆ្លាត សង្ហារ ពូកែរកម៉ូយ លុយចំណេញម្តងៗរយលាន។
" បងពេទ្យជួយព្យាបាលឲ្យពួកគាត់ផងទៅ បែបឈឺធ្ងន់ណាស់ហើយ! " នាយមិនបានខ្វល់ពីសម្តីលេងសើចរបស់បងៗ ក៏បញ្ជោះថែម ប្រាប់ឲ្យលោកដុកទ័រកំលោះដែលឈរនៅស្ងៀមមិននិយាយអ្វីនោះបានតែញញឹមថើរៗតបទៅគេវិញ។
" នេះឯងទទួលភ្ញៀវបែបនេះឬ? " ណាមជូន ស្រ្គឺតធ្មេញស្រែកសួរម្ចាស់កម្មវិធីដែលដើរចេញទៅមិនខ្វល់ពីពួកគេ ធ្វើរឹកម៉ាបេន ភ្ញៀវមកចូលរួមហើយ មិនទទួលមិនអីទេ នៅមកនិយាយថាពួកគេមានជំងឺទៀត ពិតជាគួរឲ្យខឹងមែន។

+បន្ទប់តែងខ្លួន

គ្រប់គ្នាកំពុងតែឆោឡោរត់ខ្វែងជើងគ្នា ព្រោះតែកូនក្រមុំដែលត្រូវរៀបការមិនបានបង្ហាញខ្លួន អ្នកជាម្តាយកំពុងតែអង្គុយរឹតទ្រូងហិតប្រេងខ្យល់ តឹងទ្រូងស្ទើរតែធ្លាយ គាត់មិនចង់គិតពីរឿងដែលអវិជ្ជមាន ប៉ុន្តែថ្ងៃនេះជួបទាល់តែបាន។
" យ៉ាងម៉េចហើយបង? " អ្នកស្រី ស្ទុះក្រោករត់ទៅរកស្វាមីដែលត្រឡប់មកពីស្វែងរកកូនវិញ ប៉ុន្តែទឹកមុខគាត់គឺបង្ហាញយ៉ាងច្បាស់ដោយក្តីអស់សង្សឹម អ្នកជាប្រពន្ធដឹងហើយស្លត់ចិត្តកាន់តែខ្លាំងរហូតដល់ទន់ខ្លួនដួលតែក៏ត្រូវស្វាមីទប់ជាប់។
" អូន អូនយ៉ាងម៉េច? "
" អ្នកម៉ាក់ "
" អ្នកមីង! " គ្រប់គ្នាដែលនៅក្នុងបន្ទប់ប្រញាប់រត់មកទប់គាត់ម្នាក់ៗមានការព្រួយបារម្ភជាខ្លាំង ជាពិសេស ថេហ្យុង គេយំអាណិតម្តាយឡើងដង្ហក់។
" ហ្ហឹកៗ.. ម៉ាក់ ម៉ាក់យ៉ាងម៉េចទៅហើយ? "
" ម៉ាក់មិនអីទេ បងពួកយើងគួរធ្វើបែបណាទៅ ពិធីចាប់ផ្តើមហើយ ពួកយើងនៅរក ថេហ្យុនមិនទាន់ឃើញទេ អូន... អូន " អ្នកស្រីតឹងទ្រូងនិយាយអ្វីលែងចង់ចេញ គាត់ទាល់តម្រិះហើយ រឿង ថេហ្យុន បាត់ខ្លួន មានតែពួកគាត់ប៉ុន្មានអ្នកប៉ុណ្ណោះដែរដឹង បើរឿងនេះដឹងដល់សាច់ញ្ញាតិកូនកំលោះ តើនឹងមានរឿងអ្វីកើតឡើងទៅ?
" អូនកុំពិបាកចិត្តអី ចាំបងទៅប្រាប់អ្នករាល់គ្នាឲ្យបញ្ឈប់ពិធីរៀបការនេះ! " លោកគីម ឱបភរិយាលួងលោមឈប់ឲ្យអ្នកស្រីពិបាកចិត្តតទៅទៀត គាត់នឹងទៅប្រកាសប្រាប់អ្នករាល់គ្នាក្នុងពិធីទាំងមូលថាគាត់នឹងបញ្ឈប់ពិធីមង្គលនេះ ព្រោះបើបន្តក៏គ្មានកូនក្រមុំរៀបការដដែល មិនគួរណាឲ្យភ្ញៀវនៅរងចាំនាំតែខាតពេលនោះទេ។
" តែបង... "
" អូនកុំភ័យរឿងទាំងនោះអី ចាំចប់យើងបកស្រាយឲ្យពួកគេបានដឹងតាមក្រោយក៏បាន! " លោកគីម ញញឹមឲ្យភរិយាទុកចិត្តមកលើគាត់ថារឿងវាមិនអាក្រក់ពេកនោះទេ ហើយក៏ដើរចេញសម្តៅទៅលើវេទិកា។ ថេហ្យុង សម្លឹងមើលទៅលោកប៉ាដើរចេញទាំងទុកមុខសោកសៅ គេឃើញគាត់ពិបាកចិត្តយ៉ាងនេះចិត្តគេក៏មិនស្រណុកដូចគ្នា ទើបមានគំនិតបំផុសឡើងមកភ្លាមៗ។
លោកគីម ដើរចូលក្នុងពិធីតែម្នាក់ឯង ធ្វើឲ្យភ្ញៀវនឹងគ្រួសារខាងប្រុសមានការងឿងឆ្ងល់ជាខ្លាំង ពួកគេគឺរង់ចាំកូនក្រមុំបង្ហាញខ្លួនអស់មួយសន្ទុះទៅហើយ ប៉ុន្តែពេលដែលមកបែរជាឃើញតែឪពុក មិនឃើញកូនក្រមុំមកជាមួយទៅវិញ។
" មានរឿងអី? " អ្នកស្រីចន នឹងស្វាមី ឧទានឡើងព្រមគ្នា សម្លឹងមើលទៅដន្លងដែលដើរចូលមកក្នុងកម្មវិធីមិននាំកូនក្រមុំមកជាមួយ ឲ្យពួកគេមានការងឿងឆ្ងល់ ក៏ចង់ដឹងជាខ្លាំង ទើបក្រោកឈរឡើង ពេលដែលឃើញលោកគីមដើរមកដល់ក្បែរពួកគាត់ក៏ចង់សួរឲ្យបានដឹងពីរឿងនេះ÷
" មានន័យថាយ៉ាងម៉េច? " លោកចន សួរទៅអ្នកជាមិត្ត ចងចិញ្ចើមមិនយល់ពីអ្វីដែលកំពុងតែកើតឡើង លោកគីមក៏ប្រមូលភាពក្លាហានចង់ប្រាប់ពួកគាត់ឲ្យបានដឹងពីមូលហេតុ តែភ្លាមនោះស្រាប់តែ÷
" លោកប៉ា!! " សម្លេងស្រួយស្រទន់បន្លឺឡើងខ្លាំងៗពីក្រោយខ្នងរបស់គាត់ភ្ញៀវនឹងអ្នករាល់គ្នានៅក្នុងកម្មវិធីក៏បែរទៅសម្លឹងមើលគេគ្រប់គ្នា រួមជាមួយឪពុក នឹងកូនកំលោះដែលកំពុងតែឈរចាំនៅលើវេទិការផងដែរ។ ស្នាមញញឹមយ៉ាងស្រស់បំផុសនៅលើបបូរមាត់ស្តើង ក្នុងឈុត ដំណាងឲ្យកូនក្រមុំ ដៃកាន់បាច់ផ្កា វាចារជាមួយសម្លេងស្រទន់ ត្បិតជាមនុស្សប្រុស ប៉ុន្តែគេគឺដូចជាកូនក្រមុំស្រីយ៉ាងអញ្ចឹង ស្រស់ស្អាតខ្លាំងណាស់ ឲ្យគ្រប់គ្នានៅក្នុងពិធីភ្លឹកសម្លឹងមើលគេមិនចង់ដកក្រសែភ្នែកចេញពីគេឡើយ។
លោកគីម ឈរស្រឡាំងកាំងមើលកូនប្រុសរបស់ខ្លួនដើរចូលមករកគាត់ជាមួយស្នាមញញឹម ហេតុអីជាគេ? ហេតុអីក៏គេមកទីនេះ ក្នុងនាមជាកូនក្រមុំ? គាត់មើលស្គាល់យ៉ាងច្បាស់ថាម្នាក់នោះជា ថេហ្យុង មិនមែនជា ថេហ្យុន ដែលត្រូវជាកូនក្រមុំនៅថ្ងៃនេះនោះទេ។
" ពួកយើងឆាប់ទៅ! " ថេហ្យុង ញញឹមដាក់អ្នកជាប៉ាលូកទៅគ្រាកដៃរបស់គាត់បបួលឲ្យគាត់ដឹកដៃគេឡើងទៅរកកូនកំលោះ។ លោកគីម អស់ពាក្យនឹងវាចារមកដល់ដំណាក់កាលនេះទៅហើយចង់ឲ្យគាត់អូសដៃគេត្រឡប់ចេញទៅវិញក៏មិនកើត មានតែបណ្តោយកាន់ដៃកូនបណ្តើរទៅរកកូនកំលោះដែលកំពុងតែឈររង់ចាំមកជាយូរនោះ។
" ពូផ្ញើរប្អូនផងណា! " លោកគីម ហុចដៃកូនទៅឲ្យនាយកំលោះទាំងចិត្តមិនចង់ គាត់មិនដាច់ចិត្តដែលត្រូវឲ្យកូនប្រុសពៅនៅមិនទាន់ចេះគិតគូរអ្វីត្រូវមករៀបការបំពេញមុខជំនួសបង តែក៏ត្រូវកាត់សិន ចាំមានឱកាសគាត់នឹងសួរគេឲ្យច្បាស់ពីមូលហេតុ។
" បាទ! " ជុងហ្គុក ទទួលដៃតូចពីឪពុកក៏បែរទៅរកលោកអាច្ចារ្យដើម្បីចាប់ផ្តើមធ្វើពិធី។ លោកគីមចុះពីលើឆាកក៏ដើរទៅអង្គុយជិតភរិយាដែលមើលទៅទឹកមុខរបស់គាត់មិនស្រស់នោះទេ។
" ជាគំនិតអ្នកណា? " លោកគីម ខ្សឹបសួរប្រពន្ធ ចង់ដឹងចម្លើយខ្លាំងណាស់ ប៉ុន្តែគាត់មិនឆ្លើយ ទើបជីមីនដែរអង្គុយក្បែរនោះឆ្លើយជំនួស÷
" ថេហ្យុងគេស្ម័គ្រចិត្តដោយខ្លួនឯងលោកពូ! " ឮចម្លើយហើយគាត់បានតែដកដង្ហើមធំទាំងតប់ប្រមល់គិតអ្វីមិនចេញ ទើបបែរទៅសម្លឹងមើលកូនដែលកំពុងតែធ្វើពិធីសម្បថជាមួយគ្នា។
" កូនក្រមុំពាក់ជញ្ជៀនឲ្យកូនកំលោះបានហើយ! " ក្រសែភ្នែកទាំងគូរត្របាញ់រកគ្នាសម្លឹងមុខគ្នាមិនដាក់ភ្នែក លើកទីមួយដែលពួកគេជួបគ្នា ក៏ក្លាយជាប្តីប្រពន្ធនឹងគ្នាតែម្តង។ ដៃតូចក៏លូកទាញជញ្ជៀនមកពាក់ឲ្យនាយក្រាស់ បន្ទាប់នាយក៏យកមកពាក់ឲ្យគេវិញ ពិធីក៏បានចប់។
" ពិធីបានបញ្ចប់ ចាប់ពីថ្ងៃនេះទៅពួកកូនជាប្តីប្រពន្ធនឹងគ្នាហើយ សូមជូនពរឲ្យពួកកូនស្រលាញ់គ្នាដល់ចាស់! " ចប់សព្វគ្រប់លោកអាចារ្យក៏ចាកចេញទៅ ពិធីបានបញ្ចប់ ភ្ញៀវដែលចូលរួមក៏បានទះដៃអប់អរសាទរចំពោះគូរស្វាមីភរិយាថ្មី។
" ម៉ាក់ផ្ញើរប្អូនផងណា គេនៅក្មេងកូនជួយមើលខុសត្រូវគេផង គេមិនសូវចេះគិតគូរអ្វីទេ! " ចប់កម្មវិធីអ្នកស្រីក៏មកផ្តាំផ្ញើរកូនប្រសារដែរកូនរបស់គាត់ត្រូវរើទៅរស់នៅផ្ទះខាងប្រុស ខុសប្លែកពីលោកគីម ដែរឈរនៅស្ងៀមមិននិយាយអ្វីលាកូនមួយមាត់។
" បាទ! " នាយតបតែមួយម៉ាត់ មិនចេះនិយាយច្រើនក៏មិនដឹងថាខ្លួនអាចបំពេញពាក្យសន្យានេះបានឬអត់ដែរ។
" លោកប៉ាអ្នកម៉ាក់ កូនទៅសិនហើយ អ្នកទាំងពីរមើលថែសុខភាពផង ទំនេរខ្ញុំនឹងឧស្សាហ៍ទៅលេងអ្នកទាំងពីរ! " ថេហ្យុង លាពួកគាត់ទាំងរលីងរលោងទឹកភ្នែក ចិត្តមិនដាច់អាល័យពីគ្រួសារ តែក៏ត្រូវបង្ខំចិត្ត ព្រោះតែគេជាអ្នកជ្រើសវាដោយខ្លួនឯង។
" ជុងហ្គុក កូនជូនប្អូនទៅសម្រាកនៅផ្ទះមុនទៅ មើលថែគេផង! " អ្នកស្រីចន ដែលត្រូវជាម្តាយប្រាប់ទៅកូនប្រុសឲ្យជូនប្រពន្ធថ្មោងថ្មីទៅផ្ទះធំសិន គាត់នៅទីនេះនិយាយគ្នាជាមួយដន្លងបន្តិចទើបទៅតាមក្រោយ។
នាយមិនមាត់ក៏ដឹកដៃរាងស្តើងដើរទៅរកឡានរបស់ខ្លួនបើកទៅភូមិគ្រឹះចនតាមសម្តីរបស់អ្នកជាម្តាយ ចំណែកឯអ្នកដែលត្រូវគេអូសទាញក៏ទៅតាមគេ មិននិយាយអ្វីមួយមាត់ ជិះឡានរហូតមកដល់ភូមិគ្រឹះចន។

សូមរង់ចាំភាគបន្ត❤️🙆

#ក្វាងលីននី❤️

Continue Reading

You'll Also Like

29.7K 790 40
My book of Joe Keery Imagines continued. Take note that some content may not be appropriate for younger readers. Read at your own discretion. Chapter...
32.4K 497 15
A auntie of Bella's named Stella Swan. Who moved to forks for her Niece Isabella Swan that is marrying the one and only Edward Cullen. Isabella/Bell...
626K 33.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
4M 256K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...