You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ

3.6K 239 2
By lynxie_jeon

    " លោកអគ្គនាយករង ចន ចាស៎ មានភ្ញៀវខលមកណាត់ សុំជួប " លេខា និយាយប្រាប់ទៅ ថេហ្យុង
   " អ៎ ឱ្យមកខ្ញុំមក " ថេហ្យុង ទទួលទូរស័ព្ទមកនិយាយ

   « ហាឡូ ខ្ញុំ ថេហ្យុង និយាយ »
   « សួស្ដី លោកគីម ខ្ញុំ គឺ ណាមជូន សាគិ ជាអតិថិជន របស់លោកនៅជប៉ុន »  ណាមជូន សាគិ ជាកូនកាត កូរ៉េ ជប៉ុន នាយមិនសូវបានមកកូរ៉េទេ តែក៏អាចប្រេីភាសាកូរ៉េបានដែរ
   « អ៎ បាទ សួស្ដី លោក សាគិ មានអ្វី ឱ្យខាងខ្ញុំជួយដែរឬទេ? » ថេហ្យុង បម្រងុងនឹងប្រកែកទៅហេីយ ពេលឮនាយហៅខ្លួនថាលោកគីម គេមិនមែនគីមទេ គឺ ចន
   « ពិតមែនហេីយ ខ្ញុំចង់សាងសង់កាសុីណូ នៅប្រទេសជប៉ុន ទេីបចង់ទាក់ទងក្រុមហ៊ុងគូសប្លង់របស់លោក គីម »
« បាទ បាន គ្មានបញ្ហាទេ អ៊ីចឹង សូមលោកជួយអុីម៉េលមក ខ្ញុំពីអគារ និងម៉ូតដែលលោកចង់បាន ខាងខ្ញុំនឹងធ្វេីការគូសប្លង់ជូន »
   « បាទ ខ្ញុំនឹងឱ្យលេខារបស់ខ្ញុំផ្ញេីទៅឱ្យ ប៉ុន្តែទាក់ទងនឹងការពិភាក្សា និងមេីលទីតាំងក៏ដូចជាគំនិតមួយចំនួន ខ្ញុំត្រូវការឱ្យលោកឡេីងមកជួបខ្ញុំផ្ទាល់នៅជប៉ុនបានទេ? ខាងស្នាក់នៅ និងថ្លៃចំណាយ ខ្ញុំធានាចេញជូន មិនឱ្យទាស់ចិត្តនោះទេ»
   « រឿងនេះខ្ញុំនឹងគិតមេីលសិន មិនច្បាស់ថាទំនេរអាចទៅបានឬអត់ទេ បេីមិនអាចខ្ញុំនឹងឱ្យកលេខា របស់ខ្ញុំឡេីងទៅជួប តេីមិនអីទេមែនទេ? » ថេហ្យុង និយាយទាំងក្រែងចិត្ត ទៅជួបដល់ជប៉ុន ប្ដីគេច្បាស់ជា មិនឱ្យទៅដាច់ខាតហេីយ គ្រាន់តែក្រុមហ៊ុនរាល់ថ្ងៃមិនចង់ឱ្យមេីលផង ចុះទម្រាំទៅដល់ជប៉ុនទៀតនោះ?
   « បេីឱ្យលេខា លោកមកដដែល ខ្ញុំចាំបាច់អញ្ចេីញ លោកគីម មកដែរឬ? ដោយសារខ្ញុំចង់ឱ្យលោកជាអ្នកឌីហ្សាញផ្ទាល់ ទេីបខ្ញុំចង់ជួបលោកផ្ទាល់ សង្ឃឹមថាលោកនឹងរកពេលវេលាមកបាន »
   « បាទ ខ្ញុំព្យាយាម បេីអស់អីហេីយខ្ញុំសុំលាសិនហេីយ »
   « បាទ ជួបគ្នាឆាប់ៗ លោក គីម»

ថេហ្យុង ដាក់ទូរស័ព្ទចុះហេីយ លេីកដៃស្រឡូន មកញីស្នៀតផ្កាថ្នមៗ គេគិតមិនចេញទេ ថាអាចទៅបាននៅថ្ងៃណា ជុងហ្គុកឥឡូវ មិនដូចមុនទេ គេហួងហែងជាមុនឆ្ងាយណាស់ គ្រាន់តែជួបជាមួយ មនុស្សប្រុសប្លែកមុខ នាយសួរដេញដោលឫសគល់ មិនឈប់ ណាមួយនាយក៏មិនដែលឱ្យគេចេញទៅណាមកណាឆ្ងាយដែរ បេីសុំទៅជប៉ុនច្បាស់ជា បដិសេធដាច់ខាតមិនខាន ។ តែថាគម្រោងលេីនេះ ច្បាស់ជាសំខាន់ បេី គីម គ្រុប អាចគូសប្លង់អគារដែលសាងសង់នៅជប៉ុនបាន ច្បាស់ជាមាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងអាចឈ្នះពានរង្វាន់ក្រុមហ៊ុន ដែលមានស្នាដៃល្អប្រចាំឆ្នាំមិនខានទេ ។ ណាមួយ បេី គេមិនទៅចរចារផ្ទាល់ ណាមជូន សាគិ អាចនឹង រេីសយកក្រុមហ៊ុនឌីហ្សាញផ្សេងក៏ថាបាន ព្រោះទម្រាំ នាយជ្រេីសយកក្រុមហ៊ុននេះ ថេហ្យុង ក៏បាន ឱ្យលេខាផ្ញេីលិខិតស្នេីធ្វេីជូនពីមុនមកដែរ ។ ដែល ណាមជូន រេីសយកក្រុមហ៊ុន ក៏ចាត់ទុកថា ជាការជោគជ័យមួយកម្រិតទៅហេីយដែរ ។

៚ Skip
នៅពេលល្ងាច ជាថ្ងៃចុងសប្ដាហ៍ ជុងហ្គុក ទៅ ទទួល កូនប្រុសមកពីសាលារួច ក៏មកទទួលប្រពន្ធ បន្តទៀត ថ្ងៃនេះត្រូវជូនជុងគី ទៅលេងភូមិគ្រឹះ ចន ព្រោះលោកស្រី សូយ៉ុន រអ៊ូថានឹកចៅ កាលពីមុន គាត់ចង់យកថេជុង ទៅនៅជាមួយ តែជុងហ្គុកមិន ព្រម ដោយសារតែមានមីនអា មកនៅជាមួយវិញ គាត់ក៏លែងតវ៉ា ចង់បានចៅទៅទៀត តែគាត់តែងតែឱ្យនាំថេជុង ទៅគេងជាមួយនៅចុងសប្ដាហ៍ ទេីបថេហ្យុង និងជុងហ្គុក សម្រេចថាឱ្យទៅលេងផ្ទះលោកតាលោកយាយ ម្នាក់មួយសប្ដាហ៍ ព្រោះខាងម៉ាក់ថេហ្យុង ក៏ទទួចចង់ឱ្យចៅទៅលេងដែរ ។

បន្ទាប់ពីជូនកូនទៅផ្ទះលោកតា លោកយាយរួច ជុងហ្គុក ក៏ជូនរាងតូចទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នា គ្មានកូននៅជាមួយ អ្នកទាំងពីរប្រៀបដូចជាគូរស្នេហ៍មួយគូរដែលនាំគ្នាមក Date អ៊ីចឹង ។

" អូនញ៊ាំតិចម្ល៉ះ? អាហារមិនត្រូវមាត់ឬ? " នាយជាប្ដីសួរ ពេលឃេីញប្រពន្ធដាក់ស្លាបព្រាចុះ
" មិនមែនទេ គឺ.. អូនគ្រាន់តែមិនសូវឃ្លាន" ថេហ្យុង ញញឹមស្រាលដាក់ប្ដី គេនៅគិតរឿងសុំប្ដី ទៅជប៉ុននៅឡេីយទេ តែមិនហ៊ាន
" បងមានរឿងប្រាប់អូន សប្ដាហ៍ក្រោយបងត្រូវទៅ ប៊ូសាន 2 3 ថ្ងៃ ព្រោះរោងចក្ររបស់យេីង កំពុងនាំចេញស្រាថ្មី ទេីបបងត្រូវទៅពិនិត្យដោយផ្ទាល់ អូនចង់ទៅលេងទេ? ទៅជាមួយបងតែម្ដងក៏បាន " កាលមុន នាយក៏ឧស្សាហ៍ទៅដែរ ហេីយថេហ្យុង និង ជុងគី ក៏ទៅជាមួយ ពេលរួចការងារនាយក៏នាំដេីរលេង ញ៊ាំរបស់ឆ្ងាញ់ៗនៅទីនោះរួចទេីបមក សេអ៊ូលវិញ
" ចាំគិតមេីលសិន អូនខ្លាចថាជាប់រវល់ការងារ "

ជុងហ្គុក ញញឹម អ្នកទាំងបន្តញ៊ាំអាហាររួចរាល់ ទេីប ជុងហ្គុក បេីកឡានបន្តទៅទន្លេហាន ព្រោះឃេីញទឹកមុខប្រពន្ធ មិនសូវស្រស់បស់ ទេីបនាំដេីរលេងបន្តិច ។
" យ៉ាងម៉េចដែរ? បងឃេីញទឹកមុខអូនមិនសូវល្អ ទេីបនាំមកទីនេះ " ជុងហ្គុក សួរប្រពន្ធ ពេលដេីរមកអង្គុយលេីកៅអី សម្លឹងមេីលទន្លេអមជាមួយភ្លេីងពណ៌នារាត្រី
" ស្រស់ស្រាយជាងមុនហេីយ ប្រហែលមកពីអូន គិតរឿងការងារច្រេីនពេកហេីយ " ថេហ្យុង ញញឹម ផ្ដេកក្បាលកេីយស្មារប្ដី
" អូនគួរតែសម្រាកឱ្យច្រេីនជាងនេះ "
" អូនដឹងហេីយ បងក៏ដូចគ្នា "

   ៚ Skip
   ក្រលេកមកមេីលខាង ហូស៊ុក វិញ ពេលនេះ នាយបានរៀបការរួចហេីយ  កូនក្រមុំរបស់នាយគឺ សាណា ហារីតូ ។ អ្នកទាំងពីរបានរៀបការរួចតាំងពី 2 ឆ្នាំមុនមកម្ល៉ះ គ្រួសារទាំងសងខាងបានផ្សំផ្គុំ នៅពេលដែលពួកគាត់ណាត់ញ៊ាំអាហារពេលល្ងាច កាលពី 5 ឆ្នាំមុន  ដំបូងកម្លោះក្រមុំទាំងសងខាងក៏ប្រកែក តែចាស់នៅតែបង្ខំឱ្យពួកគេមេីលចិត្តគ្នាសិន បានប្រហែល 1 ឆ្នាំ ពួកគេក៏ទាក់ទងគ្នាស្និតស្នាល ក្លាយជាគូរស្នេហ៍ បន្ទាប់មក 2 ឆ្នាំក្រោយទេីបរៀប ការ ប៉ុន្តែ អ្នកទាំងមិនទាន់មានកូននៅឡេីយទេ ព្រោះសាណា មិនទាន់ចង់បាន ប្រហែល 2 3 ឆ្នាំ ទៀត ទេីបគិតគូរ ។ បេី ហូស៊ុក វិញ នាយក៏លែងជាម្ចាស់ហាងកាហ្វេទៀតដែរ នាយបន្តដំណែងពីប៉ា នាយជាអគ្គនាយក្រុមហ៊ុន អាកាសចរណ៍និងដឹកជញ្ជូន និងជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិចផងដែរ។

" មិនងងុយគេងទេឬ? " ហូស៊ុក សួរទៅប្រពន្ធដែល អង្គុយមេីលទូរទស្សន៍
" មិនទាន់ទេ បងងងុយ ក៏គេងមុនទៅ "
" បងមិនទាន់ងងុយទេ នៅកំដរអូនបាន "
" ឮបងអូនប្រាប់ថា ថេហ្យុង នឹងឡេីងមកជប៉ុន " សាណា ផ្ដេកក្បាលកេីយទ្រូងប្ដី ពេលនេះអ្នក ទាំងពីរនៅជប៉ុន ពួកគេទៅមកកូរ៉េ ជប៉ុន ជាញឹកញាប់ ព្រោះសាណាមានក្រុមហ៊ុននៅជប៉ុន
" ម៉េចក៏អូនដឹង? "
" បងណាមជូន ប្រាប់ គាត់ចង់សាងសង់កាសុីណូ អូនក៏ណែនាំក្រុមហ៊ុនរបស់ថេហ្យុង ឱ្យគាត់ស្គាល់ តែអូនមិនដឹងថាជុងហ្គុកមកដែរឬអត់ទេ " ពេលនេះ សាណា និងជុងហ្គុក ក៏ក្លាយជាមិត្តនឹងគ្នាហេីយ ពួកគេជួបគ្នា តែពេលមានរឿងត្រូវពិភាក្សាទំនិញ ប៉ុណ្ណោះ
" ប្រហែលជាជុងហ្គុក មកដែរ ព្រោះគេហួងហែង ប្រពន្ធណាស់ "
" ប្រហែលដឹង បងប្រុសអូននៅកម្លោះផង ឃេីញថេហ្យុង ស្អាតតិចល ចាប់ចិត្តអីទៅ "
" ហឹស ប្ដីគេវាយបែកក្បាលមិនខាន "
" មែនហេីយ ហិហិ មិនអីទេ ជុងហ្គុក ច្បាស់ជាគិតគូហេីយ " សាណា និង ហូស៊ុក អង្គុយ និយយគ្នាលេងរហូតទាល់តែងងុយ ទេីបចូលទៅគេង

   ៚ 5 ថ្ងៃក្រោយ
   ដល់ថ្ងៃដែល ជុងហ្គុក ត្រូវទៅប៊ូសាន ថេហ្យុង រៀបចំសម្លៀកបំពាក់ និងរបស់របរឱ្យអ្នកជាប្ដី រួចរាល់ស្រេច ហេីយនៅចាំជូនដំណេីរប្ដី ។ ថេហ្យុង និងកូន មិនបានទៅទេ ព្រោះថេហ្យុង ថារវល់ការងារ ហេីយ ជុងគី ក៏រវល់រៀនទៀត ទេីបចាំវិស្សមកាលរបស់ជុងគី មកដល់ សមទៅលេងជាមួយគ្នា ។

   " បងទៅហេីយ បេីអូនអផ្សុកទៅគេផ្ទះម៉ាក់ក៏បាន " ជុងហ្គុក ផ្ដាំលាប្រពន្ធមុននឹងឡេីងឡាន
   " អូនដឹងហេីយ បងក៏ដូចគ្នាថែខ្លួនផង "
   " ចាំជួបគ្នា ជុប " ជុងហ្គុក ថេីបថ្ពាល់ប្រពន្ធមួយខ្សឺត ទេីបឡេីងឡានចេញទៅ

   ថេហ្យុង ឈរលាប្ដី រហូតឡានទៅផុតបាត់ទេីបគេ រហ័សចូលទៅក្នុងផ្ទះរៀបចំរបស់របរ ដាក់វ៉ាលី ហេីយឡេីងឡានចេញទៅព្រលានយន្តហោះ ។
" ឯងគិតទៅមិនប្រាប់លោក ចន មែនឬ ថេហ៍? " ជីមីន សួរទៅអ្នកជាមិត្ត ព្រោះគេជាអ្នកជូនថេហ្យុង មកព្រលានយន្តហោះ
" ច្បាស់ហេីយ ខានស្អែកនេះយេីងមកវិញហេីយ បេីប្រាប់ជុង គាត់ច្បាស់ជាមិនឱ្យយេីងទៅនោះទេ "
" ចុះ ជុងគី វិញនោះ? "
" ជុងគី នៅជាមួយបងជីន ហេីយ ដល់ម៉ោងហេីយ យេីងទៅសិនហេីយ "
" អឺ សុវត្ថិភាពតាមផ្លូវឯង "

៚ Skip
បន្ទាប់ពីជិះឡានយ៉ាងយូរ ជុងហ្គុក ក៏មកដល់ប៊ូសាន នាយក៏សំដៅទៅរោងចក្រ តែម្ដងដេីម្បី ពិនិត្យការងារ ទម្រាំតែដល់ពេលល្ងាច នាយក៏ទៅសណ្ឋាគាសម្រាក ព្រោះតែនឿយហត់ពេញមួយថ្ងៃមកហេីយ ។

/ រីង រីង ៗៗ /
« ហាឡូ បងជីន »
« ប៉ា នេះគឺ ជុងគី ណា៎ »
« ឱ! ជុងគី កូន ឯណា ប៉ាតូចកូន? ខលមកប៉ាមានអ្វីឬកូន? »
« ហឹក ប៉ា ប៉ាតូចទៅចោលកូនបាត់ហេីយ ហឹក »
« និយាយស្អីនឹង ជុងគី ប៉ាតូចកូនទៅណា? »
« ប៉ាតូច ទៅជប៉ុន ប៉ាតូចទៅជប៉ុនចោលកូនបាត់ ហេីយប៉ា » [ បានហេីយជុងគី ឈប់រំខានប៉ាធំកូនទៅ ប៉ាកូនទៅធ្វេីការតេី ] សម្លេងជីន លួងលោម ជុងគី ធ្វេីឱ្យជុងហ្គុក ស្ដាប់ឮ ... ជុងគី និយាយមិនខុសទេ ប្រពន្ធគេ ទៅជប៉ុន ទៅដោយមិនប្រាប់គេមួយ ម៉ាត់
« ប៉ុណ្ណឹង បានហេីយ ជុងគី បាត់យំសិនទៅកូន ប៉ានឹងទៅយកប៉ាតូចកូនមកវិញ » ទឺតៗ

" អូន កាន់តែខ្លាំងដៃហេីយ ចន ថេហ្យុង " ជុងហ្គុក សង្គ្រឺត ខឹងចិត្ត ប្រពន្ធទៅជប៉ុនមិនប្រាប់មួយម៉ាត់ នាយក៏ខលទៅសួរប៉ារបស់ថេហ្យុង ចង់ដឹងថាអតិថិជន ជាអ្នកណា គ្រាន់តែដឹងចម្លេីយ នាយក៏ប្រញាប់ខលឱ្យយ៉ាងប៊ីន ត្រៀមយន្តហោះទៅជប៉ុន ភ្លាមតែម្ដង ប្រពន្ធគេទៅជួប ណាមជូន សាគិ អាម្នាក់ នេះ មានរសនិយមមិនអន់ទេ ឱ្យតែស្អាតគេចាប់អារម្មណ៍តែទាំងអស់នឹង មិនគិតស្រី ប្រុសទេ

Continue Reading

You'll Also Like

855 118 3
«គ្រាន់តែជាគូដណ្តឹងនៅមិនទាន់រៀបការ ខ្ញុំនៅតែមានសិទ្ធិយកគាត់មកធ្វើជារបស់ខ្ញុំ» ជុងគុក «ធ្វើឲ្យគ្រូលង់ស្រឡាញ់ដកចិត្តមិនរួចទៅហើយ ចង់រត់ចោលងាយៗហេស៎...
11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
1.2M 79.2K 36
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
464K 26.1K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...