You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 36 : ស្នាមក្រហមលេី ក

3.5K 246 0
By lynxie_jeon

៚ 5 ឆ្នាំក្រោយ
ពេលវេលាពិតជាដេីរទៅមុខមិនឈប់ ភ្លេចខ្លួនតែបន្តិច ក៏កន្លងមកជាង 5 ឆ្នាំទៅហេីយ ។ ងាកមក មេីល លោកអគ្គនាយក សង្ហាចន ជុងហ្គុក វិញ កំពុងជូនកូនប្រុសសំណព្វចិត្តទៅសាលា ។ ជុងហ្គុក និងថេហ្យុង ទទួលបានកូនប្រុសម្នាក់ ពួកគេដាក់ឈ្មោះឱ្យថា ចន ថេជុង ។ ពេលនេះ ថេជុង អាយុ 5 ឆ្នាំ ទេីបនឹងចូលសាលាដំបូងឆ្នាំថ្មីនេះឯង ។
ក្រលេកទៅមេីលកាលពី 5 ឆ្នាំមុន ថេហ្យុង ព្យាបាលជេីងជាសះស្បេីយ ដល់ពេលត្រូវសម្រាល កូនតែម្ដង ។ នៅពេលសម្រាលកូនបាន 6 ខែក្រោយ គេក៏ប្ដូរមកនៅផ្ទះអាពាហ៍ពិពាហ៍វិញ ព្រោះថេហ្យុង ចេះតែក្រែងចិត្តម្ដាយក្មេក ណាមួយគេគិតថារស់នៅ ដាច់ដោយឡែក វាប្រសេីរជាង ប្រេីជីវិតជាគ្រួសារតូចមួយ ដែលមេីលថែកូនដោយខ្លួនឯង ។
/ រីង រីង /
   " ហាឡូ ជុង បងមានអ្វីឬ? " ថេហ្យុង លេីកទូរស័ព្ទមកនិយាយ  ពេលនេះថេហ្យុង បានរៀនចប់ ហេីយកំពុងធ្វេីការនៅក្រុមហ៊ុនប៉ារបស់គេ ដែលជាក្រុមហ៊ុនឌីហ្សាញស្រាប់
   " ជុងគី មករកបង  សាលាមិនរៀន ទេីបកូនមកក្រុមហ៊ុនបង " ជុងហ្គុក ខលទៅប្រាប់រាងតូច ខ្លាចថាពេលល្ងាចគេទៅទទួលមិនឃេីញ
   " ទៀតហេីយឬ?  មកពីបងនឹងហេីយ តាមចិត្តកូនពេក ឃេីញទេ? ស្អីបន្តិចក៏ទៅរកបង បងរវល់ទេ? មានប៉ះពាល់ការងារអីឬអត់? អូនទៅទទួលមកក្រុមហ៊ុនប៉ាវិញ " ថេហ្យុង ជ្រួញចិញ្ចេីម កូនប្រុសកំហូចរបស់គេ ស្រឡាញ់ប៉ាធំណាស់  ឱ្យតែមិនរៀន ឬថ្ងៃសម្រាកតាមនាយរហូតនឹង
   " មិនអីទេ  បងមិនមានការងារសំខាន់ត្រូវធ្វេីទេ ជុងគី ហា៎ មកនិយាយជាមួយប៉ាតូចបន្តិចមក "  ជុងហ្គុក ឱ្យទូរស័ព្ទទៅកូន
   " ប៉ាតូច បាទ ជុងគី មិនរំខានប៉ាធំទេ ជុងគីសន្យា "
   " ឱ្យប៉ាជឿកូនបានយ៉ាងម៉េចទៅហា៎ ចន ថេជុង ប៉ាហាម កូនរេីរបស់របរក្នុងបន្ទប់ធ្វេីការប៉ាធំ ហាមទារញ៊ាំផ្ដេសផ្ដាស ហាមទារចេញក្រៅ ឮទេ? " ថេហ្យុង គម្រាមឱ្យហេីយ ព្រោះថាកូនប្រុសកំហូចនេះ  មកនៅជាមួយប៉ាធំ រកតែរបស់ញ៊ាំ បេីអផ្សុកក៏រំអុកឱ្យជូនទៅក្រៅ ថ្ងៃខ្លះជុងហ្គុកត្រូវរំសាយការប្រជុំដេីម្បីកូនប្រុសក៏មាន
   " កូនសន្យាមែន បេីកូនឃ្លានកូនទៅប្រាប់ពូៗយ៉ាងប៊ីន ក៏បាន "
   " សន្យា ធ្វេីឱ្យបាន ពូៗក៏កុំរំខានគាត់ពេក ប៉ុណ្ណឹង សិនណាប៉ាមានការបន្តិច "
   " បាទ ប៉ាតូចជំរាបលា "

ថេជុង នៅលេងជាមួយប៉ាៗធំរហូតដល់ល្ងាចទេីប ត្រឡប់ទៅផ្ទះវិញ តែមុននឹងទៅដល់ ជុងហ្គុក ក៏ឆ្លៀតចូលផ្សារទំនេីបទិញនំឱ្យកូន និងគ្រឿងទេសយកទៅ ធ្វេីអាហារពេលល្ងាចដែរ ។
" ប៉ាៗ ជុងគី ចង់ញ៊ាំនំឃុកគី និងសូកូឡា " ថេជុង ចង្អុលនំដែលដាក់តាំង
" ក្រែងឃុកគី និងសូកូឡា មាននៅទូរទឹកកក ក្នុងផ្ទះហេីយតេី កូនទិញញ៊ាំច្រេីនប៉ាតូចកូនច្បាស់ជា បន្ទោសកូនមិនខានទេ "
" មិននៅទេ ព្រឹកមិញជុងគី យកទៅសាលា ចែក មិត្តភក្តិជុងគី ញ៊ាំអស់ហេីយ ប៉ា "
" ហុឹម ប៉ាទិញក៏បាន តែកូនមិនត្រូវញ៊ាំច្រេីនទេឮទេ? "
" បាទ ប៉ាធំ "

បន្ទាប់ពីទិញរួចរាល់ ជុងហ្គុក និងជុងគី ក៏ត្រឡប់ទៅផ្ទះវិញ ថេហ្យុងនៅមិនទាន់ចេញនៅឡេីយទេ ជុងហ្គុក ចេញមុនព្រោះថេជុង នៅជាមួយទេីប ចេញពីក្រុមហ៊ុនមកមុន ។ ជុងហ្គុក មកដល់ធ្វេីអាហារ ត្រៀមជាស្រេចសម្រាប់ប្រពន្ធ ពេលនេះផ្ទះនាយគ្មានមេផ្ទះទេ ព្រោះថេហ្យុង បានឱ្យគាត់សម្អាតតែផ្ទះ និងមេីលថេជុង មួយពេលៗប៉ុណ្ណោះ រឿងការងារផ្ទះផ្សេងទៀតគេនិងប្ដីជាអ្នកធ្វេីដោយខ្លួនឯង  ចំណែកពូវុន ក៏ថែសួន និងបេីកឡានឱ្យដូចធម្មតា ដដែល ។

" ជុងហ្គុក ជុងគី? មកផ្ទះវិញលឿនម្ល៉ះ? " ថេហ្យុង ដេីរចូលមកក្នុងផ្ទះ ឃេីញពីរនាក់ប៉ាកូនកំពុងអង្គុយមេីលទូរទស្សន៍
" បងមកមុននេះ ហេីយអាហារឆ្អិនហេីយ អូនទៅងូតទឹកសិនទៅ នឹងបានមកញ៊ាំបាយជុំគ្នា "
" អូខេ "

បន្ទាប់ពីញ៊ាំអាហារពេលល្ងាចរួចរាល់ អ្នកទាំងបីក៏ឡេីងទៅគេង តែថេជុង គេងបន្ទប់ផ្សេងម្នាក់ឯង គេអាចគេងបែកពីប៉ាៗ មួយឆ្នាំមកហេីយ គ្រាន់តែថាពេលខ្លះ ថេហ្យុង ក៏ទៅបំពេរឱ្យគេងសិន ។

" ជុងហ្គុក ធ្វេីស្អី អូនងងុយ " ថេហ្យុង ធ្វេីមុខជូរ ពេលប្ដីមករំខានដំណេក ដៃរវាមរបស់នាយ លូកចូលក្នុងអាវគេងយប់រាងតូច អង្អែលទៅមកមិនឈប់
" កំដរបង ប្រពន្ធសម្លាញ់ អូនមិនរវល់ជាមួយបងសឹងមួយខែទៅហេីយ " នាយចាប់ផ្ដេីមគាស់រំលឹក ព្រោះមួយខែមកនេះ ថ្ងៃណាក៏បដិសេធដែរ ព្រោះគេធ្វេីការងារដល់យប់ជ្រៅ តែម្សិលមិញនេះ រាងតូចក៏បានធ្វេីគម្រោងការងារចប់ហេីយ ដល់ពេលសម្រាកហេីយ
" អូនងងុយ "
" តែបងចង់ "
" អា៎ ជុង...កុំខាំ!!!!"
ការប្រកែកគ្មានប្រសិទ្ធិភាព ជុងហ្គុក គ្រប់គ្រងរាង កាយ ប្រពន្ធប្រមូលយកសេចក្ដីសុខមិនស្ដាប់ប្រពន្ធតវ៉ា ថេហ្យុងអាយុ 24 ឆ្នាំ ហេីយ រាងកាយគេកាន់តែឥតខ្ចោះ ប្ដីកាន់តែស្រឡាញ់ហួងហែង ព្រោះខ្លាចប្រពន្ធបែកចិត្តពីនាយខ្លួនដែលអាយុ 32 ទៅហេីយ ។ ចង្វាក់ស្នេហ៍កាន់តែក្ដៅរោលរាល ព្រោះរាងតូចប្រកែកតែដំបូន មិនប៉ុន្មានក៏លេីកដៃតោងក៎ នាយថ្ងូរឱ្យរហឹម ហេីយក៏ប្ដូរគ្នាគ្រប់គ្រង ទៅវិញទៅមក រហូតដល់ម៉ោង 2 ទេីប ជុងហ្គុក ដែលជាអ្នកគ្រប់គ្រង ទម្លាក់ខ្លួនគេងលេីរាងកាយតូច ដោយឈ្ងុបមុខនឹងប្រឡោះក៎ ស្រង់ក្លិនក្រអូប ប្រហេីរដូចស្រ្តបឺរី រហូតលង់លក់តែម្ដងទៅ ។

   / តុក តុក /
   " ប៉ាៗ ក្រោកឬនៅ? ជុងគី ចូលទៅហេីយណា " ព្រឹកមិនទាន់កូនប្រុសមកគោះទ្វារដាស់ ប៉ាធំនិងប៉ា តូច ដែលមិនទាន់អស់ងងុយនៅឡេីយ
   " ជុង!? ជុងគី មក? ធ្វេីយ៉ាងម៉េចទៅ " ថេហ្យុង មេីលមុខប្ដី ចប់ហេីយពេលនេះគេមិនទាន់មានអ្វីស្លៀកនៅឡេីយទេ ខ្លួនទទេតែម្ដង
   " បងទៅបេីកទ្វារឱ្យកូន អូនពាក់អាវនេះសិនទៅ បេប៊ី " ជុងហ្គុក រេីសអាវសឺមី ពណ៌សរបស់ខ្លួនឱ្យប្រពន្ធ វាធំនិងវែង ថេហ្យុងពាក់ទៅសឹងដូចរ៉ូបទៅហេីយ ចំណែកនាយមានតែកន្សែងគឺបានហេីយ
   " ប៉ាៗ ជុងគី ចូលហេីយណាបាទ " / ក្រាក/
   " ប៉ាតូច? !"
   " ជុងគី កូនងូតទឹករួចហេីយឬ? " ថេហ្យុង ញញឹមដាក់ កូនប្រុសដែលកំពុងសម្លឹងមកខ្លួន បេីមិនទាន់ងូតក៏មិនជឿដែរ មេីលចុះស្លៀកពាក់រៀបចំខ្លួនរួច រាល់ទៅហេីយ
   " ជុងគី ងូតរួចហេីយ តែថ្ងៃនេះ ប៉ាៗគេងយូរម្ល៉ះ? "
   " អឺ គឺ ប៉ាៗអស់កម្លាំង " ជុងហ្គុក ឆ្លេីយជំនួសប្រពន្ធ ដែលនៅអង្គុយគ្របភួយនៅឡេីយ ព្រោះខ្លាចកូនប្រុសដឹងថាខ្លួនមិនស្លៀកខោ
   " ប៉ាៗធ្វេីអី? អស់កម្លាំង? " ជុងគី ជ្រួញចិញ្ចេីមមិនយល់ ល្ងាចមិញធម្មតាតេី ម៉េចបានអស់កម្លាំងទាំងយប់ទៅវិញ
   " បានហេីយជុងគី កូនទៅអង្គុយចាំប៉ាៗនៅសាឡុងខាងក្រោមសិនល្អទេ? ចាំប៉ានិងប៉ាតូចរួចរាល់ ប៉ានឹង ចុះទៅតាម " ជុងហ្គុក ញញឹមដាក់កូនប្រុស ទុកឱ្យសួរដេញដោលទៀត ប៉ាតូចគេ ច្បាស់ជាអៀនលែង ហ៊ានងេីបមុខមិនខានទេ
   " បាទ តែ... ហេតុអី ក៏ ជុំវិញ ក ប៉ាតូចមានស្នាមក្រ ហមច្រេីនម្ល៉ះ? ប៉ាធំ ក៏មានដែរឬ? កាលមុនក៏កូនឃេីញដែរ ម៉េចក៏អ៊ីចឹង? "
" ជុងគី ជាក្មេងសួរដេញដោលច្រេីនមិនល្អទេ ទៅក្រោមទៅ អូខេទេ? "
" តែស្នាមក្រហម....? "
" បេីកូនមិនទៅ ប៉ាតូចវាយគូទកូនហេីយណា " លេីកនេះ ថេហ្យុង គម្រាមតែម្ដង និយាយធម្មតា ច្បាស់ជាដេញដោលមិនឈប់នៅនឹងឯង
" បាទ ប៉ា " ជុងគី ធ្វេីមុខស្អុយមុននឹងបេីកទ្វារចុះទៅខាងក្រោម

" បងសម្លឹងមេីលអី? មិនមែនមកពីបងទេឬ? " ថេហ្យុង ស្ដីឱ្យប្ដី ដែលមេីលមកខ្លួនទាំងអស់សំណេីច
" ស្នាមអី? បងក៏ឆ្ងល់ដែរ? ប្រាប់បងផង " មេីលចុះ នៅមកលលេងបានទៀត ប្ដីសម្អុយនេះ
" មនុស្សឆ្កួត ទៅងូតទឹកទៅ កូនកំពុងតែចាំផង "
" មោះទៅងូតជាមួយគ្នា "
" អត់ទេ.... អាយ!! ជុង ដាក់អូន បងបន្លំតែរហូត នឹង" ថេហ្យុង វាយទ្រូងប្ដីឌឹបៗ ដែលកំពុងបីខ្លួនចូលទៅក្នុងបន្ទប់ទឹក

" អា៎ ជុងគី ហា៎មកអង្គុយចាំអីនៅទីនេះ ឯណាប៉ាធំនិងប៉ាតូចកូន? " គីម ស៊ុកជីន កម្លោះចាស់អាយុ 34 ឆ្នាំ ដេីរចូលក្នុងផ្ទះប្អូនប្រុស តែក៏ឃេីញជុងគី អង្គុយម្នាក់ឯងទៅវិញ
   " ប៉ាអ៊ំជីន? ប៉ានៅខាងលេីទាំងពីរនាក់ មិនទាន់ចុះមកក្រោមទេ  អ៊ំជីនមានការអ្វីឬ? " ជុងគី រត់ទៅរកអ៊ំប្រុស
   " ប៉ាអ៊ំយកអាហារមកឱ្យជុងគី ព្រឹកនេះមិនបាច់ញ៊ាំបាយសាលាទេ ប៉ាអ៊ំធ្វេីឱ្យហេីយ ហេីយក៏ជូន ជុងគី ទៅសាលាដែរ អូខេទេ? "
   " អូខេ បាទ ប៉ាអ៊ំ " រឿងបែបនេះ កេីតឡេីងញឹកញាប់ទៅហេីយ ជីនស្រឡាញ់ ថេជុង ណាស់ ឱ្យតែទំនេរដឹងតែជូនទៅណេះ ទៅណោះមិនឈប់
   " ចុះ ប៉ាៗកូន? ពេលណាចុះមក ? "
   " ប៉ាៗ ថាងូតទឹកសិន ប៉ាអ៊ំដឹងទេ  ប៉ាៗធំនិងប៉ាៗតូច មានស្នាមក្រហមៗលេី.ក ច្រេីនទៀតផង ពេលជុងគី សួរប៉ាៗមិនប្រាប់ទេ  ស្នាមនោះជាស្នាមមូសខាំឬប៉ាអ៊ំ ?" គ្រាន់តែឮ សំណួរក្មួយ ជីន ដឹងតែម្ដង   យ៉ាប់ពិតមែនប្ដីប្រពន្ធនេះ មិនចេះលាក់បាំងសោះ ឱ្យភ្លាត់ ស្នៀតឱ្យកូនតាមទាន់ទៅកេីត
   " ប្រហែលមូសមែនហេីយ "
   " បេីអ៊ីចឹងមែន ជុងគី នឹងឱ្យលោកយាយមេដោះ បាញ់ថ្នាំមូសក្នុងបន្ទប់ ប៉ាៗ មូសខាំច្បាស់ជាឈឺមិន ខានទេ "
   " ឱ្យតែខាំ ដឹងតែឈឺហេីយកូន "

   " ឱ! បងប្រុស? បងមានការអ្វីឬ? " ថេហ្យុង សួរអ្នកជាបងខណៈ កំពុងចុះមកទន្ទឹមនឹងប្ដី
   " បងយកអាហារពេលព្រឹកមកឱ្យជុងគី ហេីយក៏ជូនជុងគី ទៅសាលាដែរ "
   " អរុណសួស្ដីបងថ្លៃ "
" អរុណសួស្ដី ពួកឯងទៅក្រុមហ៊ុនឥឡូវមែនទេ? "
" បាទ មែនហេីយ "
" អ៊ីចឹង បងទៅហេីយ ជុងគី លាប៉ាៗទៅកូន "
" ជុងគី ទៅសាលាសិនហេីយ ប៉ាធំ ប៉ាតូច ជម្រាបលា "
" បាទ ខំរៀនឮទេ? បងចាំជួយផ្ដាំជុងគី នឹងអ្នកគ្រូ របស់គេផង "
" បងដឹងហេីយ និយាយអ៊ីចឹង លេីកក្រោយ ឱ្យចេះប្រយ័ត្នប្រយែង តិចល៎កូនចូលទៅឃេីញ ពេលកំពុងជិះសេះ ប្រលែងដៃទៅ! តោះជុងគី "

ថេហ្យុង អៀនមិនស្ទេីរទេ គេដឹងថា ជុងគី ច្បាស់ជាប្រាប់រឿងស្នាម ឱ្យប៉ាអ៊ំគេដឹងជាមិនខាន អូយ៎ បងប្រុស ចេះមកនិយាយបែបនេះទៅកេីតដែរ

Continue Reading

You'll Also Like

7.8K 968 24
« ប៉ាចង់បានបេះដូងកូនមែនទេ មិនអីទេកូនរីករាយប្រគល់ជូនប៉ា »
204K 5.4K 21
Waking up next to Henry Cavill sounds like a dream come true. What if it's a little more complicated than that? 18+ NSFW
96.8K 1K 6
" ស្នេហារវាងអនាគតស្តេចកញ្ជ្រោងកន្ទុយប្រាំបួននៃជូស៊ិននិងក្មួយប្រុសបង្កើតដែលមាននាមជាទេវតាចម្បាំងនាឋានមនុស្ស គូរគ្រងដែលប្រឆាំងនឹងច្បាប់ធម្មជាតិ មិនខ្លាច...
95.3K 1.7K 7
ទោះយើងកាចសាហាវតែយើងស្រឡាញ់អូន សូមកុំចាកចេញចោលបង បងចង់កាន់ដៃអូនរស់នៅដល់ដង្ហើមចុងក្រោយរបស់បង