You're my heart [ COMPLETE]

Oleh lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... Lebih Banyak

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 32 :

3.1K 250 0
Oleh lynxie_jeon

   តាមពិតទៅជុងហ្គុក បានមកដល់ផ្ទះតាំងពីល្ងាចម្ល៉ះ នាយបានរៀបចំខេក និងអាហារមួយចំនួនសម្រាប់ ខួបកំណេីតឱ្យរាងតូច ។ នៅពេលថេហ្យុង មកគេដេីរចូលក្នុងផ្ទះ ហេីយក៏ភ្ញាក់ផ្អេីលមិនស្ទេីនោះទេ ពេលឃេីញប្ដី កាន់នំខេកហេីយ អបអរខួបកំណេីតឱ្យខ្លួន ។

   " ជុងហ្គុក?! "

   " រីករាយថ្ងៃកំណេីតប្រពន្ធសម្លាញ់ ជូនពរឱ្យអូនសុខភាពល្អ មានសុភមង្គល ហេីយឱ្យចំណងស្នេហ៍ យេីងគង់វង់រហូតទៅ "

   " អរគុណ ណាស់ប្ដីសម្លាញ់ "

   " អូនបួងសួងសិនទៅ នឹងបានផ្លុំទាន "

   " អឹម !" ថេហ្យុង ងក់ក្បាលយល់ព្រមទាំងញញឹម ទេីបបួងសួង រួចក៏ផ្លុំទានតែម្ដង

   " ហិ ហិ អរគុណបងណាស់ សម្រាប់ថ្ងៃនេះ "

   " អរគុណច្រេីនពេកបងទទួលមិនអស់ទេ មោះចូលអង្គុយញ៊ាំអាហារតែម្ដងទៅ "

   " អូហូ! ទំនងៗណាស់ " ថេហ្យុង លាន់មាត់ទាំងសប្បាយចិត្តពេលឃេីញអាហារប្លែកៗ គួរឱ្យចង់ញ៊ាំនៅលេីតុ

   " មែនឬ? នេះញ៊ាំស៊ុបសារ៉ាយសមុទ្រទៅ បងសាកធ្វេី មិនដឹងត្រូវមាត់អូនឬអត់ទេ " ជុងហ្គុក ដួសស៊ុបដាក់ចាន ហេីយហុចឱ្យរាងតូច

   " បងធ្វេីឬ? អួយ គួរឱ្យស្រឡាញ់ណាស់ ចឹងអូនញ៊ាំហេីយណា "

   " យ៉ាងម៉េចដែរ? " រាងក្រាស់សួរពេលប្រពន្ធភ្លក់បានមួយម៉ាត់

   " ឆ្ងាញ់ណាស់ មិនស្មានថាបងពូកែថ្នាក់នឹងសោះ "

   " បេីអញ្ចឹងឆាប់ញ៊ាំទៅ "

   " បងក៏ដូចគ្នា "

   អ្នកទាំងពីរ ញ៊ាំអាហារពេលល្ងាចជាមួយគ្នា បន្ទាប់មកក៏ខលទៅលេង ប៉ាម៉ាក់ ទាំងសងខាង គ្រប់គ្នាសុទ្ធតែជូនពរឱ្យប្ដីប្រពន្ធមួយគូរនេះស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ បន្ទាប់ពីរៀបចំតុអាហារ និងសម្អាតខ្លួនរួច ពេលនេះថេហ្យុងកំពុងតែគេងកេីយទ្រូងមាំអ្នកជាស្វាមីនៅលេីគ្រែ មេីលរឿងជាមួយគ្នា ។ ថេហ្យុង ជាអ្នកចង់មេីល ទេីបជុងហ្គុក កំដរមេីលបានជាគ្នា ។

   " បងនៅមិនទាន់ឱ្យកាដូអូននោះទេ " ស្ងាត់បន្តិច ជុងហ្គុក ក៏និយាយឡេីង

   " គ្រាន់តែប៉ុណ្ណេះគ្រប់គ្រាន់ហេីយ មិនបាច់មានកាដូទេ តែអូនក៏មានរបស់ឱ្យបងដែរ " គេវិសនឹងភ្លេចទៅហេីយបេី ប្ដីមិននិយាយរឿងកាដូ

   " បងបានត្រៀមរួចរាល់ ចុះអូន? អូនឱ្យអ្វីបង? "

   " ចាំមេីលខ្លួនឯងទៅ  តែបងឱ្យកាដូអូនមុនសិនមក" ថេហ្យុង សេចស្ញេញដាក់ អ្នកជាប្ដី  ជុងហ្គុក ឱនទៅថេីបថ្ពាល់ទន់ៗមួយខ្សឺត មុននឹងងេីបទៅបេីកថតតុ ហេីយទាញមកប្រអប់បួនជ្រុង តូចល្មម ដេីរមកលេីគ្រែវិញ

   " នេះជាកាដូរបស់បងសម្រាប់ ថ្ងៃពិសេសរបស់អូន" ជុងហ្គុក បេីកប្រអប់តូចនោះឱ្យថេហ្យុងមេីល

   " នេះ!? ហឹក ជារបស់អូនឬ? " ថេហ្យុង រំភេីបចិត្តជាខ្លាំងពេលឃេីញ ខ្សែដៃដ៏ស្រស់ស្អាហនៅក្នុងកាដូនោះ

   " មែនហេីយ ស្រឡាញ់ទេ? "

   " ច្បាស់ជាស្រឡាញ់ហេីយ អរគុណបងណាស់ "

   " មោះចាំបងពាក់ឱ្យ "  ជុងហ្គុកពាក់ខ្សែដៃ លេីដៃស្រឡូន ធ្វេីឱ្យកាន់តែស្រស់ស្អាតថែមទៀត

   " ស្អាតណាស់ បងទិញវាពីពេលណា? "

   " បងឱ្យហូស៊ុក ដេញថ្លៃមកពីជប៉ុន មានចង់បានវាច្រេីនណាស់ តែអូនសំណាងជាងគេ ដែលបានវា "

   " មែនហេីយអូនសំណាងដែលបានខ្សែដៃនេះ និងបានបង ព្រោះមានមនុស្សស្រីច្រេីនណាស់ដែលចង់បានបង "

   " ចេះនិយាយផ្អែមល្ហែមមកពីណា  ចុះកាដូបងនោះ? "

   " មែនហេីយ នេះជាកាដូបង " ថេហ្យុង រ៉ូតកាតាប ទាញយក សឺមីពណ៌ខ្លាញ់ក្ដាមដែលមានចងបូរចេញមកក្រៅ

   " ជាអ្វី? " ជុងហ្គុក ទទួលយកមកមេីលទាំងឆ្ងល់

   " បេីកមេីលខ្លួនឯងទៅ "

   ជុងហ្គុក ស្រាយខ្សែបូរចេញ ហេីយហូតចេញក្រដាស នៅខាងក្នុងចេញមកមេីល នាយ មិនដឹងនោះទេថាវាជាអ្វី តែមិនទាន់បានមេីលផងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងម្ល៉ះ? នាយអាន ដោយយកចិត្តទុកដាក់ ហេីយក៏មេីលមុខរាងតូចទាំងភ្ញាក់ផ្អេីល

   " នេះ! បងមិនបានអានច្រឡំទេមែនទេ? អូ..អូន កំពុងពរពោះកូនយេីងឬ? "

   " ពិតមែនហេីយ អូនកំពុងមានកូនរបស់ពួកយេីង បងសប្បាយចិត្តទេ? "

   " មិនត្រឹមតែសប្បាយទេ បងរំភេីបណាស់ ប្រពន្ធសម្លាញ់ នេះជាកាដូ ដែលមានតម្លៃបំផុត កូន ពួកយេីងមានកូនហេីយ " ជុងហ្គុក អោបរាងកាយតូច នាយសប្បាយចិត្តរកនិយាយអ្វីមិនត្រូវនោះទេ ដឹងត្រឹមថាសប្បាយចិត្តខ្លាំងណាស់

" អូនក៏សប្បាយចិត្តដែរ " ថេហ្យុង លេីដៃអោប នាយវិញ ដំបូងគេភ័យតិចៗដែរ តែពេលឃេីញនាយជាប្ដីសប្បាយចិត្តយ៉ាងនេះ គេក៏សប្បាយចិត្តដែរ

" កូនយេីង មានយូរប៉ុណ្ណាហេីយ? "

" 5 សប្ដាហ៍ជាងហេីយ ហេីយអូនក្អួតរាល់ថ្ងៃក៏ដោយសារចាញ់កូនដែរ មិនមែនមកពីក្រពះអីនោះទេ តែអូនមិនប្រាប់ ទុកចាំស៊ុបប្រាយ៍បងនោះអី "

" អូននេះ! ចាប់ពីថ្ងៃនេះទៅ មិនឱ្យអូនធ្វេីអ្វីទេ សម្រាកឱ្យបានច្រេីន បងនឹងប្រាប់គ្រប់គ្នាឱ្យបាន ដឹងពួកគាត់ច្បាស់ជាសប្បាយចិត្តមិនខាន "

" អូនដឹងហេីយ តែរឿងរៀនអូននៅឱ្យចប់មួយឆ្នាំនេះ ព្រោះនៅសល់តែ 2 ខែទៀតនោះទេ "

" បាទ បងតាមចិត្តអូន "

" បងចង់បឆនកូនស្រីឬមួយកូនប្រុសទៅជុង? "

" កូនស្រីឬកូនប្រុស បងចង់បានដូចគ្នា បេីជាកូនប្រុស គេច្បាស់ជាសង្ហា មានមន្តស្នេហ៍ដូចជាបងមិនខាន តែបេីជាកូនស្រីគេច្បាស់ជាស្អាត គួរឱ្យស្រឡាញ់ដូចជាអូនអ៊ីចឹង "

" ហិហិ បងនឹងឬសង្ហា? មិនឃេីញសង្ហាស្អីផង ជឿជាក់ខ្លួនឯងពេកហេីយលោកប្ដី "

" បេីមិនសង្ហា មិនមែនមានអ្នកតាមបងច្រេីននោះ ទេ! តោះគេងទៅយប់ណាស់ហេីយ គេណាកូនប៉ាកុំធ្វេីបាបប៉ាៗតូចកូនពេកឮទេ? " ជុងហ្គុក ឱនទៅនិយាយជិតពោះប្រពន្ធ មុននឹងដាក់ឱ្យរាងតូចគេងស្រួល ហេីយនាយក៏បិទភ្លេីងគេងអោបទាំងសប្បាយចិត្តមិនបាត់ ។

៚ Skip

បន្ទាប់ពីទទួលដំណឹងបានថាថេហ្យុង កំពុងមានកូន គ្រួសារទាំងសងខាងសុទ្ធតែសប្បាយចិត្ត ។ បេីនិយាយពីលោកស្រី ជាម៉ាក់វិញ នាំគ្នាទិញរបស់ញ៊ាំប៉ូវ ឱ្យថេហ្យុងឡេីងហូរហៀរមិនដឹងថា មានកូនប៉ុន្មានទេ ទេីបញ៊ាំអស់នោះទេ ។ បេីនិយាយពីជីន វិញគ្រាន់តែឮថាប្អូនកំពុងមានក្មួយក្នុងផ្ទៃ ទៅទិញរបស់របរទុកឱ្យក្មួយឡេីងច្រេីន ថេហ្យុង និយាយលែងចេញ គេប្រហែលសល់លុយហេីយ ព្រោះរបស់របរមានសឹងមិនខ្វះទៅហេីយ ។

ថ្ងៃអាទិត្យ ជុងហ្គុក ជូនថេហ្យុងដេីរផ្សារដេីម្បីទិញសម្លៀកបំពាក់ ព្រោះមានកូន ឡេីងសាច់ជាងមុន ហេីយមិនយូរទេ ច្បាស់ជាពោះកាន់តែធំទេីបត្រូវ ទិញទុកឱ្យហេីយ តែបន្តិចទៀត នាយច្បាស់ជាលែងហ៊ានឱ្យប្រពន្ធដេីរទៅណាមកណាផ្ដេសផ្ដាសហេីយ។

" ជុង អូនឃ្លានហេីយយេីងទៅញ៊ាំអីសិនទៅ " មិនឃ្លានទេីបចម្លែក ព្រោះដេីរផ្សារឡេីងយូរ ហេីយអីវ៉ាន់ ទិញសឹងចាំមកអស់ទៅហេីយ

" អូខេ អូនចង់ញ៊ាំអី? "

" ញ៊ាំអាហារជប៉ុនល្អទេ? កូនថាចង់ញ៊ាំ "

" កូនចង់ឬក៏អូនចង់ឱ្យប្រាកដទៅ កូនខ្លាឃ្មុំ "

" ទាំងពីរ ហិហិ "

" តោះទៅ ក្នុងផ្សារនេះក៏មានហាងអាហារជប៉ុន ដែរ "

បន្ទាប់ពីអង្គុយរងចាំអាហារដែលកម្មង់មួយសន្ទុះ ថេហ្យុងក៏សុំទៅបន្ទប់ទឹក ជុងហ្គុករកថាជូនទៅ តែគេបដិសេធ ទេីបនាយនៅអង្គុយរងចាំនៅតុអាហារម្នាក់ឯង

" សួស្ដី ជុងហ្គុក! ចៃដន្យណាស់ ជួបគ្នាទៀត ហេីយ លោកមកជាមួយអ្នកណា? ឬមកតែម្នាក់ឯង?" សាណា ដេីរមករកជុងហ្គុក នាងមកជាមួយហាន់តូ ជាចំណិត តែដោយសារឃេីញជុងហ្គុក អង្គុយទេីបដេីរមករក ដោយឱ្យហាន់តូរកកន្លែងអង្គុយផ្សេង

" សួស្ដី សាណា ខ្ញុំមកជាមួយប្រពន្ធ ចុះអ្នកនាង? "

" ខ្ញុំមកជាមួយកូនចៅ មិនស្មានថាលោកចូលចិត្តអាហារជប៉ុនដែរសោះ "

" គឺប្រពន្ធខ្ញុំ គេចូលចិត្តទេីបខ្ញុំជូនមកញ៊ាំ "

" និយាយចឹង ឯណាប្រពន្ធលោក? "

" គេទៅបន្ទប់ទឹក មិញនេះ "

" អូនមកវិញហេីយជុង!? អ្នកនាងជាអ្នកណា? " ថេហ្យុង ដេីរមកវិញតែក៏ឆ្ងល់ពេលឃេីញសាណា ឈរនាងជាមួយជុងហ្គុក

" ថេហ៍ មកវិញហេីយឬ? នេះជាអ្នកនាង សាណា ហារីតូ អតិថិជនរបស់ក្រុមហ៊ុនបងនេះគឺ ចន ថេហ្យុង ប្រពន្ធរបស់ខ្ញុំ "

" សួស្ដី ខ្ញុំសាណា រីករាយដែលបានជួប "

" បាទ សួស្ដី ខ្ញុំថេហ្យុង "

" អ៊ីចឹង ខ្ញុំសុំទៅសិនហេីយ គ្រាន់តែមករាក់ទាក់ លេងប៉ុណ្ណោះ "

" បាទ "

" តោះអាហារមកដល់ហេីយ អូនញ៊ាំទៅ "

" នាងគ្រាន់តែជាអតិថិជនទេឬ? " ថេហ្យុង

" មែនហេីយ គ្មានអីផ្សេងទេ "

" ឱ្យច្បាស់ កុំឱ្យអូនឃេីញ ព័ត៌មាន បងជាមួយស្រី ទៀត ខ្ចិលខឹងបងណាស់ "

   " បាទ "

_________
អរគុណសម្រាប់ការគាំទ្រ
ស្រឡាញ់អ្នកអាន 😘
សូមជួយ Vote និង Follow acc របស់ខ្ញុំផង

Lanjutkan Membaca

Kamu Akan Menyukai Ini

11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
5.2K 274 6
《ហ្យុងជាអ្នកធ្វើអោយខ្ញុំសើចច្រើនជាងគេ》 JUNGKOOK &KIM TAEHYUNG
475K 26.5K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
96.8K 1K 6
" ស្នេហារវាងអនាគតស្តេចកញ្ជ្រោងកន្ទុយប្រាំបួននៃជូស៊ិននិងក្មួយប្រុសបង្កើតដែលមាននាមជាទេវតាចម្បាំងនាឋានមនុស្ស គូរគ្រងដែលប្រឆាំងនឹងច្បាប់ធម្មជាតិ មិនខ្លាច...