You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង

3.1K 241 1
By lynxie_jeon

   ពេលព្រឹកព្រលឹម ថ្ងៃរះបន្តិចម្ដងៗ ចាំចូងក្នុងបង្អួច បង្ហាញឱ្យឃេីញប្ដីប្រពន្ធមួយគូរ កំពុងគេងឱបគ្នាយ៉ាងមានសេចក្ដីសុខ ។ រាងស្ដេីងមានអាវសឺមីរបស់ប្ដីមួយបិទបាំងរាងកាយប៉ុណ្ណោះ មិនប្រាប់ក៏ដឹងថា យប់មិញនេះមានអ្វីកេីតឡេីង ។ រាងក្រាស់ ច្រត់ដៃគេងផ្អៀងមេីលមុខតូចច្រមិចរបស់ប្រពន្ធ ដែលគេងលក់ស្កប់ស្កល់ ព្រោះយប់មិញទម្រាំបានគេងម៉ោង 2 ឯណោះ ។

   " បេប៊ី ភ្ញាក់ឡេីង ភ្លឺហេីយ ក្រែងអូនត្រូវទៅ សាលា មែនទេ? " រាងក្រាស់ និយាយតិចនឹងត្រចៀកប្រពន្ធ បន្លំថេីបថ្ពាល់ទន់នោះ

   " អឹម... ជុង! កុំរំខានអូនទៅមេីស អូនងងុយ " ថេហ្យុង យកដៃស្រឡូន រុញមុខប្ដីចេញ មនុស្សកំពុងតែងងុយ ចេះមករំខានទៅកេីត

   " អូនមិនទៅសាលាទេឬ? "

   " ថ្ងៃនេះអូនមិនស្រួលខ្លួនទេ  សុំច្បាប់មួយថ្ងៃចុះ" ថេហ្យុង និយាយទាំងបិទភ្នែក គេមិនស្រួលខ្លួនពិត មែន ចេះតែមានអារម្មណ៍ថារមួលពោះទាំងព្រឹក យ៉ាងម៉េចទេ

   " អូនមិនស្រួលខ្លួនឬ? ឈឺអ្វី ចាំបងយកថ្នាំមកឱ្យ " ជុងហ្គុក និយាយទាំងព្រួយបារម្ភ

   " មិនដឹងទេ អូនដូចជារមួលពោះចង់ក្អួត ប្រហែលក្រពះធ្វេីទុកទេដឹង? អឹម.. អួក ៗៗ " ថេហ្យុង រហ័សរត់ចូលបន្ទប់ទឹក ក្អួតមិនឈប់ ចំណែកអ្នកជាប្ដីក៏ទៅជួយរឹតខ្នង នឹងលុបមុខលុបមាត់ឱ្យប្រពន្ធដែរ មេីលចុះគ្រាន់តែក្រោកឡេីង ក៏ក្អួតឡេីងស្លេកមុខ ស្លេកមាត់អស់ទៅហេីយ

   " មិនបានទេ មោះទៅពេទ្យចាំបងជូនអូនទៅ " ជុងហ្គុក បីរាងកាយតូចមកដាក់លេីគ្រែ ហេីយនិយាយ

   " មិនអីទេ ក្រែងបងត្រូវទៅក្រុមហ៊ុនឬ? អូនសម្រាកបន្តិចអស់អីហេីយ "

   " តែបងបារម្ភពីអូន ការងារបងមិនសំខាន់ជាងអូននោះទេ " ជុងហ្គុក និយាយទាំងបារម្ភ មេីលចុះ សូម្បីនិយាយក៏ខ្សាវសឹងស្ដាប់គ្នាមិនបានទៅហេីយ

   " អូនមិនអី ពិតមែនណា៎ បែបនេះចុះ បងប្រាប់មីងមេផ្ទះឱ្យធ្វេីអាហារឱ្យអូនទៅបានហេីយ ប្រហែលញ៊ាំរួចលែងអីហេីយ " ថេហ្យុង ប្រឹងញញឹម ព្រោះមិន់ចង់ឱ្យប្ដីបារម្ភពីខ្លួនកាន់តែខ្លាំង

   " ហឹម ! បែបនឹងក៏បាន បងតាមចិត្តអូន តែបេីមិនស្រួលខ្លួនទៀត ប្រញាប់ទៅពេទ្យឮទេ? ខលហៅបងក៏បាន "

   " អូនដឹងហេីយ បងឆាប់ទៅងូតទឹកទៅធ្វេីការទៅ"

   " បាទ អូនគេងបន្តិចទៀតសិនទៅ ចាំអាហារឆ្អិនបងឱ្យមីងមេផ្ទះលេីកមកឱ្យ " ថេហ្យុង ងក់ក្បាលហេីយញញឹមស្រាល  ហេីយជុងហ្គុកក៏ទៅងូតទឹក ស្លៀកពាក់ទៅក្រុមហ៊ុនដោយមិនភ្លេចផ្ដែផ្ដាំមីងមេផ្ទះ

   ថ្ងៃនេះ យ៉ុនហី ក៏មកទទួលជីមីនទៅសាលាដែរ ពេលនេះអ្នកទាំងចាប់ផ្ដេីមទាក់ទងគ្នាហេីយ ចាស់ៗក៏ដឹងឮទាំងសងខាន តែថាមិនមែនដឹងពីក្មេងៗទេ គឺអាម៉ាមីន ជាអ្នកមកជួបគ្រួសារផាក ដោយផ្ទាល់ ហេីយក៏សម្រេចថាចាំជីមីន រៀបចប់ទេីបឱ្យពួកគេទាំងពីររៀបការ ណាមួយចង់ឱ្យពួកគេមេីលចិត្តគ្នាឱ្យបានយូរជាងនេះ ខ្លាចថាស្រឡាញ់គ្នាតែមួយឆាវ បែបយុវវ័យអីបែបនេះ ។

   " ព្រឹកមិញថេហ្យុង ខលមកប្រាប់ឱ្យសុំច្បាស់ឱ្យ ប្រាប់ថាមិនស្រួលខ្លួន អូនរវល់មិនបានទៅមេីល គេនោះទេ បេីបងទំនេរទៅមេីលគេផង " ជីមីន និយាយប្រាប់ទៅសង្សារ យ៉ាងណាយ៉ុនហ្គី និងថេហ្យុង ក៏ជាបងប្អូនជីដូននឹងគ្នាស្រាប់ទៅហេីយ

   " ថេហ្យុងឈឺអ្វី? មួយរយៈមកនេះបងក៏មិនសូវបាន ជួបថេហ៍ដែរ ជួបតែកាលទៅសួរសុខទុក  ជុងហ្គុក ប៉ុណ្ណោះ "

   " មិនដឹងទេ គេមិនបានប្រាប់នោះទេ "

   " បងនឹងឆ្លៀតទៅ ដល់ហេីយល្ងាចចាំបងមកទទួលឮទេ? "  យ៉ុនហ្គី និយាយខណៈឈប់ឡាននៅមុខសាលា

   " បេីរវល់មិនបាច់មកក៏បាន អូនឱ្យអ្នកបេីកឡានមកទទួល "

   " បងមិនរវល់ទេ សម្រាប់អូន "

   " អឹម តាមចិត្តបង បាយៗ " ជីមីន ញញឹមអឹមអៀន ហេីយ ចុះពីឡានដោយមិនភ្លេចលេីកដៃលាអ្នកម្ខាង

   ជុងហ្គុក វិញមានការប្រជុំអ្នករួមភាគហ៊ុនទាំងតូចទាំងធំ ដេីម្បីពិភាក្សារឿងស្រាថ្មីដែលនឹងប្រកាសនៅថ្ងៃខាងមុខនេះ ។ បន្ទាប់ពីប្រជុំចប់នាយ ក៏បម្រុងនឹងទៅបន្ទប់ធ្វេីការវិញ តែចៃដន្យជួបនឹង...

   " ឈប់សិនជុងហ្គុក ឮមកថាលោកជួបគ្រោះថ្នាក់ តេីពេលនេះលោកជាសះស្បេីយហេីយមែនទេ?" កញ្ញា កាង ណាសុី (អ្នកអានពីដេីមស្គាល់ហេីយថានាងជាអ្នកណា) រត់មកសួរ នាយសង្ហា  ថ្ងៃនេះនាងមកប្រជុំជាមួយប៉ា តែរឿងការងារនាងមិនចាប់អារម្មណ៍ទេ ចង់មកជួបនឹងជុងហ្គុកច្រេីនជាង

   " អ៎ ខ្ញុំជាសះស្បេីយហេីយ " ជុងហ្គុក ញញឹមរាក់ទាក់តាមទម្លាប់

   " ខានជួបលោកយូរមកហេីយ  ថ្ងៃនេះ កំដរខ្ញុំញ៊ាំមួយពេលបានទេ? " ណាសុី

   " ខ្ញុំថាមិនសមទេ អ្នកនាងជាស្រី "

   " មិនសមអីទៅ ជាអ្នកស្គាល់គ្នា ទៅញ៊ាំក្នុងនាមជាមិត្តក៏បាន ឬលោកស្អប់ទេីសទាល់នឹងខ្ញុំ? " ទឹកមុខកំសត់ផុសចេញលេីផ្ទៃមុខរបស់ ស្រីស្រស់

   " មិនមែនបែបនឹងនោះទេ  អូខេ ខ្ញុំកំដរអ្នកនាងចុះ" ជុងហ្គុក យល់ព្រម ប្រហែលមិនអីទេ គ្រាន់តែញ៊ាំបាយ ណាមួយពេលនេះវាដល់ម៉ោងបាយថ្ងៃត្រង់ដែរហេីយ

   " ហិហិ អ៊ីចឹងពួកយេីងទៅៗ " ណាសុី ញញឹមចុងមាត់ទាំងសប្បាយចិត្ត ទេីបអ្នកពីរទៅហាងអាហារដែលនៅជិតក្រុមហ៊ុននេះស្រាប់ 

   " អូយ៎ ដូចជាមានអ្វីចូលភ្នែកខ្ញុំ ជុងហ្គុក ជួយមេីលឱ្យខ្ញុំបន្តិច " ណាសុី ធ្វេីជាញីភ្នែក ខណៈកំពុងញ៊ាំអាហារ

   " អូ៎ បាទ ចាំខ្ញុំមេីលឱ្យ... ដូចជាគ្មានអីទេ "
/ ប្រឹប ៗ /

   " មិនដឹងដែរ តែមិញនេះក្រហាយណាស់ អរគុណលោកហេីយ "

   " បាទ អ៊ីចឹង ខ្ញំសុំទៅមុនហេីយព្រោះមានធុរៈបន្ទាប់ នេះខ្ញុំជាអ្នកបាវអ្នកនាងចុះ " ជុងហ្គុក ដាក់លុយលេីតុ ហេីយដេីរចេញទៅ មិនឱ្យនាងហៅទាន់

   " អេ៎ ជុង...? ចំជាយ៉ាប់មែន ហឹស! តែថា យ៉ាងណាហ្គេមនេះនឹងសប្បាយមិនខានទេ  " ណាសុី ញញឹមចុងមាត់ម្នាក់ឯង ទាំងពិសពុល

   ក្រលេកមកមេីលថេហ្យុងវិញ មានយ៉ុនហ្គី មកអង្គុយកំដរ នៅឯផ្ទះ ដោយសារតែនាយទំនេរទេីប មក អង្គុយលេងជាមួយប្អូនតែម្ដងទៅ ។ ឃេីញទឹកមុខស្លេកស្លាំងរបស់ប្អូន ក៏បារម្ភដែរ តែថេហ្យុងប្រាប់ថាមិនអី ថែមទាំងបដិសេធមិនឱ្យនាយជូនទៅពេទ្យទៀតផង ។ នាយក៏ដឹងដែរ ព្រោះថេហ្យុង ខ្លាចពេទ្យណាស់ ខ្លាចម្ជុល សូម្បីថ្នាំល្វីងខ្លាំងក៏ពិបាកលេបដែរ ។

   " បងនៅញ៊ាំអាហារពេលល្ងាចទៅនេះទេ ចាំខ្ញុំឱ្យមេផ្ទះធ្វេីអាហារឆ្ងាញ់ឱ្យច្រេីន "

   " ប្រហែលមិនបានទេ បងត្រូវទៅទទួលជីមីនផង"

   " ហៃយ៉ា! មិត្តខ្ញុំសំណាងណាស់ដែលបានប្ដីដូចជាប្រុស " ថេហ្យុង និយាយទាំងសប្បាយចិត្ត បងប្រុសគេនេះណា ល្អសឹងអី ហេីយជីមីនក៏ល្អទៀត សមគ្នាណាស់

   " ហឹស ក្មេងនេះ ចុះប្ដីឯងមិនល្អទេឬ? "

   " ល្អម្យ៉ាងម្នាក់នឹងណា៎ "

   " មេីលថែសុខភាពប្រឹងរៀនទៅ បងឮបងជីន រអ៊ូថាការងារហត់តែរហូតនឹង " យ៉ុនហ្គី និយាយទាំងអស់សំណេីចនឹងបងជីនដូន ពូកែរអ៊ូរទាំ តែក៏ប្រឹងធ្វេីមិនឈប់ ថ្នាក់ថ្ងៃអាទិត្យក៏មិនសម្រាកដែរ

   " ហិហិ គាត់តែងតែបែបនឹង រអ៊ូណាស់ តែក៏ធ្វេីណាស់ដែរ "

   " មកពីបែបនឹងទេីបមិនទាន់ជួបគូរនឹងគេ "

   " និយាយបែបនេះ បេីបងជីន ដឹងច្បាស់ជា វាយមិនខានទេ ហិហិ " ថេហ្យុង និយាយទាំងសេីច នឹកឃេីញរឿងចាស់ៗ ឱ្យតែនិយាយរឿងថាគ្មានអ្នកយក ជីនច្បាស់ជាដេញវាយគេនិងយ៉ុនហ្គី ពេញផ្ទះមិនខានទេ

   " ប្រាកដជាបែបនឹងហេីយ "

   យ៉ុនហ្គី នៅដល់ល្ងាច ទេីបទៅទទួលជីមីន ទៅផ្ទះវិញតែម្ដង ។ ថេហ្យុង វិញក៏គ្រាន់បេីដែរ តែថានៅមិនស្រួល ពេលញ៊ាំអាហារដូចពិបាកលេប តែចេះតែឃ្លាន ។ ថេហ្យុង ងូតទឹកឱ្យឡះខ្លួន ទេីបដេីរមកអង្គុយលេីពូក ហេីយទាញទូរស័ព្ទមកចុច

   [ ព័ត៌មានក្ដៅៗ ៖ លោក ចន ជុងហ្គុក អគ្គនាយក ជេខេ ក្រុប ថែមទាំងជាម្ចាស់សណ្ឋាគាវ័យក្មេង ត្រូវបានប្រទះឃេីញ ញ៊ាំអាហារជាមួយនារីម្នាក់ ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង (មានរូប)]

   / ក្តុក /

Continue Reading

You'll Also Like

858 118 3
«គ្រាន់តែជាគូដណ្តឹងនៅមិនទាន់រៀបការ ខ្ញុំនៅតែមានសិទ្ធិយកគាត់មកធ្វើជារបស់ខ្ញុំ» ជុងគុក «ធ្វើឲ្យគ្រូលង់ស្រឡាញ់ដកចិត្តមិនរួចទៅហើយ ចង់រត់ចោលងាយៗហេស៎...
480K 26.8K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.3M 80.3K 36
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
936K 22.6K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...