The Owner Of My Heart (✔️)

By iamaerarosaa

1.4M 100K 4.5K

ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោ... More

EP1 : Omega តូច
EP2 : ទ្រាំមិនបានទេ
EP3 : ពរពោះកូនឱ្យយើងណា 🔥
EP4 : អស្ចារ្យណាស់ 🔥
EP5 : ក្មេងល្មោភកាម
EP6 : កេងចំណេញ 🔥
EP7 : លួងលោម??
EP8 : ថ្ងៃនេះខ្ញុំមិនឱ្យលោកប៉ះខ្ញុំទេ
EP9 : ឯងជារបស់យើងតែម្នាក់គត់ 🔥
EP10 : Appa សុំទោស
EP11 : ដាច់ចិត្តម្ល៉េះ?? 🔥
EP12 : ផ្សំដំណេក
EP13 : គម្រាម??
EP14 : ក្បាលរឹង 🔥
EP15 : ចម្លែកណាស់ហ្ហេស??
EP16 : ជាន់ដានដ៏អាក្រក់នេះ
EP17 : Omega តូចប្រពន្ធសម្លាញ់
EP18 : រំខានអ្វីទៅ??
EP19 : អូនគួរឱ្យស្រឡាញ់ណាស់ 🔥
EP20 : ខ្ញុំស្រឡាញ់លោក
EP21 : អូនខ្លាចណាស់បងដឹងទេ??
EP22 : បងមិនស្រួលខ្លួនមែនទេ??
EP23 : យើងជា Alpha
EP24 : ក្មេងរំអួយ
EP25 : តើម្ចាស់សម្លេងជាអ្នកណា??
EP26 : គេមករកពួកយើងហើយ
EP27 : ពន្យារពេលពិធីរៀបការ
EP28 : ថេយ៉ុង ហ្គោលដេនហ្វៀលវីដែស
EP29 : លោកប្តី
EP30 : វាអស្ចារ្យណាស់ 🔥
EP31 : ប្រពន្ធ
EP32 : Don't touch my little Omega
EP33 : បងស្រឡាញ់ត្រង់នេះខ្លាំងណាស់
EP34 : អូនមិនឱ្យបងទៅទេ
EP35 : កូនប៉ាអើយ!!
EP36 : កុំឱ្យធ្វើទុក្ខប្រពន្ធយើង
EP37 : ធុំស្អីអាក្រក់ម្ល៉េះ?
EP38 : ស្រួលខ្លួនខ្លាំងណាស់
EP39 : ប្តីល្អរបស់អូន
EP40 : Baby កុំព្រួយ 🔥
EP41 : អូនឈឺពោះ
EP42 : ទាយាទ ហ្គោលដេនហ្វៀលវីដែស
EP43 : សន្យានិងបងមក
EP44 : ថើបប្រពន្ធនឹងកូនរបស់បង
EP45 : អូនសុំទោសប្តីសម្លាញ់
EP46 : បងនិងរង់ចាំអូនរហូតប្រពន្ធសម្លាញ់
EP47 : គេនិងរៀនអ្វីបន្ថែមពីលោកប៉ានោះ??
EP48 : ទៅរកស្វាមី
EP49 : ក្មេងម្នាក់នេះជាអ្នកណា??
EP50 : តើគេធ្វើអ្វីខុស??
EP51 : កូនពិតជាដូចប៉ាខ្លាំងណាស់
EP52 : យើងប្រហែលដឹងលឿនជាងនេះ
EP53 : ក្រអូបគ្រប់កន្លែង 🔥
EP54 : ល្អណាស់កូនប៉ា
EP55 : ពេញចិត្តខ្លាំងណាស់
EP56 : វាគ្រោះថ្នាក់
EP57 : ប៉ាបារម្ភពីកូន
EP58 : អូនឈឺណាស់លោកប្តី
EP59 : ចង់ប៉ះយើង
EP60 : ស្អាតខ្លាំងណាស់
EP61 : បងថាតែមួយទេ 🔥
EP62 : គេស្និទ្ធស្នាលជាមួយ Jungwon ណាស់
EP63 : កុំមើលប្រពន្ធយើង
EP64 : ប្តីគេក៏ជាមនុស្សធម្មតាដែរ
EP65 : យើងនិងសម្លាប់ឯង
EP66 : ខ្ញុំគ្មានចេតនាចង់សម្លាប់គេឡើយ
EP67 : ឯងត្រូវតែសងរាល់ការឈឺចាប់របស់ខ្ញុំ
EP68 : បងថើបថ្ពាល់ខ្ញុំមែនទេ??
EP69 : បងកុំខូចពេក
EP70 : ខឹងអូនឬ??
EP71 : ឱ្យបងធ្វើម្តងទេ?? 🔥
EP72 : មិនបានថើបទេ
EP73 : 4 ខ្សឺតហើយ
EP74 : ញីឡើងក្រហមអស់
EP75 : ឯងថើបមែន??
EP76 : ប៉ាឮហើយកូនស្រីប៉ា
EP77 : ភាពកក់ក្តៅ
EP78 : ចង់បានចិញ្ចៀនវិញហ្ហេស??
EP79 : នេះមិនមែនជារឿងធម្មតាទេ
EP80 : បើគេបិទភ្នែកគេនិងមិនអាចបើកម្តងទៀតបាននោះទេ
EP81 : ខ្ញុំមិនឱ្យប៉ាកើតអ្វីទេ
EP82 : មិនយូរទេខ្ញុំនិងទៅវិញ
EP83 : កូននឹកប៉ាៗ
ភាគខ្លីៗ
EP84 : អោនក្បាលគោរពយើងទៅ
EP85 : អ្នកណាអនុញ្ញាតិឱ្យឯងចូលបន្ទប់នោះ??
EP86 : ហាមដាច់ខាតកុំឱ្យវាងាប់
EP87 : ពួកយើងផ្តាច់ពាក្យទៅ
EP88 : លួងយ៉ាងមិចទៅ??
EP89 : កម្រោងការគេរលាយដូចព្រិល
EP90 : បងសុំទោស
EP91 : បងជាប្តីរបស់អូន??
EP92 : ហេតុអ្វីក៏អូនស្អាតយ៉ាងនេះ?? 🔥
❗️ បកស្រាយ ❗️
EP93 : បងឥឡូវថ្លើមធំណាស់
EP94 : បងមិនគិតលួងអូនសោះ
EP95 : អារម្មណ៍ល្អណាស់ 🔥
EP96 : កូននិងការពារប៉ាៗ
EP97 : ប្រពន្ធបងល្អណាស់
EP98 : បងប្រុសធ្វើអី??
EP99 : ព្រះនាងតូចរបស់ប៉ា
EP100 : គ្មានទេអាថ៌កំបាំងនៅលើលោកនេះ
EP101 : គេមានប្រពន្ធហើយ
EP102 : មនុស្សប្រុសមានមួយមិនគ្រប់ទេ
EP103 : អូនក្រអូបណាស់
EP104 : ឯងនាំចោរមករកយើង?!!
EP105 : ប្រពន្ធបង បងស្រឡាញ់អូន 🔥
EP106 : ចង់បានឯង
EP107 : ឥឡូវថ្លើមប៉ុណ្ណាហើយ??
EP108 : បងចាស់ដល់ថ្នាក់និងឬ??
EP109 : បងចង់រៀបការជាមួយឯងឆាប់ៗណាស់
EP110 : ស្រឡាញ់លើសដើម
EP111 : បងជាគូដណ្តឹងរបស់ខ្ញុំ
EP112 : កាដូពិសេស
EP113 : គោលបំណងដ៏ធំមួយ
EP114 : វាគឺជាបញ្ហាដ៏ធំ
EP115 : អូនគឺជារបស់បងតែម្នាក់គត់
EP116 : ស្អាតណាស់
EP117 : បើនាងចង់បានក៏យកចុះ
EP118 : តើគួរឱ្យរង្វាន់ឬអត់??
EP119 : គេនឹងហើយគឺជាប្តីរបស់យើង
EP120 : ហេតុអ្វីគេស្រឡាញ់ឯងខ្លាំងម្ល៉េះ?!!
EP121 : ទីបំផុតអូនក៏ក្លាយជារបស់បង 🔥
EP122 : កុំមកជិតយើង
EP123 : លោកម៉ាហ្វៀដ៏អស្ចារ្យ
EP124 : គឺជានាង
EP125 : ព្រោះតែបារម្ភ
EP126 : ឈឺណាស់
EP127 : មិនពិតទេ
EP128 : គេត្រូវតែនៅជាមួយខ្ញុំជារៀងរហូត
EP129 : ចាត់ការសាកសាពនាងទៅ
EP130 : មិនបាច់ឃាត់ទេ
EP131 : ស្វាគមន៍ចូលមកកាន់ វិមានហ្គោលដេនហ្វៀលវីដែស
EP132 : ដុតទាំងរស់
EP133 : មានរឿងធំហើយ
EP134 : ប្រពន្ធកូនយើងគឺសំខាន់ជាងអ្វីទាំងអស់
EP135 : ប៉ាមានរបស់ថ្មីឱ្យកូនលេង
EP136 : យើងអាក្រក់ជាងបីសាចទៅទៀត
EP137 : មិនដូចគ្នា
EP138 : ល្អពេកក៏គ្មានបានប្រយោជន៍អ្វីដែរ
EP140 : គ្មានថ្ងៃដែលអូនទៅចោលបងឡើយ
EP141 : គ្មានអ្វីទៀតទេ
EP142 : បងសុំទោស
ភាគបញ្ចប់ : The Owner Of My Heart
Special Part : Special Christmas
សៀវភៅ

EP139 : អូនគិតថាធម្មតាឬ??

6K 571 13
By iamaerarosaa

    ក្រោយពីបញ្ចប់កិច្ចការនៅខាងនោះហើយ ពួកគេធ្វើដំណើរត្រឡប់មកដល់វិមានវិញ ដោយមាន Mareal មកជាមួយ ព្រោះ Rose សុំឱ្យហៅនាងមកលេងជាមួយបានជាគ្នា ដូចដែលដឹងថាលោកប៉ារបស់នាងនឹងមិនប្រកែកជាមួយអ្វីដែលកូនសុំនោះឡើយ ។

« អូនចង់សម្រាកសិនទេ?? » ពេលដើរមកដល់មាត់ជណ្តើរផ្លូវត្រូវបំបែក Jungkook ក៏ងាកមុខទៅសួរ Tae ក្រែងគេនៅមិនទាន់ស្រួលចង់សម្រាកបន្តអ្វីបែបនឹង បើមិនសម្រាកទេ គេនឹងនាំទៅបន្ទប់ហាត់បាញ់កាំភ្លើងតែម្តង ។

« អត់ទេ » បន្ទាប់ពីទទួលចម្លើយពីប្រពន្ធបានហើយ Jungkook ក៏ដើរមកឈរទល់ពីមុខកូនស្រី ព្រោះគេមានរឿងខ្លះត្រូវនិយាយជាមួយនាង ។

« ប៉ាអនុញ្ញាតិឱ្យនាងនៅលេងទីនេះជាមួយកូនសិនបាន តែល្ងាចនាងត្រូវទៅផ្ទះវិញ ហើយកុំនាំនាងដើរទៅណាផ្តេសផ្តាសឮទេ?? ស្តាប់បង្គាប់របស់ប៉ា »

« ចាស លោកប៉ា » Rose អោនក្បាលចុះទទួលស្តាប់រាល់បង្គាប់របស់លោកប៉ា ហើយក៏ដឹកដៃ Mareal រត់ឡើងទៅតាមផ្លូវជណ្តើរមួយទៀត ដោយមាន Vanilla នៅដើរតាមពីក្រោយទាំងមុខក្រញូវមិនបាត់នោះទេ ។

« មើលទៅ Vanilla មិនចូលចិត្តនាងទាល់តែសោះ អូនចង់ឱ្យកូនមានមិត្តភក្តិខ្លះណា៎បង » ពេលឃើញ Jungkook ឡើងមកដល់កន្លែងខ្លួន Tae ក៏ចាប់ផ្តើមនិយាយឡើង ។ ខ្លួនបានសង្កេតមើលយូរណាស់ហើយតែ Vanilla នៅតែបែបនេះ កាន់តែធំនាងកាន់តែចម្លែកឡើងៗ សូម្បីតែខ្លួនជា Appa ក៏តាមមិនចង់ទាន់នាងដែរ ។

« តាមតែកូនចុះ បងថាពួកយើងមិនគួរចាត់ចែងរឿងអស់ទាំងនោះឱ្យកូនទេ ត្រឹមតែមើលថែរនិងការពារកូនទៅគឺបានហើយ »

« មិនបាច់ឆ្ងល់ទេថាកូនខូចមកពីអ្នកណា គឺមកតែពីបងនឹង » នាយយូច លើកដៃចង្អុលទៅចង្អុលចំទ្រូងរបស់គេ រួចក៏បើកទ្វារចូលទៅបន្ទប់ហាត់សមបាញ់កាំភ្លើងមុនគេ តែគេក៏មិនបានទៅណាឆ្ងាយដែរ ព្រោះថ្ងៃនេះមានតួនាទីជាគ្រូត្រូវបង្រៀននោះអី ។

« បងខុសត្រង់ណា?? បងតាមចិត្តកូនរបស់បងមានអ្វីត្រូវខុស លោកប៉ាក៏ត្រូវស្រឡាញ់កូនបែបនឹងហើយ » គេលើកចញ្ចើមសួរជាសំណួរបកទៅប្រពន្ធវិញ គេមិនដែលគិតថាគេខុសឡើយដែលគេផ្គាប់ចិត្តកូន ។ ពួកគេជាកូនរបស់គេណា៎ មកពីស្រឡាញ់ទើបគេធ្វើបែបនឹងនោះ ។

« ឆឹស!! គេថាបងលម្អៀងមិនខុសសោះ »

« បងមិនដែលថាបងល្អទេ អូនមកចងឱ្យបងបន្តិចមក » Jungkook ញាក់ស្មាឡើងបន្តិចទាំងញញឹម ហូតកន្សែងពណ៌ខ្មៅដែលគេប្រើទុកសម្រាប់ចងភ្នែកយកមកកាន់ ហៅឱ្យប្រពន្ធមកជួយចង ព្រោះគេគិតចង់សាកទឹកដៃបន្តិច ។

« ចាំបាច់ចងដែរឬ?? »

« ប៉ុន្នានថ្ងៃនេះបងរវល់នៅក្នុងមន្ទីរពេទ្យជាមួយអូន ទើបចង់សាកវិញខ្លះ »

« អ្នកណាៗក៏ដឹងថាបងពូកែខាងបាញ់កាំភ្លើងប៉ុណ្ណា ឥឡូវក៏សាកបង្ហាញឱ្យអូនឃើញទៅមើល៎ អូនឈរនៅចំកណ្តាលដប បាញ់ទៅ »

« អូនចង់ឱ្យបងធ្វើបែបនឹង?? » គេត្បកសំណួរសួរក្នុងន័យបញ្ជាក់ឱ្យកាន់តែច្បាស់ ថាប្រពន្ធពិតជាព្រមឱ្យគេធ្វើបែបនឹងមែន ។

« អឹម!! »

« ក៏បាន បងមិនឱ្យអូនមើលងាយសមត្ថភាពបងទេ » Jungkook ងក់ក្បាលយល់ស្របតាមអ្វីដែល Tae ចង់បាន ហូតកាំភ្លើងពីចង្កេះខោយកមកកាន់នឹងដៃជាប់ ។

« ចុះបើបងបាញ់ត្រូវអូនមិនមែនជាដបបងគិតយ៉ាងម៉េច?? » នាយតូច ចោទជាសំណួរទៅកាន់គេ តែគេក៏ស្ងាត់មិនទាន់តបវិញឡើយ តែគេក៏បោះជំហានដើរមកឈរទល់មុខខ្លួន ដោះអាវក្រៅមកក្រោបពីលើ នាយតូច ទុកដើម្បីការពារកុំឱ្យអំបែងកែវខ្ទាតត្រូវ រួចទើបគេដើរបកទៅកន្លែងដើមវិញ ។

   មានម្តងដែលខ្លួនធ្លាប់ឮគេនិយាយថាគេធ្លាប់រស់នៅដូចជាមនុស្សពិការដោយការចងភ្នែកជាប់បែបនេះអស់រយៈពេលកន្លះឆ្នាំពេញ ហើយថ្ងៃនេះខ្លួនក៏ពិតជាបានឃើញគេបានដើរមកតាមរយៈការស្តាប់សម្លេងយ៉ាងត្រឹមត្រូវមែន ។

« គ្មានថ្ងៃនោះទេ បាំងៗ* » បញ្ចប់ប្រយោគ ម៉ាហ្វៀរូបសង្ហា ក៏កេះកៃកាំភ្លើងបាញ់ទៅដបនៅអមសងខាងប្រពន្ធរបស់គេបែកខ្ចាត់ខ្ចាយអស់ រួចទើបគេទាញកន្សែងរុំភ្នែកចុះ លើកចញ្ចើមម្ខាងដាក់ប្រពន្ធយ៉ាងច្រឡើមអួតប្រាប់ថាគេពិតជាពូកែខ្លាំងណាស់ ។

« ធម្មតាៗ »

« ធម្មតា?!! អូនគិតថាធម្មតាឬ?? » Jungkook បើកភ្នែកក្រឡោតឡើងមកធំៗព្រមជាមួយភាពភ្ញាក់ផ្អើល ។ សឹងតែពេញមួយជីវិតគេទៅហើយ គេមិនដែលមានអ្នកណាមកថាការបាញ់កាំភ្លើងរបស់គេធម្មតាអ្វីបែបនេះ តែប្រពន្ធគេបែរជាថាវាធម្មតា?? មិនមែនគ្រប់គ្នាសុទ្ធតែចេះទេ!!! ត្រូវសរសើរថាគេអស្ចារ្យទើបត្រូវ ។

« ត្រូវហើយ យ៉ាងម៉េច?? បងចង់ធ្វើអ្វីអូន? » Tae បែរខ្នងមកប្រឈមមុខជាមួយអ្នកកំពុងកើតទុក្ខមិនសុខចិត្តដែលខ្លួនមិនព្រមសរសើរវិញ ជ្រួញចញ្ចើមសម្លឹងមើលគេធ្វើឱ្យគេទន់ល្ហក់ដូចជាចាហួយវិញ គេអាចខ្លាំងជាមួយគេគ្រប់គ្នាបាន តែមិនមែនជាខ្លួនទេ ត្រឹមតែមើលមុខក៏គេបាក់ស្បាតបាត់ទៅហើយ ។

« អូនគួរតែសរសើរបង »

« បងដឹងទេថាបងរឿងច្រើនជាងអូនទៅទៀត?? » នាយតូច ងាកមុខទៅថាឱ្យគេម្តងទៀត គ្រាន់តែពាក្យសរសើរមួយម៉ាត់សោះក៏គេតាមរករឿងបានដែរ ប្រកាន់ក៏ច្រើនទៀត យ៉ាប់ពិតមែនហើយខ្លួនគួរតែប្រដៅគេឱ្យបានច្រើនជាងនេះ ទុកបែបនឹងទៀតមិនកើតទេ ។

« អត់ទេ ត្រូវហើយៗ បងរឿងច្រើន » នៅក្បាលប្រយោគគេក៏មានចេតនាចង់ប្រកែក តែខ្លានៅនឹងមុខគេនេះក៏បញ្ចេញរិទ្ធឱ្យគេឆ្លើយចាក់បណ្តោយតាមទាំងមិនចង់ ។ គេឯណារឿងច្រើននោះ?? គេពិតជាអស្ចារ្យមែន សរសើរក៏គ្មានអ្វីខុសដែរ ។

« មកបង្ហាត់អូនមក ប្រញាប់ចេញទៅវិញ បងនេះអូសក្រឡាយូរសម្បើមណាស់ » នាយតូច ដើរមកឈរនៅកន្លែងហាត់សមបាញ់ ដោយមិនភ្លេចហៅគេឱ្យមកតាម គេបាននិយាយថានឹងបង្រៀនៗតែមើលចុះគេអូសក្រឡាមិនចង់បង្រៀនទេ ។

« អូនកាន់សិនទៅ »

« កាន់បែបនឹងឬ?? »

« ... » ស្ងាត់ឈឹងគ្មានការតប.ត ។ ព្រោះបបូរមាត់គេកំពុងជាប់រវល់ថើបប្រដេញកញ្ចឹង.កស.ខ្ចីពីក្រោយថើរៗថ្នមៗ ។ ការដែលគេមកឈរកៀកៗបែបនេះក្លិនក្រអូបចេះតែភាយមកប៉ះច្រមុះគេរហូត គេឯណាទៅទ្រាំបានទៅ??

« បង!! ឱ្យមកបង្ហាត់អូនបាញ់កាំភ្លើងមិនមែនឱ្យមកថើបទេ ចេញកុំមកប៉ះ អូនឱ្យអ្នកផ្សេងបង្ហាត់ក៏បានដែរ ចេញ!! » នាយតូច ងាកមុខតែស្រែកចាចៗដាក់គេទាំងខឹង មូលក្តិចដើមដៃគេព្រោះតែក្រឺតជាមួយខ្លាំងពេក មិនដឹងថាថ្ងៃនេះបង្រៀនបានអ្វីខ្លះទេ បើមាត់គិតតែពីថើបកញ្ចឹង.កខ្លួនមិនដកបែបនេះ??

« សឺត!! បងធ្វើលេងទេ ចាំបងបង្ហាត់អូន អូនតម្រង់ឱ្យត្រង់ទៅ Okay!! បែបនឹងហើយ » ម៉ាហ្វៀរូបសង្ហា សើចចេញមកហ៉ឹសៗនៅក្នុងដើម.កចេញមកតិចៗ កាន់ដៃតូចស្រឡូនបង្វែរឱ្យទៅចំគោលដៅដែលត្រូវបាញ់ ។

« បែបនឹង?...ដកដៃចេញភ្លាម បង្រៀនស្អីបងដៃចូលដល់ក្នុងអាវអូននឹង?? អូនបាញ់ដៃបងជំនួសឥឡូវហើយដកចេញ!! »

    Jungkook ដកដៃចេញពីក្នុងអាវរបស់ Tae មកវិញ តែគិតថាគេនឹងស្តាប់ត្រឹមតែពាក្យគម្រាមបែបនឹងឬ?? គួរតែដឹងឱ្យច្បាស់ថាគេខូចរកលេខដាក់គ្មានទេ កូនចង់បួនទៅហើយ អាយុក៏មិនតិចទៀត តែគេច្រឡើមជាមួយប្រពន្ធជាងក្មេងៗរៀនវិទ្យាល័យទៅទៀត ។

« រៀនប៉ុន្នឹងសិនបានហើយ »

« អេ៎!! អូនមិនទាន់បានបាញ់មួយគ្រាប់ផង » Tae អើតមុខតាមមើលកាំភ្លើងដែលគេហូតយកពីដៃទៅទុកវិញទាំងអាឡោះអាល័យ រៀនស្អីគេមិនទាន់បានចេះកាន់ស្រួលបួលផងគេក៏ឈប់បង្រៀនបាត់ទៀតហើយ ។

« យកអូនទៅណា?? Jungkook!! » ក្រោយពីយកកាំភ្លើងទុកហើយ គេក៏ដើរបកទៅបីមនុស្សយកទៅម្តងមិនឱ្យប្រកែកតវ៉ាចង់បានកាំភ្លើងអ្វីវិញទាន់ទេ ។ Tae ប្រញាប់ប្រញាលសកដៃទៅអោប.កគេជាប់ព្រោះតែខ្លាចធ្លាក់ ទោះជាដឹងថាគេនឹងបណ្តោយឱ្យខ្លួនធ្លាក់ក៏ដោយក៏ចេះតែការពារទៅ ។

    រាងសង្ហា បន្ទាបប្រពន្ធទៅដាក់លើសាឡុងទំហំធំថ្នមៗ ហើយក៏អោនទៅតាមថើបបបូរមាត់ទន់ល្មើយយ៉ាងតក់ក្រហល់ ដាក់ខ្លួនជ្រៀតចូលទៅចន្លោះភ្លៅតូចស្រឡូន ដៃក៏កំពុងប្រលេះលាវអាវនៅលើដងខ្លួនតូចស្រឡូនចេញនឹងអាលបានគេចាត់ការតាមក្រោយ ។

« ហ្ហឹម!! » នាយតូច ងើបមុខកម្រើកបបូរមាត់តប.តស្នាមថើបជាមួយគេវិញសឹងតែមិនទាន់ចង្វាក់ លូកដៃទៅប្រលេះលាវអាវគេវិញបានតែមួយគ្រាប់គត់ ក៏មានសម្លេងមកបង្អាក់បានជាមុន...

« លោកប៉ា!!! » Jungkook ស្ទុះដកបបូរមាត់ចេញមកវិញទាំងប្រហោងពោះដោយសារតែខ្លាចថាកូនបើកទ្វារចូលមកទាន់ប៉ុន្តែតាមពិតគេបានចាក់សោរពីខាងក្នុងជាប់ហើយ តែម្យ៉ាងគេឮសម្លេងកូនស្រែកខ្លាំងគិតថាមានរឿងអ្វីនៅខាងក្រៅ ទើបគេហេចេញមកសឹងតែបាក់.កនេះ ។

« អ្នកដឹកការ៉េមតេមកប្រាប់ថាមកការ៉េមមកដល់ហើយ លោកប៉ាគិតលុយឱ្យគេផង កូនទៅវិញហើយ » តែពេលចេញមកដល់ Jungkook ក៏ដកដង្ហើមធំចេញមកព្រមជាមួយការហួសចិត្ត ព្រោះ Rose មករកគេដើម្បីឱ្យតែគិតលុយថ្លៃការ៉េមតែប៉ុណ្ណោះ មកប្រាប់ហើយនាងក៏កាន់ការ៉េមត្រឡប់ទៅវិញបាត់ទៅ ។

« កូនកើតអីបង?? » Tae ដើរចេញមកឈរពីក្រោយខ្នងគេទាំងដៃកំពុងក្តោបអាវជាប់ ដោយសារតែមុននេះប្តីមិនមែនប្រលេះធម្មតាទេទាញសឹងតែដាច់អស់ទៅហើយ ទើបគេមិនហ៊ានចេញមក ។

« គិតលុយថ្លៃការ៉េម » ម៉ាហ្វៀរូបសង្ហា លើកវិក័យប័ត្រគិតលុយមកបង្ហាញឱ្យប្រពន្ធមើល លិតបបូរមាត់ផ្នែកខាងលើរបស់ខ្លួនបន្តិច រួចទើបដើរទៅរកទូរស័ព្ទ call ប្រាប់ Night ឱ្យគេទៅគិតគូរថ្លៃការ៉េមជំនួស ។
____________________
TO BE CONTINUED... 👉❤️
#ស្រឡាញ់អ្នកអាន 💗
AERA ROSAA 𐤀

Continue Reading

You'll Also Like

74.6K 1.9K 4
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ
209K 21.5K 92
ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយន...
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်