You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!

3.2K 242 0
By lynxie_jeon

   ប៉ុន្មានថ្ងៃផុតទៅ ម៉ូរ៉ា ក៏ឈឺពោះ ព្រោះតែដល់ថ្ងៃសម្រាកកូនហេីយ ។ គ្រប់គ្នាទៅរងចាំនៅក្នុងមន្ទីពេទ្យ រួមទាំងជុងហ្គុកនិងថេហ្យុងផងដែរ ។ រយៈពេលប៉ុន្មានម៉ោងក្រោយមក សម្លេងកូនបន្លឺឡេីងព្រោះ ការសម្រាលទទួលបានជោគជ័យហេីយ ដោយសារម៉ូរ៉ាសម្រាលតាមបែបធម្មជាតិមិនវះកាត់ទេីប អស់កម្លាំងដល់ថ្នាក់សន្លប់ ហេីយពួកគេទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។

   " ប៉ា ម៉ាក់ កូនខ្ញុំកេីតហេីយ " ថេមីន ស្រែកទាំងសប្បាយចិត្ត នាយទេីបតែចេញមកពីបន្ទប់សម្រាលរបស់ប្រពន្ធ ដោយសារជាប្ដីទេីបត្រូវនៅផ្ដល់កម្លាំងចិត្តឱ្យប្រពន្ធនៅខាងក្នុង

   " ម៉ាក់ ដឹងហេីយៗ កូននេះ ចុះម៉ូរ៉ា យ៉ាងម៉េចហេីយ? "

   " ម៉ូ សន្លប់ហេីយដោយសារអស់កម្លាំងពេក ចំណែកកូនគ្រូពេទ្យកំពុងសម្អាតខ្លួនឱ្យ "

   " នេះជាកូនស្រីរបស់លោក ពួកយេីងបានឱ្យមុឹមទឹកដោះរបស់ម៉ាក់ៗហេីយៗ ពួកយេីងកំពុងបញ្ចូនគាត់ទៅបន្ទប់សម្រាកធម្មតា " គ្រូពេទ្យហុចទារិកាទៅឱ្យថេមីនជាអ្នកបី

   " អរគុណហេីយ ជួយរៀបចំពួកយេីងក្នុងបន្ទប់ វីអាយភី ផង " លោកស្រីសូយ៉ុន និយាយទៅកាន់គ្រូពេទ្យ

   " ចាស៎ បានលោកស្រី "

   " ជុង.. បងមេីលមុខបេប៊ីចុះគួរឱ្យខ្នាញ់ណាស់ ហិហិ " ថេហ្យុង អេីតមេីលទារិកា ដែលនៅបិទភ្នែកនៅឡេីង

   " ក្មួយទេីបនឹងកេីត បែបនេះហេីយ "

   " ហិហិ មេីលច្រមុះគេចុះ ចង់តែចាប់ទេ "

   " ស៊ូច! ក្មួយកំពុងគេងអូនសម្លាញ់ " ជុងហ្គុក សេីចនឹងចរិតមិនដឹងអីរបស់ប្រពន្ធ

   បន្ទាប់ពីផ្លាស់ម៉ូរ៉ា ឱ្យទៅបន្ទប់ធម្មតាវិញ គ្រប់គ្នាក៏ទៅទីនោះដែរ រួមទាំងប៉ាម៉ាក់ម៉ូរ៉ា ដែលទេីបនឹងមកដល់ពីដេហ្គូមិញនេះ ។ ថេមីន ដាក់កូនឱ្យគេងក្បែរ ប្រពន្ធព្រោះតែនាងប្រាប់ថាចង់មេីលមុខកូន ។ ឯថេហ្យុង វិញ ហេតុតែចង់មេីលមុខក្មួយក៏ទាញកៅអីទៅអង្គុយក្បែរគ្រែ ដេីម្បីបានមេីលឱ្យជិត ។ ជុងហ្គុក អស់សំណេីរពេលប្រពន្ធធ្វេីភ្នែកម៉ក់ៗ មេីលទៅទារិកា ហេីយជួនកាលភ្ញាក់ផ្អេីលពេលឃេីញទារិការេីបម្រាស់តិចៗ ។

" ជុង... បងម៉ូ មេីលទៅ គេកម្រេីកទៀតផង ហិហិ" ថេហ្យុង ហៅគេឱ្យមេីលទៅបេប៊ី ធ្វេីឱ្យគ្រប់គ្នាសេីចនឹងចរិតរបស់គេ

" ថេហ៍ ក្មួយទេីបនឹងកេីតបែបនេះហេីយ គេមិនទាន់នៅមេីលអ្វីឃេីញនៅឡេីយទេ ទាល់តែបាន 2 ខែសិន " ជុងហ្គុក ឈរពីក្រោយកៅអីរបស់រាងតូចហេីយអង្អែលស្មាព្រមទាំងនិយាយពន្យល់

" ពិតឬ? បែបនឹងទេដឹងទេីបគេគេងរហូតបែបនេះ ហិហិ "

" នេះគឺយប់ហេីយ ពួកកូនត្រឡប់ទៅសម្រាកវិញទៅ ថេហ្យុងត្រូវរៀនស្អែកផង តិចក្រោកមិនទាន់" លោកស្រី សូយ៉ុន និយាយប្រាប់ទៅជុងហ្គុក

" បាទ ម៉ាក់ អ៊ីចឹងខ្ញុំសុំលាទៅសិនហេីយ គ្រប់គ្នា"

" លាសិនហេីយ ខ្ញុំនឹងឧស្សាហ៍ទៅលេងជាមួយបេប៊ី "

បន្ទាប់ពីជុងហ្គុកនិងថេហ្យុងទៅ លោកស្រីសូយ៉ុន ក៏បានឱ្យលោកប៉ាអ្នកម៉ាក់ ម៉ូរ៉ាទៅស្រាកនៅភូមិគ្រឹះរបស់គាត់ដែរ ។ ដោយនៅក្នុងមន្ទីពេទ្យ មានថេមីន នឹងគ្រូពេទ្យប្រចាំការជាអ្នកនៅមេីលថែម៉ូរ៉ា ។

_______ មួយខែ កន្លងផុតទៅ _______

   ពេលយប់ ថេហ្យុង អង្គុយលេីពូក វីដេអូខល ជាមួយម៉ូរ៉ា ដែលនាងបែរកាំមេរ៉ាទៅ កូនស្រីរបស់នាង ដែលឈ្មោះថា ចន មីនអា ។ ថេហ្យុង អង្គុយញញឹមដាក់អេក្រង់ទូរស័ព្ទ ដែល មីនអា កំពុងតែលេីកដៃ លេីកជេីង ខ្វៃៗ យំចេចចាចស្រែករកទឹកដោះគោ

   " អា... មីនអា ឃ្លានទៀតហេីយឬ? " ថេហ្យុង ញញឹម គេខលទៅមិនទាន់បានកន្លះម៉ោងយំរកទឹកដោះគោ ពីរដងទៅហេីយ

   " គេ ពូកែ មុឹមណាស់ មេីលចុះ មួយខែសោះ ឡេីងប៉ុណ្ណា ប៉ុណ្ណីទៅហេីយ " ម៉ូរ៉ា និយាយខណៈមីនអា កំពុងរីករាយនឹងទឹកដោះគោរបស់ខ្លួន

   " មីនអា ហា៎ ចង់ក្លាយជាកូនជ្រូកមែនទេ? ពូតូច ពរមិនរួចទេណា៎ " ថេហ្យុង និយាយបែបសម្លេងក្មេងគួរឱ្យស្រឡាញ់ ធ្វេីឱ្យអ្នកជាប្ដីដែលចេញមកពីបន្ទប់ទឹកមកឃេីញខ្នាញ់មិនស្ទេីរទេ

   " ប៉ុណ្ណឹងសិនចុះណាថេហ៍ បងឱ្យមីនអា គេងសិនហេីយ ព្រោះភ្ញាក់មកយូរល្មមហេីយ "

   " បាទ រាត្រីសួស្ដី បងស្រី មីនអាក៏ដូចគ្នា ឆាប់គេងណា៎ បាយៗ " ថេហ្យុង លេីកដៃគ្រវី ហេីយក៏បិទវីដេអូខល

   " ក្មួយគេងហេីយឬ ទេីបដាច់ចិត្តបិទ " ជុងហ្គុក សួរព្រោះនិយាយជាមួយប្រហែលកន្លះម៉ោងហេីយ

   " មែនហេីយ មីនអា គេងហេីយទេីបអូនបិទ ចុះបងពេលណាគេង នេះម៉ោងជិត 10 ហេីយ "

   " បងធ្វេីការបន្តិចសិន អូនគេងមុនបងទៅ "

   " ទេ អូននៅកំដរបង " ថេហ្យុង ដេីរទៅតុធ្វេីការតាមក្រោយប្ដី នៅជ្រុងម្ខាងនៃបន្ទប់

   " ទម្រាំធ្វេីរួចយប់ជ្រៅណាស់ អូនគេងមិនឆ្អែតប្រយ័ត្នមិនស្រួលខ្លួន "     ជុងហ្គុក និយាយទៅប្រពន្ធទាំងបារម្ភ ខណៈគេមិនយកត្រចៀកស្ដាប់សម្ដីខ្លួន ហេីយអង្គុយនៅកៅអីក្បែរ កៅអីធ្វេីការរាងក្រាស់

   " បេីដឹងថាយប់ជ្រៅបងប្រឹងនៅធ្វេីទៀតឬ? គិតថាខ្លួនមិនចេះឈឺឬ? បងធ្វេីការមិនគិតសុខភាព អូ់នហាម បងក៏តែងនិយាយថាមិនអីរហូត ចុះបេីបងឈឺ? ការងារទាំងនោះមានន័យអ្វីទៅ? "     ថេហ្យុង និយាយបកទៅវិញ  មួយរយៈក្រោយមកនេះ ជុងហ្គុកធ្វេីការដល់យប់ជ្រៅសឹងរាល់ថ្ងៃ ឱ្យគេគេងមុន ពេលខ្លះគេមិនទាំងដឹងថានាយចូលគេងពេលណា ជួនកាលគេងយប់ហេីយក្រោកទៅក្រុមហ៊ុនពីព្រលឹមទៀត ។ ដែលរវល់បែបនេះ គឺព្រោះតែនាយ បានចូលទៅជួយការងារនៅក្រុមហ៊ុនឡានរបស់ប៉ានិងបងប្រុសនាយទៀត  តាំងពីម៉ូរ៉ាមានមីនអា ថេមីនក៏ត្រូវចំណាយពេលជួយមេីលថែនាង ហេីយក្រុមហ៊ុនរវល់ខ្លាំង ត្រឹមតែលោកចន ជាប៉ា មិនអាចទប់ឈ្នះទេីនហៅជុងហ្គុក មកជួយសិន ។ ដោយសារតែ ជុងហ្គុក មានការងារនៅសណ្ឋាគាផង នៅក្រុមហ៊ុនស្រានាយផង ពេលនេះត្រូវជួយការងារបងប្រុសទៀត ទេីបរវល់មិនឈប់បែបនេះ

   " ថេហ៍ ... អូនក៏ដឹងថាបងជួយចាត់ចែងការងារបងប្រុសទៀត ទេីបរវល់បែបនេះ តែមិនយូរទេប្រហែលមួយខែទៀតប៉ុណ្ណោះ គាត់នឹងទៅមេីលការងារជាប់លាប់វិញហេីយ បងនឹងមិនអីទេ បងសុំទោសដែលឱ្យអូនបារម្ភ "    ជុងហ្គុក ចូលទៅឱបប្រពន្ធ នាយដឹងថាថេហ្យុងបារម្ភពីនាយ តែធ្វេីយ៉ាងម៉េចបេីលការងាររវល់ទៅហេីយ

   " មិនមែនកំហុសបងទេជុង.. មកពីអូនខ្លាចបងឈឺ ឥឡូវចាំអូនទៅឆុងទឹកដោះគោក្ដៅឱ្យបងចុះ ឱ្យបងមានកម្លាំងធ្វេីការ "     ថេហ្យុង និយាយស្រទន់វិញ គេមិនគួរច្រឡោតដាក់នាយទេ ព្រោះតែមានហេតុផងទេីបនាយរវល់បែបនេះ ក្នុងពេលនេះគេមានតែជួយធ្វេីអាហារពៅកម្លាំងប្ដីវិញ

   " បាទ អរគុណ សឺត "    ជុងហ្គុក ថេីបថ្ពាល់មួយខ្សឺត ថេហ្យុងក៏ទៅឆុងទឹកដោះគោឱ្យនាយ ហេីយគេក៏ចូលគេងមុន តាមសម្ដីនាយជាប្ដី

   ថ្ងៃបន្ទាប់ ថេហ្យុងទៅសាកលវិទ្យាល័យតាមទម្លាប់ សប្ដាហ៍ក្រោយគេត្រូវប្រលង ឆមាសទីមួយហេីយ បន្ទាប់មកនឹងមានពេលសម្រាកនៅផ្ទះ 2 សប្ដាហ៍ មុនពេលពេលឆមាសទី 2 ចូលមកដល់ ។

   នៅចុងសប្ដាហ៍ ជីមីន បបួលថេហ្យុង ទៅហាងកាហ្វេរបស់ ហូស៊ុក ព្រោះខានមានពេលវេលាជាមួយគ្នាមួយរយៈហេីយ ។ ជីមីន និយាយលេងជាមួយថេហ្យុង សុខៗក៏ប្រទះភ្នែកឃេីញ យ៉ុនហ្គី កំពុងដេីរចូលហាងផ្កាមួយនៅក្បែរនោះជាមួយនឹងមនុស្សស្រីម្នាក់ ។ ជីមីន ទម្លាក់ទឹកមុខតែព្យាយាមធ្វេីធម្មតា មិនឱ្យថេហ្យុងសង្ស័យ  ត្រូវហេីយមួយរយៈក្រោយមកនេះគេមិនសូវបានជួបយ៉ុនហ្គីទេ  ហេីយពេលមកឃេីញបែបនេះ បេះដូងគេដូចជាលោតមិនប្រក្រតីយ៉ាងម៉េចមិនដឹងទេ ។ តែយ៉ាងណាទោះបីយ៉ុងហ្គី និងម្នាក់ស្រីនោះជាអ្វីនឹងគ្នា ក៏គេគ្មានសិទ្ធិអ្វីដែល ព្រោះរវាងខ្លួននិងយ៉ុងហ្គី ត្រឹមជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ

   " ជីមីន ឯងមានអ្វីដែរទេ? " ទឹកមុខ មិនល្អទោះជាព្យាយាមលាក់បាំងក៏មិនអាចគេផុតពីក្រសែភ្នែកអ្នកជាមិត្តបានដែរ

   " យេីងគ្មានទេ នេះខេកស្ត្របឺរីរបស់ឯង មិនថតផុសក្នុង អាយជី ទៀតទេឬ?"   ជីមីន ញញឹមហេីយនិយាយបន្លប់រឿងផ្សេង

   " ច្បាស់ជាថតហេីយ ឯងក៏ដឹងថាក្នុង អាយជី យេីងផុសតែរបស់ញ៊ាំប៉ុណ្ណោះ ហិហិ " ថេហ្យុង ញញឹមហេីយថតរូប បី បួន រូប ទេីបរេីសយករូបស្អាតទៅផុស

   " អឺ... ថេហ្យុង យេីងសួរអ្វីឯងមួយបានទេ? "

  " សួរអ្វី? "

   " គឺថា... បងប្រុសយ៉ុនហ្គី មានទាក់ទងនរណាហេីយឬនៅ? "

   " រឿងនេះ យេីងក៏មិនច្បាស់ដែរ តែយេីងមានរឿងមួយតែទេីបនឹងឮល្ហៀងៗមក តែមិនដឹងថាពិតឬអត់ទេ បេីនិយាយទៅយេីងខ្លាចឯងខូចចិត្ត"

  " រឿងអ្វី? និយាយមក យេីងមិនអីទេ "

  " បេីអញ្ចឹង យេីងនិយាយហេីយណា គឺថា បងប្រុស យ៉ុងហ្គី នឹងត្រូវភ្ជាប់ពាក្យឆាប់ៗនេះហេីយ "

  / ក្ដុក /

Continue Reading

You'll Also Like

921K 22.5K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
5.2K 274 6
《ហ្យុងជាអ្នកធ្វើអោយខ្ញុំសើចច្រើនជាងគេ》 JUNGKOOK &KIM TAEHYUNG
9.4K 424 11
At a very young age, River and her twin brother 'Ryder' Wilson have been experimented on by an evil scientist and in doing so they developed extraord...