The Owner Of My Heart (✔️)

By iamaerarosaa

1.3M 98.5K 4.5K

ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោ... More

EP1 : Omega តូច
EP2 : ទ្រាំមិនបានទេ
EP3 : ពរពោះកូនឱ្យយើងណា 🔥
EP4 : អស្ចារ្យណាស់ 🔥
EP5 : ក្មេងល្មោភកាម
EP6 : កេងចំណេញ 🔥
EP7 : លួងលោម??
EP8 : ថ្ងៃនេះខ្ញុំមិនឱ្យលោកប៉ះខ្ញុំទេ
EP9 : ឯងជារបស់យើងតែម្នាក់គត់ 🔥
EP10 : Appa សុំទោស
EP11 : ដាច់ចិត្តម្ល៉េះ?? 🔥
EP12 : ផ្សំដំណេក
EP13 : គម្រាម??
EP14 : ក្បាលរឹង 🔥
EP15 : ចម្លែកណាស់ហ្ហេស??
EP16 : ជាន់ដានដ៏អាក្រក់នេះ
EP17 : Omega តូចប្រពន្ធសម្លាញ់
EP18 : រំខានអ្វីទៅ??
EP19 : អូនគួរឱ្យស្រឡាញ់ណាស់ 🔥
EP20 : ខ្ញុំស្រឡាញ់លោក
EP21 : អូនខ្លាចណាស់បងដឹងទេ??
EP22 : បងមិនស្រួលខ្លួនមែនទេ??
EP23 : យើងជា Alpha
EP24 : ក្មេងរំអួយ
EP25 : តើម្ចាស់សម្លេងជាអ្នកណា??
EP26 : គេមករកពួកយើងហើយ
EP27 : ពន្យារពេលពិធីរៀបការ
EP28 : ថេយ៉ុង ហ្គោលដេនហ្វៀលវីដែស
EP29 : លោកប្តី
EP30 : វាអស្ចារ្យណាស់ 🔥
EP31 : ប្រពន្ធ
EP32 : Don't touch my little Omega
EP33 : បងស្រឡាញ់ត្រង់នេះខ្លាំងណាស់
EP34 : អូនមិនឱ្យបងទៅទេ
EP35 : កូនប៉ាអើយ!!
EP36 : កុំឱ្យធ្វើទុក្ខប្រពន្ធយើង
EP37 : ធុំស្អីអាក្រក់ម្ល៉េះ?
EP38 : ស្រួលខ្លួនខ្លាំងណាស់
EP39 : ប្តីល្អរបស់អូន
EP40 : Baby កុំព្រួយ 🔥
EP41 : អូនឈឺពោះ
EP42 : ទាយាទ ហ្គោលដេនហ្វៀលវីដែស
EP43 : សន្យានិងបងមក
EP44 : ថើបប្រពន្ធនឹងកូនរបស់បង
EP45 : អូនសុំទោសប្តីសម្លាញ់
EP46 : បងនិងរង់ចាំអូនរហូតប្រពន្ធសម្លាញ់
EP47 : គេនិងរៀនអ្វីបន្ថែមពីលោកប៉ានោះ??
EP48 : ទៅរកស្វាមី
EP49 : ក្មេងម្នាក់នេះជាអ្នកណា??
EP50 : តើគេធ្វើអ្វីខុស??
EP51 : កូនពិតជាដូចប៉ាខ្លាំងណាស់
EP52 : យើងប្រហែលដឹងលឿនជាងនេះ
EP53 : ក្រអូបគ្រប់កន្លែង 🔥
EP54 : ល្អណាស់កូនប៉ា
EP55 : ពេញចិត្តខ្លាំងណាស់
EP56 : វាគ្រោះថ្នាក់
EP57 : ប៉ាបារម្ភពីកូន
EP58 : អូនឈឺណាស់លោកប្តី
EP59 : ចង់ប៉ះយើង
EP60 : ស្អាតខ្លាំងណាស់
EP61 : បងថាតែមួយទេ 🔥
EP62 : គេស្និទ្ធស្នាលជាមួយ Jungwon ណាស់
EP63 : កុំមើលប្រពន្ធយើង
EP64 : ប្តីគេក៏ជាមនុស្សធម្មតាដែរ
EP65 : យើងនិងសម្លាប់ឯង
EP66 : ខ្ញុំគ្មានចេតនាចង់សម្លាប់គេឡើយ
EP67 : ឯងត្រូវតែសងរាល់ការឈឺចាប់របស់ខ្ញុំ
EP68 : បងថើបថ្ពាល់ខ្ញុំមែនទេ??
EP69 : បងកុំខូចពេក
EP70 : ខឹងអូនឬ??
EP71 : ឱ្យបងធ្វើម្តងទេ?? 🔥
EP72 : មិនបានថើបទេ
EP73 : 4 ខ្សឺតហើយ
EP74 : ញីឡើងក្រហមអស់
EP75 : ឯងថើបមែន??
EP76 : ប៉ាឮហើយកូនស្រីប៉ា
EP77 : ភាពកក់ក្តៅ
EP78 : ចង់បានចិញ្ចៀនវិញហ្ហេស??
EP79 : នេះមិនមែនជារឿងធម្មតាទេ
EP80 : បើគេបិទភ្នែកគេនិងមិនអាចបើកម្តងទៀតបាននោះទេ
EP81 : ខ្ញុំមិនឱ្យប៉ាកើតអ្វីទេ
EP82 : មិនយូរទេខ្ញុំនិងទៅវិញ
EP83 : កូននឹកប៉ាៗ
ភាគខ្លីៗ
EP84 : អោនក្បាលគោរពយើងទៅ
EP85 : អ្នកណាអនុញ្ញាតិឱ្យឯងចូលបន្ទប់នោះ??
EP86 : ហាមដាច់ខាតកុំឱ្យវាងាប់
EP87 : ពួកយើងផ្តាច់ពាក្យទៅ
EP88 : លួងយ៉ាងមិចទៅ??
EP89 : កម្រោងការគេរលាយដូចព្រិល
EP90 : បងសុំទោស
EP91 : បងជាប្តីរបស់អូន??
EP92 : ហេតុអ្វីក៏អូនស្អាតយ៉ាងនេះ?? 🔥
❗️ បកស្រាយ ❗️
EP93 : បងឥឡូវថ្លើមធំណាស់
EP94 : បងមិនគិតលួងអូនសោះ
EP95 : អារម្មណ៍ល្អណាស់ 🔥
EP96 : កូននិងការពារប៉ាៗ
EP97 : ប្រពន្ធបងល្អណាស់
EP98 : បងប្រុសធ្វើអី??
EP99 : ព្រះនាងតូចរបស់ប៉ា
EP100 : គ្មានទេអាថ៌កំបាំងនៅលើលោកនេះ
EP101 : គេមានប្រពន្ធហើយ
EP102 : មនុស្សប្រុសមានមួយមិនគ្រប់ទេ
EP103 : អូនក្រអូបណាស់
EP104 : ឯងនាំចោរមករកយើង?!!
EP105 : ប្រពន្ធបង បងស្រឡាញ់អូន 🔥
EP106 : ចង់បានឯង
EP107 : ឥឡូវថ្លើមប៉ុណ្ណាហើយ??
EP108 : បងចាស់ដល់ថ្នាក់និងឬ??
EP109 : បងចង់រៀបការជាមួយឯងឆាប់ៗណាស់
EP110 : ស្រឡាញ់លើសដើម
EP111 : បងជាគូដណ្តឹងរបស់ខ្ញុំ
EP112 : កាដូពិសេស
EP113 : គោលបំណងដ៏ធំមួយ
EP114 : វាគឺជាបញ្ហាដ៏ធំ
EP115 : អូនគឺជារបស់បងតែម្នាក់គត់
EP116 : ស្អាតណាស់
EP117 : បើនាងចង់បានក៏យកចុះ
EP118 : តើគួរឱ្យរង្វាន់ឬអត់??
EP119 : គេនឹងហើយគឺជាប្តីរបស់យើង
EP120 : ហេតុអ្វីគេស្រឡាញ់ឯងខ្លាំងម្ល៉េះ?!!
EP121 : ទីបំផុតអូនក៏ក្លាយជារបស់បង 🔥
EP122 : កុំមកជិតយើង
EP123 : លោកម៉ាហ្វៀដ៏អស្ចារ្យ
EP124 : គឺជានាង
EP125 : ព្រោះតែបារម្ភ
EP126 : ឈឺណាស់
EP127 : មិនពិតទេ
EP128 : គេត្រូវតែនៅជាមួយខ្ញុំជារៀងរហូត
EP129 : ចាត់ការសាកសាពនាងទៅ
EP130 : មិនបាច់ឃាត់ទេ
EP131 : ស្វាគមន៍ចូលមកកាន់ វិមានហ្គោលដេនហ្វៀលវីដែស
EP132 : ដុតទាំងរស់
EP134 : ប្រពន្ធកូនយើងគឺសំខាន់ជាងអ្វីទាំងអស់
EP135 : ប៉ាមានរបស់ថ្មីឱ្យកូនលេង
EP136 : យើងអាក្រក់ជាងបីសាចទៅទៀត
EP137 : មិនដូចគ្នា
EP138 : ល្អពេកក៏គ្មានបានប្រយោជន៍អ្វីដែរ
EP139 : អូនគិតថាធម្មតាឬ??
EP140 : គ្មានថ្ងៃដែលអូនទៅចោលបងឡើយ
EP141 : គ្មានអ្វីទៀតទេ
EP142 : បងសុំទោស
ភាគបញ្ចប់ : The Owner Of My Heart
Special Part : Special Christmas
សៀវភៅ

EP133 : មានរឿងធំហើយ

5.5K 600 28
By iamaerarosaa

ព្រឹកព្រលឹមថ្ងៃថ្មី Omega តូចរូបស្រស់ក៏ជាអ្នកភ្ញាក់ពីដំណេកមុន Jungkook តាមធម្មតាគេមិនងាយក្រោកយឺតជាង Tae ឡើយ លុះត្រាតែថ្ងៃសម្រាកទើបគេគេងយូរ ប៉ុន្តែធ្វើយ៉ាងម៉េចបើសុខភាពគេមិនសូវស្រួល មួយថ្ងៃៗដាក់ស៉ឺរ៉ូមអស់បី បួនទៅហើយ ។ អាណិតប្តីក៏អាណិតតែគេជាអ្នកចង់បានកូនខ្លួនឯងទេ ទ្រាំទៅជួយក៏ជួយមិនកើតដែរ ។

« អរុណសួស្តី!! លោកម៉ាហ្វៀ » Tae អើតមុខទៅថើបថ្ពាល់គេមួយខ្សឺត រួចទើបទប់ខ្លួនក្រោកចុះពីលើពូកចូលបន្ទប់ទឹករៀបចំខ្លួន ព្រោះខ្លួនត្រូវទៅមើលក្រុមហ៊ុនជំនួសស្វាមី ទោះជាគេមិនព្រមឱ្យទៅក៏ខ្លួនមិនស្តាប់ដែរ គេនឹងមិនខឹងដោយសារតែរឿងប៉ុន្នឹងទេ តែបើបន្ទោសគឺច្បាស់ជាបន្ទោស ។

« Jung? បងមានពិបាកក្នុងខ្លួនឬអត់?? » បន្ទាប់ពីចំណាយពេលងូចទឹករៀនចំខ្លួនអស់មួយសន្ទុះធំហើយនៅតែមិនទាន់ឃើញគេក្រោក Tae ក៏ដើរហួសទៅសួរនាំគេខ្លាចក្រែងគេមិនស្រួលខ្លួន តែស្ទាបមើលក្បាលនិងថ្ងាសរបស់គេដូចជាមិនឃើញក្តៅទេ ចុះបើគេមិនស្រួលក្នុងខ្លួនអ្នកណាទៅដឹង?

« បងងងុយ » Jungkook ចាប់ដើមដៃតូចស្រឡូនទាញមកអោបជាប់ទ្រូង បិទភ្នែកសំងំគេងបន្តទាំងមានប្រពន្ធនៅក្នុងរង្វង់ដៃ ។

« បងអត់មានពិបាកក្នុងខ្លួនទេត្រូវទេ?? កុំកុហកអូនណា៎ » នាយតូច អើតមុខចេញពីក្នុងប្រអប់ទ្រូងគេសួរបញ្ជាក់ម្តងហើយម្តងទៀតដើម្បីកុំឱ្យគេកុហក ឃើញគេគេងយូរបែបនេះខ្លាចតែគេពិបាកក្នុងខ្លួនទេ ។

« គេងវិញចុះ » ពេលឃើញគេក្រវីក្បាលបញ្ជាក់រួចហើយ Tae លើកដៃទៅអង្អែលខ្នងគេទៅវិញទៅមកស្រាលៗ លួងឱ្យគេងវិញនឹងអាលខ្លួនក្រោកចេញពីលើគ្រែរួច អោបដូចខ្លាចខ្លួនរត់ចោលទៅហើយមើលចុះ ។

មិនយូរប៉ុន្នានគេក៏បានគេងលក់ស្កប់ស្កល់ទៅវិញ ទើប នាយតូច អាចក្រោកចេញពីក្នុងរង្វង់គេមកវិញបាន ។ Tae រៀបចំសម្លៀកបំពាក់ឱ្យស្រួលបួលវិញ រួចទើបបើកទ្វារដើរចេញទៅខាងក្រៅ សម្តៅទៅរកបន្ទប់ Rose ព្រោះត្រូវនាំនាងយកទៅជាមួយដែរ ទុកនាងឱ្យនៅទីនេះខ្លាចថានាងរំខានលោកប៉ា ។

« ជួយធ្វើស៊ុបមួយចាន ទឹកដោះគោមួយកែវ ហើយជួយរៀបចំយកទៅជាមួយនាំឱ្យ Jung ផងណា៎ » មុននឹងរៀបចេញទៅ Tae ក៏ផ្តាំអ្នកបម្រើឱ្យរៀបចំអាហារនិងថ្នាំទុកឱ្យ Jungkook ជៀសវាងគេក្រោកមកមិនឃើញបាយទឹករៀបចំហើយ ។

ចំណាយពេលធ្វើដំណើរចាកចេញពីក្នុងវិមានរហូតមកដល់ក្រុមហ៊ុន គ្រប់ជំហានដែល Tae ដើរគឺតែងតែមាន Mera និង Night នៅតាមជាប់រហូត ។ ទោះជាទីនេះជាក្រុមហ៊ុនរបស់លោកម្ចាស់ពួកគេក៏ដោយក៏ពួកគេមិនអាចធ្វេសប្រហែសជាមួយសុវត្ថិភាពម្ចាស់តូចពួកគេបានដែរ ។ ត្រឹមតែមកធ្វើការជំនួសនេះទៅដល់វិមានវិញពួកគេច្បាស់ជាត្រូវមាត់ 100% តែម្តង ។

« Night ជួយទៅមើលខាងនោះឱ្យខ្ញុំបន្តិចផង អា៎!! មួយទៀត កុំភ្លេចបញ្ចូនមនុស្សថ្មីឱ្យទៅមន្ទីរពេទ្យផ្លាស់អ្នកម្សិលមិញផង ហើយត្រូវឱ្យពួកគេសម្រាកញ៉ំាអ្វីផងណា៎ »

« បាទ!! ម្ចាស់តូច Mera មានអ្វីប្រញាប់ទាក់ទងទៅខ្ញុំ » Night ចំកោងខ្នងអោនទទួលបញ្ជា ហើយក៏អោនមកខ្សឹបផ្តាំ Mera បើមានរឿងអ្វីត្រូវប្រញាប់ទាក់ទងទៅគេ ។

« ម្ចាស់តូច ជួយស៉ីញ៉េឯកសារនេះផង »

« ខ្ញុំសុំពេលពិនិត្យបន្តិច » Tae ដាក់ខ្លួនអង្គុយទៅលើសាឡុង បើកឯកសារពិនិត្យមើលដើម្បីឱ្យច្បាស់តែក៏ភ្ញាក់ផ្អើល ព្រោះថានេះជាឯកសារលក់កោះទេតើ ។

« លក់កោះ? Jung ដាក់លក់តាំងពីពេលណា?? » នាយតូច ងើបមុខចេញពីឯកសារងាកទៅសួរ Mera ទាំងជ្រួញចញ្ចើម តាមធម្មតាបើសិនជា Jungkook លក់គេច្បាស់ជាប្រាប់ខ្លួនឱ្យដឹងដែលហើយ តែហេតុអ្វីក៏រឿងនេះខ្លួនមិនដឹង??

« ចាស!! គឺមុនខួបអ្នកប្រុស In »

« អ៎!! ខ្ញុំចាំបានហើយ នេះ!! អរគុណច្រើន » Tae ងក់ក្បាលតិចៗហើយក៏នឹកឃើញវិញ Jungkook ធ្លាប់និយាយប្រាប់គេម្តងហើយ ចេះភ្លេចទៅកើតចំមែន ។

« ម្ចាស់តូច 10 នាទីទៀតគឺដល់ម៉ោងញ៉ំាអាហារហើយ » Mera តឿនប្រាប់គេជៀសវាងកុំឱ្យគេខកម៉ោងបាយ ឃើញគេជក់ធ្វើការបែបនេះបើមិនតឿនគេច្បាស់ជាភ្លេចមិនខានទេ ។

« កម្មង់តែពីរ បីមុខបានហើយ Mera »

« ចាស!! ម្ចាស់តូច » Mera អោនក្បាលគំនាបទទួលបញ្ជា រួចក៏ទាញទូរស័ព្ទទាក់ទងទៅកម្មង់អាហារមកឱ្យ ម្ចាស់តូច របស់នាងហើយក៏ប្រញាប់ដើរទៅតាមគេបន្ត ។ ការងារនៅក្នុងក្រុមហ៊ុនគឺមិនមែនតិចឡើយ បានគេមកធ្វើជំនួសតែប៉ុណ្ណេះគឺវល់ពេញតែម្តងមិនបានសម្រាកទេ ។

« មានបានយកទឹកអប់ទៅដាក់បន្ថែមឬនៅ?? »

« គឺរួចរាល់ហើយ ម្ចាស់តូច »

« ល្អណាស់ ចុះនាឡិកាម៉ូដចុងក្រោយវិញមានចេញឬនៅ?? »

« កំពុងរៀបចំ វានឹងចេញនៅពេលឆាប់ៗខាងមុខនេះ »

« ម្ចាស់តូច អាហារមកដល់ហើយ » Mera លូកដៃទៅយកអាហារពីដៃកូនចៅមកពិនិត្យមើលជាមុន ទាល់តែប្រាកដចិត្តថាវាគ្មានអ្វីទើបបក់ដៃដេញឱ្យគេទៅធ្វើការអ្វីផ្សេង ។

« Rose មកញ៉ំាបាយកូន » Tae បក់ដៃហៅកូនស្រីឱ្យមកញ៉ំាបាយជាមួយខ្លួន នាំនាងចូលទៅខាងក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់ស្វាមី ពេលរួចរាល់នឹងអាលបានទៅមើលការងារបន្ត ។

« Mera មើលទៅរកអ្វីញ៉ំាផងណា៎ »

« ចាស ម្ចាស់តូច » Mera ញញឹមតបទៅគេវិញស្រាលៗ តែក៏មិនទាន់ទៅណាដែរ ព្រោះ Night នៅមិនទាន់មកដល់វិញ នាងត្រូវនៅមើលខុសត្រូវសុវត្ថិភាព ម្ចាស់តូចនិងអ្នកនាងតូច ទៅណាក៏មិនទាន់បានដែរ ។

« ឯងបំផ្លាញយើង ល្មមដល់ពេលដែលឯងទទួលវិញហើយ » ??

[ S K I P ]

ក្រឡេកមកមើល ម៉ាហ្វៀរូបសង្ហា ដែលនៅក្នុងវិមានឯណេះវិញ ភ្ញាក់បើកភ្នែកឡើងមកគេក៏រកប្រពន្ធមុនគេបង្អស់តែក៏មិនឃើញ សូម្បីតែកូនក៏បាត់ ទើបគេចុះពីខាងលើមករករឿងអ្នកបម្រើផ្អើលពេញវិមានកាត់ព្រលឹម ។ តាមធម្មតាគេក៏កាចស្រាប់ទៅហើយ ហើយពេលនេះគេក៏ទទួលមុខងារចាញ់កូនជំនួសប្រពន្ធទៀត អារម្មណ៍គេមិនសូវជាល្អទេ មួយថ្ងៃម៉ួម៉ៅសឹង 24 ម៉ោងដូចខ្មោចចូលអញ្ចឹង ទាល់តែប្រពន្ធនៅជិតទើបខ្មោចចេញវិញ ។

« លោកម្ចាស់ មានទូរស័ព្ទ » Jungkook ទាញម៉ាសយកមកពាក់ ព្រោះគេកំពុងរៀបចំខ្លួនចេញទៅក្រុមហ៊ុនតាមប្រពន្ធ ។ លូកដៃទៅទទួលទូរស័ព្ទពីដៃកូនចៅយកមកមើលលេខក៏ឃើញថាជាលេខចម្លែកទើបចុចទទួលនិយាយតែម្តង ។

« អាឡូ?? »

( លោកម្ចាស់... )

« មានការស្អី?? »

( លោកម្ចាស់ ខឹងហើយឬ?? កុំទាន់បិទអីទាន!! ខ្ញុំគ្រាន់តែ call មកប្រាប់ក្នុងបំណងល្អតែប៉ុណ្ណោះ )

« បើមិនចង់ឱ្យយើងបាញ់បំបែកបំពង់.កឯងចោលទេ ក៏ប្រញាប់និយាយមក » Jungkook គំហកឡើងខ្លាំងៗបង្ហាញពីការម៉ួម៉ៅចេញមក ទាញទូរស័ព្ទមកពិនិត្យមើលលេខនេះម្តងទៀត រួចទើបដាក់ទូរស័ព្ទផ្អឹបនឹងត្រចៀកវិញ ។

( គឺ...ប្រពន្ធនិងកូនលោកម្ចាស់... )

« ឯងមានន័យយ៉ាងម៉េច?!! »

( ហាសហា!! )

« ប្រាវ!!!* ចង្រៃយ៍!!! » គ្រាន់តែខ្សែរយៈម្ខាងទៀតចុចទុរស័ព្ទបិទភ្លាម Jungkook ក៏យាដៃបោកទូរស័ព្ទទៅលើឥដ្ឋមួយទំហឹងទាញអាវក្រៅមកពាក់ហើយក៏ប្រញាប់កញ្ឆក់យកសោរឡានដើរចេញទៅខាងក្រៅយ៉ាងលឿន ។

« រឺងៗ* » ដើរចេញមិនទាន់ផុតផង ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់គេក៏រោទិ៍ឡើងមកម្តងទៀត បំណងដែលមិនចង់លើកក៏ត្រូវតែលើក ព្រោះនេះជាលេខរបស់ Tae ទើបគេប្រញាប់ប្រញាលចុចទទួល...

( លោកម្ចាស់ មានរឿងធំហើយ... )

( Mera...ខ្ញុំឈឺពោះណាស់..ហ៉ឹក... ) សម្លេង Mera បន្លឺឡើងមិនទាន់ផុតស្រួលបួលផង សម្លេងមួយទៀតក៏បន្លឺឡើងមកបន្តពីក្រោយ ការស្រែកត្អូញត្អែរដែលពោរពេញទៅដោយការឈឺចាប់ក៏ឮខ្ទរពេញត្រចៀករបស់ម៉ាហ្វៀរូបសង្ហារំងំមិនបាត់ទៅណានះឡើយ ។

Jungkook ក្តាប់ទូរស័ព្ទក្នុងដៃខ្លាំងឡើងៗ ខឹងឡើងញ័រដៃទទ្រើត បើប្រពន្ធកូនរបស់គេកើតអ្វីតែបន្តិច កុំសង្ឃឹមថាអ្នកធ្វើរឿងអស់នេះរស់ដល់ថ្ងៃស្អែកឱ្យសោះ វាត្រូវតែងាប់ដោយវេទនាបំផុត ។
____________________
TO BE CONTINUED... 👉❤️
#ស្រឡាញ់អ្នកអាន 💗
AERA ROSAA 𐤀

Continue Reading

You'll Also Like

432K 22.5K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
250K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
661K 35.4K 67
JEON JUNGKOOK X KIM TEAHYUNG មានត្រឹមតែនាមជាប្រពន្ធក្នុងអេតាសុីវិលមួយសន្លឹក ដែលមិនបានរៀបការឲ្យមហាជនបានដឹង តេីចិញ្ចៀនមួយវង់នេះអាចបញ្ជាក់បានរឺទេ?? ...
595K 58.3K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...