You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 15 : កេងចំណេញទៀតហេីយ

3.9K 280 5
By lynxie_jeon

ធ្មេញបេីកៗ មួយខែកន្លងផុតទៀតហេីយ ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ទេីប ជុងហ្គុកនៅកំដរថេហ្យុងនៅផ្ទះ រាល់ដងពួកគេតែងតែទៅលេងជាមួយអាម៉ា ចន តែពេលនេះគាត់ទៅប៊ូសានទៅហេីយ ទេីបសម្រាកនៅផ្ទះតែម្ដង ។ ថេហ្យុង អង្គុយមេីលរូបមន្តធ្វេីម្ហូប ព្រោះគេចង់រៀនធ្វេីម្ហូបដែលប្លែកៗឱ្យប្ដីញ៊ាំ រាល់ថ្ងៃចេះធ្វេីតែប៉ុន្មានមុខទេ ទេីបចង់រៀនបន្ថែម

   " ជុង.. បងចង់ញ៊ាំអាហារជប៉ុនទេ? " មួយរយៈនេះ ថេហ្យុងបានប្ដូរពាក្យដែលហៅប្ដីហេីយ មុនដំបូងមិនបានចង់ដូរអីនោះទេ តែមកពីប្ដីគម្រាមទៅវិញទេ សាកតែហៅលោក នាយប្រាកដជាចាប់ថេីបគេមិនខាន ថ្ងៃមុនច្រឡំហៅនៅក្នុងផ្សារទំនេីបនាយនៅចាប់គេថេីបកណ្ដាលហ្វូងមិនខ្មាសអៀនសោះ ឯគេវិញសឹងតែជ្រែកដីទៅហេីយ

   " អ្វីក៏បានដែលអូនធ្វេី បងញ៊ាំទាំងអស់ សឺត " ជុងហ្គុក ឆ្លេីយហេីយឆ្លៀតថេីបថ្ពាល់ទន់ៗមួយខ្សឺតទៀត

   " កេងចំណេញទៀតហេីយ ! " ថេហ្យុង សម្លក់មុខប្ដី ថេីបៗឡេីងសឹកថ្ពាល់អស់ទៅហេីយ

   " ប្ដីអូនសោះ កំណាញ់ធ្វេីអីហឹម? ថ្ពាល់អូន សម្រាប់ឲ្យប្ដីថេីបតេី " ជុងហ្គុក ញញឹមខ្នាញ់នឹងប្រពន្ធ គ្រាន់តែថេីបធ្វេីមេីលតែគេវាយរាប់រយដំបងចឹង

   " ឆឹស! ល្ងាចនេះអូនធ្វេីអាហារជប៉ុនស្រស់ឲ្យបងញ៊ាំ គឺ សាសុីមី " ថេហ្យុង ញញឹម ងាកទៅមេីលពីរបៀបធ្វេីបន្តទៀត

   " អូខេ! បងរងចាំភ្លក់ស្នាដៃអូន ឬឲ្យបងជួយធ្វេីក៏បាន " ជុងហ្គុក ញញឹមមួយរយៈនេះថេហ្យុងធ្វេីអាហារឲ្យគេញ៊ាំរហូត ដល់ថ្នាក់មីងមេផ្ទះប្រាប់ថា កុំឲ្យធ្វេីទៀតអី ខ្លាចគាត់គ្មានអ្វីធ្វេី ត្រូវនាយដេញចេញទៀតផង

   " មិនអីនោះទេ អូនធ្វេីម្នាក់ឯងបាន "

ប្ដីប្រពន្ធ មួយគូរនេះនិយាយគ្នាលេង ប្រលែងគ្នា មិនឈប់ មីងមេផ្ទះលួចមេីលឃេីញហេីយក៏ថតផ្ញេីឱ្យលោកស្រីសូយ៉ុន មេីលថែមទៀត ព្រោះថានេះជាបញ្ជារគាត់ត្រូវរាយការប្រាប់ទៅលោកស្រីធំ ។ លោកស្រី សូយ៉ុន អង្គុយមេីលកូនៗដែលមីងមេផ្ទះផ្ញេីមកទាំងញញឹមបិទមាត់មិនជិត រាល់ថ្ងៃនេះគាត់លែងបារម្ភរឿងជុងហ្គុកទៀតហេីយ ព្រោះពួកគេទាំងពីរត្រូវរូវគ្នាហេីយ នៅតែ ថេមីនទេ មួយខែនេះនាយមកកូរ៉េបានតែ 2 ថ្ងៃក៏ទៅទីក្រុងឡុងដ៍ទៀត ក៏ទៅតាមលួងប្រពន្ធនោះអី ។ មួយរយៈនេះឮថា មិនដូចមុនទេ គេបាននៅក្បែរនាងបានច្រេីនដែរ ណាមួយ នាងត្រូវសម្រាលក្នុងខែនេះផង ទេីបចង់លួងឱ្យនាងត្រឡប់មកកូរ៉េវិញ លោកស្រីនឹងបានជួយមេីលថែ ណាមួយនៅកូរ៉េមានសាច់ញាតិបងប្អូន មិនដូចទីក្រុងឡុងដ៍ដែលមានតែខ្លួនមួយនោះទេ ។
   ដូចជាពេលនេះអ៊ីចឹង ថេមីន កំពុងនៅក្នុងអាផាតមិនរបស់ម៉ូរ៉ា នាយកំពុងនៅផ្ទះបាយចម្អិនអាហារពេលល្ងាចឱ្យប្រពន្ធ ។ មួយរយៈនេះ ការងារសុំឱ្យលោកប៉ាជួយសិន ព្រោះសុំពេលលួងប្រពន្ធ ឲ្យត្រូវរូវគ្នា ហេីយចង់នាំទៅកូរ៉េវិញផង ។

   " ម៉ូរ៉ា អាហារឆ្អិនហេីយ អូនញ៊ាំឥឡូវទេ? បងរៀបចំដាក់លេីតុឱ្យអូន " ថេមីន ស្រែកសួរនាងតូចដែលកំពុងអង្គុយលេីសាឡុង មេីលទូរទស្សន៍

   " ដាក់លេីតុហេីយ ត្រឡប់ទៅវិញទៅ ខ្ញុំញ៊ាំម្នាក់ឯងបាន " ម៉ូរ៉ា ប្រាប់ទៅគេវិញ អូ៎! មិនមែនប្រាប់ទេ គឺដេញទៅវិញ នាងដេញគេតាំងពីព្រឹករហូតដល់ល្ងាចហេីយនៅមុខក្រាស់មិនទៅវិញទៀត  លេីកក្រោយសមតែមិនឲ្យចូលអាផាតមិនតេី

   " អូយ៎! ម៉ូម៉ូ បងខំតាមលួងអូនមួយខែហេីយ មិនទន់ចិត្តខ្លះទេឬ បានជាដេញរហូតបែបនេះ " ថេមីន និយាយទាំងទឹកមុខកំសត់ សង្ឃឹមថានាងនឹងអាណិតនាយ តែនាងបែរជាមេីលមកនាយដោយទឹកមុខរាបស្មេីទៅវិញ

   " ខ្ញុំប្រេីលោកឱ្យមកតាមលួងឬ? បេីមិនពេញចិត្តត្រឡប់ទៅកូរ៉េវិញទៅ ខ្ញុំមិនត្រូវការឲ្យលោកមកការពារអ្វីនោះទេ នៅទីនេះមានបងជុន ជួយមេីលថែខ្ញុំស្រាប់ហេីយ " មកធ្វេីជាត្អូញត្អែរអី? នាងមិនបានឲ្យលួងឯណា ហេីយនៅទីក្រុងឡុងន៍ ក៏មាន គីម ណាជុន ជាបងប្អូមជីដូនរបស់នាងជួយមេីលថែនាងដែរ អត់ពីនាយក៏គ្មានបញ្ហា

   " អ្នកណាថាបងមិនពេញចិត្ត បេីសប្បាយចិត្តទៅវិញទេ ពេលបានលួងអូនបែបនេះ គ្រាន់តែថាអូនខឹងយូរយ៉ាងនេះ ប្រយ័ត្នឆាប់ចាស់ណា៎ " ថេមីន ឆ្លៀតញ៉ោះនាង ឲ្យក្ដៅចិត្តងាកទៅសម្លក់នាយទាំងខឹង

" លោកថាខ្ញុំចាស់ឬ? ត្រូវហេីយខ្ញុំវាមិនក្មេងដូចសង្សារថ្មីលោកទេ ខ្ញុំចាស់ ខ្ញុំមិនស្អាត ចង់ខ្ញុំយ៉ាង៉េចជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធនឹងលោកទេ " ម៉ូរ៉ា ស្រែកស្ដីឱ្យមានវិញ លួងមិនទាន់បាត់ផង មកនាំរឿងឱ្យកាន់តែខឹងទៀត ចំមែនហេីយ

" បងគ្មានន័យចឹងទេ ហេីយពេលបែកពីអូនបងក៏គ្មានសង្សារថ្មីអីដែរ តែការងារក្នុងក្រុមហ៊ុនរវល់ដកឃ្លាមិនរួចមានពេលឯណាទៅញ៉ែកូនស្រីគេនោះ " វាជាការពិត ពេលនោះម៉ូរ៉ាសុំនាយបែកព្រោះឃេីញនាយជួបអតិថិជន ហេីយឱបគ្នា ពេលនោះនាយចិត្តក្ដៅក៏ព្រមបែកតែម្ដងទៅ តែនាយមិនដែលនិយាយរឿងនេះប្រាប់នរណាទេ ឲ្យតែម៉ាក់នាយសួររឿងមិត្តស្រី នាយតែងប្រាប់ថានាងនៅបរទេសតែរហូតហ្នឹង

" ម៉ូ ហា៎ យេីងទៅចាប់ផ្ដេីមម្ដងទៀតណា បងនៅតែស្រឡាញ់អូន ហេីយកាន់តែស្រឡាញ់ថែមទៀតពេលអូនពពោះកូនបងបែបនេះ រឿងកាលមុនសុធតែជាការយល់ច្រឡំ បងមិនដែលមានស្រីក្រៅ សួរប្អូនបងជុងហ្គុក ក៏បាន បែកពីអូនបងមានតែការងារប៉ុណ្ណោះណា៎ " ថេមីន លុតជង្គុងពីមុខ នាងតូចដែលកំពុងអង្គុយលេីសាឡុង នាយទាញដៃនាងកាន់ថ្នមៗ ហេីយនិយាយលួងលោមនាង

" បេីគ្មានស្រីហេតុអីក៏ព្រមបែក? " ម៉ូរ៉ា និយាយទាំងភ្នែករលីងរលោង ពេលនោះដែលនាងនិយាយសុំបែកនាងមិនខឹងប៉ុន្មានទេ តែខឹងនឹងនាយដែលព្រមបែកទៅវិញទេ ព្រោះប្រហែលព្រមបែកទៅរកស្រីម្នាក់នោះហេីយ

" ម៉ូ កាលនោះបង ខឹងមួយឆាវ បង.. បងមិនមានចេតនាចង់បែកពីអូនទេ ហេីយបងក៏មិនហ៊ានត្រឡប់ក្រោយទៅរកអូនវិញដែរ រហូតទាល់តែបងមកទីនេះបានជួបនឹងអូន ព្រមទាំងកូនទៀត ទេីបជាកម្លាំងចិត្តឲ្យបងតស៊ូ យកអូនមកវិញ បងស្រឡាញ់អូនខ្លាំងណាស់ ម៉ូរ៉ា យេីងមកដូចដេីមណា "

" បេីវាជាការពិតមែន ខ្ញុំអត់ឱនគ្រប់យ៉ាងឲ្យលោក ខ្ញុំក៏ខុសដែលនាំកូនរត់គេចពីលោក ខ្ញុំធ្លាប់គិតថា ចុះបេីកូនសួររកប៉ានោះ? ខ្ញុំមិនចង់ឱ្យកូនគ្មានប៉ាទេ ហេីយខ្ញ...ខ្ញុំ ក៏ អឺ នៅមានចិត្តលេីលោកដែរ " ប្រយោគចុងក្រោយនាងនិយាយទាំងអៀន ព្រោះពួកគេខាននិយាយផ្អែមល្ហែមជាមួយគ្នាយូរមកហេីយ

" យេ៎ ទីបំផុតអូនយល់ព្រមត្រូវគ្នាជាមួយបងហេីយ សប្បាយចិត្តណាស់ ហិហិ ពួកយេីងទៅកូរ៉េជាមួយគ្នាវិញណា៎ " ថេមីន ញញឹមត្រេកអរ ពេលនាងយល់ព្រមអត់ឱនឱ្យខ្លួន មួយខែនេះមិនអត់ប្រយោជន៍ទេ

" អឹម .. ទៅវិញក៏បាន តែចាំសប្ដាហ៍ក្រោយចុះ " នាងមិនដាច់ចិត្តពីទីនេះប៉ុន្មានទេ ធ្លាប់តែនៅម្នាក់ឯង មានបងប្រុសមកកំដរ យ៉ាងណាមុនទៅត្រូវរៀបចំ និងលាបងប្រុស ជាមុនដែរ

" អូខេ បងតាមអូនគ្រប់យ៉ាង "
____

" បានឮបែបនេះ ប្រសេីរណាស់ ម៉ាក់រងចាំកូនប្រសារម៉ាក់ មេីលថែគេឲ្យល្អឮទេ? "

" បាទ ម៉ាក់ ប៉ុណ្ណឹងសិនចុះម៉ាក់ "

ថេមីន ឆ្លៀតទូរស័ព្ទ មកប្រាប់ម៉ាក់របស់នាយ ធ្វេីឲ្យគាត់ញញឹមសប្បាយចិត្ត ពេលឮថានាងព្រមចិត្តទន់ជាមួយថេមីនវិញ ហេីយបន្ទាប់មកគាត់ក៏ខលទៅប្រាប់លោកចន និងជុងហ្គុក ផងដែរ ដេីម្បីចែករំលែកដំណឹងល្អមួយនេះ មិនយូរទេគ្រួសារចននឹងមានសមាជិកបន្ថែម 2 នាក់ទៀតហេីយ គឺម៉ូរ៉ា និងកូននោះអី

ថ្ងៃបន្ទាប់ ថេហ្យុងកំពុង អង្គុយលេងនៅលេីបង់ ជាមួយជីមីន ថ្ងៃនេះមិនរៀនពេញមួយថ្ងៃព្រោះសាស្ត្រចារ្យត្រូវប្រជុំ តែស៊យអីពួកគេមកដល់សាលាទៅហេីយទេីបដឹង

" ជីមីន មួយរយៈនេះឃេីញឯងស្និតជាមួយបងយ៉ុនហ្គី ជាងមុន ប្រាប់មកថាឯងនិងគាត់មានទំនាក់ទំនងអ្វីឬ? " ថេហ្យុង សួរទៅមិត្ត ព្រោះគេបានឃេីញយ៉ុនហ្គី មកទទួលជីមីន ហេីយធ្លាប់ឃេីញលេងសារជាមួយគ្នាទៀតផងតែមិនដឹងថានិយាយគ្នាស្អីខ្លះ មិនតែប៉ុណ្ណោះ រូបជីមីនក្នុង IG សុទ្ធតែមានឈ្មោះ យ៉ុនហ្គី ចុចបេះដូងគ្រប់រូប បែបនេះមិនឲ្យសង្ស័យយ៉ាងម៉េច

" មិនដឹងទេ តែគ្មានអីលេីសពីអ្នកស្គាល់គ្នាទេ " ជីមីន ឆ្លេីយតាមត្រង់ ព្រោះពួកគេមិនបានលេីសពីហ្នឹងផង

" អ្នកស្គាល់គ្នាឯណា គេស្និតស្នាលបែបហ្នឹង? យេីងថា បងយ៉ុនហ្គី គាត់លួចមានចិត្តលេីឯងច្បាស់ណាស់ " ថេហ្យុង ប្រាប់ទៅជីមីន គេស្គាល់បងគេច្បាស់ណាស់ នាយមិនសូវស្និតស្នាលជាមួយនរណាផ្ដេសផ្ដាសទេ

" យេីងម៉េចនឹងដឹងទៅ បេីគាត់មិននិយាយអីផង " ជីមីន គេចមុខចេញ ពេលឮថេហ្យុងនិយាយធ្វេីឲ្យគេអៀនៗ ម៉េចមិនដឹងទេ

" ហៃយ៉ា ចុះឯង? មានចិត្តឲ្យបងរបស់យេីងខ្លះទេ? នែ ឆ្លេីយតាមត្រង់ភ្លាមមក "

" អឹម... ក៏មានតិចតួច " ជីមីន កាន់តែមុខក្រហមពេលឆ្លេីយសំណួររបស់ថេហ្យុង

   " ហៃយ៉ា!!! .... ជីមីន ផាក ហិ ហិ " ថេហ្យុង ចំអន់មិត្តលេង ឡេីងជីមីនអៀនងេីបមុខមិនរួចតែម្ដង

   " ឡប់ យេីងនឹងគាត់គ្មានអីពិតមែន យេីងទៅផ្ទះមុនឯងហេីយ បាយ " ជីមីន ទៅផ្ទះវិញមុន ព្រោះបេីកទៀតគេត្រូវថេហ្យុងបង្អាប់ងេីបមុខមិនរួចតែម្ដង

   " យ៉ាក៎! ចុះខ្ញុំ ឆឹស! " ថេហ្យុង ដេីរចេញទៅក្រៅ សាលា ហៅតាក់សុីជិះទៅក្រុមហ៊ុនរបស់ប្ដី ព្រោះទៅផ្ទះវិញក៏អផ្សុកដដែល

   តាក់សុីចតនៅមុខ ជេខេ ក្រុប ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាក្រុមហ៊ុនរបស់អគ្គនាយក ចន ជុងហ្គុក ។ ថេហ្យុង បេីជុំវិញអគារខ្ពស់របស់ក្រុមហ៊ុន មានសុទ្ធតែឡាន ទេីបដេីរចូលទៅខាងក្នុងតែម្ដង

   " អេ៎ ក្មេងតូចមករកអ្នកណា? " សន្តិសុខ សួរទៅថេហ្យុង តាមពិតបុគ្គលិកជាច្រេីនស្គាល់នាយតូចថាជាប្រពន្ធជុងហ្គុក តែសន្តិសុខម្នាក់នេះទេីបតែចូលថ្មី ទេីបមិនដឹង

   " ខ្ញុំឬ? ខ្ញុំជាប្រពន្ធជុងហ្គុក " ថេហ្យុង ប្រាប់ទៅវិញទាំងញញឹម

   " អាល្អិតលេងសេីចពេកទេដឹង ឈ្មោះអគ្គនាយកកុំចេះតែយកមកនិយាយ ហេីយឯងជាប្រុសជាប្រពន្ធគាត់បានយ៉ាងម៉េច? " សន្តិសុខ សេីចព្រោះគិតថាថេហ្យុងកុហក

   " ខ្ញុំ និយាយការពិត ខ្ញុំ ចន ថេហ្យុង ប្រពន្ធចន ជុងជងហ្គុក "

   " ទៅវិញទៅអាល្អិត កុំមកកុហក ប្រយ័ត្នយេីងចាប់បោះចេញទៅក្រៅ "

   " ឱ! អ្នកប្រុសតូច " យ៉ាងប៊ីន ឆ្លងកាត់ទីនោះ ឃេីញថេហ្យុង ក៏ឱនគោរព

   " លោកមកល្អហេីយយ៉ាងប៊ីន គាត់មិនឲ្យខ្ញុំចូលក្នុងទេ " ថេហ្យុង ចង្អុលទៅសន្ដិសុខដែលកំពុងឆ្ងល់

   " គាត់ជាប្រពន្ធរបស់អគ្គនាយក ហេតុគាត់ចូលមិនបាន? " យ៉ាងប៊ីងសួរទៅសន្តិសុខ

   " ប្រពន្ធឬ? អឺ គឺ ខ្ញុំមិនដឹង សុំទោសផងអ្នកប្រុសតូច " សន្តិសុខ ឱនសុំទោស

   " មិនអីទេ ខ្ញុំមិនប្រកាន់ទេ " ថេហ្យុង ចូលទៅខាងក្នុងជាមួយយ៉ាងប៊ីន ហេីយក៏មានក្រសែរភ្នែកជាច្រេីនកំពុងមេីលមកថេហ្យុង អ្នកខ្លះសរសេីរពីសម្រស់នាយតូច អ្នកខ្លះពេបជ្រាយព្រោះច្រណែនដែលបានរៀបការជាមួយជុងហ្គុក អ្នកខ្លះក៏ឆ្ងល់ព្រោះមិនស្គាល់ ។ ថេហ្យុង ទៅបន្ទប់ធ្វេីការរបស់ជុងហ្គុក ឯយ៉ាងប៊ីនក៏ទៅធ្វេីការងាររបស់គេ

   " ជុងហ្គុក !... អ៊ុះ ? " ថេហ្យុង បេីកទ្វារហៅប្ដីតែមិនស្មានថាមានមនុស្សស្រីនៅក្នុងនោះដែរ

   " ថេហ៍... "

សូមរីករាយក្នុងការអាន
សូមអភ័យទោសចំពោះកំហុសណាមួយក្នុងការសរសេរ

Admin នឹងបង្កេីត ផេកក្នុង fb ឆាប់ៗ ដេីម្បីផុសរឿង ចាំជួយគាំទ្រផងណា 💜🥰

See you soon next part

Continue Reading

You'll Also Like

1.9K 163 14
ក្មេងប្រុសកំសត់ម្នាក់ ខ្លាចទៅជាប្រពន្ធរបស់មនុស្សដែរមានអំណាច ពេញប្រទេសជប៉ុន
11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
96.8K 1K 6
" ស្នេហារវាងអនាគតស្តេចកញ្ជ្រោងកន្ទុយប្រាំបួននៃជូស៊ិននិងក្មួយប្រុសបង្កើតដែលមាននាមជាទេវតាចម្បាំងនាឋានមនុស្ស គូរគ្រងដែលប្រឆាំងនឹងច្បាប់ធម្មជាតិ មិនខ្លាច...
5.2K 274 6
《ហ្យុងជាអ្នកធ្វើអោយខ្ញុំសើចច្រើនជាងគេ》 JUNGKOOK &KIM TAEHYUNG