You're my heart [ COMPLETE]

Por lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... Más

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 14 : អូនដូចជាខ្លាចឹង

4.3K 274 1
Por lynxie_jeon

ថេហ្យុង មុខក្រញ៉ូវមិនមាត់រកអ្នកជាប្ដី ធ្វេីជុងហ្គុកអត់បារម្ភមិនបាន ព្រោះប្រពន្ធមិននិយាយរកតាំងពី ជួបនឹងយ៉ុងមី ។ ពេលនេះថេហ្យុង កំពុងអោបដៃទាំងមុខក្រញ៉ូវ រងចាំនាយជាប្ដីញ៊ាំអាហារពេលព្រឹក ទាំងធុញទ្រាំ ។

" ថេហ៍ .. ញ៊ាំអីសិនទៅ អូនមិនអាចទៅរៀនដោយពោះទទេ នោះទេ ប្រយ័ត្នឈឺក្រពះ" ជុងហ្គុក និយាយលួងលោមប្រពន្ធទាំងសម្ដីផ្អែម គេតឹងទ្រូងសឹងស្លាប់ទៅហេីយ ពេលប្រពន្ធចេញចរិតមកបែបនេះ

" ទេ! លោកញ៊ាំទៅ ខ្ញុំឱ្យពូ វុន ជាអ្នកជូនទៅក៏បាន " ថេហ្យុង ងេីបពីកៅអីដេីរចេញទៅក្រៅ ហេីយជុងហ្គុកក៏រត់ទៅតាមក្រោយ មីងមេផ្ទះ និងប្ដី មិនហ៊ានមាត់ក ពេលឃេីញចៅហ្វាយបែបនេះ រាល់ថ្ងៃស្មានតែចៅហ្វាយតូចស្លូត តែពេលនេះដូចជាភ្លឺភ្នែកហេីយ ថ្នាក់ប្ដីតាមលួងមួយព្រឹកហេីយនៅមិនទាន់ចិត្តទន់បន្តិចសោះ

   " ថេហ៍.. ចាំបងផង បងជូនអូនទៅណា " ជុងហ្គុក រហ័សបេីកទ្វារចូលឡានពេលឃេីញប្រពន្ធ ចូលទៅអង្គុយមុន

   " ថេហ៍ អូនកុំបែបនេះបានទេ? និយាយជាមួយបងមកណា អូនស្ងាត់បែបនេះ បងមិនសប្បាយចិត្តទេ" ជុងហ្គុក ងាកទៅនិយាយជាមួយនាយតូចបែបអង្វរ

   " ចេញឡានទៅ ជិតដល់ម៉ោងខ្ញុំចូលរៀនហេីយ " ថេហ្យុង មិនតប តែប្រាប់ឲ្យប្ដីបេីកឡាន នៅនិយាយបែបនេះពេលណាទៅដល់សាលាទៅ

   " អូខេៗ បងចេញឡានហេីយ " ជុងហ្គុក បេីកឡានចេញពីផ្ទះវីឡារបស់នាយសំដៅទៅសកលវិទ្យាល័យរបស់នាយតូច ក្នុងឡានស្ងប់ស្ងាត់ ជុងហ្គុកលួចសម្លឹងមុខប្រពន្ធជារឿយៗ នាយចង់និយាយណាស់ តែហាមាត់លេីកណាក៏ប្រពន្ធមិនចង់ឆ្លេីយដែរ

   " ថេហ៍... បង... "

   " ហេតុអីឲ្យសង្សារចាស់លោកធ្វេីការជាមួយ? " ថេហ្យុង សួរទាំងមិនងាកមេីលមុខប្ដី មិនឲ្យខឹងយ៉ាងម៉េចទៅ? ថ្នាក់ព្រលឹមឡេីងមកដល់ក្នុងផ្ទះបែបនេះ ជាសង្សារចាស់ បែកគ្នាដាច់ស្រេចឬនៅមិនដឹង ឲ្យធ្វេីការជាមួយគ្នា ចុះបេីត្រូវគ្នាវិញគិតយ៉ាងម៉េច ? អីដែលគេកំពុងខឹងនោះ ព្រោះតែគិតថាប្ដីនៅមានសល់ចិត្តជាមួយនាងនៅឡេីងទេីបព្រមឲ្យធ្វេីការជាមួយគ្នាបែបនេះ កាន់តែគិតកាន់តែក្ដៅចិត្ត

" ថេហ៍.. គឺបងមិនចង់ឲ្យនាងធ្វេីការនោះទេតែ..." ជុងហ្គុក បកស្រាយមិនទាន់ចប់ផង នាយតូចរហ័សនិយាយកាន់ទាំងសម្លក់មុខនាយមិនដាក់ភ្នែក

" មិនចង់ឲ្យធ្វេី ចឹងនាងចូលធ្វេីការដោយខ្លួនឯងមែនទេ? ឬក៏និយាយថានាងយំអង្វរដល់ថ្នាក់ បដិសេធមិនបាន? " ថេហ្យុង ថាហេីយងាកទៅកញ្ចក់វិញ គេមិនចង់ឈ្លោះជាមួយប្ដីដោយសារអ្នកក្រៅនោះទេ

" ថេហ៍ ស្ដាប់បងសិន ម្សិលមិញប៉ារបស់យ៉ុងមីបានលក់ភាគហ៊ុនរបស់គាត់ឲ្យបង ដោយសារគាត់កំពុងមានបញ្ហាលុយកាក់ ហេីយគាត់បានសុំឲ្យយ៉ុងមី មកហាត់ការងារនៅក្រុមហ៊ុនបង ដំបូងបងក៏បដិសេធ តែគាត់ថានាងគ្មានបទពិសោធន៍បេីឲ្យស្នងជំនួញគាត់ នឹងកាន់តែយ៉ាប់មិនខាន ទេីបបងយល់ព្រម តែបងនិងនាងមិនធ្វេីការជាមួយគ្នាទេ នាងគ្រាន់តែជាបុគ្គលិកហេីយអ្នកផ្សេងជាអ្នកបង្រៀនការងារដល់នាង យេីងដាច់ស្រេចគ្នាយូរហេីយ អូនកុំយល់ច្រឡំអីថេហ៍ " ជុងហ្គុក បកស្រាយការពិតគ្រប់យ៉ាងប្រាប់ទៅប្រពន្ធ នាយមិនចង់ឲ្យ ថេហ្យុង យល់ច្រឡំលេីទំនាក់ទំនងរវាងនាយនុងយ៉ុងមីទេ វាចប់ទៅយូរហេីយ

   " ពិតទេ? " ថេហ្យុង សួរបញ្ជាក់បន្ទាប់ពីស្ដាប់ការបកស្រាយរបស់ប្ដីរួច

   " ពិតមែន បងអត់មានកុហកអូនទេ គ្រប់ពាក្យសុទ្ធតែជាការពិត " ជុងហ្គុក ងក់ក្បាលញាប់ស្អេកដាក់ប្រពន្ធ

   " ក៏បាន ខ្ញុំជឿលោក តែកុំឲ្យខ្ញុំទាន់ឲ្យសោះថាមានអីលាក់បាំង ឬស្និតស្នាលជាមួយនាង មិនចឹងទេ យេីង ច ប់ " ថេហ្យុង និយាយទាំងមុនស្មេីមិនបានលេងសេីចនោះទេ ជុងហ្គុក លេបទឹកមាត់ផ្សេីមបំពង់ក តែយ៉ាងហោចណាស់ពេលនេះថេហ្យុងមិនបានយល់ច្រឡំលេីនាយទៀតទេ

   " បងសន្យា បងនិងនាង គ្មានអីពាក់ព័ន្ធគ្នាយូរហេីយ ពេលនេះក្នុងបេះដូងបងមានតែអូននោះទេ " ជុកហ្គុក ញញឹមញញែមឡេីងវិញ

   " សម្ដីព្រានច្បាស់ណាស់ " ខ្ញុំមិនខ្លាចបងក្បត់ទេ តែខ្ញុំខ្លាចស្រីម្នាក់នោះមកបំផ្លាញយេីងទៅវិញទេ ថេហ្យុងគិតក្នុងចិត្តម្នាក់ឯង គេទុកចិត្តប្ដីតែមិនទុកចិត្តស្រីនោះទេ

   " បងនិយាយការពិត តែ.. ថាទៅពេលអូនប្រច័ណ្ឌបែបនេះក៏គួរឲ្យស្រឡាញ់ដែរ គ្រាន់តែ... "

   " គ្រាន់តែយ៉ាងម៉េច? "

   " អូនដូចជាខ្លាចឹង ហិ ហិ " ជុងហ្គុក អស់សំណេីរម្នាក់ឯង ខណៈធ្វេីឲ្យប្រពន្ធកំពុងក្ដៅចិត្ត

   " យ៉ា! ចន ជុងហ្គុក លោកថាខ្ញុំជាខ្លាមែនទេ? បេីបែបនោះមែនខ្ញុំនឹងខាំលោកឱ្យស្លាប់មិនខានទេ" ថេហ្យុង និងជុងហ្គុកនៅបន្តឆ្លេីយឆ្លងគ្នារហូតដល់សាលា ដេីម្បីដាក់នាយតូចឱ្យចុះ ដោយមិនភ្លេចថេីបលាគ្នា បន្ទាប់មកជុងហ្គុកក៏ចេញឡានទៅក្រុមហ៊ុនបន្តទៀត

ពេលល្ងាច ជីមីននិងថេហ្យុង ឈរនៅមុខខ្លោងទ្វារសាលារងចាំអ្នកមកទទួល ហេីយក៏ជជែកគ្នាលេងតាមទម្លាប់

" ថេហ៍ ! យេីងសួរឯងមួយបានទេ? " ជីមីន ងាកទៅនិយាយជាមួយមិត្ត ទម្រាំដាច់ចិត្តសួរគេគិតយ៉ាងយូរមកហេីយ

" ឯងយ៉ាងម៉េច គ្រាន់តែសួរចាំបាច់សុំដែរឬ? ធ្វេីឯងត្រឹមត្រូវណាស់ " ថេហ្យុង និយាយទាំងសេីចរាល់ដងដូចមិនចឹងសោះ

" នែ៎! គឺថា ... លោក មីន ជាមនុស្សយ៉ាងម៉េចដែរ? " ជីមីន សួរទាំង លាក់ភាពខ្មាសអៀន ពីមិត្ត គ្រាន់តែប៉ុណ្ណឹងក៏មុខក្រហមដែរ

" ហៃយ៉ា .. បងប្រុសយ៉ុនហ្គីមែនទេ? គាត់ជាមនុស្សល្អណាស់ អាចថាអ្នកផ្សេងមេីលមកគាត់កាច តែការពិតមិនចឹងទេ គាត់ទន់ភ្លន់ជាមួយមនុស្សដែលគាត់ស្រឡាញ់ ហេីយចិត្តល្អ ពូកែមេីលថែមនុស្សជុំវិញខ្លួនទៀតផង អ្ហេ៎! តែថា ហេតុអីឯងសួរពីគាត់ ឬក៏ ឯងចាប់អារម្មណ៍បងប្រុស ហិហិ" ថេហ្យុងខ្ទប់មាត់សេីច ពេលមិត្តសម្លក់មកខ្លួន នៅសុខៗមកសួរបែបនេះ ប្រាកដជាចាប់អារម្មណ៍ហេីយ

" ស្អីរបស់ឯង? គឺ ថ្ងៃមុន យេីងជួបគាត់នៅផ្សារទំនេីប ហេីយពេលនោះយេីងបាត់កាបូបលុយ ទេីបគាត់ឲ្យយេីងខ្ចីលុយរបស់គាត់សិន គាត់បានបាវបាយយេីងមួយពេលទៀតផង ចឹងហេីយបានជាយេីងសួរឯង ព្រោះកាលមុនយេីងមានអារម្មណ៍ថាគាត់កាចណាស់ តែលេីកនេះបែរជាមិនអីទៅវិញ " ជីមីន រៀបរាប់ប្រាប់មិត្ត កុំឲ្យយល់ច្រឡំគ្រាន់តែសួរប៉ុណ្ណឹងសោះ មិនដឹងជាគិតដល់ណាដល់ណីទៅហេីយទេ ចំមែនហេីយ!

" បែបហ្នឹងទេហេស៎? ... អុ៎ នោះជុងហ្គុក មកទទួលយេីងហេីយ ឯងទៅជាមួយយេីងទេ? ចាំជូនទៅតែម្ដង " ថេហ្យុង ញញឹមពេលប្ដីឈប់ឡានហេីយចុះមករកខ្លួន

" មិនបាច់ទេ បន្តិចទៀតប្រហែលគេមកដល់ហេីយ ឯងទៅមុនទៅ បាយ បាយ " ជីមីន បដិសេធ ឲ្យគេទៅជិះមេីលប្ដីប្រពន្ធគេផ្អែមល្ហែមឬ? ជួយមិនបានទេ

" អូខេ ចឹង បាយ ស្អែកជួបគ្នា "

" តោះ យេីង ទៅជាមួយពួកយេីងទេ ជីមីន? " ជុងហ្គុក

" មិនអីទេ អរគុណណាស់លោកចន ខ្ញុំចាំគេមកទទួលហេីយ "

" អូខេ ចឹងលាហេីយ "

ជីមីន ឈររេរាម្នាក់ឯង រងចាំគេមកទទួល រាល់ដងមិនមែនយឺតបែបនេះទេ ។ គេ ឈរសុខៗស្រាប់មានឡានអ្នកណាមិនដឹង មកឈប់នៅមុខគេ ជីមីន ព្រិចភ្នែកញាប់ស្អេកពេលឃេីញថាអ្នកណាចុះពីលេីឡានមករកខ្លួន

" មិនទាន់ទៅផ្ទះទេហេស៎? " យ៉ុនហ្គី សួរទៅនាយតូចដែលមេីកមកគេ ទាំងឆ្ងល់

" គឺ... ខ្ញុំចាំគេមកទទួល "

" ឡេីងឡានមក ចាំខ្ញុំជូនឯងទៅ " យ៉ុនហ្គី សេីចពេលឃេីញជីមីន ដូចជាភ្ញាក់ផ្អេីលយ៉ាងម៉េចមិនដឹងពេលគេនិយាយជាមួយ

" អូ៎ មិនអីទេ ខ្ញុំមិនរំខានទេ ជួបលោកបែបនេះប្រសេីរហេីយខ្ញុំចង់សងលុយឲ្យលោកវិញ ចាំបន្តិច " ជីមីន បេីកកាតាប យកកាបូបលុយចេញមកក្រៅ ដេីម្បីសងលុយយ៉ុនហ្គីវិញ

" មិនបាច់សងទេ ខ្ញុំមិនបានគិតថាឯងជំពាក់នោះទេ" យ៉ុនហ្គី បដិសេធ មិនទទួលពេលជីមីនហុចលុយមកឲ្យគេ

" មិនបានទេ ម៉េចនឹងអាចឲ្យមកខ្ញុំងាយៗយ៉ាងនេះទៅ ទទួលយកទៅខ្ញុំមិនស្រណុកចិត្តទេ មានអារម្មណ៍ថាជំពាក់គុណលោកណាស់ " ជីមីន និយាយទាំងរអៀសចិត្ត បេីគេមិនទទួលលុយពីខ្លួន

" ខ្ញុំមិនទទួលលុយឯងទេ បេីគិតថាជំពាក់គុណ ចឹងក៏តបស្នងមកខ្ញុំវិញទៅ " យ៉ុនហ្គី ញញឹមចុងមាត់ពេលឃេីញជីមីន មេីលមកខ្លួនទាំងឆ្ងល់

" ឲ្យខ្ញុំធ្វេីអី? "

" កំដរខ្ញុំដេីរលេងមួយល្ងាចនេះទៅ "

______

យ៉ុនហ្គី និងជីមីន កំពុងអង្គុយនៅភោជនីយដ្ឋានបែបប្រពៃណីកូរ៉េមួយកន្លែង ពួកគេទាំងពីរអង្គុយផ្ទាល់នឹងឥដ្ឋដោយមានទ្រាប់ពូកស្ដេីងពីក្រោម

" ឯងធ្លាប់មកញ៊ាំទីនេះទេ? " យ៉ុនហ្គី សួរកុំឲ្យស្ងាត់ ខណៈកំពុងរងចាំគេលេីកអាហារមក

" គឺអត់ទេ តែថានៅទីនេះស្អាតណាស់ គ្រប់យ៉ាងសុទ្ធតែរបស់ប្រពៃណី មានអារម្មណ៍ដូចជានៅសម័យមុនចឹង ហិ ហិ " ជីមីន និយាយទាំងញញឹម មេីលជុំវិញខ្លួន ទាំងបន្ទប់ញ៊ាំគឺមានជញ្ជាំដូចផ្ទះពីសម័យដេីម ហេីយអ្នករត់តុក៏ពាក់ឈុតប្រពៃណីកូរ៉េដែរ សូម្បីសម្ភារៈផ្សេងក៏របស់សម័យបុរាណទាំងអស់ គេញញឹមបិទមាត់មិនជិត ធ្វេីឲ្យយ៉ុនហ្គីញញឹមតាមដែរ

" ទីនេះជាហាងរបស់ម៉ាកខ្ញុំ គាត់បានឲ្យគេជាអ្នកមេីលការខុសត្រូវ មិនសូវបានមកមេីលផ្ទាល់ទេ ព្រោះរវល់នៅហាងពេជ្រ " យ៉ុនហ្គី ប្រាប់ទៅជីមីន ដែលកំពុងញញឹម ហាងរបស់ម៉ាក់នាយតែគ្រប់យ៉ាងនាយជាអ្នករៀបចំទាំងអស់ នាយបានឲ្យគេសាងសង់បែបប្រពៃណី និងធ្វេីគ្រប់យ៉ាងឲ្យដូចសម័យទាំងអស់

" ជាហាងរបស់អ៊ុំស្រីឬ? គាត់ពូកែគិតគូរណាស់ ហាងនេះប្លែកភ្នែកល្អណាស់ ហេីយភ្ញៀវក៏មកច្រេីនទៀត " ជីមីន ភ្ញាក់ផ្អេីលពេលដឹងថានេះជាហាងលោកស្រីមីន គាត់មានរសនិយមមិនអន់នោះទេ ជំនួញរបស់គាត់សុទ្ធតែលេចធ្លោ ទាំងហាងពេជ្រ និងភោជនីយដ្ឋានមួយនេះ និយាយតាមត្រង់ទៅគេក៏ធ្លាប់ឃេីញមានអ្នកចែកចាយហាងនេះនៅក្នុង IG ដែរ តែមិនដែលបានមកសោះ ទេីបតែមកជាលេីកទីមួយហេីយ

" ចឹងហេស៎ ចុះឯងចូលចិត្តហាងបែបនេះទេ? " យ៉ុនហ្គី សួរបន្តទៀត ពេលឃេីញទឹកមុខជីមីនដូចជាចាប់អារម្មណ៍ណាស់

" អឹម! ចូលចិត្ត បរិយាកាសល្អណាស់ លេីកក្រោយខ្ញុំច្បាស់ជាមកទីនេះញឹកញាប់មិនខាន ហិហិ " ជីមីន ញញឹមបាត់ភ្នែកទាំងគូរ

" នេះជាអាហាររបស់អ្នកប្រុសទាំងពីរ សូមរីករាយក្នុងការទទួលទាន " បុគ្គលិក រៀបចំអាហារដាក់លេីតុឲ្យពួកគេ មេីលចុះសូម្បីការរៀបចំអាហារក៏មានលក្ខណៈបុរាណដែល ពិតជាពិសេសមែន

" អរគុណ បងស្រី " ជីមីន ញញឹមដាក់បុគ្គលិកស្រី នាងញញឹមតបវិញរួច ទេីបចេញទៅក្រៅ

" សាកញ៊ាំទៅ ថាអាហារនៅទីនេះសមនឹងការរៀបចំឬទេ " យ៉ុនហ្គី ចាប់គីមបាប់ ដាក់ក្នុងចានរបស់ជីមីន

" អរគុណ.. អឹម.. ឆ្ងាញ់ណាស់ រសជាតិដូចអ្នកម៉ាក់ខ្ញុំធ្វេីឲ្យអ៊ីចឹង " ជីមីន ដាក់ចូលមាត់ ព្រមទាំងសរសេីរពីរសជាត់អាហារប្រាប់ទៅយ៉ុនហ្គី

យ៉ុនហ្គី និងជីមីន ញ៊ាំអាហាររួច ទេីបទៅលេងនៅសួនកម្សាន្តទៀត នេះមិនដឹងថាជីមីនអ្នកកំដរយ៉ុនហ្គី ឬមួយយ៉ុនហ្គីជាអ្នកកំដរជីមីនឲ្យប្រាកដទេ ព្រោះយ៉ុនហ្គីបាវបាយជីមីន ឆ្លៀតនាំមកលេងទីនេះតាមការសុំរបស់ជីមីនទៀតផង ដោយសារតែត្អូញថារាល់ថ្ងៃប៉ាម៉ាក់ហាមមិនឱ្យចេញក្រៅ តែលេីកនេះយ៉ុនហ្គីជាអ្នកខលទៅសុំការអនុញ្ញាតដោយផ្ទាល់ ទេីបពួកគាត់ព្រម ។ ចឹងហេីយបានជាក្មេងក្បាលខូចដូចជាជីមីន សុំឱ្យនាយជូនមកដេីរលេងទីនេះ នៅមានកំដរជិះនេះ ជិះនោះតាមការសុំរបស់នាយតូចជីមីនទៀតផង ។ ពួកគេដេីរលេងរហូតដល់ម៉ោង 11 ជាង ទេីបយ៉ុនហ្គី ជូនជីមីនត្រឡប់ទៅវិញ ព្រោះជីមីនប្រាប់ថាលេងអស់ចិត្តហេីយ ។ នៅតាមផ្លូវ ក្នុងឡានមានសភាពស្ងាត់ ក៏ព្រោះជីមីនគេងលក់ ប្រហែលហត់នឹងរត់ទៅរត់មកហេីយ យ៉ុនហ្គី បត់ឡានចូលទៅក្នុងភូមិគ្រឹះគ្រួសារ ផាក នាយមិនដាស់ជីមីននោះទេ ដោយសារឃេីញគេលក់ស្រួលទេីបបីចូលទៅខាងក្នុងតែម្ដង

" ហៃយ៉ា! ក្មួយយ៉ុនហ្គី ជីមីនគេងលក់មែនទេ? " លោក ផាក និងភរិយា កំពុងអង្គុយលេីសាឡុងចាំកូនប្រុស ក៏រហ័សទៅមេីលពេលឃេីញយ៉ុនហ្គីបីជីមីន ចូលមក

" បាទ ជីមីនគេងលក់ ទេីបខ្ញុំមិនចង់ដាស់គេ បន្ទប់គេមួយណា? "

" មកតាមមីងមក "

យ៉ុនហ្គី បីរាងតូចក្នុងដៃ ដេីរតាមលោកស្រីផាករហូតដល់បន្ទប់របស់ជីមីន ទេីបដាក់គេឲ្យគេងលេីពូកថ្នមៗ

" អរគុណក្មួយហេីយ ដែលជួយមេីលថែជីមីន " លោកផាក និយាយទាំងញញឹមដាក់យ៉ុនហ្គី

" បាទ មិនអី ចឹងខ្ញុំសុំលា លោកពូ និងអ្នកមីងទៅសិនហេីយ " យ៉ុនហ្គី ឱនលាអ្នកដែលមានវ័យចាស់ជាង

" ចាស៎ តោះចាំមីងជូនដំណេីរ "

សូមរីករាយក្នុងការអាន
សូមអភ័យទោសចំពោះកំហុសណាមួយក្នុងការសរសេរ

See you soon next part

Seguir leyendo

También te gustarán

408K 11.5K 30
"It's not just about my beastly scheme to release my heat; it's also about my love for you." -Karlos Samonte Warning: This is just a preview. This st...
925K 22.5K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
95.3K 1.7K 7
ទោះយើងកាចសាហាវតែយើងស្រឡាញ់អូន សូមកុំចាកចេញចោលបង បងចង់កាន់ដៃអូនរស់នៅដល់ដង្ហើមចុងក្រោយរបស់បង