You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 13 : មានកូន?

4.6K 299 1
By lynxie_jeon

ជុងហ្គុក និងថេហ្យុង អង្គុយលេងនៅលេីរានហាលមុខផ្ទះ បន្ទាប់ពីមកពីហាងស៊ុសសុីនិងងូតទឹករួច

" លោកមិនរងារទេមែនទេ? បេីរងារដណ្ដប់វាទៅ" ថេហ្យុង សួរអ្នកជាប្ដីពាក់តែអាវដៃខ្លីមួយ គេវិញអាវដៃវែងផងនៅមានកន្សែងធំដែលប្ដីរុំឲ្យទៀត

" បងមិនអីទេ អូនដណ្ដប់ទៅ " ជុងហ្គុក តបទៅវិញទាំងញញឹម

" ញ៊ាំទឹកដោះគោក្ដៅបែបនេះស្រួលខ្លួនណាស់ " ថេហ្យុង មេីលទៅមេឃ ក្រេបទឹកដោះគោក្ដៅអ៊ុនកំពុងកាន់ ព្រមជាមួយទឹកមុខញញឹម

" ថេយ៍.. "

" ហឹម " ថេហ្យុង ងាកទៅប្រសព្វភ្នែកជាមួយរាងក្រាស់ដែលកំពុងមេីលមកខ្លួនដែរ

" យេីងរៀបការជាមួយគ្នាយូរប៉ុណ្ណាហេីយ? "

" អឹម.. 1 ខែជាងហេីយ ហេតុអីក៏សួរ? " ថេហ្យុង មេីលទៅមុខគេ សួរបែបនេះធ្វេីអី?

" អូនចាំទេ? ដំបូងបងយ៉ាងម៉េច ? " ជុងហ្គុក សួរទៅនាយតូច ចឹងដឹងថាគេឆ្លេីយថាម៉េចព្រោះគេចាំច្បាស់ណាស់ថា ពីដំបូងគេមិនពេញចិត្តលេីថេហ្យុងបន្តិចនោះទេ

" ដំបូងមែនទេ? គឺលោកជាមនុស្សមាត់អាក្រក់ លោកថែមទាំងនិយាយថាខ្ញុំរៀបការជាមួយលោកព្រោះតែទ្រព្យសម្បត្តិទៀតផង ខ្ញុំគិតថាលោកជាមនុស្សអាក្រក់ណាស់ តែនៅជាមួយយូៗទៅ លោកមិនមែនបែបនឹងនោះទេ " ថេហ្យុង និយាយចេញពីចិត្ត ហេីយវាក៏ជាការពិត មិនមែនចេះតែនិយាយទេ កាលជួបដំបូងនិយាយនេីលងាយគេសម្បេីមណាស់

" មែនហេីយ ដំបូងបងមិនចង់រៀបការនោះទេ ជាពិសេសព្រោះអូនជាប្រុស តែក្រោយមកបងក៏គិតយល់ ពេលលោកប៉ា អ្នកម៉ាក់ និងអាម៉ា របស់បងជួបអូន ពួកគាត់មានតែស្នាមញញឹម បងដឹងថាតាមពិតសុភមង្គលគ្រួសារ មិនបានឋិតលេីប្រុសនិងស្រីទេ តែវាឋិតនៅលេីមនុស្សទៅវិញទេ អូនល្អយ៉ាងនេះមិនចម្លែកទេដែលប៉ាម៉ាក់ឲ្យបងរៀបការជាមួយអូន " ជុងហ្គុក និយាយបណ្ដេីរញញឹមបណ្ដេីរ នាយតែងសង្កេតមេីលអាម៉ាពេលដែលគាត់នៅជាមួយថេហ្យុង គាត់ពិតជាពេញចិត្តថេហ្យុងណាស់ សូម្បីតែពីរថ្ងៃនេះនាយមិនបានជូនថេហ្យុងទៅជួបគាត់ គាត់ call មករអ៊ូរដាក់នាយមិនឈប់

" អឹម.. ពួកគាត់ជាមនុស្សល្អ ខ្ញុំយល់ថាសំណាងណាស់ដែលបានក្លាយជាគ្រួសារជាមួយពួកគាត់ ទោះបីវាមិនមែនជារៀងរហូតក៏ដោយ " ថេហ្យុង ទម្លាក់ទឹកមុខចុះពេលនិយាយដល់ប្រយោគចុងក្រោយ ថ្ងៃណាមួយជុងហ្គុក គេអាចនឹងជួបមនុស្សស្រីដែលគេស្រឡាញ់ក៏ថាបាន

" ម៉េចក៏និយាយថាមិនមែនរហូត? ពួកយេីងនឹងជាគ្រួសាររហូតថេយ៍ .. បងមិនបោះបង់អូននោះទេ មិនថាយ៉ាងក៏ដោយ ត្រូវជឿជាក់លេីបង ទោះបីវាទេីបតែជាអារម្មណ៍ដែលកេីតកេីងឡេីង តែបងសន្យានឹងមិនបែកពីអូនទេ " ជុងហ្គុក ក្ដោបមុខតូចរបស់ថេហ្យុងឲ្យសម្លឹងមេីលខ្លួន

" ជុង.. គឺ " ថេហ្យុង ព្រិចភ្នែកញាប់ស្មេរពេលបានឮ អ្វីដែលជុងហ្គុកបាននិយាយ ពិតណាស់ថាគេកំពុងតែរំភេីបនឹងអ្វីដែលជុងហ្គុកនិយាយ កាលពីមុនអ្វីដែលគេចង់គឺបំបាក់ចរិតក្អេងក្អាងរបស់នាយ តែបន្ទាប់មកគេគិតថាឈ្នះហេីយក៏គ្មានន័យអ្វី បេីរៀបការនឹងគ្នាទៅហេីយ

   " បងសន្យានឹងមេីលថែអូន បងនឹងមិននិយាយដដែលទេ តែបងនឹងបង្ហាញឲ្យអូនឃេីញ "

   " អឹម " ថេហ្យុង ងក់ក្បាលអឹមអៀន ថ្ពាល់ក្រហមសុំជម្ពូរតែម្ដង ហេីយធ្វេីជាងាកទៅមេីលព្រះច័ន្ទវិញ គេចពីមុខរាងក្រាស់

   " យប់នេះ ពិតជាត្រជាក់ណាស់ ប្រហែលជាជិតដល់រដូវព្រិលធ្លាក់ទៀតហេីយ " ថេហ្យុង និយាយទាំងញញឹម គេចូលចិត្តព្រិលណាស់រាល់ឆ្នាំនាយតូចមានជីន ជាអ្នកជូនគេទៅមេីលព្រិលនៅ Seoul Tower តែឆ្នាំនេះប្រហែលមិនបានទៅទេដឹង គេមានគ្រួសារហេីយម៉េចនឹងដេីរលេងជាមួយបងទៀតនោះ

   " ត្រូវហេីយ មិនប៉ុន្មានថ្ងៃទៀតនឹងដល់ហេីយ "

   " លោកដឹងទេ? ព្រិលធ្លាក់លេីកដំបូងនៅ Seoul Tower ស្អាតណាស់ ថែមទាំងមានគេនិយាយតៗគ្នាទៀតថា យេីងអាចប៉ងប្រាថ្នាបានសម្រេចតាមបំណងទៀតផង " ថេហ្យុង ញញឹមស្រមៃកាលដែលធ្លាប់ទៅមុនៗ ទៅលេងនៅ Seoul tower ទៅលេងកន្លែងជិះស្គីទឹកកក

   " បងមិនសូវបានទៅមេីលទេ តែឆ្នាំនេះបងនឹងទៅ" ធម្មតានាយនៅតែជាមួយការងារ ណាមួយដេីរលេងទៅកន្លែងបែបនោះនាយមិនសូវចូលចិត្តអីប៉ុន្មានទេ ព្រោះមនុស្សច្រេីនពេក

   " ពិតឬ? ខ្ញុំសុំទៅដែរបានទេ ? " ថេហ្យុង ញញឹមហេីយសុំនាយក្រាស់ទៅជាមួយ គេពិតជាចង់ទៅណាស់

   " ប្រាកដជាបាន ព្រោះបងនឹងទៅដេីម្បីអូន គឺដេីម្បីជូនអូនទៅ " មែនហេីយដំបូងគេមិនបានចង់ទៅទេ តែឮរាងតូចនិយាយថាចូលចិត្តទីនោះទេីបចង់នាំគេទៅ

   " ប្រសេីរណាស់ ហិ ហិ " ថេហ្យុង តបវិញទាំងសប្បាយចិត្ត

រីង ៗ ៗ !!!

" ហាឡូ ! លោកប៉ាមានការអ្វីមែនទេ? " ជុងហ្គុក ទទួលទូរស័ព្ទ

" ជុងហ្គុក ម៉ាក់របស់ឯងសន្លប់ នៅឯផ្ទះប៉ាបានហៅពេទ្យមកពិនិត្យហេីយ បេីទំនេរឆ្លៀតមកបាន ក៏មកមេីលម៉ាក់ផង "

" ម៉ាក់កេីតអ្វីលោកប៉ា? " ជុងហ្គុក សួរទាំងបារម្ភ ធ្វេីឲ្យថេហ្យុងបារម្ភទៅតាមដែរ ដៃតូចអង្អែលដៃមាំដេីម្បីឲ្យនាយស្ងប់អារម្មណ៍

" មានរឿងតិចតួចប៉ុណ្ណោះ ឯងមកផ្ទះសិនមក ចាំប៉ានិយាយ "

" បាទប៉ា ខ្ញុំនឹងទៅឥឡូវនេះ "

" មានអ្វីមែនទេ? " ថេហ្យុង សួរបន្ទាប់ពីជុងហ្គុកដាក់ទូរស័ព្ទចុះ ឃេីញទឹកមុខនាយមិនស្រួលបែបនេះ ប្រហែលមានរឿងមិនល្អកេីតឡេីងហេីយ

   " ម៉ាក់គាត់សន្លប់ បងត្រូវទៅមេីលម៉ាក់ ក្រែងអាចជួយអ្វីបានខ្លះ "

   " ខ្ញុំទៅដែរ " ជុងហ្គុកងក់ក្បាលយល់ព្រម ទៅទៅផ្លាស់ខោអាវគេងចេញ ហេីយចេញទៅភូមិគ្រឹះចន តែម្ដង

• បន្ទាប់មក

" ជុងហ្គុក ថេហ្យុង មកដល់ហេីយ " លោកចន និយាយពេលឃេីញពួកគេមកដល់

" ប៉ា? ម៉ាក់គាត់យ៉ាងម៉េចហេីយ " ជុងហ្គុក សួរទៅលោកប៉ាទាំងបារម្ភ ធម្មតាម៉ាក់របស់នាយមិនមែនខ្សោយឆាប់សន្លប់នោះទេ

" ម៉ាក់មិនបានកេីតអីធ្ងន់ធ្ងរទេ កំពុងគេងនៅក្នុងបន្ទប់ " លោកចន

   " បេីអ៊ីចឹងខ្ញុំសុំទៅមេីលអ្នកម៉ាក់សិនហេីយ " ថេហ្យុង សុំការអនុញ្ញាតពីមនុស្សចាស់

   " ទៅចុះកូន ជុងហ្គុកនៅទីនេះប៉ាមានរឿងចង់និយាយាជាមួយបន្តិច " លោកចន ញញឹមងក់ក្បាលយល់ព្រមរួច ទេីបងាកមកនិយាយជាមួយកូនប្រុសវិញ

   " ប៉ា ចង់និយាយរឿងអ្វី? " ជុងហ្គុក សួរពេលកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវតែពីរនាក់លោកប៉ា

   " គ្មានអ្វីនោះទេដំណឹងល្អក៏បាន អាក្រក់ក៏បាន គឺបងប្រុសរបស់ឯងគេបានធ្វេីឲ្យកូនស្រីគេមានទម្ងន់ នាងថែមទាំងជិតសម្រាលទៀតផង " លោកចន និយាយគ្រាន់តែដឹងដំណឹងនេះលោកស្រីចន ខឹងនឹងថេមីនដែលទៅធ្វេីអីផ្ដេសផ្ដាសបែបនេះរហូតដល់ខ្យល់គ តែម្ដង

   " ថាម៉េចមានកូន? នាងជាអ្នកណាទៅលោកប៉ា? ហេតុអីបងថេមីនមិនប្រាប់តាំងពីដំបូង ពួកយេីងអាចនឹងរៀបចំពិធីមង្គលការឲ្យគាត់ទាន់ពេល " ជុងហ្គុក និយាយទាំងឆ្ងល់នឹងបងប្រុស ពេលនេះជិតសម្រាលពោះច្បាស់ជាធំ

   " នាងជាកូនអ្នកនៅដេហ្គូ ឈ្មោះ លី ម៉ូរ៉ា ប៉ាម៉ាក់ជាម្ចាស់ចម្ការធំមួយនៅទីនោះ ព្រោះតែបងឯងបានសុំបែកនាង តាំងពីមិនទាន់ដឹងថានាងមានកូនម្ល៉ះ ពេលនេះនាងទៅនៅទៅក្រុងឡុងដ៍ បាត់ទៅហេីយ នាងបានលាក់រឿងកូនពីថេមីន តែចៃដន្យព្រឹកមិញនេះថេមីន បានជួបនាង ព្រោះគេទៅទីក្រុងឡុងដ៍ជួបដៃគូរជំនួញយេីងទីនោះ "  

   " ចុះគាត់មកវិញជាមួយបងថេមីនទេលោកប៉ា? "

   " ប៉ាក៏មិនច្បាស់ដែរ ព្រោះថេមីនប្រាប់ថានាងរត់គេចពីគេ ហេីយដេញមិនឲ្យជួបមុខនាងទេ " លោកចន និយាយទាំងដកដង្ហេីមធំ មិនដឹងម៉ូរ៉ា យល់ព្រមត្រឡប់មកកូរ៉េវិញជាមួយថេមីនឬអត់ទេ

   " សង្ឃឹមថាបងថេមីននឹងអាចដោះស្រាយបញ្ហាបាន កូនកេីតមកមិនអាចគ្មានប៉ានោះទេ " ជុងហ្គុក និយាយ នាយមិនអាចជួយអ្វីបានក្រៅពីបន់ស្រន់នោះទេ

   ដោយសារវាយប់ណាស់ទៅហេីយទេីបជុងហ្គុក និងថេហ្យុង សម្រេចចិត្តគេងទីនោះតែម្ដង ណាមួយក្រែងថេហ្យុងចង់នៅមេីលថែអ្នកម៉ាក់ក្មេកបន្តិចសិន ។ ពាក់កណ្ដាល យប់លោកស្រី សូយ៉ុន ដឹងខ្លួន គាត់បេីកភ្នែកមកឃេីញថេហ្យុង កំពុងអង្គុយសម្លឹងមេីលគាត់ភ្លឹសៗទាំងញញឹម

" អ្នកម៉ាកដឹងខ្លួនហេីយ ម៉ាក់យ៉ាងម៉េចដែរ? មានពិបាកក្នុងខ្លួនទេ? " ថេហ្យុង សួរទៅគាត់ទាំងសប្បាយចិត្ត

" ម៉ាក់មិនអីទេ បានគ្រាន់បន្តិចហេីយ ចុះឯណាជុងហ្គុក? និងប៉ាកូន? " លោកស្រី ងាកមេីលជុំវិញខ្លួន មិនឃេីញនរណាក្រៅពីថេហ្យុង

" លោកប៉ានិងជុងហ្គុក កំពុងនៅខាងក្រៅនិយាយទូរស័ព្ទជាមួយបងប្រុសថេមីន "

" ត្រូវហេីយ ថេមីន ម៉ាក់ចង់ជួបគេ ទៅហៅប៉ាកូនមកក្នុងបន្ទប់វិញមកម៉ាក់ចង់និយាយជាមួយថេមីន ម៉ាក់ចង់ឲ្យគេនាំចៅនិងប្រពន្ធមកវិញ " លោកស្រីសូយ៉ុន ប្រាប់ទៅថេហ្យុង

" បាទៗ អ្នកម៉ាក់កុំគិតច្រេីន អ្នកសម្រាកសិនទៅចាំខ្ញុំទៅហៅលោកប៉ាឲ្យ "

\ ក្រាក \ ថេហ្យុង និយាយមិនទាន់ចប់ទ្វារក៏បានបេីក លោកចន និងជុងហ្គុក រហ័សទៅមេីលលោកស្រី ដែលកំពុងនៅលេីគ្រែ

" អូនដឹងខ្លួនហេីយ ឲ្យបងហៅពេទ្យទេ? " លោកចន សួរទៅភរិយាទាំងបារម្ភ

" អត់ទេ ថេមីនយ៉ាងម៉េចហេីយ? ម៉ូរ៉ាព្រមត្រូវគ្នាជាមួយកូនយេីងទេ? " លោកស្រីសួរទៅប្ដីទាំងអន្ទះសារ គាត់ពិតជាចង់ដឹងណាស់ គាត់ចង់បានចៅ គាត់មិនសប្បាយចិត្តទេ បេីឲ្យសាច់ឈាមនៅឆ្ងាយហេីយគ្មានទំនាក់ទំនងគ្នាបែបនេះ

" អូនស្ងប់អារម្មណ៍សិនទៅ ថេមីនទូរស័ព្ទមកជុងហ្គុកមិញនេះ ប្រាប់ថាម៉ូរ៉ានាងមិនទាន់ព្រមទេ តែគេកំពុងតែព្យាយាមហេីយ "

" អ្នកម៉ាក់មិនបាច់បារម្ភទេ បងថេមីននឹងនាំចៅដែលជិតសម្រាលមកជួបពួកយេីងមិនខានទេ " ជុងហ្គុក និយាយប្រាប់ទៅអ្នកម៉ាក់ ដេីម្បីឲ្យគាត់ស្ងប់អារម្មណ៍

" យប់ជ្រៅហេីយ កូននាំកូនថេយ៍ទៅគេងទៅ ចាំប៉ាមេីលថែម៉ាក់ខ្លួនឯង " លោកចន ប្រាប់ទៅជុងហ្គុក

" បាទ លោកប៉ា តោះថេយ៍ទៅបន្ទប់គេង "

" រាត្រីសួស្ដីលោកប៉ា អ្នកម៉ាក់ " ថេហ្យុង ឱនលារួចដេីរទៅតាមពីក្រោយប្ដី

ពេលព្រឹកព្រលឹម ជុងហ្គុកនិងថេហ្យុងទៅផ្ទះរបស់ពួកគេវិញដេីម្បីប្ដូរសម្លៀកបំពាក់ ណាមួយថេហ្យុងត្រូវទៅសាលាផង ។

" តោះចូលផ្ទះទៅ "

" ហឹម... ងងុយណាស់យប់មិញគេងមិនលក់នោះទេជុង " ថេហ្យុង ដេីរបណ្ដេីរស្ងាបបណ្ដេីរ ធ្វេីឲ្យប្ដីអត់អស់សំណេីចមិនបាន

" អូននេះយ៉ាប់ណាស់ ញ៊ាំអីឲ្យបាត់ងងុយសិនទៅចឹង បងប្រាប់មេផ្ទះឲ្យធ្វេីឲ្យអូនណា "

" ជុងហ្គុក !" សម្លេងមនុស្សស្រីស្រែហៅជុងហ្គុកហេីយរត់មករកនាយដោយមិនខ្វល់ពីអ្នកឈរក្បែរបន្តិចសោះ

" យ៉ុងមី? ម៉េចក៏មកផ្ទះរបស់ខ្ញុំ ? " ជុងហ្គុក ដកដៃនាយចេញពីដៃយ៉ុងមីទាំងមិនពេញចិត្ត

" គឺថ្ងៃនេះខ្ញុំត្រូវធ្វេីការនៅក្រុមហ៊ុនជុងហ្គុកស្រាប់ ទេីបមកផ្ទះជុងហ្គុក តែម្ដងទៅ ឲ្យខ្ញុំទៅធ្វេីការជាមួយផងណា " នាង និយាយទាំងញញឹមសប្បាយចិត្ត ម្សិលមិញឮលោកប៉ានាងប្រាប់ថាជុងហ្គុកយល់ព្រមឲ្យធ្វេីការក្រុមហ៊ុននាយ នាងសប្បាយចិត្តសឹងទ្រាំចាំមិនបានទៅហេីយ

" ឡាននៅផ្ទះអ្នកនាងមិនមានមែនទេ ទេីបចាំមកជិះជាមួយអ្នកដទៃបែបនេះ? " ថេហ្យុង ស្វាងងងុយពេលឃេីញបែបនេះ នាយតូចអត់នឹងនិយាយមិនបាន

" មិនមែនអ្នកដទៃឯណា ខ្ញុំនឹងជុងហ្គុកក៏ធ្លាប់ជាសង្សារនឹងគ្នាដែរ " យ៉ុងមី មិនឲ្យចាញ់តបទៅវិញទាំងញញឹមចុងមាត់

" អ្ហ៎ សម្បត្តិត្រឹមសង្សារចាស់សោះ ក៏មកធ្វេីរឹកឡូយដែរ ខ្ញុំនឹងជុងហ្គុកត្រូវជិះឡានជាមួយគ្នា អ្នកផ្សេងមិនអនុញ្ញាតទេ "

" នែ៎ ខ្ញុំសុំជុងហ្គុក មិនបានសុំឯងនោះទេ "

" តែខ្ញុំជាប្រពន្ធ ខ្ញុំមានសិទ្ធិយល់ទេ? ឡានបេីខ្ញុំមិនអនុញ្ញាតគឺអត់ យ៉ាងម៉េចជុងហ្គុក មានអីនិយាយទេ? " ថេហ្យុង សម្លឹងមុខប្ដីទាំងទឹកមុខរាបស្មេី

" នាងជិះតាក់សុីទៅៗយ៉ុងមី នាងអាចមកទីនេះបាន ក៏អាចទៅក្រុមហ៊ុនបានដែរ ណាមួយនាងមិនមែនបុគ្គលិកផ្ទាល់របស់ខ្ញុំ គ្រាន់តែសុំហាត់ការងារប៉ុណ្ណោះ តោះយេីងទៅបន្ទប់ទៅ " ជុងហ្គុកកាន់ដៃថេហ្យុងទៅបន្ទប់ ទុកឲ្យយ៉ុងមីនៅក្ដៅក្រហាយម្នាក់ឯង

សូមរីករាយក្នុងការអាន
សូមអភ័យទោះចំពោះអក្ខរាវិរុទ្ធមួយចំនួន
See you soon next part

Continue Reading

You'll Also Like

204K 5.4K 21
Waking up next to Henry Cavill sounds like a dream come true. What if it's a little more complicated than that? 18+ NSFW
11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
25.3K 4K 11
មិនថាប៉ុន្នានជាតិ ពេលវេលាដើរយូរប៉ុណ្ណា ក៏បងនៅតែទង្ទឹងរង់ចាំអូន ចាំអូនមកក្លាយជាគូរបស់បងយ៉ាងពេញសិទ្ធ ។ Main Characters : Kim Taehyung x Jeon Jungkook ...
2.9M 237K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...