You're my heart [ COMPLETE]

By lynxie_jeon

165K 11.4K 34

BL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-1099... More

ភាគទី 1 : គេជាធ្មប់
ភាគទី 2 : ឯងចង់បានទ្រព្យសម្បត្តិយេីង?
ភាគទី 3 : អូមេហ្កា
ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង
ភាគទី 5 : ធ្វេីគីម ថេហ្យុង
ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ
ភាគទី 7 : សូម្បីតែខ្លួនប្រាណយេីងទាំងពីរ
ភាគទី 8 : ខ្ញុំខុសខ្លួនឯង
ភាគទី 9 : អ្នកម៉ាក់ និងអាម៉ា ចង់បានចៅទេ?
ភាគទី 11 : បន្តទៀតទេ?
ភាគទី 12 : ហេតុអ្វីវាឈឺខ្លាំងបែបនេះ
ភាគទី 13 : មានកូន?
ភាគទី 14 : អូនដូចជាខ្លាចឹង
ភាគទី 15 : កេងចំណេញទៀតហេីយ
ភាគទី 16 : យកចិត្តទុកដាក់
ភាគទី 17 : ហាត់ប្រាណ!
ភាគទី 18 ជាមូសលោកចនខាំមែនទេ
ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!
ភាគទី 20: ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ
ភាគទី 21 : អូនឃ្លានទៀតហេីយឬ?
ភាគទី 22 : ឃេីញហេីយមែនទេ ថាអ្នកចាស់នៅតែសំខាន់
ភាគទី 23 : ធុំក្លិនស្រី
ភាគទី 24 : គ្រោះថ្នាក់ចរាចរណ៍
ភាគទី 25 : សាច់ដុះក្នុងខួរក្បាល
ភាគទី 26 : ខ្ញុំរៀបការរួចហេីយ
ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង
ភាគទី 28 : ចាំម៉ាក់ចាត់ការឱ្យ
Part 29 : អ្នកណាឱ្យបងចូលមក?
ភាគទី 30 : មានកូន?
ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ
ភាគទី 32 :
ភាគទី 33 : ពួកយេីងទាក់ទងគ្នាទៅ
ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក
ភាគទី 35 : ខ្ញុំមិនចង់ពិការទេ
ភាគទី 36 : ស្នាមក្រហមលេី ក
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
ភាគទី 38 : ជាប្ដី
ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?
ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់

4.7K 314 1
By lynxie_jeon

   " ឯងថាទៅមេីល អ្នកម៉ាក់ និងអាម៉ាចង់បានចៅទេ? " ជុងហ្គុក សួរ ធ្វេីឲ្យថេហ្យុងអៀនឡេីងក្រហមមុខតែម្ដង មកគេងជិតខ្លួនហេីយនៅនិយាយ ពាក្យទាំងនេះដាក់ត្រចៀកគេទៀត មិនអៀនបានដែរឬ
" ហេតុអ្វីមិនឆ្លេីយហឹម? " ជុងហ្គុក សួរបន្តទៀតព្រោះមិនឮគេឆ្លេីយ
   " ខ្ញុំម៉េចនឹងដឹងទៅ ? លោកសួរពួកគាត់ទៅ "
   " ចុះឯង? "
   " ហឹម?? ខ្ញុំ? "
   " ត្រូវហេីយឯង "
   " គឺ អឺ.. ខ្ញុំងងុយគេងហេីយ រាត្រីសួស្ដី " ថេហ្យុង ព្យាយាមបិទភ្នែកគេចពីសំណួររបស់គេ ជុងហ្គុកញញឹមនាយដឹងថាថេហ្យុងមិនទាន់ងងុយគ្រាន់តែអៀននិងគេចពីសំណួររបស់ខ្លួន
   " រាត្រីសួស្ដី " ជុងហ្គុក បិទភ្នែកគេងដោយដៃនៅឱបចង្កេះថេហ្យុងនៅឡេីយ

  • ថ្ងៃបន្ទាប់
   ជុងហ្គុក ទៅទទួលថេហ្យុងពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះដេីម្បីរៀបចំខ្លួនទៅពិធីលោក លី ។ ជុងហ្គុក អង្គុយចាំថេហ្យុងនៅសាឡុងខាងក្រោម នាយតូចនៅរៀបចំខ្លួនមិនទាន់រួចនៅឡេីញ ។
   " រួចហេីយ លោកចាំយូរហេីយឬ? " ថេហ្យុង ចុះមករកជុងហ្គុក ជាមួយនឹងសម្លៀកបំពាក់ពណ៌ស មានផ្កានិងម៉ូតត្រង់កអាវ វារាងបញ្ចេញរាងថេហ្យុងបន្តិចធ្វេីឲ្យចេញរាងតូចស្រឡូន នាំភ្នែកជុងហ្គុកមេីលមិនដាក់ភ្នែក
   " មិនយូរទេ យេីងទៅៗ " ជុងហ្គុក ងាកមុខចេញ បន្តិចខ្លាចថាថេហ្យុងចាប់បានថាខ្លួនមេីលគេនិងសរសេីរក្នុងចិត្ត
" លោកបេីកឡានទៅខ្លួនឯងឬ? "
" ទេ ! ពូ វុន ជាអ្នកបេីក យ៉ាងម៉េច? "
" គ្មានអ្វីនោះទេ គ្រាន់តែសួរតោះទៅ " ថេហ្យុង គិតថាកម្មវិធីបែបនេះជុងហ្គុកអាចនឹងញ៊ាំស្រាទេីបសួរ
មកដល់កន្លែងកម្មវិធី កាំមេរ៉ាចាប់ផ្ដេីមតម្រង់ទៅរកចន ជុងហ្គុក និង ចន ថេហ្យុង ដែលកំពុងបណ្ដេីរគ្នាចូលក្នុងពិធីលេីកម្រាលព្រំពណ៌ក្រហម ។ ថេហ្យុង ទាញជាយអាវជុងហ្គុកតិចៗ ពេលគេមេីលមកច្រេីនពេក
" មានអ្វីមែនទេ? " ជុងហ្គុក ឱនសួរថេហ្យុងតិចៗ
" គឺ ខ្ញុំដូចជាភ័យៗយ៉ាងម៉េចមិនដឹងទេ គឺ... ពួកគេមេីលមកយេីងម្ល៉ះ? "
" ធ្វេីធម្មតាៗទៅ មកពីយេីងទេីបមកកម្មវិធីដំបូងបន្ទាប់ពីរៀបការរួច "
" អឹម ! " ថេហ្យុង ងក់ក្បាលទេីបដេីរទៅមុនបន្ត
" ហៃយ៉ា! សួស្ដីលោកចន រីករាយណាស់ដែលបានមកចូលរួមទាំងពីរនាក់បែបនេះ " លោក លី ដេីរមកទទួល
" បាទ អបអរសាទរផងចំពោះជំនួញថ្មី " ជុងហ្គុក ចាប់ដៃជាមួយលោកលី
" បាទ អរគុណ អញ្ចេីញអ្នកទាំងពីរទៅតុអង្គុយសិនចុះខ្ញុំមានភ្ញៀវបន្ត " លោក លី ជូនពួកគេទៅតុដែលមានអ៊ុនវ៉ូ និង ជីនអង្គុយដែរ
" ហៃយ៉ា ជុងហ្គុក នេះនាំថេហ្យុងមកដែរឬ? សុខសប្បាយទេ ? "
" បងជីន ខ្ញុំសុខសប្បាយទេ មិនស្មានថាមកជួបបងសោះចុះប៉ាម៉ាក់មិនមកទេឬ? " ថេហ្យុង អង្គុយជិតជីន និងម្ខាងទៀតគឺជុងហ្គុកអង្គុយ
" ប៉ាម៉ាក់ មិនមកទេ បងមកតែម្នាក់ឯង "
" ខ្ញុំនឹកប៉ាម៉ាក់ណាស់បងប្រុស " ថេហ្យុង
" ហៃយ៉ា ! នឹកក៏ទៅលេងបាន រៀបការហេីយបែកផ្ទះមានគ្រួសារ មិនត្រូវធ្វេីដូចកូនក្មេងទេ " ជីន លួងលោមប្អូន ចំណែកជុងហ្គុកអង្គុយស្ដាប់គេនិយាយគ្នាមិនមាត់
" ថេហ្យុង ហា៎ ជុងហ្គុកមេីលថែឯងបានល្អទេ? បងមិនបានទៅពិធីការរបស់ឯង មិនខឹងទេមែនទេ? " អ៊ុនវ៉ូ ញញឹមដាក់ថេហ្យុង ទោះបីនាយស្រឡាញ់ថេហ្យុង តែសុំត្រឹមឃេីញថេហ្យុងសប្បាយចិត្តក៏អស់ចិត្តហេីយ
" បាទ បងអ៊ុនវ៉ូមិនអីទេ ខ្ញុំសុខធម្មតា "
   " ហឹក ហឹម !!! " សម្លេងក្រហេមរបស់ជុងហ្គុក ពេលឃេីញអ៊ុនវ៉ូមេីលថេហ្យុងយូរពេក
   " នែ៎ មកក្រហេមស្អីឯងនេះ? " អ៊ុនវ៉ូ ងាកទៅសេីចនឹងចរិតជុងហ្គុក
   " យេីងក្រហេមតែយេីង ទេីសស្អីឯង? "
   " យេីងគ្រាន់តែសួរស្មានថាត្រូវការទឹក "
   " ឆឹស! ថេហ៍ ឃ្លានទេ? ខ្ញុំទៅយកអីឲ្យញ៊ាំ " ជុងហ្គុក ងាកមកសួរប្រពន្ធដែលអង្គុយស្ដាប់គេនិងអ៊ុនវ៉ូ ថេហ្យុងអៀនពេលគេហៅខ្លួនថា ថេហ៍ បែបនេះ
   " អឹម ! ឃ្លានតិចៗដែរ ទៅយកជាមួយគ្នាទៅខ្ញុំចង់រេីសខ្លួនឯង បងជីនត្រូវការអ្វីទេ? "
   " អត់ទេ ទៅយកញ៊ាំខ្លួនឯងចុះ "
   ជុងហ្គុក និងថេហ្យុង បណ្ដេីរគ្នាទៅតុអាហារនិងភេសជ្ជៈ ថេហ្យុងយកចានចាប់ដាក់ទាំងរបស់ខ្លួននិងរបស់ជុងហ្គុក
   " ថេហ៍ ចង់ញ៊ាំទឹកអីទេ? "
   " យកទឹកក្រូចចុះ " ជុងហ្គុក ដេីរទៅយកទឹកក្រូចមួយកែវ និងស្រាក្រហមមួយកែវ តែអ្នកណាមិនដឹងដេីរមកបុកដៃនាយធ្វេីឲ្យស្រាប្រឡាក់អាវរបស់ជុងហ្គុក
   " អូយ៎! សុំទោសៗ ខ្ញុំគ្មានចេតនាទេ "
   " មិនអីទេៗ...! ហឹម យ៉ុងមី??? "
   " ជុងហ្គុក ??? " ពួកគេទាំងពីរមេីលមុខគ្នាទាំងភ្ញាក់ផ្អេីល មិនស្មានថាបានជួបគ្នាសោះ
   " ជុងហ្គុក លោកយ៉ាងម៉េចហេីយ? " ថេហ្យុង ទាញកន្សែងមកជូតអាវជុងហ្គុក
   " ខ្ញុំមិនអីទេ អរគុណហេីយ "
   " អឺ សុំទោសម្ដងទៀតជុងហ្គុក លោកសុខសប្បាយទេ? មិនបានជួបគ្នាយូរមកហេីយ "
   " ខ្ញុំសុខធម្មតាទេ ថេហ៍ទៅតុមុនទៅខ្ញុំទៅបន្ទប់ទឹកមួយភ្លែត " ថេហ្យុង ងក់ក្បាលហេីយដេីរទៅតុមុនដោយមានយ៉ុងមី តាមសម្លឹងពីក្រោយ
   " ខ្ញុំអាចនិយាយជាមួយបងបន្តិចបានទេ ជុងហ្គុក? " យ៉ុងមី និយាយទាំងទឹកមុខស្ងួតបែបអង្វរ
   " រវាងយេីងវាចប់យូរហេីយ ខ្ញុំថាពួកយេីងគ្មានអ្វីត្រូវនិយាយគ្នានោះទេ យ៉ុងមី " នាយនិយាយទាំងសោះកក្រោះ
" ណាជុង.. ខ្ញុំគ្រាន់តែចង់បកស្រាយ "
" មិនបាច់បកស្រាយទេ យេីងរស់នៅផ្សេងគ្នា បកស្រាយហេីយអ្វីៗក៏គ្មានថ្ងៃដូចដេីម ខ្ញុំក៏រៀបការរួចហេីយដែរ លាសិនហេីយ " ជុងហ្គុក ដេីរទៅបន្ទប់ទឹកដេីម្បីសម្អាតអាវរបស់នាយដែលប្រឡក់មិញនេះ យ៉ុងមីតាមមេីលទាំងភ្នែកក្រហមរៀបការរួចក៏អាចបែកគ្នា
" បងមិនអាចផុតពីខ្ញុំបានទេ ចន ជុងហ្គុក "

កម្មវិធីបន្តទៅដល់ពេលយប់ជិតពាក់កណ្ដាលអាធ្រាត ជុងហ្គុក នាំថេហ្យុងទៅផ្ទះវិញមុនព្រោះឃេីញរអ៊ូថាងងុយ ។ មកដល់ផ្ទះ ថេហ្យុងចូលងូតទឹកកុំឲ្យស្អិតខ្លួន ហេីយចូលគេងតែម្ដងមិនមែនបន្ទប់ជុងហ្គុកទេ គឺបន្ទប់របស់ខ្លួន ។ តុក តុក!! ក្រាក!!

" លោក? មានការអីមែនទេ ? " ថេហ្យុង សួរអ្នកម្ខាងដែលកំពុងដេីរចូលមក
" ខ្ញុំមកគេងទីនេះ "
" អូយ៎! បន្ទប់លោកក៏មានមកគេងអីទីនេះ ទេៗ មិនឲ្យគេងទេ ទៅវិញទៅ " ថេហ្យុង រុញនាយធំដែលអង្គុយលេីគ្រែ តែមេីលចុះគេហាក់មិនរង្គេីលទាល់តែសោះ
" ខ្ញុំចង់គេងទីនេះ ឯងចង់យ៉ាងម៉េច ចិត្តអាក្រក់ម្ល៉ះ? "
" លោកគេងទីនេះក៏គេងចុះ ខ្ញុំទៅគេងបន្ទប់លោកវិញ " ថេហ្យុង ចុះពីលេីគ្រែបម្រុងទៅបន្ទប់មួយទៀត តែជុងហ្គុក រហ័សទាញដៃតូចដួលទៅអឹបនឹងទ្រូងនាយតែម្ដង
" អូយ៎! លោកលែង! " ថេហ្យុង រេីចេញគ្រាន់តែដួលលេីមិនប៉ុន្មានទេ តែនេះឱបចង្កេះខ្លួនជាប់មិនលែងសោះ
" មិនលែង ឯងច្បាស់ជាទៅគេងបន្ទប់មួយទៀត " ថាហេីយនាយរឹតដៃកាន់តែណែន ធ្វេីឲ្យនាយតូចធ្វេីមុខស្អុយ
" លែងទៅខ្ញុំថប់ដង្ហេីមដកមិនរួចទេ លោករឹតណែនបែបនេះ "
" មកពីឯងរេីនៅមិនស្ងៀមទៅវិញទេ "
" ក៏បាន ! លោកគេងទីនេះខ្ញុំមិនថាអីទេ តែសុំគេងឲ្យស្ងៀម កុំឱបរឹតខ្ញុំពេក ខ្ញុំដកដង្ហេីមមិនរួច "
   " ក៏បាន " ជុងហ្គុក ញញឹម ហេីយបន្ធូរដៃដែលឱបនាយតូចមិញនេះបន្តិច
   " គេងទៅ លោកនៅសម្លឹងមុខខ្ញុំបែបនេះ ខ្ញុំគេងម៉េចលក់ទៅ? "
   " គ្រាន់តែមេីល ភ្នែកយេីងតេី ឯងគេងតែខ្លួនឯងទៅ " ជុងហ្គុកជ្រួញចិញ្ចេីមគ្រាន់តែមេីលមុខសោះក៏គេងមិនលក់ដែរឬ? យ៉ាប់មែនក្មេងនេះ
   " តែខ្ញុំមិនស្រណុកនោះទេ " ថេហ្យុង តបទៅវិញទាំងមុខជូរ យប់នេះមិនដឹងបានគេងឬអត់ទេ បេីនាយធំសម្លឹងមុខគេមិនដាក់ភ្នែកសោះហ្នឹង
   " ក៏បានៗ គេងទៅខ្ញុំមិនមេីលមុខឯងទៀតទេ រាត្រីសួស្ដី " ជុងហ្គុក ថេីបសក់ថេហ្យុងស្រាល បិទភ្នែកគេងជាមួយគេដែរ
   " រាត្រីសួស្ដី "

   មួយអាទិត្យក្រោយមក ដល់ថ្ងៃសម្រាកថ្ងៃសៅរ៍ថេហ្យុងនៅភូមិគ្រឹះរបស់ជុងហ្គុក អង្គុយនិយាយលេងជាមួយអាម៉ាចន និងម៉ាក់ក្មេកទាំងសប្បាយចិត្ត ។ មួយអាទិត្យពេញជុងហ្គុកតែងនាំថេហ្យុង មកលេងភូមិគ្រះរបស់នាយ ព្រោះអាម៉ារអ៊ូចង់ជួបរាល់ៗថ្ងៃ ថាទៅគាត់ពេញចិត្តនឹងថេហ្យុងខ្លាំងណាស់ ។ ពេលនេះថេហ្យុង និងអាម៉ា កំពុងអង្គុយចាក់កន្សែងបង់ក អាម៉ាបានបង្រៀនថេហ្យុង ពេលនេះនាយតូចកំពុងអង្គុយចាក់កន្សែងពណ៌ទឹកប៊ិកចាស់
   " សូយ៉ុនហា៎ មេីលចុះកូនប្រសារឯងនេះណាពូកែណាស់ម៉ាក់បង្រៀនតែបន្តិចក៏ចេះចាក់ទៅហេីយ " អាម៉ា សរសេីនាយតូច ប្រាប់កូនប្រសារដែលអង្គុយជិត
   " ប្រាកដហេីយអ្នកម៉ាក់ ជាកូនប្រសារដែលខ្ញុំពេញចិត្តណាអ្នកម៉ាក់ " ថេហ្យុង អៀនពេលចាស់ៗនាំគ្នាសរសេីខ្លួននឹងមុខបែបនេះ អ្នកណាថាមិនអៀននោះ
   " ចៅដឹងទេ ចៅរេីសពណ៌មួយនេះត្រូវណាស់ "
   " ត្រូវអ្វីដែរឬអាម៉ា? " ថេហ្យុង សួរទាំងឆ្ងល់
   " វាជាពណ៌ជុងហ្គុកចូលចិត្ត កាលពីក្មេងគេឧស្សាហ៍ឲ្យអាម៉ាចាក់អាវនិងកន្សែងពណ៌នេះឲ្យគេណាស់ "គាត់ញញឹមមេីលទៅកន្សែងពណ៌ទឹកប៊ិកក្នុងដៃរាងតូច
   " ខ្ញុំមិនបានដឹងនោះទេ ថាគាត់ចូលចិត្តពណ៌មួយនេះ "
   " ណ្ហេីយចុះពេលនេះក៏ដឹងហេីយ ! និយាយអ៊ីចឹងបាត់ជុងហ្គុកទៅណាហេីយ? "
   " គាត់ទៅក្រុមហ៊ុនជាមួយលោកប៉ានិងបងប្រុសថេមីន បន្តិចទៀតប្រហែលត្រឡប់មកវិញហេីយ " ថេហ្យុង ឆ្លេីយតបទៅកាន់មនុស្សចាស់ ពួកគេគ្រាន់តែអផ្សុកទៅមេីលក្រុមហ៊ុនតែបន្តិចប៉ុណ្ណោះ

   " យ៉ាងម៉េចដែរនៅជាមួយអាម៉ានិងអ្នកម៉ាក់ពេញមួយថ្ងៃ? " ជុងហ្គុក សួរនាយតូចពេលពួកគេមកដល់ផ្ទះខ្លួនវិញ ពេលនេះជុងហ្គុកកំពុងនៅបន្ទប់របស់ថេហ្យុង
   " គឺសប្បាយចិត្តណាស់ អ្នកម៉ាក់និងអាម៉ាបង្រៀនខ្ញុំចាក់កន្សែងបង់ក ទៀតផង " ថេហ្យុង និយាយទាំងញញឹម ជុងហ្គុកក៏ញញឹមតាម
   " ងូតទឹកទៅនឹងបានចូលគេង " ជុងហ្គុក ប្រាប់ទៅអ្នកម្ខាង
   " លោកគេងទីនេះទៀតហេីយឬ? " ថេហ្យុង សួរគេមកគេងទីនេះរហូតតាំងពីថ្ងៃមុនមក បែបនេះដដែលរេីនៅជាមួយគ្នាតែម្ដងទៅ
   " អឹម! យ៉ាងម៉េចចង់ដេញខ្ញុំទៀតហេីយមែនទេ? "
   " ទេៗ គ្មានន័យបែបហ្នឹងទេគ្រាន់តែសួរ ខ្ញុំងូតទឹកសិនហេីយ " ថេហ្យុង រហ័សចូលបន្ទប់ទឹក កាលដែលសួរព្រោះចង់ដឹង គេមកគេងជាមួយរាល់ថ្ងៃ ឥឡូវវាដូចទម្លាប់ចូលចិត្តគេងមានអ្វីឱបម៉េចមិនដឹង ទេីបសួរឲ្យប្រាកដក្នុងចិត្ត

   ថេហ្យុង ចេញមកវិញជាមួយសម្លៀកកបំពាក់គេងយប់រួចជាស្រេច នាយតូចសម្លឹងមេីលទៅអ្នកម្ខាងដែលងូតទឹករួចមុខខ្លួនទៅទៀត គេកំពុងគេងចុចទូរស័ព្ទនៅលេីគ្រែ
   " លោកងូតទឹកហេីយ? "
   " ងូតរួចហេីយ មកគេងមក " ថេហ្យុង ឡេីងគេង ជុងហ្គុកក៏ទ្រោបលេីខ្លួនតូចតែម្ដង
   " អូយ៎ ! លោក? ធ្វេីអី ? ក្រែងថាគេងមិនចឹង ? " ថេហ្យុង យកដៃតូចទប់ទ្រូងអ្នកខាងលេី ពេលនេះគេកំពុងភ័យបុកពោះមិនស្ទេីនោះទេ
   " ឯងដឹងទេថេយ៍ ក្លិនខ្លួនរបស់ឯងពង្វក់អារម្មណ៍យេីងណាស់ សូម្បីពេលយេីងនៅកន្លែងធ្វេីការក៏យេីងនឹកដល់ក្លិនខ្លួនរបស់ឯងដែរ ជាពិសេសក្លិននៅថ្ងៃហុីតរបស់ឯង វាហាក់ជាប់នឹងច្រមុះរបស់យេីងមិនបាត់សោះ " នាយធំ និយាយទាំងសម្លេងស្រទន់ បបួលចិត្តឲ្យអ្នកខាងក្រោមស្ដាប់មិនមាត់មួយម៉ាត់ កែវភ្នែកទាំងពីរប្រសព្វគ្នាទាញមុខជុងហ្គុកទៅកាន់តែកៀកមុខនាយតូចនៅខាងក្រោម
   " អឹម... អ្ហឹម " ជុងហ្គុក ប្រញាប់ថេីបបបូរមាត់ទន់ ទាំងការថ្នាក់ថ្នម អណ្ដាតជំនាយរបស់នាយធំពង្វក់អ្នកម្ខាងឲ្យស្របតាម ប្ដូរពីដៃដែលទប់ទ្រូងទៅជាខ្ញាំជាយអាវត្រង់ស្មារបស់ជុងហ្គុកមិនលែង
   " ហឹក.. អឹស!! " ថេហ្យុង ថ្ងូរស្រាលៗទាំងបិទភ្នែកបណ្ដែតអារម្មណ៍ពេលជុងហ្គុកផ្ដាច់ពីបបូរមាត់របស់ខ្លួនទៅថ្ពាល់និងបង្អូសទៅកញ្ចឹងក របស់ខ្លួន

See you soon next part

Continue Reading

You'll Also Like

11.6K 193 7
One Shots with Cate Blanchett and her Characters *Smut warning*
3.2M 133K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
7.9K 89 37
Princess Lisa wrote a suicide note ahead of her wedding. It was because she was certain that she would die after the wedding night; a miserable end...
1.9K 163 14
ក្មេងប្រុសកំសត់ម្នាក់ ខ្លាចទៅជាប្រពន្ធរបស់មនុស្សដែរមានអំណាច ពេញប្រទេសជប៉ុន