The Owner Of My Heart (✔️)

By iamaerarosaa

1.4M 100K 4.5K

ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោ... More

EP1 : Omega តូច
EP2 : ទ្រាំមិនបានទេ
EP3 : ពរពោះកូនឱ្យយើងណា 🔥
EP4 : អស្ចារ្យណាស់ 🔥
EP5 : ក្មេងល្មោភកាម
EP6 : កេងចំណេញ 🔥
EP7 : លួងលោម??
EP8 : ថ្ងៃនេះខ្ញុំមិនឱ្យលោកប៉ះខ្ញុំទេ
EP9 : ឯងជារបស់យើងតែម្នាក់គត់ 🔥
EP10 : Appa សុំទោស
EP11 : ដាច់ចិត្តម្ល៉េះ?? 🔥
EP12 : ផ្សំដំណេក
EP13 : គម្រាម??
EP14 : ក្បាលរឹង 🔥
EP15 : ចម្លែកណាស់ហ្ហេស??
EP16 : ជាន់ដានដ៏អាក្រក់នេះ
EP17 : Omega តូចប្រពន្ធសម្លាញ់
EP18 : រំខានអ្វីទៅ??
EP19 : អូនគួរឱ្យស្រឡាញ់ណាស់ 🔥
EP20 : ខ្ញុំស្រឡាញ់លោក
EP21 : អូនខ្លាចណាស់បងដឹងទេ??
EP22 : បងមិនស្រួលខ្លួនមែនទេ??
EP23 : យើងជា Alpha
EP24 : ក្មេងរំអួយ
EP25 : តើម្ចាស់សម្លេងជាអ្នកណា??
EP26 : គេមករកពួកយើងហើយ
EP27 : ពន្យារពេលពិធីរៀបការ
EP28 : ថេយ៉ុង ហ្គោលដេនហ្វៀលវីដែស
EP29 : លោកប្តី
EP30 : វាអស្ចារ្យណាស់ 🔥
EP31 : ប្រពន្ធ
EP32 : Don't touch my little Omega
EP33 : បងស្រឡាញ់ត្រង់នេះខ្លាំងណាស់
EP34 : អូនមិនឱ្យបងទៅទេ
EP35 : កូនប៉ាអើយ!!
EP36 : កុំឱ្យធ្វើទុក្ខប្រពន្ធយើង
EP37 : ធុំស្អីអាក្រក់ម្ល៉េះ?
EP38 : ស្រួលខ្លួនខ្លាំងណាស់
EP39 : ប្តីល្អរបស់អូន
EP40 : Baby កុំព្រួយ 🔥
EP41 : អូនឈឺពោះ
EP42 : ទាយាទ ហ្គោលដេនហ្វៀលវីដែស
EP43 : សន្យានិងបងមក
EP44 : ថើបប្រពន្ធនឹងកូនរបស់បង
EP45 : អូនសុំទោសប្តីសម្លាញ់
EP46 : បងនិងរង់ចាំអូនរហូតប្រពន្ធសម្លាញ់
EP47 : គេនិងរៀនអ្វីបន្ថែមពីលោកប៉ានោះ??
EP48 : ទៅរកស្វាមី
EP49 : ក្មេងម្នាក់នេះជាអ្នកណា??
EP50 : តើគេធ្វើអ្វីខុស??
EP51 : កូនពិតជាដូចប៉ាខ្លាំងណាស់
EP52 : យើងប្រហែលដឹងលឿនជាងនេះ
EP53 : ក្រអូបគ្រប់កន្លែង 🔥
EP54 : ល្អណាស់កូនប៉ា
EP55 : ពេញចិត្តខ្លាំងណាស់
EP56 : វាគ្រោះថ្នាក់
EP57 : ប៉ាបារម្ភពីកូន
EP58 : អូនឈឺណាស់លោកប្តី
EP59 : ចង់ប៉ះយើង
EP60 : ស្អាតខ្លាំងណាស់
EP61 : បងថាតែមួយទេ 🔥
EP62 : គេស្និទ្ធស្នាលជាមួយ Jungwon ណាស់
EP63 : កុំមើលប្រពន្ធយើង
EP64 : ប្តីគេក៏ជាមនុស្សធម្មតាដែរ
EP65 : យើងនិងសម្លាប់ឯង
EP66 : ខ្ញុំគ្មានចេតនាចង់សម្លាប់គេឡើយ
EP67 : ឯងត្រូវតែសងរាល់ការឈឺចាប់របស់ខ្ញុំ
EP68 : បងថើបថ្ពាល់ខ្ញុំមែនទេ??
EP69 : បងកុំខូចពេក
EP70 : ខឹងអូនឬ??
EP71 : ឱ្យបងធ្វើម្តងទេ?? 🔥
EP72 : មិនបានថើបទេ
EP73 : 4 ខ្សឺតហើយ
EP74 : ញីឡើងក្រហមអស់
EP75 : ឯងថើបមែន??
EP76 : ប៉ាឮហើយកូនស្រីប៉ា
EP77 : ភាពកក់ក្តៅ
EP78 : ចង់បានចិញ្ចៀនវិញហ្ហេស??
EP79 : នេះមិនមែនជារឿងធម្មតាទេ
EP80 : បើគេបិទភ្នែកគេនិងមិនអាចបើកម្តងទៀតបាននោះទេ
EP82 : មិនយូរទេខ្ញុំនិងទៅវិញ
EP83 : កូននឹកប៉ាៗ
ភាគខ្លីៗ
EP84 : អោនក្បាលគោរពយើងទៅ
EP85 : អ្នកណាអនុញ្ញាតិឱ្យឯងចូលបន្ទប់នោះ??
EP86 : ហាមដាច់ខាតកុំឱ្យវាងាប់
EP87 : ពួកយើងផ្តាច់ពាក្យទៅ
EP88 : លួងយ៉ាងមិចទៅ??
EP89 : កម្រោងការគេរលាយដូចព្រិល
EP90 : បងសុំទោស
EP91 : បងជាប្តីរបស់អូន??
EP92 : ហេតុអ្វីក៏អូនស្អាតយ៉ាងនេះ?? 🔥
❗️ បកស្រាយ ❗️
EP93 : បងឥឡូវថ្លើមធំណាស់
EP94 : បងមិនគិតលួងអូនសោះ
EP95 : អារម្មណ៍ល្អណាស់ 🔥
EP96 : កូននិងការពារប៉ាៗ
EP97 : ប្រពន្ធបងល្អណាស់
EP98 : បងប្រុសធ្វើអី??
EP99 : ព្រះនាងតូចរបស់ប៉ា
EP100 : គ្មានទេអាថ៌កំបាំងនៅលើលោកនេះ
EP101 : គេមានប្រពន្ធហើយ
EP102 : មនុស្សប្រុសមានមួយមិនគ្រប់ទេ
EP103 : អូនក្រអូបណាស់
EP104 : ឯងនាំចោរមករកយើង?!!
EP105 : ប្រពន្ធបង បងស្រឡាញ់អូន 🔥
EP106 : ចង់បានឯង
EP107 : ឥឡូវថ្លើមប៉ុណ្ណាហើយ??
EP108 : បងចាស់ដល់ថ្នាក់និងឬ??
EP109 : បងចង់រៀបការជាមួយឯងឆាប់ៗណាស់
EP110 : ស្រឡាញ់លើសដើម
EP111 : បងជាគូដណ្តឹងរបស់ខ្ញុំ
EP112 : កាដូពិសេស
EP113 : គោលបំណងដ៏ធំមួយ
EP114 : វាគឺជាបញ្ហាដ៏ធំ
EP115 : អូនគឺជារបស់បងតែម្នាក់គត់
EP116 : ស្អាតណាស់
EP117 : បើនាងចង់បានក៏យកចុះ
EP118 : តើគួរឱ្យរង្វាន់ឬអត់??
EP119 : គេនឹងហើយគឺជាប្តីរបស់យើង
EP120 : ហេតុអ្វីគេស្រឡាញ់ឯងខ្លាំងម្ល៉េះ?!!
EP121 : ទីបំផុតអូនក៏ក្លាយជារបស់បង 🔥
EP122 : កុំមកជិតយើង
EP123 : លោកម៉ាហ្វៀដ៏អស្ចារ្យ
EP124 : គឺជានាង
EP125 : ព្រោះតែបារម្ភ
EP126 : ឈឺណាស់
EP127 : មិនពិតទេ
EP128 : គេត្រូវតែនៅជាមួយខ្ញុំជារៀងរហូត
EP129 : ចាត់ការសាកសាពនាងទៅ
EP130 : មិនបាច់ឃាត់ទេ
EP131 : ស្វាគមន៍ចូលមកកាន់ វិមានហ្គោលដេនហ្វៀលវីដែស
EP132 : ដុតទាំងរស់
EP133 : មានរឿងធំហើយ
EP134 : ប្រពន្ធកូនយើងគឺសំខាន់ជាងអ្វីទាំងអស់
EP135 : ប៉ាមានរបស់ថ្មីឱ្យកូនលេង
EP136 : យើងអាក្រក់ជាងបីសាចទៅទៀត
EP137 : មិនដូចគ្នា
EP138 : ល្អពេកក៏គ្មានបានប្រយោជន៍អ្វីដែរ
EP139 : អូនគិតថាធម្មតាឬ??
EP140 : គ្មានថ្ងៃដែលអូនទៅចោលបងឡើយ
EP141 : គ្មានអ្វីទៀតទេ
EP142 : បងសុំទោស
ភាគបញ្ចប់ : The Owner Of My Heart
Special Part : Special Christmas
សៀវភៅ

EP81 : ខ្ញុំមិនឱ្យប៉ាកើតអ្វីទេ

7.2K 651 46
By iamaerarosaa

« កូននិងនាំប៉ាទៅមន្ទីរពេទ្យ ប៉ាកុំបិទភ្នែកឮទេ ប៉ាមិនត្រូវកើតអ្វីទាំងអស់ » កម្លោះតូច បន្លឺឡើងតិចៗ លូកដៃដែលជាប់ចំណងរបស់ខ្លួនទៅជូតឈាមនៅគែមមាត់លោកប៉ាចេញថ្នមៗ ក្រវីក្បាលតតាត់ហាមហើយហាមទៀតមិនឱ្យលោកប៉ាបិទភ្នែកនោះឡើយ ។

« ឱ្យកាំបិតមកយើង »

« ឮយើងនិយាយទេ?!!! » គេស្រែកទៅម្តងទៀត ហើយលើកនេះអាម្នាក់ដែលចាប់គេអម្បាញ់មិញក៏បោះកាំបិតឱ្យមែន Jungwon ប្រញាប់រើសកាំបិតមកកាន់និងដៃរកកន្លែងដែលគេអាចដាក់កាំបិតអារខ្សែវិញបាន ព្រោះគ្មានអ្នកណាអាចជួយអារបានទេ ។

« Won..អឹក.. » គ្រាន់តែគេបង្ហើបបបូរមាត់បំណងចង់ហៅកូនប្រុស តែឈាមក៏ហូរចេញតាមមាត់មកប្រណាំងជាមួយគេ មិនឱ្យគេនិយាយចេញមករួចឡើយ ។

« មិនបាច់និយាយអ្វីទេ » គេងាកមុខទៅតបនិងលោកប៉ាវិញ ខំកកិតដៃនិងកាំបិតដើម្បីស្រាយចំណងដៃចេញវិញ ប៉ុន្តែទម្រាំតែរួចដៃគេក៏ប៉ះកាំបិតបង្កជាស្នាមរបួសមកមិនចេះតិចកន្លែងនោះទេ ។

« ឯងនៅឈរឆ្មឹងបែបនេះធ្វើស្អី??!! យកឡានមកជូនគាត់ទៅមន្ទីរពេទ្យ!!! »

« ហ៉ឹសៗ ទៅមន្ទីរពេទ្យ មិនទុកឱ្យវាងាប់នៅត្រង់នេះតែម្តងទៅ មិនបាច់ពិបាកយកទៅណាឆ្ងាយ »

« បិទមាត់ឯងទៅអាកំសាកញី ឯងទេដែលត្រូវងាប់ យើងនិងសម្លាប់ឯង » Jungwon ដកដៃចេញពីក្បាលលោកប៉ាមកវិញ ក្រោកឈរពេញកម្ពស់លើកដៃចង្អុលមុខ Vencher ស្រែកឡើងមកមួយទំហឹងៗមិនប្រាប់ក៏ដឹងដែលថាគេខឹងខ្លាំងណាស់ ។

៚ ផាំង ៚

« ស្រែកទៅ!! ស្រែកថាឯងឈឺ » Vencher គំហកឡើងខ្លាំងៗ ខឹងឡើងញ័រដៃទទ្រើតដោយសារតែ កម្លោះតូច គេមិនបានស្រែកត្អូញត្អែរថាឈឺឡើយ ទោះជាជើងគេកំពុងតែត្រូវរបួស គេនៅឈរធ្មឹងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះគេទាល់តែសោះ សម្លឹងមើលមកខ្លួនដោយក្រសែរភ្នែកបង្កប់ទៅដោយកំហឹង ។

« ទោះឯងបាញ់យើងគ្រប់កន្លែងទៀត យើងក៏មិនស្រែកដែរ ឈ្វើយ!!! អាកំសាកញី មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាឯងមិនអាចឈ្នះប៉ាយើងបាន ព្រោះតែឯងកំសាក ឯងវាកំសាក » មិនខ្ចីខ្លាច មិនខ្ចីព្រឺ ប៉ាគេប្រាប់គេយ៉ាងមិច បង្រៀនគេយ៉ាងមិចគេចាំបានទាំងអស់ ទោះជាខ្លួនកំពុងតែឈរនៅកន្លែងដែលគ្មានសុវត្ថិភាពក៏ដោយ ក៏មិនត្រូវទន់ខ្សោយនោះដែរ ។ ចុះរឿងអ្វីដែលគេត្រូវស្រែកដោយសារតែគ្រាប់កាំភ្លើងមនុស្សកំសាកដូចមនុស្សម្នាក់នេះនោះ ។

« ឯងចាំតែមើលចុះ នៅពេលដែលកូនឯងឡើងក្លាយជាមេជំនួសឯង យើងនិងជាន់វានិងជើង ជាន់ទាល់តែវាលិចនិងដី វាគ្មានថ្ងៃស្គាល់ពាក្យថាខ្ពស់ឡើយ គឺគ្មានជាដាច់ខាត » Jungwon បន្តប្រយោគដកដៃដែលចង្អុលមុខគេប្តូរជាចង្អុលមកបាតជើង ហើយក៏ញីសង្កត់ខ្លាំងៗ ប្រកាសស្រែកក្តែងៗមិនខ្លាចរអា សាងជាស្នាមញញឹមដល់លោកប៉ាដែលកំពុងសម្លឹងមកកូនដោយហាមមិនបាន ។

« ឯង!!! »

៚ ផាំងៗៗៗ ៚

( អ្នកណា?? ) Vencher បន្លឺឡើងក្នុងចិត្តទាំងចាប់ម៉ួម៉ៅដោយសារតែគិតថា Jungkook មិនគោរពសន្យាលេងខូច យកកូនចៅមកតាម បើបែបនេះគេមិនអាចធ្វើអ្វីទេកើតទេ ។

« នៅឱ្យស្ងៀមបើពួកឯងកម្រើកពួកឯងមិនរស់ទេ » Jangwin នេះហើយគឺជាអ្នកដែលបាញ់កាំភ្លើងផាំងៗអម្បាញ់មិញ គេរុញទ្វារឡានបើកចេញមកដោយមិនភ្លេចគម្រាមអាពួកនោះ ព្រោះម្នាក់ៗសុទ្ធតែកាំភ្លើងពេញដៃ គេមកតែម្នាក់ឯងផងស៊ូយ៉ាងមិចរួច ។

« ហាសហា!! ឯងយកស្អីមកសម្អាង?? »

« កូនចៅរបស់យើងមានមិនតិចឯណា បើឯងចង់អាចសាកបាន 1 នាទី 1 នាទីតែប៉ុណ្ណោះ ឯងនិងដាច់ខ្យល់ងាប់ » Jangwin ញាក់ចញ្ចើមម្ខាងឡើង ក្រវីកាំភ្លើងដើរទៅរក កម្លោះតូច ដោយសារតែការបោករបស់ខ្លួនកំពុងតែមានឥទ្ធិពល ពួកនោះវាកំពុងតែជឿមិនហ៊ានលើកកាំភ្លើងតម្រង់មកខ្លួនទៀតឡើយ ។

« អ្នកប្រុស » ជំនិតរូបសង្ហារ ប្រញាប់បន្ទាបជង្គង់ចុះទៅមើលលោកម្ចាស់ ងាកមុខទៅមើលអ្នកប្រុសទាំងចងចញ្ចើម ព្រោះពួកគេសុទ្ធតែរបួស គ្រាន់តែម្នាក់ស្រាលនិងម្នាក់ធ្ងន់ ។

« ប៉ាត្រូវគ្រាប់កាំភ្លើងយកគាត់ទៅមន្ទីរពេទ្យសិនទៅ កុំទាន់ខ្វល់ពីពួកនេះអី » កម្លោះតូច និយាយឡើងតិចៗ គេមិនអាចពន្យារពេលឱ្យយូរជាងនេះឡើយ ដោយសារតែលោកប៉ាកាន់តែយ៉ាប់យ៉ឺនទៅៗហើយ មិនអាចពន្លាយពេលឱ្យកាន់តែវែងទេ ។

« ប៉ុន្តែ អ្នកប្រុសនេះ... »

« ពួកវាមិនហ៊ានធ្វើអ្វីអ្នកណាទេ សំខាន់គឺត្រូវនាំប៉ាទៅដល់មន្ទីរពេទ្យឱ្យបានលឿនបំផុត » Jungwon ខំប្រឹងនិយាយពន្យល់គេឱ្យកាន់តែងាយយល់ ព្រោះគ្មានពេលឯណាមកបកស្រាយឱ្យក្បោះក្បាយឡើយ ។ ពេលនេះគេមានគ្នីគ្នាតែប៉ុន្នាននាក់ ពួកគេមិនអាចមកធ្វើឫកធំនៅកន្លែងអ្នកដទៃបានទេ ។

« មានកាំភ្លើងមួយទៀតទេ?? »

« នេះ អ្នកប្រុស » Jangwin បោះកាំភ្លើងឱ្យទៅអ្នកប្រុសរបស់គេ ហើយក៏អោនទៅជួយគ្រាលលោកម្ចាស់ឡើងទៅលើឡានក្បាំងខាងក្រោយ ។ ប៉ុន្តែ Jungwon គេមិនទាន់ឡើងទៅនោះឡើយ គេលើកកាំភ្លើងតម្រង់ទៅ Vencher សេរេរកកន្លែងដែលត្រូវចិត្តរួចក៏បាញ់ទៅចំស្លឹកត្រចៀកខាងឆ្វេងរបស់គេមិនខុសឡើយ ។

៚ ផាំង ៚

« អូយ!!! » ស្នាដៃរបស់គេ អ្វីដែលគេរៀនចេះពីលោកប៉ាគេក៏បង្ហាញនៅថ្ងៃនេះ ពាក្យថាសត្រូវគ្រប់ទិសទីដែលលោកប៉ាគេបានប្រាប់ គេត្រូវតែចេះការពារខ្លួនឯងដោយមិនបាច់អាងកូនចៅគ្រប់ពេល ។ លោកប៉ារបស់គេបានបង្រៀនគេឱ្យចេះបាញ់កាំភ្លើង ហើយគ្រាប់កាំភ្លើងទីមួយដែលបាញ់ទៅលើមនុស្សគឺជា Vencher នេះឯង ។

« ចាំយើង យើងនិងមកម្តងទៀត ក្នុងនាមជាអ្នកសម្លាប់ឯង ទន្ទេញឈ្មោះយើងឱ្យចាំក្នុងខួររបស់ឯងទៅអាកំសាកញី » មុននិងបិទកញ្ចក់ឡានបើកចេញទៅ កម្លោះតូច ក៏បោះប្រយោគទៅកាន់គេព្រមជាមួយនិងកែវភ្នែកដែលពោរពេញទៅដោយកំហឹងច្រាលពេញទ្រូង ។ បង្ខំចិត្តបិទភ្នែកមិនសម្លឹងមើល Appa ប្អូនស្រី និង គូដណ្តឹង ព្រោះគេមិនអាចធ្វើអ្វីបាននៅពេលនេះទេ គេត្រូវតែចាំ ឱកាសគេមានច្រើនណាស់ ។

Jangwin ប្រញាប់ជាន់ហ្គ្រាលឡានបើកចេញទៅយ៉ាងលឿន ធ្វើយ៉ាងមិចក៏ដោយគេត្រូវតែទៅដល់មន្ទីរពេទ្យឱ្យបានលឿនបំផុត ព្រោះសភាពរបស់ចៅហ្វាយកាន់តែមិនស្រួលទៅៗហើយ គេមិនអាចបង្ហិនពេលវេលាទៀតបានឡើយ ។

« ប៉ាកុំបិទភ្នែក ខ្ញុំមិនឱ្យប៉ាកើតអ្វីទេ » Jungwon នៅតែបន្តនិយាយប្រយោគនេះម្តងហើយម្តងទៀតតាំងតែពីឡើងឡានរហូតមកដល់ពេលនេះពួកគេកំពុងតែទៅជិតដល់មន្ទីរពេទ្យទៅហើយ ។ កម្លោះតូច លើកដៃទៅផ្តាច់លេវអាវលោកប៉ាចេញដើម្បីពិនិត្យមើលរបួស តែហេតុអ្វីក៏វាមកនៅម្តុំទ្រូងខាងឆ្វេងនេះទៅវិញ?!!!

« ខឹកៗ » ម្តងទៀតហើយដែលគេក្អករហូតដល់ចេញឈាមមកមិនចេះតិច កម្លោះតូច ឈោងដៃទៅយកកន្សែងពី Jangwin មកទ្រឈាមលោកប៉ា ជូតចេញទាល់តែស្អាតវិញ ប៉ុន្តែ...

គេកំពុងតែស្រក់ទឹកភ្នែក
______________________
TO BE CONTINUED... 👉💗
#ស្រឡាញ់អ្នកអាន ❤️
AERA ROSAA ఌ

Continue Reading

You'll Also Like

415K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
42.3K 4.4K 31
«ស្នេហាដែលផ្ដើមឡើងពីរម្ចាស់បំណុលនឹងកូនបំណុល ដែលនៅជាមួយគ្នាយូរៗក៏បាក់ចិត្តស្រឡាញ់គ្នាដោយមិនដឹងខ្លួន» តើស្នេហារបស់ពួកគេនឹងទៅជាយ៉ាងណា? បើម្នាក់ជាម្ចា...