💜 My Uncle ❤️ Kim TaeTae 💜 PART: 58

1.9K 104 0
                                        

ភាគទី58
     អ្នកស្រីគីម បានមកដល់ Seoul នៅពេលថ្ងៃបន្តិចព្រោះតែបារម្ភពីកូននិងចៅ គាត់មិនទាន់ដឹងថា លោកចន បានបញ្ចូនចៅរបស់គាត់ទៅណាបាត់នៅឡើយទេ ។ ឯ ថេហ្យុង ក៏មិនទាន់ចេញព៏មន្ទីរពេទ្យព្រោះមិនទាន់ដឹងខ្លួននៅឡើយ ។ អ្នកស្រីចន គេចពីលោកចន សូម្បីហាងពេជ្រក៏គាត់មិនទៅដែរគឺនៅមន្ទីរពេទ្យមើលថែ ថេហ្យុង ម្នាក់ឯងដោយ ជីន ទៅធ្វើធុរៈ ។ អ្នកស្រីគីម ក៏បានមកដល់ដោយបាន Call សួរ ជីន ពីបន្ទប់របស់ ថេហ្យុង រួចរាល់ដោយសារមិនធ្ងន់ធ្ងរអីទើប ថេហ្យុង នៅបន្ទប់រួមជាមួយអ្នកជម្ងឺធម្មតា (មួយបន្ទាប់មានគ្រែលើក 10 ដោយមានវាំងននបាំងគ្រែនីមួយៗធ្លាប់មើលរឿងកូរ៉េនិងយល់រូបភាពហើយ)
" សូយ៉ុន..."
" ម៉ាក់ក្មេក! "
" ថេហ្យុង យ៉ាងមិចហើយ? "
" គេមិនអីនោះទេ គ្រាន់តែស្លុតពេកទើបសន្លប់ "
" ពុទ្ធោកូនម៉ាក់!! ចុះ ជុងហ្គុក ចៅម៉ាក់នោះ? "
" គឺ ជុងហ្គុក...គេ..." អ្នកស្រីចន រកនិយាយមិនចេញចង់តែយំទេ ។
" ចៅម៉ាក់យ៉ាងមិច? "
" គឺប៉ាគេបញ្ជូនទៅបរទេសកាលពីយប់មិញបាត់ហើយម៉ាក់ក្មេក "
" នេះធ្ងន់ធ្ងរដល់ថ្នាក់បញ្ជូនទៅក្រៅប្រទេសផងហេស? ចុះតើមានរឿងអីទើបវាក្លាយជាបែបនេះ? "
" គឺ.....ម៉ាក់.... " អ្នកស្រីចន ស្ទះស្ទើបើប្រាប់រឿងទាំងអស់ខ្លាចម៉ាក់ក្មេកគេច្រឡោតខឹង ថេហ្យុង ដោយសាររឿងមិនគប្បី ។
«រឿង ថេហ្យុង និង ជុងហ្គុក មែនទេ? " អ្នកស្រីគីម កាត់សេចក្តី
" ម៉ាក់...."
" ជីន ប្រាប់ម៉ាក់មករហូតពីរឿងគេទាំងពីរអ្នកម៉ាក់ក៏មិនបានជំទាស់ "
" គ្មានអ្នកណាជំទាស់គេទាំងពីរនាក់នោះទេតែ ជុងហូ ដាច់ខាតគេមិនព្រម....ម៉ាក់ខ្ញុំអាណិតកូននិងប្អូនណាស់ " និយាយបានត្រឹមនេះគាត់ក៏ចាប់ផ្តើមយំ ម្តងទៀត ។
" ជុងហូ ជាអ្នកបង្កររឿងមែនទេ? "
" គឺម្សិលមិញខ្ញុំបានទៅផ្ទះក្រោយគេទៅដល់ក៏ឃើញប៉ាកូននេះកំពុងឈ្លោះទាស់សម្តីគ្នាយ៉ាងខ្លាំង ជុងហូ ប្រាប់អោយ ជុងហ្គុក បែកគ្នាជាមួយ ថេហ្យុង តែ ជុងហ្គុក មិនព្រមគាត់វាយកូនដល់ទៅ ពីរដៃដោយសារ ជុងហ្គុក និយាយការពារ ថេហ្យុង ជុងហូ កាន់តែខឹង ជុងហ្គុក រត់ចេញពីផ្ទះទាំងយប់បន្ទាប់មក ជីន ក៏ Call មកប្រាប់ថា ជុងហ្គុក ត្រូវឡានបុកតែម្តង "
" ហ៊ើយ....អាកូននេះឆ្គួតមែនទែនហើយកូនស្រលាញ់គ្នាថ្នាក់នេះគេសុខចិត្តធ្វើខ្វាក់នេះបញ្ជូន ជុងហ្គុក ទៅទាំងយប់ដើម្បីបំបែកគេទាំងពីរមែនទេ? "
" ប្រហែលជាបែបនេះហើយម៉ាក់ "
" ពុទ្ធោអើយ ថេហ្យុង កូនកំសត់ម៉ាក់ " អ្នកស្រីគីម កាន់ដៃ ថេហ្យុង ឡើងអង្អែលថ្នមៗ
" ចុះ....ជុងហ្គុក នៅទីនោះជាមួយអ្នកណា? ចុះបើដឹងខ្លួនមកគ្មានអ្នកណានៅក្បែរតើចៅនិងយល់ថាមិចទៅ? ជុងហូ ហេតុអីឯងអាត្មានិយមយល់តែចិត្តខ្លួនឯងចឹង "
" ខ្ញុំពិតជាចង់ទៅមើលកូនខ្លាំងណាស់ម៉ាក់ "
" មិនកើតទេ!! ម៉ាក់ទៅនិយាយជាមួយ ជុងហូ អោយដឹងរឿងមិនអាចបណ្តោយបែបនេះបានទេ "
" កុំអីម៉ាក់!! បណ្តោយគាត់ទៅ អោយគាត់សប្បាយចិត្តនិងអ្វីដែលគាត់ទទួលបាន សប្បាយចិត្តជាមួយមុខមាត់ម្នាក់ឯងព្រោះតែគ្រប់គ្នាកំពុងរត់ចោលគាត់រួមទាំងខ្ញុំដែរ "
" ឯងនិយាយអី?? ឯងចាកចេញពីផ្ទះមែនទេ? "
" ចា៎ម៉ាក់!! ខ្ញុំចេញពីផ្ទះនោះហើយខ្ញុំក៏មិនទៅវិញដែរបើគេនៅតែបែបនេះសុខចិត្តរស់នៅរាងខ្លួនបើ អាច....ខ្ញុំចង់លែងលះជាមួយគេតែម្តង ស្អីក៏ខ្ញុំមិនចង់បានដែរគ្រាន់តែបានកូនប្រុសខ្ញុំមកបានហើយ "
" ម៉ាក់មិនហាមទេបើសិនជាឯងទ្រាំជាមួយគេមិនបាននោះ រឿងដល់ថ្នាក់នេះសូម្បីម៉ាក់ក៏ទទួលយកមិនបានដែរ "
" ចា៎ម៉ាក់! "
     គាត់ទាំងពីរនៅអង្គុយនិយាយតាមរងចាំ ថេហ្យុង ដឹងខ្លួនវិញរហូតដល់រសៀលព្រោះតែ ថេហ្យុង ត្រូវថ្នាំទើបគេងយូរបែបនេះធ្វើអោយគេអាចគេងលក់ស្កប់ ។ ថេហ្យុង ក្រោយដឹងខ្លួនហើយគេក៏មិនបាននិយាយអីទេ ទឹកមុខរាបស្មើមិនមើលមុខអ្នកណាទាំងអស់ ពេលគ្រប់គ្នាសួរនាំក៏និយាយថា " មិនអីទេ '' តែប៉ុណ្ណឹងពេលនេះគេលែងមានអារម្មណ៍ចង់និយាយរកអ្នកណាទាំងអស់គេស្អប់ពិភពលោកឃោឃៅមួយនេះគ្រាន់តែជាស្នេហាតូចមួយហេតុតាមព្យាបាទបំបែកបំបាក់គេមិនឈប់វាខុសណាស់មែនទេគ្រាន់តែស្រលាញ់គ្នា គ្រាន់តែធ្វើតាមបញ្ជារបេះដូង ព្រហ្មលិខិតលេងសើចនិងពួកគេណាស់បំបែកគេអោយឈឺចាប់ស្ទើស្លាប់សប្បាយណាស់ឬ?
     ជីន បានសម្រេចចិត្តអោយ ថេហ្យុង ចេញពីមន្ទីរពេទ្យទៅសម្រាកនៅផ្ទះវិញគ្រូរពេទ្យក៏បានអោយថ្នាំខ្លាំងអោយគេញាំអោយមានកម្លាំងព្រោះតែសុខភាពរបស់គេចាប់ផ្តើមចុះខ្សោយ ។
ពួកគេបានអោយ ថេហ្យុង មកសម្រាកនៅហាងវិញដោយមានម៉ាក់របស់គេនៅមើលថែប៉ុន្តែគាត់មិនអាចនៅយូរបានដោយសារត្រូវទៅមើលថែកូនប្រសារស្រីរបស់គាត់ ជីយ៉ុន ដែលទើបតែបង្កើតកូនបានប៉ុន្មានខែនេះឯង អ្នកស្រីគីម ចង់នាំ ថេហ្យុង ទៅ Daegu ជាមួយប៉ុន្តែគេមិនទៅទោះបីជាសាលាបានឈប់សម្រាកហើយក៏ដោយ អ្នកស្រីគីម មិនចង់បង្ខំកូនទុកទីនេះអោយ ជីន ជាអ្នកមើលថែ ចំណែក អ្នកស្រីចន គាត់និងឧស្សាហ៍មកមើល ថេហ្យុង ដូចគ្នា ។
       រលងទៅពីរថ្ងៃហើយ អ្នកស្រីគីម ក៏បានទៅ Daegu វិញទោះសភាពរបស់ ថេហ្យុង យ៉ាប់យឺនប៉ុន្តែគាត់ទុកអ្នកខាងនោះចោលមិនបានដូចគ្នា
ពីរថ្ងៃហើយដែល ថេហ្យុង សង្ងំស្ងៀមនៅក្នុងបន្ទប់មិនចេញទៅណា គេអង្គុយស្ងៀមតែទឹកភ្នែកគេចេះតែហូរចុះមករហូត ជីន ព្យាយាមលួងលោមអោយគេញាំបាយនិយាយអោយគេសើច គេក៏សើច!! ប៉ុន្តែសើចលាយជាមួយទឹកភ្នែកដែលហូរសឹងខ្សោះអស់ពីខ្លួន ។ ជីន ត្រូវមកគេងកំដរ ថេហ្យុង រាល់ថ្ងៃព្រោះបារម្ភពីប្អូន ។ គេបានអោយមិត្តទាក់ទងរក ជុងហ្គុក នៅអាមេរិចតាមមន្ទីរពេទ្យផ្សេងប៉ុន្តែមិនទាន់បានដំណឹងនៅឡើយ ។
" ថេហ្យុង ហា៎...តើឯងចង់ចេញទៅក្រៅមើលគេឯងខ្លះទេ? "
" អត់ទេ! "
" ចង់ញាំអីទេ? "
" ទេ..."
" ឯងអប្សុកឬអត់? បងនិងហៅ ជីមីន មកលេងជាមួយឯងនាំគ្នាដើរលេងល្អទេ? ឯងចង់ទៅណា? " ជីន នៅតែបន្តសួរតែចម្លើយដដែលគឺ
" ទេ... "
" ហឹម...." ជីន លើកដៃជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់របស់នាយកម្លោះតូចជាប្អូនក្នុងនាមជាបងប្រុសឃើញប្អូនបែបនេះគាត់ពិតជាចង់ឈឺជំនួសប្អូនខ្លាំងណាស់ មិនដឹងថាគេឈឺដល់កម្រិតណាស់នោះទេ ។
" កុំបារម្ភអី បងនិងរក ជុងហ្គុក អោយឃើញហើយបងនិងនាំឯងទៅរកគេអោយបានបងសន្យា " ជីន អង្អែលក្បាល ថេហ្យុង ថ្នមៗ ចំណែក ថេហ្យុង លឺបែបនេះក៏គ្មានប្រតិកម្មអីដែរ គេដូចមនុស្សគ្មានវិញា្ញណគ្មានបេះដូង គ្មានប្រលឹងក្នុងខ្លួនអង្គុយស្ញៀមពេញមួយថ្ងៃមិននិយាយស្តីរកអ្នកណា ។ មនុស្សធ្លាប់តែរួសរាយញញឹមគ្រប់ពេលពូកែរាក់ទាក់ និយាយច្រើនក៏ប្រែជាបែបនេះវាពិតជាពិបាកទទួល យកណាស់ តើអ្នកណាជាអ្នកទទួលខុសត្រូវលើរឿងនេះ? ចុះបើគេគិតអីឆ្គួតៗនោះ?
      ជីន បានចេញទៅវិញនិងហៅ ជីមីន មកទីនេះ ជីមីន បានស្តាប់ ជីន និយាយរឿងរ៉ាវទាំងអស់រួចហើយក៏ចូលទៅមើល ថេហ្យុង គេបាននិយាយលួងលោមអស់ហើយតែ ថេហ្យុង មិនបានតបមកគេច្រើននោះទេបែបនេះគេបានដឹងហើយថាទំហំក្តីស្រលាញ់ដែល ថេហ្យុង មានអោយ ជុងហ្គុក វាធំដល់មិនអាចវាស់បានហេតុអីប៉ារបស់ ជុងហ្គុក មិនអាចមើលឃើញវាមិនអនុគ្រោះដល់ពួកគេផង?
" ថេហ្យុង...យល់ដល់យើងជាមិត្តឯង...សូមឯងបើកចិត្តស្តាប់យើងនិយាយបានទេ? ជុងហ្គុក គេ..."
" យើងអត់អីទេ " ថេហ្យុង ញញឹមតបជាស្នាមញញឹមដែលបង្គប់នៅភាពឈឺចាប់ខ្លាំងបំផុត មិនអាចនិងវាស់បាន ។ ជីមីន មិនដឹងថាត្រូវនិយាយអ្វីទៀតនោះទេ ក្រោយលួងអស់ពីសមត្ថភាពហើយ ជីមីន ក៏ត្រលប់មកវិញ ។
     ជីន បានលើកអាហារមកអោយ Taehyung នៅក្នុង បន្ទាប់គេបិទបង្អួចជិតឈឹងទើប Jin បើកភ្លើង
« Taehyung ញាំបាយណា» Jin ដួសបាយបញ្ជុក អ្នកជាប្អូន តែគេធ្វើមិនដឹង
«ខ្ញុំចាំ Jungkook សិន!!» Taehyung
«ឯងញាំបន្តិចសិនទៅណា Jungkook និងមកតាម ក្រោយ» Jin
«ទេ...ខ្ញុំចាំ Jungkook ពួកយើងនិងញាំបាយជាមួយ គ្នា» Taehyung
«សុំអង្វរ ឯងអត់ញាំបាយ 2ថ្ងៃហើយ បងសំពះក៏បាន ដែរ ញាំបាយបន្តិចទៅណា» Jin ស្ទើប្រេះទ្រូងទៅហើយ
«គេប្រហែលជានៅ Condo ទើបមកមិនរកខ្ញុំ មិនអីទេ Jungkook ពូញាំបាយមុនណា» Taehyung និយាយហើយក៏ព្រមហារមាត់ញាំ ញាំបានតែ 2 3ម៉ាត់ក៏ឈប់ញាំ
«ឈប់ហើយ!! ខ្ញុំចាំ Jungkook មកសិន» Taehyung
«Taehyung សុំអង្វរ ឯងតាំងស្មារតីឡើងបានទេ?» Jin
«បងចេញទៅ ខ្ញុំគេងហើយ» Taehyung និយាយ ហើយក៏ទម្លាក់ខ្លួនគេង Jin មិមអាចធ្វើអីបាននោះទេ ក្រៅពីនៅក្បែរៗរហូត

       ថ្ងៃបន្ទាប់ Jin ត្រូវចេញទៅធ្វើធុរះរឿងមុខ ជំនួញរបស់គេ ដោយមិនដឹងពឹងអ្នកណា ហាងក៏មិន បើកហៅ Jimin មកមិនបានក៏ពឹង Sunghee អោយ ជួយមើលគេកន្លះថ្ងៃ ព្រោះតែមិនអាចទុកអោយគេ នៅម្នាក់ឯងបានទេ Taehyung ដូចបាត់បង់សតិ ខ្លាច ថាគេនិងធ្វើរឿងមិនល្អ ។ ស្នេហាដំបូងបើបែកគ្នា បែបអស់ចិត្តឬមានអ្នកណាក្បត់ចិត្តវាអាចបំភ្លេចបាន ប៉ុន្តែបើមនុស្សកំពុងពេញស្រលាញ់គ្នាសុខៗក៏បែក គ្នារកគ្នាមិនឃើញ ច្បាស់ណាស់ថាវាឈឺបំផុតដែល មិនដឹងបរិយាយបែបណាអោយត្រូវនោះទេ កាន់តែ មិនអាចបំភ្លេចព្រោះកាន់តែនឹក នឹកដល់មនុស្សម្នាក់ នោះបំផុត ចង់តែសម្លាប់ខ្លួនបើមិនបានជួបគេពេល នេះទេនោះ
     Jin បោះជំហានចូលក្នុងហាងដើម្បីទៅមើលប្អូន ស្រាប់តែ Sunghee រត់ចេញមក
«លោកមានរឿងធំហើយ» Sunghee
«មានរឿងអី?» Jin
«Taehyung បាត់ខ្លួនហើយ» Sunghee
«ថាមិច??» Jin
«ព្រឹកមិញខ្ញុំចូលទៅឃើញ Taehyung ចង់លេបថ្នាំជាច្រើនគ្រាប់ប៉ុន្តែខ្ញុំបានឃាត់គេហើយ តែខ្ញំចូលទៅម្តងទៀតក៏បាត់ Taehyung មិនឃើញទេ» Sunghee
«Jeon Jungho បើប្អូនខ្ញុំកើតអីខ្ញុំមិនលើកលែងអោយបងទេ» Jin ចេញទៅវិញប្រញាប់ទៅរកប្អូនកំសត់របស់ខ្លួន ទោះមិនដឹងត្រូវទៅកន្លែងណាក៏គេ និងព្យាយាមរកតាមលទ្ធភាពដែលមាន យ៉ាងណា Taehyung ត្រូវតែមានសុវត្ថិភាព

To be Continue.....

💜 My Uncle 💜 Kim TaeTae 💜Where stories live. Discover now