💜 My Uncle ❤️ Kim TaeTae 💜 PART: 39

1.7K 94 0
                                        

ភាគទី39

ពេលល្ងាចចូលមកដល់ ជុងហ្គុក ភ្ញាក់ពីគេងដៃរ៉ាវរកអ្នកដែលគេងអោបពីថ្ងៃនោះតែមិនឃើញទើបងើបអង្គុយសម្លឹងរកមើល ។ ទ្វារបានបើករាងតូចដើរចូលមកជាមួយសាមីខ្លះ ។
" ពូថេ ធ្វើអី? "
" ពូកំពុងរៀបចំឯកសារដាក់ពាក្យនៅថ្ងៃស្អែក!! ឯង មានគ្រាប់កិបឬអត់? "
" មាន!! ក្នុងបន្ទប់ចាំខ្ញុំទៅយកមកអោយ " ជុងហ្គុក ងើបចេញទៅបន្ទប់របស់នាយរួចក៏ចូលមកវិញ
" នេះ "
" អរគុណ " ថេហ្យុង បែរទៅរៀបរបស់លើតុ ជុងហ្គុក លូកដៃមកអោបចង្កេះពីក្រោយហើយដាក់ចង្ការលើស្មាររបស់គេ
" កើតអី? "
" យល់សប្តិមិនល្អ "
" យល់សប្តិមិនល្អ? "
" យល់សប្តិថាគេយក ពូថេ ចេញពីខ្ញុំទៅណាក៏មិនដឹងខ្ញុំរកមិនឃើញគ្រប់យ៉ាងប្រែជាងងឹត " ថេហ្យុង ក៏ទម្លាក់ទឹកមុខចុះ យល់សប្តិចង្រៃយ៍ស្អីធ្វើអោយគេកាន់តែពិបាកចិត្ត ។
" ហៃយ៉ា...គ្រាន់តែយល់សប្តិប៉ុណ្ណោះគិតច្រើនទៅកើត "
" មែនហើយ!! ព្រោះគ្មានអ្នកណាអាចយក ពូថេ ចេញពីខ្ញុំបានដាច់ខាត "
" ហឹម...ឯងទៅរៀបចំខ្លួនទៅបន្តិចទៀត ពូជីន និងលោកយាយមកដល់ហើយ "
" បាទ! អឹម! " ជុងហ្គុក ឆ្លៀតថើបថ្ពាល់ប៉ោងៗរបស់ ថេហ្យុង មុននិងទៅបន្ទប់វិញរៀបចំខ្លួនទៅញាំអីនៅក្រៅជុំគ្នា ជីន និងមកទទួលពួកគេ ។
ក្រោយរៀបចំខ្លួនរួចរាល់ហើយមួយសន្ទុះក្រោយឡានរបស់ ជីន ក៏មកដល់ទទួលពួកគេទៅកន្លែងដែលបានណាត់ វាជាហាងអាហារបែបទំនើបដែល លោកចន ចូលចិត្តទៅ ។
     ការញាំអាហារជុំគ្នានិងនិយាយរឿងខ្លះ ថេហ្យុង ជ្រើសអង្គុយជាប់ ជីន ដែលនៅឆ្ងាយពី ជុងហ្គុក បើទោះបីចង់ចាប់ម្ហូបអោយក៏មិនដល់ពេលនៅឆ្ងាយបែបនេះទឹកមុខ ជុងហ្គុក ក៏មិនសូវល្អដែរ ។
" និយាយចឹងផ្ទះថ្មីរបស់ខ្ញុំរួចរាល់ហើយថ្ងៃពុធពួកយើងនិងរើទៅទីនោះ "
" លឿនណាស់ប៉ា "
" តើម៉ាក់គួរតែនៅដល់ថ្ងៃនោះដើម្បីមើលផ្ទះថ្មីរបស់ឯងដែរទេ? "
" បើបានមែនល្អណាស់ម៉ាក់ " អ្នកស្រីចន
" ល្អ!! ម៉ាក់ក៏ចង់មើលពីរបៀបរស់នៅរបស់ ថេហ្យុង ដែរ! នៅជាមួយគេម៉ាក់ខ្លាចថាត្រូវរស់នៅមើលទឹកមុខម្ចាស់ផ្ទះ "
" គ្មានរឿងបែបនោះទេម៉ាក់!! ពួកយើងផ្តល់និងអនុញាតិអោយ ថេហ្យុង រស់នៅដូចផ្ទះរបស់ខ្លួនគេអាចចេញចូលនិងធ្វើអីតាមចិត្ត " អ្នកស្រីចន
" មែនហើយម៉ាក់! គួរតែទៅមើលថ្ងៃស្អែកជាមួយខ្ញុំក៏បាន " លោកចន
" ទេ!! ស្អែកម៉ាក់រវល់ទៅមើលហាងរបស់ ស៊ុកជីន ហើយនាំកូនពៅម៉ាក់ទៅទិញឡានថ្មី "
" ខ្ញុំទៅដែរម៉ាក់យាយ "
" អាល្អិតឯងចង់តាមពូពៅឯងទៅគ្រប់កន្លែងតែម្តងឬយ៉ាងមិចហាស? " ជីន សើចលួចឌឺទៅអ្នកដែលថាប្អូនរបស់គេព្យាយាមទៅជិតកូនគាត់ពេលនេះលឺច្បាស់ហើយថាកូនគាត់ជាអ្នកចង់តាមគេ ។
" ប៉ាថាកូនឯងទៅតាមគេពេកគេអាចនិងធុញទ្រាន់យើងណាកូន "
" ពូថេ គាត់និងមិនធុញនិងកូននោះទេមែនទេ ពូថេ? " ជុងហ្គុក និយាយទៅកាន់ ថេហ្យុង គេបែរជាអោនមុខចុះមិនតបធ្វើអោយ ជុងហ្គុក អាក់អន់ចិត្ត
" ឃើញទេកូន? "
" ហៃយ៉ា...អ្នកណាធុញអីម៉ាក់មិនខ្វល់ស្អែកនេះម៉ាក់នាំចៅម៉ាក់ទៅជាមួយដែរកុំខ្វល់ច្រើន "
" ម៉ាក់ដូចជា..."
" ញាំបាយទៅយប់ណាស់ហើយ " អ្នកស្រីគីម
" សុំទោស សុំទៅបន្ទប់ទឹកបន្តិច " ថេហ្យុង ឱនមុខដើរចេញគេខ្លាចថាត្រូវយំអត់មូលហេតុទើបប្រញប់ដើរចេញយ៉ាងលឿនបែបនេះ ។
" ពូថេ..." ជុងហ្គុក ងើបទៅតាម
" ជុងហ្គុក ចង់ទៅណា? "
" ខ្ញុំទៅបន្ទប់ទឹកណាប៉ា " ជុងហ្គុក ងើបចេញទៅបាត់ លោកចន ឃាត់ក៏នាយមិនឈប់ ។
" ឃើញថាតាមស្អិតណាស់ម៉ាក់ " ជីន សើចជាមួយម៉ាក់របស់គេ ។ បងប្អូនទាំងអស់មើលទៅស្លូតៗសុភាពៗប៉ុន្តែ ជីន គឺកាចនិងអាក្រក់ជាងគេព្រោះជាបងធំបន្ទាប់ពី លោកចន មក! មើលទៅគេមានអំណាចខ្លាំងពិសេសនៅមុខជំនួញគេមិនដែលខ្លាចរអា លោកចន អីបន្តិចឡើយ ។
ងាកទៅមើល ថេហ្យុង មកបន្ទប់ទឹកគេឈរយំមើលទៅស្នេហានេះវាមិនងាយស្រួលដូចពេលចាប់ផ្តើមនោះទេគេពិតជាខ្លាចថា ជុងហ្គុក និងលែងដៃគេថ្ងៃណាមួយ ។ លឺសម្លេងសម្រិបជើង ថេហ្យុង ប្រញាប់ជូតទឹកភ្នែកចេញហើយក៏បើកទឹកដើម្បីលុបមុខចេញ ។
" ពូថេ! " ជុងហ្គុក ចូលមកជិតៗ
" ពូថេ កើតអី? "
" អត់មានអីទេ!! ប្រហែលត្រូវខ្យល់ច្រើនម៉ោងទើបធ្វើអោយពូឈឺក្បាលបន្តិចប៉ុណ្ណោះ "
" ពូថេ មិនបានខ្វល់ពីសម្តីប៉ាមុននេះទេមែនទេ? "
" គាត់និយាយព្រោះបារម្ភព្រោះគាត់អត់ដឹងពីទំនាក់ទំនងយើងពូមិនបានគិតច្រើនទេ " ថេហ្យុង ញញឹមដាក់នាយ ជុងហ្គុក ចូលកាន់តែជិតទាញរាងតូចមកអោបជាប់ដើមទ្រូងវាកក់ក្តៅខ្លាំងណាស់ធ្វើអោយគេសឹងតែស្រស់ទឹកភ្នែកទៅហើយ ។
" សូម ពូថេ ជឿជាក់លើខ្ញុំទោះមានសម្តីមិនល្អមកលើពួកយើងទោះអ្នកណានិយាយអីសូមពូកុំខ្វល់និងជឿជាក់លើខ្ញុំ ជាតិនេះខ្ញុំមិនលែងដៃពូដាច់ខាត "
" ហឹម! " ថេហ្យុង ងក់ក្បាលទាំងអ៊ួលដើមករ. ថ្ងៃមុខទៅជាយ៉ាងណាយើងមើលមិនឃើញប៉ុន្តែថ្ងៃនេះក្មេងប្រុសម្នាក់នេះផ្តល់អោយគេនៅទំនុកចិត្តនិងភាពកក់ក្តៅខ្លាំងបំផុត ។
" តោះទៅវិញ!! បើ ពូថេ ឈឺ! ខ្ញុំនិងជូនពូទៅវិញ "
" មិនអីទេ ពូនៅបន្តបាន "
" កុំចចេះមើល! " ជុងហ្គុក ចេញទៅមុន ថេហ្យុង ដើរទៅតាមក្រោយ
" ម៉ាក់ប៉ា!! ខ្ញុំទៅវិញមុនហើយ "
" ហេតុអី? ឬមានការ? " អ្នកស្រីចន
" គឺពូថេ ឈឺក្បាល! ខ្ញុំនាំគាត់ទៅមុន "
" ថេហ្យុង ឈឺហេសកូន? ស៊ុកជីន ជូនប្អូនទៅផ្ទះ ជុងហ្គុក រកថ្នាំអោយពូញាំផង "
" បាទម៉ាក់យាយ!! ប៉ុន្តែខ្ញុំហៅតាក់សុីទៅក៏បាន "
" តាក់សុីមិនសូវល្អទេ!! មោះឆាប់ទៅ "ជីន
" បាទ!! ខ្ញុំទៅសិនហើយ " ថេហ្យុង
" ជំរាបលាម៉ាក់យាយ " ជុងហ្គុក អោនគំនាបមុននិងចាកចេញ ។
តាមផ្លូវ ថេហ្យុង អង្គុយបាំងក្រោយម្នាក់ឯងសង្ងំស្ងៀមមិនខ្ចីនិយាយអីមួយម៉ាត់សភាពក្នុងឡានក៏ស្ងប់ស្ងាត់ ។
" រឿងពួកឯង..." ជីន ដាច់ចិត្តនិយាយបំបែកបរិយាកាសស្ងប់ស្ងាត់នេះ
" រឿងពួកខ្ញុំ...ពូជីន ដឹងមែនទេ? "
" ដឹង!! អាក្បាលខូច..."
" បងប្រុស " ថេហ្យុង ស្ទុះដូចគេទះ3ដៃ
" យ៉ាងមិច? ចង់លាក់អ្នកណា? " ជីន សើចតិចៗ
" មិចក៏ ពូជីន ដឹងបាន? ពួកខ្ញុំខំលាក់ប៉ុណ្ណឹងហើយ "
" លាក់ណាស់!! ប៉ុន្តែសម្លេងពួកឯងមិនបានលាក់ នោះទេ! "
" ថ្ងៃនៅ Daegu នោះ..." ជុងហ្គុក បើកភ្នែកធំៗពិតជាគួរអោយអៀនខ្លាំងណាស់
" សុំទោស " ថេហ្យុង អោនមុខចុះមិនហ៊ានប្រឈមព្រោះដឹងថាមិនសមព្រោះពួកគេមានឋានៈជាពូនិងក្មួយ
" ហេតុអីសុំទោស? ស្រលាញ់គ្នាមានអីខុស? ឯងមិន មែនពូបង្កើតរបស់ ជុងហ្គុក ឯណា!! ហើយណាមួយម៉ាក់ក៏មិនថាស្អី "
" ម៉ាក់យាយក៏ដឹងដែរហេស ពូជីន? ចុះប៉ានិងម៉ាក់ខ្ញុំនោះ? "
" ម៉ាក់អត់ដឹងទេ!! ប៉ុន្តែគាត់ថាបើស្រលាញ់គ្នាមែនក៏ស្រលាញ់ទៅគាត់មិនហាម ប៉ុន្តែប៉ាម៉ាក់ឯងពូអត់ដឹងមិចទេ "
" ចឹង ពូជីន និងមិនប្រាប់ម៉ាក់និងប៉ាខ្ញុំមែនទេ? "
" ហេតុអីត្រូវប្រាប់? ពួកឯងចង់អោយគាត់ដឹងពេលណាក៏ប្រាប់គាត់ពេលនិងទៅពូក៏គិតថាខុសប៉ុន្តែពូនៅខាងពួកឯង "
" ពិតជាអរគុណបងប្រុសណាស់ដែលមិនថាអីពួកខ្ញុំ "
" ខ្ញុំមិនគិតថាមានអ្នកយល់ស្របនោះទេ " ជុងហ្គុក
" ហើយមិចក៏ហ៊ានស្រលាញ់គ្នា? "
" បើស្រលាញ់ហើយអោយធ្វើមិច? ទោះប៉ានិងម៉ាក់យល់ស្របឬជំទាស់ខ្ញុំក៏និងស៊ូរទៅជាមួយ ពូថេ រហូតដល់ទីបញ្ចប់ "
" ស្រលាញ់គ្នាដល់ម្លឹង? "
" ត្រូវហៃ ហិហិ " ជុងហ្គុក ស្ញេញចេញធ្មេញទន្សាយ ។
មិនយូរប៉ុន្មានក៏មកដល់ផ្ទះ ជុងហ្គុក នាំ ថេហ្យុង ទៅសម្រាកគេងអោប ថេហ្យុង រហូតគេគេងលក់ទើបទៅបន្ទប់នាយវិញ យ៉ាងណានាយសប្បាយចិត្តមួយកម្រិតពេលលឺថាពូរបស់នាយព្រមអោយនាយស្រលាញ់គ្នាជាមួយ ថេហ្យុង ។
ព្រឹកថ្ងៃថ្មី ជុងហ្គុក បានជូន ថេហ្យុង ទៅសាលាដើម្បីដាក់ពាក្យគេបានជួបនិង ជីមីន ហើយនិយាយគ្នាលេងផង ។
" សប្បាយចិត្តណាស់ពេលឯងផ្លាស់មករៀនផ្នែកជាមួយយើងបែបនេះ " ជីមីន
" ចុះអ្នកមីង ហ្វាង យ៉នជី នោះ? "
" នាងនៅផ្នែកពេទ្យដដែល " ថេហ្យុង
" បែបនោះល្អណាស់ "
" ហើយយ៉ាងមិច? ល្អស្អី? "
" ល្អដែល ពូថេ មិនបាច់ជួបគាត់ទៀតនោះអី "
" ឆើស! " ថេហ្យុង ទើបដឹងថានាយពូកែប្រចណ្ឌមិនលើកលែងសូម្បីមិត្ត
" ចេញពីនេះទៅណាបន្ត? ជុំគ្នាទេ? " ជីមិន
" គឺមានណាត់ហើយ!! ទៅជួបបងប្រុសនៅហាងរបស់គាត់ម៉ាក់ចាំនៅទីនោះ "
" អរ...ចឹងចាំថ្ងៃក្រោយក៏បាន "
" ហឹម!! យើងទៅសិនហើយ "
" សំណាងល្អណាបងប្រុស "
" ពួកឯងដូចគ្នា " ជីមីន
ចេញពីទីនោះមកពួកគេទៅហាងថ្មីរបស់ ជីន វានៅមិនឆ្ងាយពីសាលាប៉ុន្មានទេតែវានៅម្នាក់ម្ខាងពី Condo របស់ ជុងហ្គុក ដែលនៅមិនឆ្ងាយពីសាលាប៉ុន្មាននោះដូចគ្នា តែជិតពិតមែននេះបើជិះឡានត្រូវចំណាយពេល 10 ទៅ 15នាទីដែរទើបដល់ ។
ថេហ្យុង ជាអ្នកប្រាប់ផ្លូវពេលមកដល់ពួកគេក៏ទៅទិញឡានតែម្តង ។ អ្នកស្រីគីម ជ្រើសរើសឡានស៊េរីចុងក្រោយគេបង្អស់ព្រោះគាត់ចង់អោយកូនគាត់ស្មើគេស្មើឯងជាមួយអ្នក Seoul សាកសមនិងសាលាថ្លៃហើយសម្បូរដោយកូនអ្នកមានមិនអោយគេមើលងាយកូនគាត់នោះទេឯ ថេហ្យុង មិនប្រកែកអីទោះទិញអីអោយក៏ត្រូវតែយកស្រាប់ហើយ ។ ក្រោយទិញរួចក៏ត្រលប់មកហាងវិញ
" ទីនេះធំហើយស្អាតជាងនៅ Daegu ទៀត "
" ព្រោះពូចង់អោយវាទាក់ទាញជាងមុនវាមាន 2ជាន់ ខាងលើរៀបចំជាមួយសៀវភៅច្រើនក្បាលសម្រាប់អ្នកចូលចិត្តអានសៀវភៅនិងត្រូវការកន្លែងបែបស្ងប់ស្ងាត់ ខាងក្រោយមានបន្ទប់សម្រាប់គេងវាធំជាងបន្ទប់គេងរបស់ ថេហ្យុង នៅ Daegu ទៅទៀត ចំហៀងមានទ្វារតូចមួយសម្រាប់បើកចេញចូលបើមិនចង់បើកទ្វារធំចេញចូលក្រែងពិបាក "
" បងប្រុសរៀបចំបានល្អិតល្អន់ណាស់ "
" ការងារបែបនេះ ជីន មិនដែលរំលងគ្រប់យ៉ាងត្រូវតែល្អបំផុត "
" ប្រាដកណាស់ម៉ាក់ "
" ប៉ុន្តែវានៅឆ្ងាយពីផ្ទះនិង Condo របស់ខ្ញុំណាស់ "
" Condo ឯងនៅម្តុំណា? " ជីន
" នៅខាងស្តាំសាលានៅ Hannam-dong វានៅបណ្តោយផ្លូវទៅផ្ទះ "
" បែបនោះទើបយាយទិញឡានអោយគេនិងណា "
" ចុះបងប្រុសចង់ចាប់ផ្តើមបើកវានៅពេលណា? "
" អាទិត្យក្រោយ!! ព្រោះបងចាប់ផ្តើមរវល់ហើយឆាប់បើកហើយប្រគល់វាអោយឯងមើលតែម្តង "
" បាទ! "
" ខ្ញុំអាចមកទីនេះបានគ្រប់ពេលគ្រប់ម៉ោងមែនទេ ពូជីន? "
" ប្រាកដណាស់!! ឯងជាភ្ញៀវពិសេស "
" ហិហិ..." ជុងហ្គុក សើចសប្បាយចិត្តគេនិយាយគ្នាយូរគួរសមទម្រាំបំបែកផ្លូវគ្នា ។

To be continue.....

💜 My Uncle 💜 Kim TaeTae 💜Where stories live. Discover now