ភាគទី33
ព្រឹកថ្ងៃថ្មីរាងកាយអាក្រាតកំពុងគេងអោបគ្នាក៏មានម្នាក់ភ្ញាក់ពីគេងមុននោះគឺ ថេហ្យុង។ គេបើកភ្នែកមកក៏ឃើញមុខម្ចាស់បេះដូងមុនគេតែម្តង រាងតូចញញឹមបន្តិចមុននិងងើប
" អា៎...ឈឺ..." ថេហ្យុង បន្លឺឡើងតិចតែធ្វើអោយអ្នកកំពុងនោះភ្ញាក់
" ថេ...យ៉ាងមិចនិង? "
" គឺពូចង់ងើប ប៉ុន្តែ... "
" ចាំខ្ញុំជួយ " ជុងហ្គុក ងើបឈរទាំងននលគោក
" ធ្វើអី? "
" បីពូទៅបន្ទប់ទឹក "
" មិនបាច់...អា៎..." ប្រកែកមិនទាន់លោកក្មួយជើងល្អលើកបីគេឡើងបាត់ទៅហើយ ។
ជុហ្គុក បីរាងតូចមកដាក់ក្នុងអាងទឹកថ្នមៗនាយ ទាញកន្សែងមករុំចង្កេះរបស់នាយរួចក៏ដើរទៅបើកទឹក
" ខំថាកុំអោយមានស្នាម...មើលចុះស្នាមពេញខ្លួនដដែល " ថេហ្យុង រអ៊ូរពេល ជុងហ្គុក កំពុងវីទឹកអោយឡើងពពុះពេញអាងអោយ ថេហ្យុង អង្គុយត្រាំទឹកអោយក្រអូបសាច់
" អ្នកណាទៅតាមឃើញស្នាមខ្លួនពូនោះ? ឬពូថេ ចង់ដើរដោះអាវ? "
" ថាមិនត្រូវដែរ " ថេហ្យុង និយាយចោលហើយភ្លុំពពុះសាប៊ូរលេង
" កុំសូម្បីគិត "
" យ៉ាងមិច? "
" តែខ្ញុំដឹងថាពូថេ ចង់បញ្ចេញសាច់អោយអ្នកណាឃើញក្រៅពីខ្ញុំ ខ្ញុំនិងដាក់ទោសពូអោយងើបពីគ្រែមិនរួច "
ថេហ្យុង ធ្វើមុខមិនខ្វល់ ។ អ្នកណាទៅដើរដោះអាវនោះមនុស្ស គីម ថេហ្យុង នេះកំណាញ់ខ្លួនសឹងអីប៉ុន្តែសម្រាប់ ខន ជុងហ្គុក វិញអោយតែឃើញរាងកាយមាំមួនរបស់នាយម្តងៗគេចង់តែស្រាតខោអោយនាយចាប់អុកអោយស្រែកពេញបន្ទប់ទេ ប៉ុន្តែគេក៏ត្រូវឬកធម្មតាបើ ជុងហ្គុក ដឹងវិញច្បាស់ណាស់ថា...មួយអាទិត្យធ្វើ 10 ដងមិនខានទេ
ជុងហ្គុក ឃើញទឹកមុខរបស់ ថេហ្យុង ខ្នាញ់តែម្តង នាយក៏ងើបចេញព្រោះមិនចង់ធ្វើវាទាំងព្រឹកណាមួយ ថេហ្យុង ត្រូវបើកឡានទៅវិញផ្លូវឆ្ងាយផងខ្លាចគេឈឺ... ។ ជុងហ្គុក ទាញកន្សែងចេញពីចង្កេះដើរទៅឈរក្រោមតំណក់ផ្ការឈូកដើម្បីងូតទឹកសម្អាតខ្លួនដោយមានទ្វារកញ្ជក់ព្រឹលៗបាំងត្រឹមក រ.ចុះដល់ត្រឹមជង្គង់ប៉ុន្តែវានៅតែបង្ហាញរាងរ៉ូវ Sexy អោយ ថេហ្យុង បានឃើញដដែល
" Sexy ទាក់ទាញ...ពូមិនចង់គិតទេថាបើមានមនុស្សស្រីណាមកឃើញរូបរាងរបស់ឯងនៅពេលនេះហើយតើគេនិងមានអារម្មណ៍ដូចពូឬអត់? " ថេហ្យុង រអ៊ូរម្នាក់ឯងគយគន់អ្នកកម្លោះឈរងូតទឹក កាន់តែមើលកាន់តែមានអារម្មណ៍ថាចង់ចូលទៅឈរដុសខ្នងអោយនាយដុសអង្អែលរាងកាយមាំសាច់សរ.រលោងម៉ត់ខៃគេមិនដែលប្រាប់ទេថាសាច់ក្មួយកម្លោះរបស់គេក្រអូបខ្លាំងណាស់
" ជុងហ្គុកហា៎ " ថេហ្យុង ស្រែកហៅ
" បាទ? "
" ឯងជួយងូតទឹកអោយលឿនបានទេ? "
" ពូត្រូវការអីមែនទេ? "
" កុំងូតទឹកយូរពេក ពូឃ្លាន...ឃ្លានឯង " ចុងប្រយោគគេនិយាយតិចប៉ុណ្ណោះ
" បាទ! ខ្ញុំដឹងហើយ " ជុងហ្គុក កាលបើលឺពូរបស់នាយថាឃ្លានក៏ឈប់ងូតទាញកន្សែងមករុំចង្កេះរួចដើរចេញមករក ថេហ្យុង
" ចាំខ្ញុំ Call ទៅហៅអីមកញាំ " ជុងហ្កុក ថើបថ្ងាស់របស់ ថេហ្យុង មួយខ្សឺតមុននិងចេញក្រៅ ថេហ្យុង ក៏ងើបមកសម្អាតខ្លួន ។
ពួកគេទាំងពីរនាក់កំពុងអង្គុយញាំអីទល់មុខគ្នានិយាយគ្នាបណ្តើរញាំបណ្តើរ ថេហ្យុង បានស្លៀកពាក់ខោអាវរបស់ ជុងហ្គុក ដោយសារចង្កេះខោ ជុងហ្គុក តូចទើបស្លៀកត្រូវ
" ពូថេ ចេញទៅនៅពេលណា? "
" ឯងនិងទៅជាមួយពូទេ? "
" ខ្ញុំចង់ជិះម៉ូតូទៅ ចាំបន្តិចប៉ា Call មក " ជុងហ្គុក លើកទូរសព្ទរួចដើរទៅម្ខាង
" ហាឡូប៉ា! "
" តើឯងភ្ញាក់ពីគេងហើយឬនៅ? ពួកយើងនិងទៅ Daegu នៅម៉ោង 11 ថ្ងៃត្រង់ "
" ខ្ញុំកំពុងញាំអីណាប៉ា! ប៉ុន្តែខ្ញុំត្រូវទៅសាលាសិនព្រោះលោកគ្រូគាត់ហៅទៅនិយាយរឿងប្រកួតម្សិលមិញប៉ាអោយម៉ាក់រៀបចំសម្លៀកបំពាក់របស់ខ្ញុំរួចក៏ចេញទៅចុះខ្ញុំនិងទៅតាមក្រោយក៏បាន "
" កុំប្រាប់ថាឯងចង់ជិះម៉ូតូទៅអោយសោះ ប៉ាអត់ អោយជិះទេ "
" មិនអីនោះទេប៉ា! ខ្ញុំជិះឡានក្រុងទៅក៏បានបើប៉ាមិនទុកចិត្ត "
" ប៉ាចង់អោយឯងទៅជាមួយប៉ានិងម៉ាក់ "
" ខ្ញុំខ្លាចថារវល់ទៅជាមួយប៉ានិងម៉ាក់មិនទាន់ "
"ចឹងតាមចិត្តឯងចុះ "
" បាទប៉ា! " ជុងហ្គុក ដាក់ទូរសព្ទចុះរួចដើរមករក ថេហ្យុង វិញ
" ឯងញាំបន្តចុះ ពូទៅរកទិញរបស់សិន "
" ពូថេ ទៅទិញអី? "
" ទិញរបស់អោយម៉ាក់!! ពូទៅហើយ " ថេហ្យុង ងើបមកថើបថ្ពាល់របស់ ជុងហ្គុក មួយខ្សឺតមុននិងចេញទៅទិញរបស់ហើយគេត្រលប់មកវិញដើម្បីប្រាប់ ជុងហ្គុក ថាគេនិងទៅវិញអាឡូវនេះប៉ុន្តែពេលមកដល់ Condo វិញ ជុងហ្គុក ក៏បានចេញក្រៅបាត់ទៅហើយ ។ ថេហ្យុង រៀបចំបន្ទប់អោយរៀបរយរួចហើយក៏ទៅ Daegu វិញ ។
តាមផ្លូវ ថេហ្យុង បាននិយាយជាមួយអ្នកផ្ទះរួចក៏ Call ទៅរក ជុងហ្គុក ពេលនេះប្រហែលចេញពីសាលាវិញហើយ ។ ពិតមែន ជុងហ្គុក និយាយជាមួយគ្រូនិងមិត្តរួមក្រុមរួចហើយនាយមានគម្រោងចង់ចេញទៅតំណាលគ្នានិង ថេហ្យុង ទោះមួយជិះឡានមួយជិះម៉ូតូក៏ដោយ ។ នាយបាននិយាយជាមួយមិត្តរួមក្រុមថ្ងែនេះអត់អ្នកណាទំនេរបានជប់លៀងនោះទេ ពេលរៀបចេញពីសាលាទូរសព្ទនាយក៏រោទ៍ជាលេខរបស់ ថេហ្យុង ។
" ពូថេ "
" ជុងហ្គុក គឺពូទៅវិញហើយពេលនេះកំពុងនៅតាមផ្លូវ "
" ហេតុអីពូថេ ទៅវិញលឿនយ៉ាងនេះ? "
" ព្រោះគ្រប់គ្នានៅទីនោះរវល់រៀបចំសម្រាប់ថ្ងៃស្អែកពូត្រូវប្រញាប់ទៅវិញ "
" ចុះពេលនេះពូថេ ទៅដល់ណាហើយ? "
" ផុតក្រុងហើយ "
" ពូ Send Location អោយខ្ញុំផង "
" ឯងនិងចេញទៅនៅពេលណា? ពេលទៅដល់ Daegu ចាំ Call មកពូ! ពូនិងចេញទៅទទួលឯង "
" ចឹងប៉ុណ្ណឹងចុះ " ជុងហ្គុក ចុចបិទរួចចេញទៅ Daegu តែម្តងយ៉ាងណាសម្លៀកបំពាក់ម៉ាក់នាយរៀបចំហើយគេទៅតែខ្លួនទៅតែម្នាក់ឯងស្រួលចិត្ត។
ម៉ោងប្រហែលមួយថ្ងៃ ថេហ្យុង បានមកដល់ Daegu វិញមកដល់ក៏ទម្លាក់ខ្លួនដេកលើសាឡុងព្រោះតែគេចុកចង្កេះព្រោះអង្គុយរាប់ម៉ោងនិងធ្វើរឿងនោះពីយប់មិញទៀត
" ថេហ្យុថ មកវិញហើយហេស? ហើយយ៉ាងមិចនិងកូន? " អ្នកស្រីគីម
" គឺខ្ញុំគ្រាន់តែហត់សម្រាកបន្តិចសិនណាម៉ាក់ "
" ត្រូវហើយបើកឡានផ្លូវឆ្ងាយផងកូនសម្រាកសិនទៅ! ចុះឈុត ណាមជុន នោះ? "
" នៅក្នុងឡានណាម៉ាក់សោរឡាននៅលើតុ "
" សម្រាកចុះ "
" បាទ! " ថេហ្យុង បិទភ្នែកសង្ងំក៏គេងលក់តែម្តង ។
គេងមិនបានប៉ុន្មានប្រហែល 30នាទីក្រោយសម្លេងទូរសព្ទរបស់គេបន្លឺឡើង ថេហ្យុង រាវរក
ទូរសព្ទចុចលើកទាំងមិនមើលលេខ
" ហាឡូ "
" ពូថេ ខ្ញុំមកដល់ Daegu ហើយ "
" ហាស? " ថេហ្យុថ ស្ទុះងើបអង្គុយ
" ពូប្រាប់ផ្លូវមកខ្ញុំភ្លេចអស់ហើយ "
" ឯងពិតជាមកដល់ពិតមែនហេស? "
" ហេតុអីខ្ញុំត្រូវកុហក? "
" ពេលនេះឯងនៅម្តុំណាពូនិងទៅទទួលឯង "
" ខ្ញុំគិតថាមិនបាច់ទេ! ប៉ុណ្ណឹងចុះ " ជុងហ្គុក ក៏ចុចបិទអោយ ថេហ្យុង ឆ្ងល់តើនាយមកដល់មែនឬក៏គ្រាន់តែ Call មកក្រឡុកខួរក្បាលរបស់គេ? បើមកដល់មែនមានតែជិះមីសុីល ។
ឡានឈប់នៅមុខផ្ទះមួយគ្រឿងជាឡានរបស់ ជីន ចៃដន្យណាស់គេឈប់ទិញរបស់នៅតាមផ្លូវស្រាប់តែមានមនុស្សចូលមករកគេកាន់តែភ្ញាក់ផ្អើលនោះគឺ ជុងហ្គុក ។ ដោយសារ ជុងហ្គុក បានឃើញ ជីន ពីចម្ងាយទើបនាយបិទទូរសព្ទជាមួយ ថេហ្យុង ហើយមកជាមួយ ជីន តែម្តង ។
ជីន យួររបស់ដើរចូលមកក្នុងផ្ទះ ថេហ្យុង ក៏ងើបពីសាឡុងមកជួយយកទុក
" បងប្រុស! ខ្ញុំគេងលក់បន្តិចមុននេះតើម៉ាក់ទៅណា? "
" មែនហើយមុននេះបងបានជួនម៉ាក់ទៅផ្ទះរបស់ ជីយ៉ុន បាត់ទៅហើយគាត់ចង់ទៅរៀបចំទីនោះប៉ុន្តែបងមានអ្នកផ្សេងមកជាមួយ "
" ហឹម?? អ្នកណា? "
" សង្សារឯង " ជីន ចូលចិត្តហៅ ជុងហ្គុក បែបនេះគ្រាន់តែហៅលេងគេមិនបានដឹងរឿងអីនោះទេ
" ហឹម? " ថេហ្យុង ធ្វើមុខឆ្ងល់
" ចាក់អេ! " ជុងហ្គុក អើតក្បាលពីមាត់ទ្វារមកសើចស្ញេញដាក់រាងតូចនៅក្នុងផ្ទះ
" ជុងហ្គុក!! យល់សប្តិទេដឹង? " ថេហ្យុង នៅតែមិនជឿថា ជុងហ្គុក មកដល់លឿនយ៉ាងនេះ ។ លឺថាយល់សប្តិ ជុងហ្គុក ក៏ចូលមកអោបរាងតូចយ៉ាងណែនចង់ថប់ដង្ហើមនៅចំពោះមុខ ជីន នាយអត់ខ្លាចអីនោះទេ
" យល់សប្តិទៀតទេ? "
" លែងសិន! " ថេហ្យុង ទាញនាយចេញបានតែបន្តិច ជុងហ្គុក នៅអោបចង្កេះជាប់នៅឡើយ
" នេះឯងជិះស្អីមក? "
" ជិះចាន "
" សួរមែន!! ពេលពូ Call ប្រាប់ឯងថាចេញមកហើយពូចេញមកមកឆ្ងាញណាស់ណា "
" ពូថេ ក៏ដឹងថាខ្ញុំជិះម៉ូតូយ៉ាងមិច? "
" ហេម...តើនេះជាកន្លែងសាសងគ្នាឬ? " ជីន និយាយបង្អាក់ ។ ពីរនាក់នេះមើលការនិយាយមើលកាយវិការលើស ណាមជុន និង ជីយ៉ុន ទៀត
" អា៎...ពូជីន លោកយាយពេលណាមកវិញ? " ជុងហ្គុក លែងចេញពី ថេហ្យុថ បែរមកសួរ ជីន
" ប្រហែលល្ងាចឯណោះ "
" ឯណាឥវ៉ាន់? អត់មានយកមកទេហេស? " ថេហ្យុង
" នៅជាមួយម៉ាក់ឯណោះ "
" ចុះប៉ាម៉ាក់ឯងនិងមកពេលណា? " ជីន
" គាត់ចេញមកម៉ោង 11 ប្រហែលល្ងាចមកដល់ហើយពូជីន "
" ចឹងឯងទៅសម្រាកទៅមកពីឆ្ងាយគួរតែហត់ហើយ ត្រូវទេ? "
" បាទ!! ប៉ុន្តែខ្ញុំគេងឯណា? គេងជាមួយពូថេ បានទេ? "
" នែ៎! "
" ប្រហែលជាត្រូវគេងជាមួយ ថេហ្យុង ព្រោះបើប៉ានិងម៉ាក់ឯងមកបន្ទប់មិនគ្រប់ពូទៅគេងជាមួយ ណាមជុន ឯងបន្ទប់របស់ ណាមជុន គេអោយប៉ាម៉ាក់ឯងបន្ទប់ ថេហ្យុថ ទំនេរឬឯងចង់ទៅគេងជាមួយលោកយាយក៏បាន "
" ច្បាស់ជាគេងជាមួយពូថេ ហើយ "
" ពូក៏គិតចឹងដែរ " ជីន សើចបន្តិចហើយអោយ ថេហ្យុង នាំទៅបន្ទប់ ជុងហ្គុក អាចចាំមិនបានថាមួយណាខ្លាចថាចូលខុសបន្ទប់វាក៏ជាឱកាសល្អបានគេងអោបរាល់យប់ព្រោះនាយមានគម្រោងនៅទីនេះដល់ថ្ងៃដែល ថេហ្យុង ទៅវិញប្រហែល 2 អាទិត្យឯណោះ ។
To be continue.....
.
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
