💜 My Uncle ❤️ Kim TaeTae 💜 PART: 26

2.4K 117 1
                                        

ភាគទី26

ម៉ោងសម្រាកមិនទាន់ទេ ជុងហ្គុក រួសរាន់ចេញទៅរកទិញអីអោយ ថេហ្យុង ញាំគេទៅជាមួយ ហូស៊ុក ដដែលគឺទិញមកញាំទាំងអស់គ្នាតែម្តង
មកដល់ ថេហ្យុង កំពុងអង្គុយលើបង់មុខអគាររបស់គេម្នាក់ឯងដោយសារម៉ោងនេះសម្រាកញាំបាយទើបមិនសូវជាមានមនុស្សប៉ុន្មាន
" ពូថេ " ជុងហ្គុក ហៅអោយអ្នកអង្គុយម្នាក់ឯងនោះងាកមក
" ហឹម..." ថេហ្យុង ងាកទៅញញឹមដាក់បន្តិច ហូស៊ុក ក៏ជឿដែល ជុងហ្គុក បានប្រាប់គេថាញ៉េ ថេហ្យុង បានហើយព្រោះឃើញផ្ទាល់ភ្នែក
" នេះប្រហែលជាឃ្លានហើយណ៎! " ជុងហ្គុក យករបស់ញាំមកដាក់លើតុពួកគេនាំគ្នាអង្គុយ
" ទិញអីច្រើនម៉្លេះ? ហូស៊ុក ញាំជាមួយគ្នា "
" ប្រាកដណាស់! មុននេះ ជុងហ្គុក អូសខ្ញុំទីណាត់ទីនែងដើម្បីទៅទិញអីមកអោយពូថេ ញាំ " ហូស៊ុក ញញឹមខ្ចឹប
" មិនបាច់ប្រញាប់ពេកក៏បាន "
" ពូថេ ក៏ដឹងថាចម្ងាយពីអគារខ្ញុំមកអគារពូវាឆ្ងាយ "
" ចឹងខំម៉េះ? ពូទៅខ្លួនឯងបានសោះ "
" ព្រោះបារម្ភ!! មុននេះជួប ជីមីនហ្យុង គាត់ថាពូថេ រអ៊ូចុកចង្គេះចឹងនៅមាត់ខ្លាំងទៀត "
" ព្រោះតែឯងនិង "
" ចឹងបានគេខំនិងហាស "
" ហៃយ៉ា...បានហើយៗ ឆាប់ញាំទៅល្អជាងខ្ញុំឃ្លាន " ហូស៊ុក *មិនអាចទ្រាំមើលគេសាសងគ្នាបានទេ :(
ពួកគេក៏អង្គុយញាំពេលញាំរួច ជុងហ្គុក ក៏ជាអ្នកប្រមូលទៅវិញដូចគ្នា ។
ពេលត្រលប់ទៅវិញ ជុងហ្គុក ឆ្លៀតនាំ ថេហ្យុង ជិះម៉ូតូលំហែរតាមមាត់ទន្លេបន្តិចនៅពេលល្ងាចអាកាសធាតុល្អណាមួយម៉ាក់គេក៏មិនទាន់មកវិញនៅពេលនេះដូចគ្នា ។
បន្ទាន់ពីបានជិះម៉ូតូកំសាន្តមួយសន្ទុះហើយក៏ទិញអីញាំខ្លះដើម្បីទុកញាំយប់នេះព្រោះ ជុងហ្គុក មិនព្រមអោយ ថេហ្យុង ចូលធ្វើម្ហូបនោះទេ ។ ដោយសារម៉ាក់គេត្រលប់មកវិញទើប ជុងហ្គុក មិនហ៊ានទៅគេងជាមួយ ថេហ្យុង ទៀត ។ ពួកគេធ្វើខ្លួនធម្មតានៅផ្ទះអាចថាស្និទស្នាលជាងពេលដំបូងតែគ្មានអីគួរអោយចម្លែកទេធម្មតាមនុស្សនៅជាមួយគ្នាត្រូវគ្នាស្និទគ្នាជារឿងធម្មតា ។
រំលងទៅបានពីរថ្ងៃក្រោយលោកចន ក៏បានត្រលប់មកវិញ ពេលនេះនៅតុអាហារកំពុងញាំអាហារពេលល្ងាចជុំគ្នាហើយលោកចន ក៏មានរឿងចង់ប្រាប់ដែរ
" មែនហើយ! ជុងហ្គុក ប្រលងយ៉ាងមិចដែរ? " លោកចន
" កូនធ្វើហើយទាំងអស់តែខុសឬត្រូវកូនអត់ដឹងទេ "
" កូនច្បាស់ជាធ្វើត្រូវទាំងអស់ជាមិនខាន កូនខំរៀន យ៉ាងនេះណាមួយមានលោកពូជួយបន្ថែមទៀតម៉ាក់ជឿថាកូនម៉ាក់និងបានពន្ទុល្អ "
" ពិតមែនហើយ ជុងហ្គុក ពួកយើងឆ្លាតសឹងអី " ថេហ្យុង
" ចឹងពិតជាល្អណាស់ ប៉ាក៏បញ្ចប់កិច្ចការនៅទីនោះហើយ បន្ទាប់ពីបង្ហើយគម្រោងធំនៅទីនេះពួកយើងនិងរើសទៅផ្ទះថ្មី " លោកចន
" ផ្ទះថ្មីហេសប៉ា? "
" ត្រូវហើយ!! ផ្ទះថ្មីទាំងធំទាំងស្អាតមានទាំងអ្នកបម្រើនិងមេផ្ទះ ប៉ាបានរៀបចំបណ្តើរហើយខែក្រោយច្បាស់ជាអាចរើទៅបាន "
" ហេតុអីធ្វើមុខចឹង? កូនមិនសប្បាយចិត្តទេហេស? " អ្នកស្រីចន
" គឺកូនស្តាយទីនេះណាស់! នៅមកតាំងពីតូចៗ "
" រវល់ស្តាយនិងហើយ! ផ្ទះនេះតូចប៉ាចង់អោយគ្រួសារយើងបាននៅផ្ទះធំទូលាយសមនិងឋានៈទើបអ្នកដទៃមិនមើលងាយ "
" បាទប៉ា! "
" ឆាប់ញាំទៅ! " អ្នកស្រីចន
" អឺ...បងប្រុស!! អ្នកបង! "
" មានអីហេស ថេហ្យុង? "  លោកចន
" គឺថ្ងៃចន្ទនេះខ្ញុំប្រលង! ពេលប្រលងរួចខ្ញុំនិងទៅ Daegu វិញហើយ "
" ហាស? ថាមិច? " ជុងហ្គុក បញ្ចេញប្រតិកម្មមុនគេ
" យ៉ាងមិចនិងកូន? ចាំបាច់ភ្ញាក់ផ្អើលដែរ? " អ្នកស្រីចន
" ហេតុអីក៏ទៅវិញ? នៅទីនេះមិនស្រណុកឬក៏ ជុងហ្គុក រំខានឯងពេក? " លោកចន
" អត់ទេ!! គឺលើកនេះប្រលងបញ្ចប់ហើយក៏សម្រាករយៈពេលវែងទើបខ្ញុំចង់ទៅលេងម៉ាក់!! ពេលជិតចូលរៀនក៏មកវិញតើ "
" អរ...ចឹងទេហេស!! បងស្មានថាឯងមិនស្រណុកចិត្តដោយសាររឿងអីតើ " លោកចន
" អត់មានទេ! " ថេហ្យុង ញញឹមតិចៗតែមើលទៅមុខរបស់ ជុងហ្គុក ដូចគេចងបាញ់យ៉ាងចឹង ។ ក្រោយពីញាំបាយហើយ ជុងហ្គុក ក៏ឡើងទៅលើមុនបាត់ ។
ថេហ្យុង នៅនិយាយជាមួយម៉ាក់ប៉ារបស់ ជុងហ្គុក បន្តិចទើបគេទៅបន្ទប់ដើម្បីសម្រាកព្រោះចុកចង្កេះ ។ ចូលមកដល់ក្នុងបន្ទប់មិនទាន់ស្រួលបួលផងស្រាប់តែមានដៃកញ្ឆក់ដៃរបស់គេចូលមកក្នុងទាញទ្វារបិទក្រឹប
" ជុងហ្គុក " ថេហ្យុង ហៅឈ្មោះអ្នកដែលអោបចង្កេះគេនោះ
" ពូថេ ចង់ទៅណាចោលខ្ញុំ? "
" ទៅចោលស្អីរបស់ឯង? ពូទៅលេងម៉ាក់លែងបានហើយហេស? "
" ហេតុអីចាំបាច់ទៅយូរដល់ម្លឹង? បើខ្ញុំនឹកដល់ឆ្គួតគិត យ៉ាងមិច? "
" ហុី....ក៏យ៉ាប់ម៉េះ!? នឹកទៅរកទៅ "
" តែខ្ញុំប្រលងឆមាសទី2 ដើមខែឯណោះពីរអាទិត្យទៀតណាវាយូរណាស់ "
" កុំមកធ្វើចរិកដូចក្មេង!! យ៉ាងណាពូនៅមួយអាទិត្យទៀតដែរឯងប្រលងមួយអាទិត្យហើយក៏បានជួបគ្នាវិញហើយ! ពួកយើងអាចទាក់ទងគ្នាតាមទូរសព្ទ័បានតើ "
" ទាក់ទងតាមទូរសព្ទ័ថើបមិនកើតផង "
" ស្អីម៉្លេះៗ "
" នៅមានទៀត!! ប្រលងហើយថ្ងៃសៅរ៍ជាថ្ងៃប្រកួតបាល់បោះប្រចាំឆ្នាំចឹងពូថេ និងមិនបានចូលរួមទេហេស? "
" ថាមិច?? ហឹម....ចាំដល់ពេលនោះចាំគិតនៅយូរទៀតតើ "
" បើពូថេ មិនចូលរួមខ្ញុំច្បាស់ជាចាញ់! "
" មិនអាចចឹងទេ!! ពូច្បាស់ជាមកមើលឯង " ថេហ្យុង ក្រសោបមុខនាយនិយាយលួងលោម
" ពិតមែនហេស? "
" ពិត!! "
" បើកុហក...? "
" បើកុហកយ៉ាងមិច? "
" ខ្ញុំនិងរំលោភពូថេ អោយដើរមិនរួចមួយអាទិត្យ "
" ឃោឃៅណាស់!! ឯងធ្វើបែបនេះពូឈប់ស្រលាញ់ឯងមិនខាន "
"នមិនខ្វល់!! អ្នកណាអោយពូកុហក "
"នឆើស! ទៅបន្ទប់ឯងវិញទៅ "
" អត់!! ចងគេងទីនេះ "
" ពូត្រូវការមើលសៀវភៅឯងនៅពូមិនបានមើលទេ "
" ខ្ញុំសន្យាមិនរំខានទេ "
" បែបនោះក៏មិនបានដែរ...ឆាប់ទៅវិញទៅ " ថេហ្យុង រុញទ្រូងមាំរបស់ ជុងហ្គុក ចេញ
" ក៏បានៗ ប៉ុន្តែមុននិងទៅសុំ.... "
" សុំស្អី? "
" សុំថើប " ជុងហ្គុក ក៏ទម្លាក់បបូរមាត់ថើបរាងតូច ថេហ្យុង ក៏តបវិញអោយគេថើបអោយអស់ចិត្តគេនិងបានទៅវិញតែ ជុងហ្គុក មិនបានត្រឹមតែថើបទេដៃដែលអោបចង្កេះរាងតូចក៏លូកចុះទៅច្របាច់គូទរបស់គេពេញៗដែធ្វើអោយ ថេហ្យុង ភ្ញាក់រើចេញពីការថើប
" បានហើយ!! ទៅៗ "
" បាទ...ទៅហើយ រាត្រីសួរស្តី " ជុងហ្គុក ចេញទៅវិញ ថេហ្យុង ក៏ដើរមកមើលសៀវភៅរបស់គេ។
ថ្ងៃថ្មីម្នាក់ៗក៏រៀបចំខ្លួនទៅតាមកន្លែងរាងៗខ្លួនទីបំផុតថ្ងៃប្រលងរបស់ ថេហ្យុង ក៏មកដល់គេក៏ផ្តោតលើការប្រលងតែមួយមុខ ជុងហ្គុក ក៏ទុកពេលអោយ ថេហ្យុង សម្រាប់បញ្ចប់ការប្រលងដោយរលូនទោះនឹងចង់ប៉ះ ចង់អោប ចង់ថើបក៏ត្រូវទ្រាំសិនដែរ ។ ថ្ងៃប្រលងបញ្ចប់របស់ ថេហ្យុង ជាថ្ងៃចេញលទ្ធផលប្រលងលើកមុនរបស់ ជុងហ្គុក ដូចគ្នា ។ នាយកំពុងឈរចាំ ថេហ្យុង ចេញពីប្រលងបន្ទាប់ពីគេបានទៅមើលលទ្ធផលរួច ។
" ពូថេ "
" យ៉ាងមិចហើយ? លឺថាចេញលទ្ធផលនៅថ្ងៃនេះ "
"មគឺនេះ " ជុងហ្គុក ហុចទូរសព្ទ័អោយ ថេហ្យុង មើលពិន្ទុរបស់នាយ
" ខ្ញុំបាន A ណាពូថេ " ជុងហ្គុក និយាយហើយ ថេហ្យុង ក៏មើលក្នុងទូរសព័្ទ
" អា៎....ជុងហ្គុក របស់ពូ! " ថេហ្យុង សើចបែបភ្ញាក់ផ្អើល ទីបំផុតនាយធ្វើវាបានហើយ
" សប្បាយចិត្តណាស់! " ជុងហ្គុក ស្ទុះមកអោបលើក ថេហ្យុង បង្វិលជាច្រើនជុំ
" អា៎...បានហើយ ជុងហ្គុក វិលមុខណាស់ " ថេហ្យុង ប្រាប់អោយនាយឈប់
" ខ្ញុំសប្បាយចិត្តពេក " ជុងហ្គុក ដាក់ ថេហ្យុង ចុះវិញ
" ឯងពូកែណាស់!! ធ្វើបានល្អ!ពូកែគ្រប់យ៉ាង " ថេហ្យុង ញញឹមទាញថ្ពាល់របស់នាយទៅមកៗ ជុងហ្គុក ពេញចិត្តស្តូកនាយរងចាំ ថេហ្យុង និយាយបែបនេះដាក់នាយយូរណាស់ហើយ
" ពូថេ ចាំបានទេ!! ពីមុនខ្ញុំធ្លាប់ប្រាប់ថាខ្ញុំចង់អោយមនុស្សម្នាក់និយាយបែបនេះដាក់ខ្ញុំ គេធ្វើអោយខ្ញុំតាំងចិត្តរហូតយកវាបានបែបនេះ " ជុងហ្គុក និយាយអោយ ថេហ្យុង នឹកឃើញទឹកមុខញញឹមមិញក៏ប្រែ
" មែនហើយពូចាំបាន!! ចុះគេជាអ្នកណា? "
" ម្នាក់នោះឈ្មោះថា គីម ថេហ្យុង ម្នាក់នោះជាពូតែម្នាក់គត់ " ទម្រាំ ជុងហ្គុក និយាយចប់ ថេហ្យុង ចាំស្តាប់ឡើងបុកពោះតែចម្លើយអោយគេរំភើបចិត្តខ្លាំងណាស់
" ជុងហ្គុក " ថេហ្យុង ហៅបែបអៀន
" ព្រោះពូថេ ទើបខ្ញុំព្យាយាមគ្រប់យ៉ាងមិនចង់អោយពូខកបំណងមកលើខ្ញុំ អរគុណពូ ថេថេ របស់ខ្ញុំ "
" ហឹម...." ថេហ្យុង ងក់ក្បាលញញឹមតិចៗ
" ខ្ញុំស្រលាញ់ពូ ស្រលាញ់ គីម ថេហ្យុង "
" ពូស្រលាញ់ឯងដូចគ្នា " ទាំងពីរនាក់ក៏អោបគ្នានៅមុខមាត់ទ្វារសាលាជាកន្លែងដែល ជុងហ្គុក រងចាំ ថេហ្យុង រាល់ថ្ងៃនោះ ។ ក្រោយអោបគ្នាមួយសន្ទុះពួគេក៏ត្រលប់ទៅផ្ទះដើម្បីផ្តល់ដំណឹងអោយប៉ាម៉ាក់គេដឹង ។

To be continue......

💜 My Uncle 💜 Kim TaeTae 💜Where stories live. Discover now