💜 My Uncle ❤️ Kim Tae Tae 💜 PART: 50

1.8K 93 0
                                        

ភាគទី50
ល្ងាចម៉ោងប្រហែល 5 ជាងដែរ ថេហ្យុង ដែលគេលក់កើយដើមដៃហាប់ណែនកក់ក្តៅរបស់ ជុងហ្គុក ក៏ភ្ញាក់បើកភ្នែកមកងើយមុខមើលម្ចាស់ស្នេហ៍ ជុងហ្គុក គេងមើលមុខគេតាំងពីគេគេងរហូតដល់ភ្ញាក់វិញ ។
" ហឹម...ជុងហ្គុក "
" បាទ "
" ម៉ោងប៉ុន្មានហើយ? ពូចង់ទៅវិញ " ថេហ្យុង ងើបអង្គុយ ជុងហ្គុក ទាញទូរសព្ទនាយមើល
" ម៉ោង 5 ជិត 6ហើយ "
" ពុទ្ធោអើយ!! នេះទុកហាងចោលប៉ុន្មានម៉ោងហើយ "
" មានបងប្រុស ជីមីន និងបងស្រី សុខហុី នៅហើយតើ! "
" ប៉ុន្តែពូមកយូរហើយ ជីមីន ក៏ជិតសម្រាកដែរ "
" កុំទាន់ទៅអីណា!! ខ្ញុំនៅនឹកពូនៅឡើយទេ " ជុងហ្គុក ងើបអង្គុយអោបចង្កេះ ថេហ្យុង ពីក្រោយដោយចង្ការលើស្មារបស់រាងតូច ។
" មិនមែនមានតែថ្ងៃនេះឯណា "
" សុំគេងអោប 20នាទីទៀត "
" 10នាទីបានហើយ "
" តថ្លៃ? ចឹងបានប៉ុន្តែត្រូវគេងថើប 10នាទី "
" ស្អីគេ? ឡប់សតិ "
" សម្រេចតាមនិងហើយ " ជុងហ្គុក ទាញផ្តួលរាងតូចអោយគេងវិញហើយឡើងទ្រោមពីលើ
" ខ្លួនទទេមកសង្កត់ពីលើគេបែបនេះស្រៀវណាស់ "
" នៅអោយស្ងៀមកុំរំខានវាដេកហើយ "
" ឆ្គួតណាស់! 2នាទីកន្លងផុតហើយ "
" Aww លេងបែបនេះហេស? "
" មិនដឹងទេ សល់ 7នាទី "
" ស្លាប់!! នាទីស្អីក៏ដើរលឿនម៉្លេះ? "
" 6...អឹម ហិក ហិក " ថឹហ្យុង សើចពេល ជុងហ្គុក កំពុងថើបមាត់របស់គេរាងតូចលើកដៃក្រសោបករ.អង្អែលស្មារធំមាំរបស់រាងក្រាសនិងតបការថើបយ៉ាងផ្អែមល្ហែម តទៅសន្យានិងប្រើពេលវេលានៅជាមួយគ្នាអោយមានន័យ ។
       ម៉ោងជិត 6ល្ងាចទៅហើយ យ៉ុនហ្គី ក៏បានមកចាំ ជីមីន ដើម្បីទៅដើរលេងជាមួយគ្នាបន្តិចមុននិងគេទៅផ្ទះប៉ុន្តែ ជីមីន កំពុងរងចាំវត្តមានរបស់ ថេហ្យុង មកវិញដោយទុកអោយ យ៉ុនហ្គី នៅអង្គុយចាំសិន ។
" មិចក៏ ថេហ្យុង មិនទាន់មក? "
" បារម្ភអី? គេអាចកំពុងនៅជាមួយ ជុងហ្គុក ក៏ថាបាន "
" ប៉ុន្តែ Call ទៅគេមិនទទួលទេ "
" Call ទៅធ្វើអី? "
" ប្រាប់ហើយថាបារម្ភ "
" ចុះបើគេកំពុងតែ...នេះ!! មិនដាច់ចង្វាក់? "
" អា៎....មនុស្សឆ្គួត!! មើលនិយាយចុះ "
" បើមែន! "
" ឈប់និយាយជាមួយបងហើយ!! ខ្ញុំទៅប្តូរខោអាវសិន " ជីមីន ងើបដើរទៅក្រោយយ៉ាងណាក៏ដល់ពេលទៅផ្ទះដែរហើយស្អែកនេះក៏ជាថ្ងៃសម្រាកគេមិនអាចចេញក្រៅជួប យ៉ុនហ្គី បានទើបដើរលេងថ្ងៃនេះ ។
តាមផ្លូវចេញពី Condo ទៅហាងវិញ ជុងហ្គុក ជាអ្នកបើកឡាន គេនិយាយគ្នាហើយថានិងទៅគេងនៅហាងជាមួយគ្នាប៉ុន្តែដោយសារឃ្លានទើប ជុងហ្គុក នាំ ថេហ្យុង ទៅញាំអីសិនទម្រាំដល់ហាងគឺម៉ោង 6 ល្មម ។
តាមដងផ្លូវ
      ដោយសារតែប្រញាប់ពេក ថេហ្យុថ បានភ្លេចទូរសព្ទនៅក្នុងឡានពេលនេះកំពុងអង្គុយឆែកមើលមានលេខដែល Call មកច្រើនជាងគេជាលេខម៉ាក់របស់ ជុងហ្គុក និងលេខរបស់ ជីមីន
" ភ្លេចរឿងម៉ាក់ឯងផ្តាំអោយឈឹង "
" ម៉ាក់ផ្តាំពូរឿងអី? "
" ព្រោះលឺដំណឹងថាបាត់ឯងទើបម៉ាក់ឯងអោយពូទៅរកមើលឯងហើយ Call ប្រាប់គាត់ "
" ម៉ាក់អោយ ពូថេ ទៅមើលខ្ញុំ? ប៉ាព្រមដែរ? "
" ហឹម? ឯងដឹង? "
" មែនហើយ!! ខ្ញុំបានដឹងថាប៉ាមិនអោយពូមកនៅជិតស្និតជាមួយខ្ញុំយូរណាស់ហើយ!! ប៉ុន្តែខ្ញុំមិនខ្វល់ "
" ឯងមិនខ្លាចប៉ាឯងទេហេស? "
" ខ្លាចឬ? ខ្ញុំខ្លាច!! ខ្លាចថាមិនអាចថែស្នេហាពួកយើងបានទៅវិញទេ!! ប្រាប់ហើយតើថាមិនខ្វល់ "
" ចុះបើប៉ាឯងដឹងរឿងពួកយើង? "
" ខ្ញុំនិងអង្វរគាត់!! មិនជឿថាគាត់មិនស្រលាញ់មិនចង់ឃើញក្តីសុខកូននោះទេ...ប៉ុន្តែត្រូវចាំអោយខ្ញុំធំ ចិត្តគំនិតជាងនេះសិនខ្ញុំនិងប្រាប់ប៉ាពីរឿងពួកយើង "
" ពូជឿជាក់លើឯង! " ថេហ្យុង ញញឹមពេញចិត្តរួចបន្ត
" ពូ Call ទៅប្រាប់ម៉ាក់ឯងសិន "
" បាទ! "
" ហាឡូ "  សម្លេងរាបស្មើបញ្ជាក់ថាគាត់កំពុងនៅជិតលោកចន
" អ្នកបង!! ខ្ញុំបានទៅរក ជុងហ្គុក ហើយ!! គេមិនអីនោះទេ "
" និយាយបន្តមក "
" គឺគេគ្រាន់តែខ្ចិលទៅផ្ទះវិញហើយក៏គេងនៅ Condo តែប៉ុណ្ណឹងឯង "
" ហឹម!! អរគុណហើយណា!! ប៉ុណ្ណឹងចុះ "  អ្នកស្រីចន ក៏ដាក់ទូរសព្ទចុះគាត់និងរកឱកាសអរគុណ ថេហ្យុង ម្តងទៀត ។
" ម៉ាក់ថាមិចទេ? "
" ប្រហែលគាត់រវល់ទើបមិននិយាយអីច្រើន "
" អរ....ដល់ហើយ! " ជុងហ្គុក បត់ឡានទៅកៀនចូលទៅក្នុងកន្លែងដែល ថេហ្យុង ទុករាលដងរួចដើរមកវិញចូលតាមខាងមុខព្រោះឃើញ យ៉ុនហ្គី នៅអង្គុយក្នុងហាង ។ ចូលមកដល់ ជីមីន ក៏ចេញមកល្មម ។
" ថេ " ជីមីន រត់មករកនាយកម្លោះដែលដើរចូលមកម្នាក់ឯងព្រោះ ជុងហ្គុក នៅទុកដាក់របស់និងចូលតាមទ្វារខាងក្រោយ ។
" ហឹម?? យ៉ាងមិចនិង? "
" យ៉ាងមិចហើយ? "
" យ៉ាងមិចអី? "
" ឯងជាមួយ ជុងហ្គុក នោះ? "
" មានអីសួរទៀត? មើលស្នាមគេផង " យ៉ុនហ្គី និយាយអោយ ថេហ្យុង អៀនក្រហមមុខ
" អា៎...មិនបានឃើញមិញនេះ...ចុះឯណាគេ? "
" នៅទីនេះបាទ " ជុងហ្គុក ដើរចេញពីក្រោយមក
" តើពួកឯង....? "
" ពួកយើងអត់មានអីទេ តិចតួចប៉ុណ្ណោះ "
" តិចតួចអត់មកហាងឡើងមួយអាទិត្យ " ជីមីន
" ក៏....ចាំគេទៅលួង "
" ឆើស! " ថេហ្យុង
" សម្រេចថាត្រូវគ្នាហើយ!! អស់បារម្ភនៅ? " យ៉ុនហ្គី
" ប្រសើណាស់!! ចឹងយើងទៅសិនហើយណា " ជីមីន
" ហឹម!! តាមសប្បាយ " ថេហ្យុង
" លាហើយបងប្រុស " ជុងហ្គុក
       ពួកគេនាំគ្នាចេញទៅ ជុងហ្គុក ក៏បបួល ថេហ្យុង ចេញក្រៅដើរលេងប៉ុន្តែក៏ត្រូវ ថេហ្យុង ចាប់អោយមករត់តុព្រោះ ជីមីន ចេញពីធ្វើការបាត់ហើយ ចំណែករឿងដើរលេងចាំនិយាយគ្នាស្អែកបើសិន ជីន មក ។
ជុងហ្គុក បាន Upload វីដេអូរទី3 របស់នាយទៅក្នុង Youtube ក្រោយត្រូវគ្នាជាមួយស្នេហានាយវិញ ។ វីដេអូរទី2 ជាវីដេអូរថ្ងៃបើកហាងហើយវីដេអូរទី3 នេះជាវីដេអូរទៅសមុទ្រថ្ងៃមុន ។ តើនាយកំពុងគិតស្អី? នាយកំពុងចង់ផ្កើនប៉ារបស់នាយឬ? នាយស្គាល់ប៉ារបស់នាយច្បាស់ដល់កម្រិតណាទៅហើយ?
      ប្រទេសហុងកុង....
" អូនដឹងស្អីខ្លះឆាប់និយាយមក "
" បងគិតថាអូនដឹងស្អី? "
" រឿងរបស់ ថេហ្យុង និងកូនយើង "
" មែនអូនដឹង!! អូនក៏គិតដូចម៉ាក់ក្មេកក្តីសុខកូនមកមុន "
" ធ្វើបែបនិងចុះមុខមាត់ដែលបងខំសាងមក? "
" ចុះក្តីសុខកូន? "
" វាត្រូវទៅព្រមគ្នា!! បងនិងរកក្តីសុខអោយកូនរកមនុស្សស្រីល្អបំផុតជំនួសមនុស្សប្រុសដែលមិនអាចសូម្បីបង្កើតចៅអោយយើង បានត្រឹមបំផ្លាញមុខមាត់គ្រួសារ "
" គិតធ្វើស្អីគិតដល់កូនផង!! ត្រូវចាំថាយើងចិញ្ចឹមបានតែរាងកាយមិនមែនបេះដូងកូនទេ "
" បងជាប៉ាកូនត្រូវតែស្តាប់បង "
" បើកើតរឿងស្តាយក្រោយបងកុំបន្ទោសអ្នកណាទាំងអស់ក្រៅពីបង បើកូនតែម្នាក់របស់អូនកើតអីគឺមកពីបង " អ្នកស្រីចន ដើរចេញទៅបាត់មិនចង់ប្រកែកគ្នាច្រើនយ៉ាងណាគាត់ក៏មិនអាចឈ្នះចិត្តមានៈរបស់ស្វាមីគាត់បានដែរ ។
មែនហើយ អ្នកស្រីចន គាត់ដឹងរឿងគ្រប់យ៉ាងពីទាក់ទងនិងពួកគេទាំងពីរនាក់ ។ អ្នកស្រីចន ជាអ្នកដំបូងគេបំផុតក្នុងគ្រួសារដែលដឹងពីទំនាក់ទនង របស់ ជុងហ្គុក និង ថេហ្យុង ព្រោះគ្រប់ពេលគាត់ចេញក្រៅគាត់តែងផ្តាំអ្នកបម្រើស្រីម្នាក់នៅផ្ទះចាស់ជាមួយគាត់នោះរាយការណ៍គ្រប់រឿងទាំងអស់នាងបានទាំងថតរូបផ្ញើរគាត់ទៀតផងទាំងរូបថ្ងៃកំណើតរបស់ ជុងហ្គុក និងរូបភាពស្និតស្នាលគ្នាឬក៏មានអោបថើបអីបែបនេះ ។ អ្នកស្រីចន បញ្ជារហាមមិនអោយប្រាប់ស្វាមីគាត់ដាច់ខាតទោះគាត់សួរយ៉ាងណាក៏ដោយ ។

អានប៉ុណ្ណឹងសិនហើយព្រោះ Admin រវល់ ចាំវគ្គ ក្រោយដាក់ថែមអោយច្រើនអោយ

To be continue......

💜 My Uncle 💜 Kim TaeTae 💜Where stories live. Discover now