ភាគទី 54
ល្ងាចទៅហើយទើប ជុងហ្គុក បានអើតហាងពេលស្មារនេះពុំសូវមានភ្ញៀវព្រោះភាគច្រើនគេនាំគ្នាទៅដើរលេងតាមដំបន់ផ្សេងៗ ។
" ពូថេ!! " ជុងហ្គុក ញញឹមស្រស់ស្រាយចូលមករកឯអ្នកកំពុងនឹកនាយវិញ នាយមករកហើយបែរជាធ្វើមុខងាប់ដាក់ទៅវិញ
" ពូថេ កើតអីឬអត់នឹង? ឬនឹកខ្ញុំពេក? សុំទោសណាថ្ងៃនេះរវល់ទើបបានជាមកពេលនេះ "
" រវល់ឌុបស្រីដើរលេង? " ថេហ្យុថ និយាយម្នាក់ឯងតិចៗតែ ជុងហ្គុក ក៏បានលឺ
" បាទ?? មុននេះពូថាមិច? "
" អត់ទេ! "
" ហឹម....យប់នេះខ្ញុំគេងទីនេះដែរណា "
" អត់!! ឯងចង់ទៅណាទៅៗថ្ងៃនេះពូគ្មានអារម្មណ៍ចង់ឃើញមុខឯងទេ "
" ហេតុអី? ខ្ញុំធ្វើអីខុស? "
" ធ្វើអីដឹងខ្លួនឯងហើយ " ថេហ្យុង ថាហើយក៏លើកកាហ្វេរទៅអោយភ្ញៀវដែរអង្គុយចាំទុកអោយ ជុងហ្គុក តាមមើលដំណើរមិនឈប់ ។ ក្រលេកទៅឃើញ ជីន ដើរចេញមកក៏ស្ទាក់សួរ ។
" ពូជីន "
" ឯងមកហើយហេស!! បាត់ទៅណាពេញមួយថ្ងៃដឹងទេ ថេហ្យុង ស្ទើតែសម្លាប់ភ្ញៀវទៅហើយ "
" តើគាត់ខឹងខ្ញុំដែរអត់មករកគាត់មែនទេ? "
" ខឹងដែរឯងឌុបស្រីកាត់ហាងអោយគេឃើញទៅវិញទេ ឆាប់បកស្រាយមិនចឹងកុំថាពូអាក្រក់ "
" នេះបានឃើញហេស? "
" ជាឯងពិតមែន!! ក្មួយក៏វៃដែរប្រាប់អោយហើយ " ជីន ចាប់ក្របួចករ.អាវរបស់នាយ
" ពូជីន ចិត្តត្រជាក់រកកន្លែងនិយាយគ្នាសិន "
" និយាយត្រង់នេះហើយប្រាប់ ថេហ្យុង អោយដឹងផង "
" មិនបានទេ!! មកខាងនេះ " ជុងហ្គុក អូស ជីន ទៅអង្គុយកន្លែងដែលឆ្ងាយពី ថេហ្យុង ដើម្បីនិយាយគ្នា ។ ថេហ្យុង ឈរមើលគេទាំងពីនិយាយគ្នាមួយសន្ទុះក៏ឃើញគេដូចជាសើចសប្បាយណាស់ក៏ចូលទៅរកចង់ដឹងគេនិយាយអី ។ គ្រាន់តែ ថេហ្យុង ដើរចូល ជុងហ្គុក ក៏ងើបចេញភ្លាម ។
" ចឹងខ្ញុំទៅវិញហើយ!! យប់នេះគេងនៅ Condo ក៏បាន "
" អឹម!! ទៅចុះ " ជីន ថាហើយ ជុងហ្គុក ក៏ដើរចេញទៅត្រុយ ។
" អឺ...ជុង "
" យ៉ាងមិចហេស? "
" ហេតុអីគេអត់ទៅគេងនៅផ្ទះ? "
" គេកំពុងគេចមិនទៅ New York ជាមួយប៉ាម៉ាក់គេនៅថ្ងៃស្អែកទើបមិនទៅផ្ទះគេចង់គេងទីនេះតែឯងបែរជាមិនចង់ឃើញមុខគេទៅវិញ "
" ចឹងគេទៅគេងនៅ Condo ម្នាក់ឯងមែនទេ? "
" ជាមួយស្រីម្នាក់កាលពីព្រឹកមិញទេដឹង? " ជីន ដើរចេញពី ថេហ្យុង ទុកអោយគេនៅមិនស្រណុកចិត្តម្នាក់ឯង ។
យប់បន្តិច ថេហ្យុង រៀបចំគេងទៅហើយស្រាប់តែទូរសព្ទគេលោតសារមកទើបយកមកមើលជាលេខរបស់ ជុងហ្គុក
" អូនគេងឬនៅ? ''
" អូនហេស? " ថេហ្យុថ ក៏ដាក់សញ្ញា ??? តបវិញ ជុងហ្គុក ក៏តបមកវិញយ៉ាងលឿន
" សុំទោស ពូថេ ខ្ញុំផ្ញើរច្រលំ ''
" ផ្ញើរច្រលំឬ? ច្រលំពាក្យ ឬ ច្រលំមនុស្ស? " ថេហ្យុង និយាយម្នាក់ឯងចាប់ផ្តើមមានអារម្មណ៍ឈឺចាក់ឆីបៗក្នុងទ្រូង ។
" ហុឹស..." ថេហ្យុង សើចបញ្ចួសខ្លួនឯងគេបោះទូរសព្ទទៅកៀនមិនចង់ដឹងលឺអីទាំងអស់ទោះ ជុងហ្គុក បាន Call មកជាច្រើនដងក៏គេមិនខ្វល់ដែរគេទាញភួយមកឃ្លុំដេកតែម្តង ។ (គេងទាំងអារម្មណ៍មិនស្ងប់)
ថ្ងៃថ្មីចូលមកដល់គឺថ្ងៃពិសេសរបស់ ថេហ្យុង អ្នកកម្លោះទទួលបានពាក្យជូនពរទាំងព្រឹកមុនគេពីអ្នកម្តាយជាទីស្រលាញ់ ។ មុខញញឹមជាប់ព្រោះតែបាននិយាយជាមួយម៉ាក់របស់គេ ។ ជីន មកដល់ហាងនៅពេលព្រឹកនិងដើរទៅនិយាយជាមួយ ថេហ្យុង
" ថេហ្យុងហា៎ "
" បាទ! "
" បងបានកក់ហាងមួយញាំអីល្ងាចនេះនៅជិតនេះទេហៅមិត្តរបស់ឯងមកផង "
" អរ... ខ្ញុំដឹងហើយ...ចុះ... "
" ជុងហ្គុក ហេស? ចាំបងហៅ! "
" មិនបាច់ក៏បាន " ថេហ្យុង ប្តូរទឹកមុខភ្លាមៗនឹកឃើញរឿងកាលពីយប់មិញ ។
" មិចទៀតហើយ? " ជីន មិនយល់ពីពីរនាក់នេះសោះ ។
ថេហ្យុង អន់ចិត្តខ្លាំងណាស់ថ្ងៃពិសេសរបស់ ជុងហ្គុក គេបានត្រៀមសម្រាប់ ជុងហ្គុក ច្រើនណាស់តែមើលថ្ងៃពិសេសរបស់គេមិនឃើញស្រមោលនាយអីបន្តិចជាសង្សារម៉ាកស្អី? គួរណាស់តែមកក្បែរមកសួរនាំបែរជាស្ងាត់ជ្រៀបទៅវិញ គេចាំបានថា ជុងហ្គុក និយាយថានិងនាំគេទៅ Seoul Tower ម្តងទៀតនៅថ្ងៃឆ្លងឆ្នាំតែមើលទៅម្នាក់នោះមិនមែនជាគេទេ ។
ថ្ងៃនេះពេញមួយថ្ងៃសូម្បី Call មកនាយមិនទាំង Call មកផងនាយរវល់ធ្វើស្អី? នេះជាថ្ងៃឈប់សម្រាកតើ មនុស្សដូច ជុងហ្គុក មិនមែនយកពេលនៅផ្ទះដេកអានសៀវភៅនោះទេ ។
" ថេហ្យុង ម៉ោង 4 យើងជុំគ្នា Call ទៅមិត្តឯងអោយហើយទៅ "
" បាទ! "
" បងអោយ ឈី និង សុងហុី ទៅផ្ទះវិញហើយរៀបចំបិទហាងចុះ "
" បាទ!! ដឹងហើយ " ថេហ្យុង រៀបចំបិទហាងហើយ Call ទៅ ជីមីន និងអោយ យ៉ុនហ្គី មកដែរចំណែកខ្លួនទៅរៀបចំខ្លួន ជីន និងរងចាំគេនៅមុខហាងដើម្បីទៅកន្លែងញាំអីជាមួយគ្នា ។
" រួចហើយបងប្រុស!! តោះ "
" ហឹម! " ជីន ជាអ្នកបើកឡានពួកគេសម្តៅទៅហាង មួយនោះហាងដែលបានកក់ទុក ។
មកដល់អង្គុយមួយសន្ទុះ ជីមីន និង យ៉ុនហ្គី ក៏មកដល់ដោយមានការដូរមកជាមួយផង ។
" រីករាយថ្ងៃកំណើត "
" ជូនពរឯងសម្រេចគ្រប់បំណងប្រាថ្នានេះការដូររបស់យើងនិង បងយ៉ុន "
" អរគុណអ្នកទាំងពីរ " ថេហ្យុង យកកាដូរពី ជីមីន មកទុក
" នេះមានតែគ្នាប៉ុណ្ណឹងទេឬ? ចុះឯណា ជុងហ្គុក? " ជីមីន សួរនាំព្រោះមិនឃើញ
" មិនដឹង! "
" ចាំបង Call សួរសិន "
" មិនបាច់ទេបងប្រុស!! គេមកមិនមកហើយទៅ "
" ហេតុអីក៏ចឹង? មនុស្សពិសេសណា " យ៉ុនហ្គី បន្ត
" ឆាប់ញាំទៅល្អជាង " ថេហ្យុង ប្តូរប្រធាន
" ខ្ញុំមកហើយ! " ជុងហ្គុក ចូលមកសភាពធម្មតាបំផុត ថេហ្យុង ឃើញហើយកាន់តែឈឺចាប់ ។
" មិចក៏យឺតម៉្លេះ? " ជីន ចោទសំណួរទៅកាន់ក្មួយ
" ព្រោះមានការ! "
" ការស្អីនៅថ្ងៃនេះ? គួរតែផ្អាកសិនព្រោះជាថ្ងៃពិសេសរបស់ ថេហ្យុថ ណា " ជីមីន
" បាទ? " ជុងហ្គុក ធ្វើមុខភ្លើ
" បានហើយ!! ឆាប់ញាំទៅ " ថេហ្យុង កាត់
" ឈប់សិន!! តើជាថ្ងៃពិសេសអីឬ? " ជុងហ្គុក សួរអោយ ថេហ្យុង ធ្លាក់ថ្លើមចូលក្នុងឆ្នាំស៊ុបតែម្តង វាមិនដែលឃើញប៉ុណ្ណឹងហើយនៅមើលមិនដឹងនោះទេ ។
" នេះឯងមិនដឹងពិតមែនហេសថាថ្ងៃនេះជាថ្ងៃស្អី? " ជីន បញ្ចេញសំណួរបែបខឹង
" អត់! " ជុងហ្គុក ក្រវីក្បាល ។ ទូរសព្ទរោទ៍ទើបនាយលើកនិយាយសិន
" ហាឡូ!! ចាំបន្តិចសិនបងមានការ "
" បងហេស? " ថេហ្យុង គិតក្នុងចិត្ត
" ប៉ុណ្ណឹងចុះ " ថេហ្យុង រវល់គិតមិនបានដឹងថា ជុងហ្គុក បញ្ចប់ការសន្ទនាហើយនោះទេ ។
" សុំទោសទាំងអស់គ្នា ខ្ញុំមានការរវល់សុំសិនហើយ "
" អេ...ហេតុអីឯងទៅ? " ជីមីន
" គឺខ្ញុំមានការពិតមែន ពូថេ ខ្ញុំទៅហើយណា " ជុងហ្គុក រហ័សចេញពីហាងឡើងម៉ូតូជិះចេញទៅបាត់ ។
" ខ្ញុំថា ជុងហ្គុក គេប្លែកណាស់តើគេមានប្អូនហេសទើបនិយាយពាក្យថាបង? " ជីមីន
" កុំខ្វល់អី "
" មិនខ្វល់មិនបានទេឯងត្រូវតាមគេបែបនេះឯងដូចល្ងង់អោយគេបោកយ៉ាងចឹងណា ថេហ៍ "
" មែនហើយ ថេហ្យុង គួរទៅតាមបើសិនជាគេមានអ្នកថ្មីក៏សុំបញ្ចប់គ្នាអោយហើយ!! បងដឹងថាមិនគួរនិយាយបែបនេះនៅថ្ងៃនេះប៉ុន្តែមើលទៅវាគួរអោយនិយាយ " យ៉ុនហ្គី
" ហ៊ើយ... " ថេហ្យុង ទ្រាំលែងបានក៏ដើរចេញមកក្រៅ តើអ្វីដែលគេឃើញ?? គឺ ជុងហ្គុក កំពុងនៅជាមួយស្រីម្នាក់សក់ខ្លីត្រឹមករ. នាងមិនមែន ជីណា នោះទេព្រោះ ជីណា សក់វែងពណ៌ទង់ដែង ។
ជុងហ្គុក កៀកស្មារនាងដើរចូលក្នុងម៉ាតមួយនៅម្តុំនោះរួចចេញមកវិញឡើងម៉ូតូទៅបន្ត ។ ថេហ្យុង វិញគាំងនិយាយមិនចេញគេចូលទៅក្នុងវិញយកសោរឡានពី ជីន បើកឡានទៅតាមអោយទាន់ គេមិនចង់ល្ងង់ដូចក្របីត្រូវនាយពាក់ស្តែងអោយនោះទេ ។ អ្វីដែលធ្វើអោយ ថេហ្យុថ កាន់តែឈឺនោះគឺពួកគេនៅតាមផ្លូវទៅ Condo របស់ ជុងហ្គុក រាងតូចមិនបង្អង់បន្ថែមល្បឿនតាមកាន់តែកៀករហូតដល់ Condo របស់ ជុងហ្គុក ពិតមែន ។ គេទាំងពីរបណ្តើរគ្នាចូលក្នុងទៅបន្ទប់ Condo របស់ ជុងហ្គុក ចំណែក ថេហ្យុថ ពេលឃើញបែបនេះហើយទឹកភ្នែកក៏ស្រក់ចុះមកទប់លែងជាប់ ។ មនុស្សប្រុសសប្បាយមួយខ្យល់អស់ចិត្តហើយក៏ឈប់លេងចឹងមែនទេ? បែបនេះទើបមិនទៅរកគេ បែបនេះទើបមិនចាំថ្ងៃកំណើតគេ? មិនអស់ចិត្ត ថេហ្យុង ចង់តាមទៅឃើញផ្ទាល់ភ្នែកគេក៏សម្រេចចិត្តឡើងទៅរកដល់បន្ទប់ ។
មកដល់បន្ទប់ចាក់ចោរទាមទារអោយគេចុចលេងកូទដើម្បីចូលទៅ តើអ្វីដែលគេលឺមុខគេពេលចូលដល់ក្នុង?
" អា៎...ជុងហ្គុក តិចទៀត..." សម្លេងមនុស្សស្រីស្រែកឡើងខ្ទរបន្ទប់រាងតូចទន់ជើងស្ទើដើរទៅមុខទៀតមិនរួចប៉ុន្តែគេក៏រត់ទៅយ៉ាងលឿនចូលទៅបន្ទប់គេងព្រោះសម្លេងវាចេញពីទីនោះមក ។
" ធ្វើស្អីគ្នា? " ថេហ្យុង បើកទ្វារទៅបន្ទប់មិនទាន់ឃើញអីផងក៏ស្រែកសួរទៅហើយ ។ គ្រប់យ៉ាងប្រែជាគាំងនៅពេលរាងតូចឃើញអ្វីដែលនៅចំពោះមុខរបស់គេនៅពេលនេះ ។ រូបភាពធំៗជាច្រើនសន្លឹកជារូបរបស់គេនិងមនុស្សប្រុសដែលគេស្រលាញ់និងមានគឹបរូបតូចៗជាច្រើនជារូបពួកគេទាំងអស់ ។ បន្ទាប់មកគឺប្រុសម្នាក់នោះមានកាន់ខេកអ៊ុចទានបំភ្លឺរួចជាស្រេចញញឹមមកកាន់គេរាងតូចស្ទើទន់ជើងដួល ។
" រីករាយថ្ងៃកំណើត លោកពូ គីម ថេថេ របស់ខ្ញុំ " ជុងហ្គុក កាន់ខេកដើរកាន់តែជិតនិងរាងតូច ។
" ហុឹក...ហុឹក...ជុងហ្គុក " ថេហ្យុង ស្ទុះទៅអោប ជុងហ្គុក ស្ទើតែដួលទៅក្រោយ តើនាយលេង Surprise ម៉ាក់ស្អីភ័យស្ទើស្លាប់ទៅហើយ ។
" អូហូ....រំភើបដល់យំហើយ " ជុងហ្គុក សើចតិចៗ ថេហ្យុង ក៏លែងចេញពីការអោបវិញ ។
" ធ្វើស្អីមនុស្សឆ្គួត " ថេហ្យុង សួរទាំងយំសស្រាក់
" បួងសួងហើយផ្លុំទានសិនទៅ " ជុងហ្គុក ថាហើយ ថេហ្យុង ក៏ធ្វើតាម ផ្លុំទានហើយភ្លើងក៏បើកឡើងភ្លឺវិញ ។
" យេ!! " សម្លេងស្រែកចេញពីណាមិនដឹងគឺ ហូស៊ុក និង ជីណា មុននេះគឺ ជីណា នាងពាក់សក់តាមផែនការរបស់ ជុងហ្គុក ។
" មុននេះគឺ ជីណា មែនទេ? "
" ចា៎គឺខ្ញុំទេ! "
" ជុងហ្គុក នេះពូកែរៀបចំពិតមែនមើលចុះ ពូថេ យំមែនទែន " ហូស៊ុក និយាយហើយ ជុងហ្គុក ក៏ទាញ ថេហ្យុង មកអោប
" ប្រហែលជាភ័យហើយមើលចុះ "
" អាឆ្គួត!! លេងចឹងៗអ្នកណាមិនភ័យ "
" អូហ៊ួយ...អ្នកណាទៅក្បត់ចិត្តប្រពន្ធទាំងស្អាតទាំងគួរអោយស្រលាញ់បែបនេះបាននោះ "
" កុំមកនិយាយ " ថេហ្យុង ចេញពីការអោបរបស់ ជុងហ្គុក ព្រមទាំងសម្លក់នាយថ្មែ ។
" ចឹងតាមសម្រួលចុះ ពួកយើងទៅសិនហើយ "
" លាហើយ!! សំណាងល្អ " ហូស៊ុក ញញឹមរួចនាំ ជីណា ត្រលប់ទៅវិញទុកអោយគេនៅសម្រួលគ្នា ។
" មើលអី? "
" បន្ទប់នេះ ឯងរៀបចំហេស? "
" ត្រូវហើយ!! ឬពូគិតថាប៉ា? "
" ឆ្គួត!! យប់មិញក៏ជាផែនការឯងដែរមែនទេ? "
" ត្រូវហើយ!! នៅមានទៀតនេះជាការដូរ " ជុងហ្គុក ដើរទៅយកប្រអប់ដែលនាយយកពីហាងមកអោយ ។
" ហឹម? ជាស្អី? "
" បើកមើលខ្លួនឯង " ថាហើយ ថេហ្យុង ក៏បើកវាមើល ។
" ជុងហ្គុក " ថេហ្យុង ភ្ញាក់ផ្អើលណាស់វាជានាឡិកាម៉ាក់ល្បីតម្លៃថ្លៃ ។
" ពូប្រាប់ខ្ញុំថ្ងៃមុនថាស្រលាញ់វាមែនទេ!? ចុះពេញចិត្តអត់? "
" ហិហិ...ពេញចិត្ត " ថេហ្យុថ អោប ជុងហ្គុក ម្តងទៀតទឹកមុខពោរពេញដោយក្តីសុខមិនអាចបរិយាយបាន ។ បាន Surprise បែបនេះគេពិតជាសប្បាយចិត្តណាស់ នាយគ្មានថ្ងៃធ្វើរឿងមិនគប្បីដាក់ ថេហ្យុថ នោះទេមិនសូម្បីតែគិតព្រោះតែ ថេហ្យុង ជាអ្វីៗគ្រប់យ៉ាងរបស់នាយអ្វីដែលនាយចង់ផ្តល់អោយ ថេហ្យុង នោះគឺមានតែមួយទេគឺបេះដូងបរិសុទរបស់នាយក្តីស្រលាញ់និងទំនុកចិត្តនិងគ្មានថ្ងៃប្រែប្រួលឡើយ ។
DU LIEST GERADE
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
