ភាគទី28
ព្រឹកថ្ងៃថ្មីចូលមកដល់ ជុងហ្គុក ភ្ញាក់ពីព្រឹកចូលទៅមើល ថេហ្យុង យប់មិញនឹកស្តាយគួរតែទៅគេងអោយ ថេហ្យុង របស់គេកក់ក្តៅបែរជាទុកអោយគេងម្នាក់ឯងបែបនេះគេមិនស្រណុកទើបងើបទៅអោយលឿនជាងរាល់ដង ។
មកដល់ក្នុងបន្ទប់ស្ងាត់ជ្រៀបបន្ទប់ទឹកក៏មិនឃើញចឹងមានតែគេងើបបាត់ហើយ? គេមិនឈឺដូចលើកទីមួយមែនទេ? បែបនោះល្អហើយខំតែខ្លាចគេឈឺអាណិតបើបែបនេះ......
ជុងហ្គុក សម្រេចចិត្តចុះមកខាងក្រោមដើរហួសទៅផ្ទះបាយ ថេហ្យុង ច្បាស់ជានៅទីនោះវាក៏ពិត! ថេហ្យុង កំពុងឈរធ្វើម្ហូបក្នុងផ្ទះបាយដោយស្លៀកឈុតគេងនៅឡើយ ។ គេយកដៃច្រត់ច្របាច់ចង្កេះរបស់គេវាចុករោយប៉ុន្តែគេធ្វើម្ហូបហើយនិងឡើងទៅសម្រាកវិញថ្ងៃនេះគេអត់ទៅរៀនទេព្រោះប្រលងហើយក៏សម្រាក
" ហឹម...? " ថេហ្យុង ភ្ញាក់ពេលនៅសុខៗក៏មានដៃលូកមកអោបចង្គេះរបស់គេពីក្រោយ
" គឺខ្ញុំទេ "
" លែងសិន ជុងហ្គុក ប្រយត្ន័មានគេឃើញ "
" គ្រាន់តែអោបប៉ុណ្ណោះវាមិនអីនោះទេ "
" អោបក៏មិនបានដែរ លែងសិនទើសទែងណាស់ "
" ក៏បាន...អឹម " មុននិងលែង ជុងហ្គុក ក៏ឆ្លៀតថើបថ្ពាល់ ថេហ្យុង មួយខ្សឺតសិនដែរ
" ពូថេ ងើបមកធ្វើអីលឿនម៉្លេះ? " ជុងហ្គុក ឈរច្រត់ដៃទាំងសងខាងនិងតុបែរមុខទៅរករាងតូច
" ពូងើបមកធ្វើអីញាំពេលព្រឹករួចនិងឡើងទៅគេងវិញហើយ "
" ពូថេ អត់ទៅរៀនទេហេស? "
" អត់ទេ!! ឯងទៅរៀបចំខ្លួនរួចក៏នាំគ្នាញាំមុនចុះពូនិងចុះមកញាំនៅពេលក្រោយ " ថេហ្យុង ដោះអៀមចេញព្រោះគេធ្វើរួចរាល់ហើយ
" នេះរួចហើយហេស? ពូថេ ងើបតាំងពីពេលណា? "
" ជុងហ្គុក ថ្ងៃនេះងើបលឿនម៉្លេះ? មកជួយពូធ្វើម្ហូបហេស? " អ្នកស្រីចន ចូលមក
" គឺកូនទើបចុះមកទេម៉ាក់ "
" អ្នកបង! ខ្ញុំធ្វើម្ហូបរួចរាល់ហើយញាំមុនចុះមិនបាច់ ចាំខ្ញុំទេ "
" មិចចឹង? "
" គឺយប់មិញមើលសៀវភៅដល់យប់ជ្រៅពេក ពេលនេះខ្ញុំល្វើយទើបចង់ទៅសម្រាកវិញបន្តិច "
" សម្រាកអោយច្រើនចុះណាមិនបាច់ក្រែងចិត្តទេ "
" បាទ " ថេហ្យុង ញញឹមបន្តិចមុននិងដើរចេញទៅវិញ ជុងហ្គុក ក៏ចេញទៅតាមក្រោយ ។
មកដល់ក្នុងបន្ទប់វិញ ថឹហ្យុង ក៏ទម្លាក់ខ្លួនគេងផ្កាប់មុខវិញភ្លាម ជុងហ្គុក ចូលមកក្រោយតាមមើលព្រោះតែឃើញ ថេហ្យុង បែបនេះ ជុងហ្គុក មិនចង់ទៅរៀននោះទេ
" ពូថេ..." ជុងហ្គុក អង្គុយលើគ្រែជិតរាងតូច
" ជុងហ្គុក ចូលមកធ្វើអី? " ថេហ្យុង បែរមុខសួរ
" ពូថេ មានឈឺត្រង់ណាឬអត់? "
" ហឹម....ឈឺចង្កេះណាស់ " ថេហ្យុង និយាយងល់ៗ
" ចឹងខ្ញុំជួយ " ជុងហ្គុក យកដៃច្រត់ច្របាច់សាច់ចង្គេះនិងត្រកៀករបស់ ថេហ្យុង ដូចធ្វើសរសៃម៉ាស្សារអីបែបនិង
" យ៉ាងមិចដែរ? "
" ល្អណាស់..." លឺបែបនេះ ជុងហ្គុក ក៏ធ្វើបន្តទៀត
" ប៉ុណ្ណឹងបានហើយ ទៅរៀនទៅៗ "
" បាទ! " ជុងហ្គុក ឱនមកថើបថ្ពាល់ ថេហ្យុង មួយខ្សឺតមុននិងចេញទៅវិញ ។
មួយសន្ទុះក្រោយ ថេហ្យុង ចុះទៅក្រោមម្តងទៀតទាំងឈុតគេងនៅឡើយគេចុះមកដើម្បីញាំទឹកព្រោះតែស្ងួតករ.ពេក មកគេកំពុងញាំបាយល្មម
" ថេហ្យុង ថ្ងៃនេះអត់ទៅរៀនទេឬ? " លោកចន
" បាទ!! ព្រោះប្រលងហើយក៏សម្រាក "
" ចឹងល្អហើយ!! បងពឹងយកឡានទៅលាងផង "
" បាទ? ឡានមួយណា? "
" ឡានឯងជិះល្ងាចមិញ!! ព្រោះស្អែកបងឡើងទៅណាត់ជួបលោករដ្ឋមន្ត្រីចង់ប្រើឡាននិងលាងវាអោយថ្មីស្អាតទើបមិនខ្មាសគេ " និយាយចប់ ថេហ្យុង ធូរទ្រូងវិញលាងល្អហើយយប់មិញធ្វើរឿងនោះក្នុងឡាននោះបើគាត់យកទៅប្រើតែម្តងចប់មិនខាន
" បាទ!! ចាំខ្ញុំទៅ!! គិតចង់ខ្ចីឡានបងប្រុសដែរព្រោះចង់ចេញក្រៅទិញរបស់ខ្លះ "
" ចឹងក៏បានដែរតែឯងមិនញាំអីពេលព្រឹកទេហេស? "
" ញាំមុនចុះ!! ខ្ញុំទៅរកទឹកផឹកបន្តិចប៉ុណ្ណោះ " ថេហ្យុង តបហើយក៏ដើរហួសទៅផ្ទះបាយ ។ មែនហើយគេទៅរកទិញអីផ្ញើរម៉ាក់គេស្អែកគេទៅ Daegu វិញហើយ ។
ក្រោយញាំអីហើយប៉ានិងម៉ាក់របស់ ជុងហ្គុក ទៅធ្វើការអស់នៅតែគេម្នាក់ឯង ថេហ្យុង រៀបចំខ្លួនរួចហើយចុះមកញាំអីក៏ឃើញ ជុងហ្គុក នៅៗឡើយ
" ជុងហ្គុក ហេតុអីមិនទាន់ទៅរៀន? "
" កំពុងរៀបទៅហើយស្រាប់តែមានអារម្មណ៍ថាមិនចង់ទៅចង់នៅជាមួយពូថេ វិញ "
" ចំមែន!! ឆាប់ទៅរៀនទៅល្ងាចនេះចេញពីពួកយើងទៅដើរលេងជាមួយគ្នា "
" ពូថេ និយាយមែនហេស? "
" អឹម!! នាំពូទៅកន្លែងដែលពូមិនទាន់ទៅ "
" ប្រាដកហើយ! ចឹងខ្ញុំទៅរៀនហើយណា អឹម..." ជុងហ្គុក ថើបថ្ពាល់ ថេហ្យុង មួយខ្សឺតហើយក៏រត់ទៅត្រុយ ។ រវល់តែសប្បាយចិត្តគេភ្លេចទៅហើយថា ថេហ្យុង និងទៅ Daegu វិញហើយ ។
ថេហ្យុង បើកឡានទៅទុកនៅហ្គារាសមួយ
កន្លែងរួច Call អោយ ជីមីន មកទទួលគេទៅដើរទិញរបស់ជាមួយគ្នាជួនជាជួប យ៉នជី ក៏ទៅជាមួយគ្នាតែម្តង ដើរទិញរបស់ញាំអីហើយក៏មើលកុនព្រោះជាពេលចុងក្រោយដែលជួបគ្នាទម្រាំចូលរៀនវិញគឺយូរណាស់ ។ តាមពិត យ៉នជី បានដឹងថា ថេហ្យុង ចេញក្រៅទើបគេចេញទៅដែរ ប៉ុន្តែ ថេហ្យុង បែរជានៅជាមួយ ជីមីន ទោះមិនបាននៅតែពីរនាក់នាងក៏អស់ចិត្តដែរប៉ុណ្ណឹង ។
ថេហ្យុង ជាមួយ ជីមីន និង យ៉នជី ញាំបាយថ្ងៃរួចទើបបែកផ្លូវគ្នាដោយ ជីមីន ជូន ថេហ្យុង ទៅ ហ្គារាសឡានវិញ ។
ល្ងាចម៉ោង 3 ជាងបន្តិច ជុងហ្គុក បានមកដល់ ផ្ទះវិញ ថ្ងៃនេះអត់លេងបាល់ទេ ព្រោះតែ Taehyung របស់គេបបួលដើរលេងទើបប្រញាប់មកវិញ
" ពូថេ ខ្ញុំមកវិញហើយ " ជុងហ្គុ្ក និយាយដាក់អ្នកអង្គុយលើសាឡុងមើល TV នោះ
" មកលឿនម៉្លេះ? " ថេហ្យុង ងាកសួរ
" ព្រោះមានណាត់ទើបមកលឿន "
" មានណាត់? "
" ធ្វើពើទៅកើត!! ខ្ញុំទៅងូតទឹកប្តូរខោអាវសិនចាំ បន្តិចណា " ជុងហ្គុក ដើរមកជិតឱនថើបថ្ងាសរបស់ ថេហ្យុង រួចក៏រត់ទៅលើបាត់ ។
រៀបចំខ្លួនរួចពួកគេក៏ចេញក្រៅជាមួយគ្នាតែគួរ អោយស្តាយមិនបាននៅយូរប៉ុន្មានព្រោះប៉ារបស់ ជុងហ្គុក ណាត់ញាំបាយនៅពេលយប់ម៉ោង 7 ដើម្បីអបអរដែល ជុងហ្គុក បានពិន្ទុល្អ អ្នកជាឪពុកម្តាយក៏អាចអួតគេពេញមុខពេញមាត់ ។ តែយ៉ាងណាញាំបាយត្រឹម 30នាទីប៉ុណ្ណោះ ជុងហ្គុក បានសុំអនុញាតិប៉ាម៉ាក់គេនាំ ថេហ្យុង ដើរលេងបន្តិចមុនចូលផ្ទះពួកគាត់អនុញាតិតែត្រូវចូលផ្ទះមុនម៉ោង 10យប់ ។
Street Food មួយកន្លែងដែលមានមនុស្សអ៊ូរអរ ជុងហ្គុក និង ថេហ្យុង ដើរកាន់ដៃគ្នាជាប់ចំណែកដៃម្ខាងទៀត ថេហ្យុង កំពុងកាន់ការ៉េមញាំបណ្តើនិយាយបណ្តើរ ជុងហ្គុក ក៏ដូចគ្នា ។
" ឆ្ងល់ឯងណាស់ដែរញាំច្រើនប៉ុន្តែមើលរាងឯងចុះ " ថេហ្យុង រអ៊ូរខឹងចិត្ត ជុងហ្គុក ញាំច្រើនប៉ុន្តែគេរាងស្អាត
" ឆ្ងល់ពូថេ ណាស់ញាំច្រើនប៉ុន្តែរាងតូចចង្គេះតូច មួយធំតែគូទ "
" ហឹម... "
" យ៉ាងមិច? "
" ចង់ញាំមឹកអាំង "
" ខាងមុខមានផ្សែងហ៊ុយ ប្រហែលជាមាន "
" ចឹងឆាប់ទៅៗ " ថេហ្យុង អូសដៃ ជុងហ្គុក ទៅបន្តទៀតដើរញាំឡើងហត់ឡើងអស់ចិត្តទើបឈប់អង្គុយសម្រាកស្រកពោះសិនទើបទៅវិញ ។
" ម៉ោង 9 កន្លះគួរតែដល់ពេលទៅវិញហើយ "
" ដូចមិនទាន់ចង់ទៅទេ "
" ហត់ហើយ អស់ដៃអស់ជើងហើយ " ថេហ្យុង រអ៊ូធ្វើកាយវិការកម្ចិលដាក់នាយ
" ចង់ដើរលេងបន្តហើយ Call ប្រាប់ប៉ាថាគេងនៅ Condo "
" អត់ទេទៅផ្ទះវិញ "
" តែ..." ជុងហ្គុក នៅស្តាយស្រណោះថ្ងៃនេះ ឬ ថ្ងៃមុនថ្ងៃដែលដើរលេងជាមួយ ថេហ្យុង ជាថ្ងៃដែលសប្បាយបំផុតគេចង់នៅអោយបានយូរៗ
" ទៅវិញទៅតោះ អៀវពូណា "
" ក៏បាន មោះ! " ថេហ្យុថ ឱនបន្ទន់ជើងដើម្បីអោយ ថេហ្យុង ឡើងលើខ្នងរបស់នយា គេអៀវ ថេហ្យុង ទៅម៉ូតូវិញដើម្បីទៅផ្ទះ ។
តាមទម្លាប់ មកដល់ផ្ទះក៏បែកផ្លូវគ្នារាងខ្លួន ជុងហ្គុក ងូតទឹកស្លៀកពាក់រៀបចំគេងហើយក៏មានអ្នកមកគោះទ្វារ ។ ជុងហ្គុក ដើរទៅបើកទ្វារបង្ហាញអោយឃើញរាងតូចក្នុងឈុតគេងយប់ឈរមុខបន្ទប់
" ពូថេ "
" ពូមកគេងជាមួយឯងដែរ "
" គេងជាមួយគ្នាហេស? "
" យ៉ាងមិច? មិនអោយគេងទេឬ? ទៅវិញក៏បាន " ថេហ្យុង រៀបនិងបែរខ្នងតែ ជុងហ្គុក ឃាត់
" អ្នកណាថា " ជុងហ្គុក ទាញដៃ ថេហ្យុង ចូលមកក្នុងបន្ទប់គេទាញទ្វារចាក់សោរជាប់ក្លាយឡ៎ម៉ាក់គេចូលមកទាំងកណ្តាលយប់ ។
ថេហ្យុង ចូលមកក៏ឡើងមកគេងតែម្តង ជុងហ្គុក ក៏ឡើងមកគេងតាមក្រោយ ។ រាងក្រាសទាញរាងតូចមកអោបដាក់អោយ ថេហ្យុង គេងកើយដៃរបស់នាយ ថេហ្យុថ ក៏លូកដៃមកអោបចង្គេះរបស់ ជុងហ្គុក វិញ ។ យប់ចុងក្រោយយប់ដែលកក់ក្តៅបំផុត
" ពូថេ ថ្ងៃនេះប្លែកណាស់!! បបួលដើរលេងហើយក៏មកគេងជាមួយទៀត "
" មិនចូលចិត្តហេស? "
" ទេ!! ចង់បានបែបនេះរាល់ៗថ្ងៃគ្រាន់តែចម្លែកចិត្ត "
" មកពីគេស្រលាញ់ បានគេធ្វើចឹង " ថេហ្យុង និយាយហើយក៏ងើបមុខទៅថើបបូរមាត់ផ្កាឈូក របស់ ជុងហ្គុក រាងក្រាសតបវិញអណ្តាតប្រឡែងគ្នាយ៉ាងជក់ចិត្តមួយសន្ទុះទើបលែងចេញវិញ
" គេងទៅ រាត្រីសួរស្តី " ថេហ្យុង ឱនមុខចុះវិញបិទភ្នែកសង្ងំគេងទោះប៉ុណ្ណឹងមិនអស់ចិត្តគេតែក៏មិនអាចធ្វើលើសនិងដែរ
" រាត្រីសួរស្តី " ជុងហ្គុក ថើបថ្ងាស ថេហ្យុង មួយខ្សឺតវែងទើបគេង ។ ថ្ងៃនេះមានក្តីសុខបំផុតចុះថ្ងៃស្អែក? ពេលងើបមកមិនមានវត្តមានលោកពូ បណ្តូលចិត្តទៀតនោះ?
To be continue.....
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
