ភាគទី53
ថ្ងៃថ្មីចូលមកដល់ ជុងហ្គុក ក៏បានរៀបចំខ្លួនទៅរៀនវិញបន្ទាប់ពីឈប់អត់ច្បាប់អស់មួយអាទិត្យហើយក៏ត្រូវអញ្ចើញប៉ាម៉ាក់គេទៅសាលាដោះ ស្រាយផង ។ តុអាហារមានសភាពស្ងប់ស្ងាត់ ជុងហ្គុក ដោយសារក្រែងចិត្តម៉ាក់របស់នាយទេទើបនៅអង្គុយញាំបាយជុំគ្នានៅព្រឹកនេះ ។ បន្ទាប់ពីញាំបាយហើយក៏បំបែកគ្នា លោកចន បានហៅឃាត់ដំណើររាងក្រាសដែលកំពុងរៀបចំចេញ ។
" ជុងហ្គុក "
" បាទ! " ជុងហ្គុក ទុចដំណើរងាកមើលរកអ្នកដែលហៅខ្លួនមិញនេះ ។
3 គឺប៉ា...ប៉ាចង់ប្រាប់ឯងថាប៉ា...ប៉ានិងឈប់ហាមឃាត់ឯងជាមួយ ថេហ្យុង អត់ទេ! គឺជាមួយអ្នកទាំងអស់ ឯងអាចទាក់ទងឬដើរលេងស្និតស្នាលជាមួយអ្នកណាក៏បានប៉ាមិនហាមទៀតទេ " លោកចន និយាយអោយ ជុងហ្គុក បើកភ្នែកធំៗគាំងនិងសម្តីអ្នកជាឪពុកដែលនិយាយមុននេះ
" ប៉ា...ប៉ានិយាយពិតមែនហេស? "
" អឹម!! ប៉ាគិតច្បាស់ហើយ! ឯងត្រូវការស៊េរីភាពប៉ានិងអោយឯងធ្វើអីដែលឯងចង់ធ្វើមុននិង...រៀនចប់ប៉ាចង់បានន័យថាឯងក៏ត្រូវចូលធ្វើការ "
" បែបនោះប្រសើណាស់ " អ្នកស្រីចន
" ហិហិ...អរគុណប៉ាណាស់!! ខ្ញុំស្រលាញ់ប៉ា " ជុងហ្គុក ហក់មកថើបថ្ពាល់អ្នកជាឪពុកមួយខ្សឺត នាយសប្បាយចិត្តខ្លាំងណាស់តទៅមិនបាច់លាក់លៀមលឹបឡ៎ជាមួយម្ចាស់ស្នេហ៍នាយទៀតទេ ។
" ស្រលាញ់ម៉ាក់ដែរ " ជុងហ្គុក ថើបថ្ពាល់ម៉ាក់នាយមួយខ្សឺតដែរ
" កូនទៅរៀនហើយ! " ជុងហ្គុក រត់ផងលោតផងយ៉ាងសប្បាយខានឃើញបែបនេះយូរហើយ ។
" ឃើញកូនយើងទេ? គេសប្បាយប៉ុណ្ណា? "
"......... " លោកចន ស្ងាត់ព្រោះ ជុងហ្គុក ពិតជាបង្ហាញអោយឃើញពីភាពរីករាយមួយនេះពិតមែន ។
" ពេលខ្លះគ្មានមុខមាត់គ្មានលុយឡានវិឡាតែអោយតែបានឃើញកូនមានក្តីសុខទោះរកបានព្រឹកខ្វះល្ងាចក៏មានក្តីសុខនិងកក់ក្តៅដែរ " អ្នកស្រីចន និយាយហើយក៏ដើរទៅឡានមុនទុកអោយ លោកចន នៅឈរគិតម្នាក់ឯង ។
ម៉ោងដំបូង ជុងហ្គុក អត់បានចូលរៀនដោយសារនៅនិយាយជាមួយនាយកសាលាជាមួយប៉ាម៉ាក់នាយពួកគាត់ក៏បានលើកហេតុផលពន្យល់លោកនាយកសាលាកុំអោយវែងឆ្ងាយព្រោះគាត់ប្រញាប់ទៅធ្វើការផង ។ បន្ទាប់ពីប៉ាម៉ាក់របស់ ជុងហ្គុក ទៅវិញអស់ ជុងហ្គុក ក៏ទៅអង្គុយបង់មួយក្រោមដើមឈឺម្តុំអគាររបស់ ថេហ្យុង ប្រហែល20នាទី ទៀតក៏ដល់ម៉ោងចេញលេងហើយ ។
ក្រោយពីផុសវីដេអូរទទួលបានការមើលច្រើន ជុងហ្គុក ក៏ចាប់ផ្តើមទទួលបានលុយមកវិញនាយក៏បានបង្កើតកុងមួយសម្រាប់ទុកលុយនេះប្រើនៅពេលចាំបាច់វានិងកើនជារឿយៗ មួយទៀតនាយចាប់ផ្តើមមានអារម្មណ៍ថាមានអ្នកស្គាល់នាយច្រើនតាមរយៈវីដេអូរទាំងនេះវាមាន 3 វីដេអូរ សុទ្ធតែមានវត្តមានរបស់ ថេហ្យុង ។ ជុងហ្គុក មានគម្រោងធ្វើវីដេអូរថ្មីជាមួយមិត្តរបស់នាយម្តងនាយចង់រក្សារទុកអនុស្សាវរីយ៍គ្រប់ទីកន្លែង ។
កណ្តឹងរោទ៍បញ្ជាក់ថាដល់ពេលសម្រាកហើយ ជុងហ្គុក ក៏ដើរទៅឈរមុខថ្នាក់របស់ ថេហ្យុង យ៉ាងណាវានៅជាន់ក្រោមគេបង្អស់មិនបាច់ឡើងចុះ ។
" ពូថេ " ជុងហ្គុក ស្រែកហៅដោយទឹកមុខស្រស់ស្រាយបំផុត ថេហ្យុង ក៏ងាកតាមសម្លេងហៅ ។ ងាកមកចំភ្លាម ជុងហ្គុក រត់មកអោបរាងតូចមួយទំហឹងសឹងតែទប់ខ្លួនមិនជាប់ ។
" អា៎...ជុងហ្គុក ឯងយ៉ាងមិចនិង? " ថេហ្យុង សួរហើយ ជុងហ្គុក ក៏លែងចេញពីការអោបវិញរួចកាន់ដៃទាំងសងខាងរបស់ ថេហ្យុង លើកឡើង ។
" គឺប៉ា...ប៉ាគាត់លែងហាមឃាត់ពួកយើងហើយ " ជុងហ្គុក និយាយបែបរំភើប ថេហ្យុង បញ្ចេញទឹកមុខភ្ញាក់ផ្អើល ។
" កុំលេងសើចណា ជុងហ្គុក "
" អត់ទេ!! ខ្ញុំនិយាយពិតមែន!! ព្រឹកមិញគាត់ប្រាប់ខ្ញុំថាខ្ញុំអាចធ្វើអីបានតាមចិត្ត គាត់ផ្តល់ស៊េរីអោយខ្ញុំ គាត់ថាមិនហាមខ្ញុំមិនអោយក្បែរពូទៀត "
" អា៎...ហិហិ ជុងហ្គុក " ថេហ្យុង សើចចេញមកអស់ពីចិត្តបើចឹងពិតមែនគេនិងមានក្តីសុខខ្លាំងបំផុត ។
" ហិហិ...សប្បាយចិត្តណាស់ " ជុងហ្គុក លើក ថេហ្យុង ឡើងបង្វិលជាច្រើនជុំ ។
" អាយ....ជុងហ្គុក បានហើយៗ " ថេហ្យុង ទះស្មារនាយអោយឈប់ ។ រាងក្រាសដាក់ ថេហ្យុង ចុះស្រវ៉ារាងតូចមកអោបជាប់គេដូចជាសប្បាយចិត្តពេកហើយពិតជាចង់អោយ លោកចន មកឃើញផ្ទាល់ភ្នែកខ្លាំងណាស់ ។
" ជុងហ្គុក បានហើយ! " ថេហ្យុង ប្រាប់អោយ ជុងហ្គុក លែងវិញមុននេះសប្បាយចិត្តដល់ភ្លេចថានេះគឺបរិវេនសាលាទៅហើយ ។
" ចង់ជប់លៀង "
" ល្មមៗបានហើយ "
" ហិហិ "
" តោះទៅទិញអីញាំទេ? "
" ទៅ!! ទៅណាក៏ទៅដែរ "
" ចឹងឆាប់មក " ថេហ្យុង កាន់ដៃរបស់ ជុងហ្គុក ដើរទៅរកទិញអីញាំ ។
ចេញពីរៀនក៏ទៅញាំបាយជាមួយគ្នាមុននិងទៅហាងវិញចំណែក ជុងហ្គុក ចេញពីរៀននៅពេលល្ងាចនាយឆ្លៀតទៅហាងមើល ថេហ្យុង រួចក៏ទៅផ្ទះ វិញ ។
វាបែបនេះមួយអាទិត្យហើយ ជុងហ្គុក ស្រស់ស្រាយទាំងនៅសាលានិងទៅផ្ទះ អ្នកស្រីចន កាលបើឃើញស្នាមញញឹមជាប់មុខកូនប្រុសតែម្នាក់ របស់គាត់រាល់ថ្ងៃបែបនេះគាត់ពិតជាសប្បាយចិត្ត ខ្លាំងណាស់ទាស់ត្រង់ថាមិនដឹង លោកចន គាត់កំពុងតែគិតអីនោះទេ ។
ដឹងទេនេះគឺថ្ងៃទី 29 ខែ 12 ហើយមួយថ្ងៃទៀតគឺជាថ្ងៃកំណើតរបស់ ថេហ្យុង ហើយប៉ុន្តែមើលទៅ ជុងហ្គុក ដូចមិនបានចាប់អារម្មណ៍នោះទេ ថេហ្យុង តែងលួចចាំមើលកាយវិការរបស់នាយរហូតប៉ុន្តែនាយអត់បានសួរនាំអីបន្តិចសោះឡើយ ។ តើការដូររបស់ ជុងហ្គុក ជាអ្វី?
" ថេហ្យុងអា៎~ តើស្អែកឯងបិទហាងឬអត់? បងចង់ធ្វើខួបកំណើតអោយឯង "
" បើកពេលព្រឹកហើយល្ងាចចាំធ្វើខ្ញុំមិនចង់ធ្វើអីធំដុំនោះទេ "
" បែបនោះក៏បាន!! ចុះ ជុងហ្គុក គេមានបង្ហើបអីប្រាប់ឯងឬអត់? "
" គ្មានទេ!! ស្ងាត់ណាស់ "
" គេភ្លេចទេដឹង? បងគួរ Call ទៅប្រាប់សិន "
" មិនបាច់ទេ បើគេមិនចាំក៏ហើយទៅ " ថេហ្យុង បញ្ចេញអាការៈអន់ចិត្តថ្ងៃនេះជាថ្ងៃសម្រាកបែរជាបាត់ស្រមោលនាយមិនខ្ចីមកអើតអីបន្តិច ។
" ពួកឯងមានឈ្លោះគ្នាឬអត់? "
" ទេ!! ម្សិលមិញញាំបាយល្ងាចជាមួយគ្នាហើយទើប ជុងហ្គុក ទៅផ្ទះវិញ "
" តិចត្រូវបងប្រុសស្តីអោយ? "
" មិនអាចទេ...តាំងពីថ្ងៃដែល ជុងហ្គុក ប្រាប់ថាគាត់លែងថាអីមក បងធំមិនដែលមករកខ្ញុំនិយាយរឿងនោះទៀតទេហើយ ជុងហ្គុក ក៏មិនមែនមនុស្ស បែបនោះដែរបងគួរស្គាល់ចរិកមានៈរបស់គេហើយ "
" អរ...." ជីន នឹកគិតប្រហែលជា ជុងហ្គុក មានអីចង់ Surprise ថេហ្យុង ហើយក៏ឈប់សួរដេញដោល ។
" អេ...នោះជា ជុងហ្គុក មែនទេ? មិនមែនទេដឹង? តែម៉ូតូនោះរបស់ ជុងហ្គុក ហើយចុះគេឌុបអ្នកណា? " ជីន បន្លឺឡើង ថេហ្យុង ក៏ងាកទៅឃើញមនុស្សស្រីនៅពីក្រោយ ជុងហ្គុក ប៉ុន្តែមើលមិនច្បាស់វាផុតកន្ទុយភ្នែកគេបាត់ទៅហើយ រាងតូចមិនមាត់មិនគិតក្រែងឡ៎ជា ជីណា ។
" សួរស្តី! " ហូស៊ុក បានចូលមកជាមួយ ជីណា ។ Aww នាងនៅជាមួយ ហូស៊ុក ចុះមុននេះ?
" ហូស៊ុក...មកញាំអីមែនទេ? "
" បាទ!! ចុះឯណា ជុងហ្គុក អត់មកទេហេសពូថេ? "
" មិនដឹង!! ញាំអី ជីណា? "
" Strawberry ក្រឡុកដែលបងប្រុសធ្វើពិតជាឆ្ងាញ់ណាស់ " ជីណា
" ចឹងយកវាចុះ!! ហូស៊ុក ឯង...? "
" កាហ្វេរ! តោះអង្គុយខាងនោះទៅ " ហូស៊ុក នាំ ជីណា ទៅរកកន្លែងអង្គុយ ថេហ្យុង ចាប់ផ្តើមប្រែទឹកមុខ នេះមិនមករកគេហើយនៅឌុបស្រីកាត់មុខគេទៀតគិតចង់ធ្វើអី?
" ថេហ្យុងហា៎ ok ឬអត់? "
" ខ្ញុំមានអីឯណា? "
" តែឯងដាក់ស្ករចូលកាហ្វេរច្រើនពេកហើយ "
" អុ៎... សុំទោសបងប្រុស! ខ្ញុំធ្វើថ្មីសិន "
" បងធ្វើវិញ! ឯងធ្វើអីផ្សេងទៅ "
" បាទ " ថេហ្យុង ក៏ប្តូរអោយ ជីន ជាអ្នកធ្វើវិញ ។
មួយសន្ទុះធំ ហូស៊ុក និង ជីណា ទៅវិញបាត់ហើយ ជុងហ្គុក ក៏នៅតែមិនទាន់មកទៀត ។
" ថេហ្យុងហា៎~ បងគិតរួចហើយថ្ងៃទីមួយក្នុងឆ្នាំថ្មីបើឯងមិនបិទហាងសម្រាកបងនិងរៀបចំកម្មវិធីពិសេស សម្រាប់ហាង "
" បងប្រុសមាន idea អ្វី? "
" ទិញ 2 ថែម 1 សម្រាប់ថ្ងៃ 31 និងថ្ងៃ 01 ឬធ្វើដល់ថ្ងៃ 02 ក៏បានល្អទេ? "
" លឺបែបនេះចង់នៅហាងវិញមិនចង់ដើរលេងទេ "
" តែបងនិងបើកតែពេលព្រឹកដល់រសៀលប៉ុណ្ណោះថ្ងៃឆ្លងឆ្នាំយ៉ាងណាត្រូវតែបានទៅដើរលេងជប់លៀងជុំគ្នា Countdown មិនអាចគិតតែធ្វើការនោះទេ "
" ឆ្នាំមុនពួកយើងឆ្លងឆ្នាំជុំគ្នាមុនខ្ញុំឡើងមក Seoul វាជាឆ្នាំជុំគ្នាចុងក្រោយ "
" ឆ្នាំនេះបងក៏ទៅផ្ទះវិញដែរតែឯងច្បាស់ជាមិនអាចចោល ជុងហ្គុក បានទេ!! បើអោយ ជុងហ្គុក ទៅតាមឯងកាន់តែពិបាកពួកឯងនៅទីនេះដើរលេងជាមួយគ្នាចុះ "
" មិនដឹងមិចទេ " ថេហ្យុង ឈប់និយាយហើយក៏ងើបដើរចេញ ។
" យ៉ាងមិចចេះ? "
ហាងពេជ្រ....
" កូនច្បាស់ហើយហេសថាមិនទៅ? "
"នកូនច្បាស់ 100% ប៉ានិងម៉ាក់ទៅដើរលេងអោយសប្បាយចុះកូននៅទីនេះ "
" ប៉ាកូនច្បាស់ជាមិនអោយនៅ "
" ហៃយ៉ា...រាល់ឆ្នាំកូនទៅរហូតហើយសុំឆ្នាំនេះម្តងចុះ ខ្ញុំចង់ឆ្លងឆ្នាំនៅកូរ៉េមិនចង់ទៅឆ្លងនៅ New York រាល់ឆ្នាំនោះទេ "
" ម៉ាក់និងបញ្ចុះបញ្ចូលប៉ាឯងយ៉ាងមិច? "
" ថ្ងៃស្អែកកូនបិទទ្វារចាក់សោរខ្លួនក្នុងបន្ទប់ឬទៅណាអោយបាត់អោយហើយកុំអោយប៉ាឃើញរួចបាត់ទៅហើយ!! ណាមួយសំបុត្រយន្តហោះបីសោះម៉ាក់សាកបបួលលោកយាយទៅឡ៎មើល " ជុងហ្គុក សម្តៅដល់យាយខាងម៉ាក់បើយាយខាងប៉ាច្បាស់ណាស់ថាគាត់មិនទៅ ។
" ទៅដឹងហើយៗ ថាចង់នៅ! "
" ហិហិ...ម៉ាក់!! ឯណារបស់កូន? "
" នៅក្នុងចាំម៉ាក់ទៅយកមកអោយ " អ្នកស្រីចន ដើរចូលក្នុងយកប្រអប់ពណ៌ទឹកបុិចមួយចេញមកវាមិនធំតែមិនតូចពេក ។
" នេះ....ទម្រាំបានជិតពីរអាទិត្យគេទើបយកមកអោយព្រឹកមិញនិងទេ "
" អ៊ួយ...អរគុណម៉ាក់ណាស់កូនស្រលាញ់ម៉ាក់!! ទៅហើយណា " ជុងហ្គុក ថើបថ្ពាល់ម៉ាក់របស់នាយមួយខ្សឺតរួចក៏ចេញពីហាងពេជ្រម៉ាក់របស់នាយទៅបន្តពីមួយកន្លែងទៅមួយកន្លែង ។
To be continue....
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
