ភាគទី57
ជីន បានមកដល់មន្ទីរពេទ្យតាម សុងហុី បាន Call ប្រាប់តាមផ្លូវគាត់ក៏បាន Call ទៅប្រាប់ប៉ាម៉ាក់របស់ ជុងហ្គុក ដូចគ្នាគ្រប់គ្នានិងប្រញាប់មក ។
" សុងហុី!! តើ ជុងហ្គុក យ៉ាងមិចទៅហើយ? ចុះ ឯណា ថេហ្យុង? "
" គឺ ថេហ្យុង ប្រហែលឃើញឡានមកបុក ជុងហ្គុក ច្បាស់ៗនិងភ្នែកខ្លាំងពេកទើបធ្វើអោយគេគាំងស្លុតដល់សន្លប់ពេលនេះបន្ទប់ពិនិត្យ "
" មិចក៏ឡានបុក ជុងហ្គុក បាន? គេចេញទៅក្រៅធ្វើអី? ឈ្លោះគ្នាជាមួយ ថេហ្យុង មែនទេ? "
" ខ្ញុំអត់ដឹងទេ!! ប៉ុន្តែ ជុងហ្គុក បានជូន ថេហ្យុង មកហាងហើយក៏ត្រលប់ទៅវិញធម្មតាទេ ប៉ុន្តែមួយម៉ោងក្រោយវាក៏កើតរឿងបែបនេះ "
" ព្រះអើយតើមានរឿងអីទៅ? ទេវតាឃុំគ្រងជីវិតក្មួយប្រុសខ្ញុំផង " ជីន បានត្រឹមបន់ស្រ៊ន់អោយទេវតាកុំអោយយកក្មួយគេទៅ ។
" ជីន ហិហិ...ជីន " អ្នកស្រីចន រត់មកទាំងយំក្រោយដឹងដំណើរដោយ លោកចន តាមមកពីក្រោយ ហើយស្អែកនេះម៉ាក់របស់គេនិងមកដែរព្រោះគាត់បារម្ភពីចៅរបស់គាត់ ។
" អ្នកបង!! បងប្រុស "
" តើ ជុងហ្គុក តើកូនបងគេយ៉ាងមិចហើយ ជីន? ជុងហ្គុក មិនអីមែនទេឆាប់ប្រាប់បងមក " អ្នកស្រីចន យំសស្រាក់អង្រួនដៃ ជីន ស្ទើររបូតទៅហើយ ។
" ស្ងប់អារម្មណ៍សិនទៅអ្នកបង!! ជុងហ្គុក ដល់ដៃពេទ្យហើយកំពុងសង្គ្រោះ ខ្ញុំក៏មិនទាន់ដឹងថាគេយ៉ាងមិចហើយដូចគ្នា "
" ហុឹកៗ....កូនម៉ាក់...កុំកើតអីអោយសោះណាកូនណា " អ្នកស្រីចន យំយ៉ាងខ្លាំង ជីន ក៏អោបគាត់ដើម្បីលួងលោមចំណែក លោកចន ត្រឹមគាំងនិយាយអីមិនចេញ ។ ចិញ្ចឹមកូនពីតូចដល់ធំមិនដែល មានរឿងធំថ្នាក់នេះទេ
" ប៉ាម៉ាក់ ជុងហ្គុក មកហើយ! ខ្ញុំថាទៅមើល ថេហ្យុង សិនទៅ "
" តើ ថេហ្យុង កើតអី?? គេយ៉ាងមិចហើយ ជីន? "
" ថេហ្យុង ស្លុតពេកដល់សន្លប់!! ពេលនេះខ្ញុំសុំទៅមើលគេសិនអ្នកបង!! តោះ សុងហុី "
" ឈប់សិន...ជុងហ្គុក ត្រូវឡានបុកនៅម្តុំណា? " លោកចន
" គឺនៅមុខហាងណាលោក!! ថេហ្យុង ឃើញហើយស្លុតដល់សន្លប់ខ្ញុំហៅពេទ្យមកទើបដឹងថាអ្នកត្រូវឡានបុកនោះជា ជុងហ្គុក "
" កូនទៅរក ថេហ្យុង? "
" តោះឆាប់ទៅៗ " ជីន នាំនាងទៅរកបន្ទប់ព្យាបាលអ្នកជម្ងឺធម្មតាដើម្បីមើល ថេហ្យុង ។
រាងតូចកំពុងដេកស្តូកលើគ្រែអ្នកជម្ងឺដោយមានព្យួរសារ៉ូមជាប់និងដៃទឹកមុខស្លេកស្លាំងដូចអត់មានឈាម ។
" រឹងមាំណា ថេហ្យុង ដើម្បីមនុស្សដែលឯងស្រលាញ់ " ជីន កាន់ដៃប្អូននិងអង្អែលក្បាលអាណិតក្មេងប្រុសម្នាក់នេះ ។ កើតមកក៏ត្រូវឪពុកម្តាយបោះបង់ចោល រស់នៅជាមួយអុំហៅថាម៉ាក់តាំងពីចាប់កំណើត ពេលនេះជួបមនុស្សដែលខ្លួនស្រលាញ់ក៏មានរឿងមិនចប់មិនហើយ ។
* ការពិត ថេហ្យុង ជាកូនចិញ្ចឹមប៉ុណ្ណោះប៉ុន្តែ អ្នកស្រីគីម ស្រលាញ់មើលថែនិងចុះឈ្មោះក្នុងសៀវភៅគ្រួសារ ។ ថេហ្យុង ជាកូនប្អូន អ្នកស្រីគីម ពេលនេះប៉ាម៉ាក់គេស្លាប់រស់យ៉ាងណាគាត់មិនដឹងគាត់មិនខ្វល់ឯ ថេហ្យុង ដឹងតែម៉្យាងគឺអ្នកស្រីគីម ជាម៉ាក់មករហូត ។
" សុងហុី នាងទៅសម្រាកចុះ អរគុណហើយ!! ស្អែកមិនបាច់បើកហាងទេ "
" អឹម!! លោកក៏ត្រូវសម្រាកដែរ!! មើលថែខ្លួនផង " សុងហុី ក៏ទៅវិញឯ ជីន នៅអង្គុយមើលប្អូនព្រោះ ជុងហ្គុក មានប៉ាម៉ាក់នាយនៅចាំមើលហើយ ។
បន្ទាប់ពីរងចាំរយៈពេលជិតមួយម៉ោងក្រុមគ្រូពេទ្យក៏ចេញមកវិញដើម្បីប្រាប់ពីអាការៈអ្នកជម្ងឺ
" អត់ទោសជាសាច់ញាតិអ្នកជម្ងឺមែនទេ? "
" លោកគ្រូពេទ្យគឺខ្ញុំជាម៉ាក់របស់គេតើគេយ៉ាងមិចហើយលោកគ្រូពេទ្យ កូនខ្ញុំមិនអីមែនទេ? "
" អូនចិត្តត្រជាក់សិនទៅ "
" លោកកុំមកចេះ "
" អ្នកស្រីស្ងប់អារម្មណ៍សិន!! កូនអ្នកស្រីផុតគ្រោះថ្នាក់ដំណាក់កាលដំបូងហើយដោយសារបុកទង្គិះខ្លាំងលើរាងកាយគេរងរបួសធ្ងន់ភ្នែកខាងក្នុង ជើងទាំងសងខាងត្រូវព្យាបាលអោយដឹតដល់បំផុតចំណែកស្មារខាងឆ្វេងប្រេះឆ្អឹងរបួសខាងក្រៅខ្ញុំបានលាងរបួសរួចហើយ ប៉ុន្តែគេមានឈាមចេញតាមត្រចៀកវាប៉ះពាល់ខ្លាំងអស់ខួរក្បាល "
" ព្រះជាម្ចាស់អើយ...ហេតុអីក៏ធ្ងន់ធ្ងរបែបនេះ "
" សំណាងបំផុតហើយដែលមិនប៉ះពាល់ដល់ជីវិតព្រោះគេរឹងមាំ "
" តើកូនខ្ញុំនិងដឹងខ្លួនពេលណាលោកគ្រូពេទ្យ? "
" ខ្ញុំមិនទាន់អាចបញ្ជាក់បានទេ ភ្នែកខួរក្បាលត្រូវចាំអោយគេដឹងខ្លួនយប់នេះឬយប់ស្អែកនេះទើបធ្វើការវះកាត់បានបើគេមិនដឹងខ្លួនរាងកាយកាន់តែចុះថយនោះ.... "
" អាចបញ្ជូនបានទេលោកគ្រូពេទ្យ? "
" បញ្ជូន? ចង់នាំកូនខ្ញុំទៅណា? "
" បើបញ្ជូនពេលនេះអាចបាន...ព្រោះនៅសល់ពេល
លោកចង់បញ្ជូនទៅណា? "
" ទៅអាមេរិចឥឡូវនេះខ្វះខាតអីខ្ញុំចេញទាំងអស់ "
" អត់ទេ!! លោកឆ្គួតហើយ...ខ្ញុំមិនអោយយកកូនខ្ញុំទៅណាទេ! "
" រៀបចំទៅលោកគ្រូពេទ្យ "
" អត់ទេ! ខ្ញុំមិនអោយទៅ "
" អោយឆាប់ឡើង "
" បាទ!! ខ្ញុំនិងរៀបចំជូនលោក " គ្រូពេទ្យប្រញាប់រៀបចំ
" លោកឆ្គួតហើយ...." អ្នកស្រីចន ស្រែកឡើងដូចមនុស្សបាត់សតិ
" ចង់អោយកូនស្លាប់ឬយ៉ាងមិចហាស? "
" មិនមែនមកពីលោកទេហេសទើបកូនបែបនេះ? គ្រប់យ៉ាងមកពីលោកទាំងអស់បើលោកមិនអាត្មានិយមក៏គ្មានរឿងបែបនេះកើតឡើងដែរ មនុស្សអាត្មានិយម "
" បងធ្វើដើម្បីកូន "
" អ្នកបងមានរឿងអី? ជុងហ្គុក យ៉ាងមិចហើយ? " ជីន បានចេញមកវិញដើម្បីចង់ដឹងពីដំណឹងក្មួយ
" ជីន...ហុឹកៗ " អ្នកស្រីចន ដើរមកអោប ជីន គាត់យំរហូតនិយាយលែងចេញ បារម្ភកូនផងខឹងអ្នកជាប្តីផងស្ទើតែបាត់ស្មារតីម្តងៗ ។ លោកចន ក៏ Call ទៅកូនចៅរបស់គាត់
" សុន រៀបចំទៅយើងបញ្ជូន ជុងហ្គុក ទៅព្យាបាលនៅអាមេរិចយប់នេះរៀបចំយកឯកសារផ្ទេរសាលារបស់ ជុងហ្គុក មកផងប្រញាប់តិចមក " លោកចន និយាយចប់ងាកមកវិញ ។
" បងកំពុងធ្វើស្អី? "
" បងកំពុងរៀបចំគ្រប់យ៉ាងអោយល្អហើយ "
" គេឆ្គួតហើយ ជីន គេឆ្គួតហើយ "
" កិត្តិយសមុខមាត់បាំងភ្នែកលែងខ្វល់ក្តីសុខកូននិងគ្រួសារហើយមែនទេ? រឿងដល់ថ្នាក់នេះហើយបងនៅតែឆ្លៀតបំបែកពួកគេទៀត បងមានបេះដូងទេ? "
" រឿងគ្រួសារបងឯងកុំចេះលូកមាត់ "
" ចុះ ថេហ្យុង ប្អូនខ្ញុំនោះ? "
" ប្អូនឯងពីកាល? គ្រាន់តែជាក្មួយម៉ាក់ជាក្មេងស្នាក់អាស្រ័យមិនចឹងហេស? "
*ផាច់!!!
មួយកំភ្លៀងរបស់អ្នកស្រីចន
" ខ្ញុំមិននឹកស្មានថាលោកនិងនិយាយពាក្យនេះសោះ "
" ចុះវាមិនពិត? "
" បានហើយ!! ចង់ធ្វើស្អីក៏ធ្វើទៅ ខ្ញុំឈប់រវល់និងមនុស្សអាត្មានិយមឃើញតែខ្លួនឯងដូចលោកហើយសប្បាយចិត្តនិងអ្វីដែលលោកទទួលបានចុះ ជីន ជូនបងទៅផ្ទះវិញបន្តិចបានទេ? "
" បានអ្នកបង "
" អូនចង់ទៅណា? "
" ទៅណាក៏បានព្រោះខ្ញុំមិនអាចទ្រាំជាមួយមនុស្សដូចជាលោកបានទៀតនោះទេ " អ្នកស្រីចន ដើរចេញយ៉ាងលឿន ជីន ក៏រត់ទៅតាមក្រោយ
" ហ៊ើយ..." លោកចន ស្រែកបញ្ចេញកំហឹងគាត់មិនអាចតាមទៅបានព្រោះត្រូវចាត់ចែងខាងមន្ទីរពេទ្យអោយចប់សិន ។ តើខុសទេគ្រាន់ចង់អោយកូនមានអនាគតល្អ មានប្រពន្ធកូនអ្នកដទៃនោះ?
អ្នកស្រីចន លែងនៅចាំមើលកូនព្រោះតែ លោកចន និងនាំនាយចេញទៅហើយគាត់មកផ្ទះរៀបចំខោអាវចេញពីផ្ទះទាំងយប់ដោយអោយ ជីន នាំទៅផ្ទះចាស់របស់គាត់ ទីនោះទោះទុកចោលប៉ុន្តែមានអ្នកសម្អាតរាល់ថ្ងៃ ។ ពេលនេះ ជុងហ្គុក បានរៀបចំបញ្ជូនទៅព្យាបាលបន្តនៅអាមេរិចបាត់ហើយយប់ជ្រៅបន្តិចទើប លោកចន បានមកផ្ទះគាត់ចូលទៅបន្ទប់រកមើលភរិយាគាត់ តែមិនឃើញអ្នកបម្រើប្រាប់ថាគាត់ទៅបាត់ហើយ លោកចន បានត្រឹមម៉ួម៉ៅធ្វើអីមិនចេញយប់ហើយអោយទៅតាមនៅឯណា?
ព្រឹកឡើង....
អ្នកស្រីចន បានសុំអោយ ជីន ជូនគាត់មកមើល ថេហ្យុង នៅមន្ទីរពេទ្យព្រោះតែបារម្ភ គាត់ខ្វល់ខ្វាយជាងអ្នកដែលមានឈ្មោះជាបងប្រុសទៅទៀត ។
" ទេ....ជុងហ្គុក! " ថេហ្យុង ស្រែកហើយស្ទុះងើបអង្គុយ
" ថេ...ថេហ្យុង នេះឯងយ៉ាងមិចហើយ? "
" បងប្រុស!! អ្នកបង!! ជុង...ជុងហ្គុក គេយ៉ាងមិចហើយ? ខ្ញុំចង់ទៅមើលគេ " ថេហ្យុង ទម្លាក់ជើងចង់ចុះពីលើគ្រែអ្នកជម្ងឺតែត្រូវ ជីន ឃាត់ ។
" ថេហ្យុង មិនបាច់ទៅទេ "
" ហេតុអីបងប្រុស? គេមិនអីទេមែនទេ? ផុសគ្រោះថ្នាក់ហើយមែនទេ? ឬយប់មិញខ្ញុំគ្រាន់តែយល់សប្តិ ជុងហ្គុក មិនបានត្រូវឡានបុកមែនទេបងប្រុស? អ្នកបង...ជុងហ្គុក អត់មានកើតអីមែនទេ? ហេតុអីយំ? លឺខ្ញុំសួរទេ...? "
" បានហើយ ថេហ្យុង "
" បងប្រុស! "
" ហុឹកៗ....សុំទោស...បងសុំទោសបងបានព្យាយាមហើយតែបងធ្វើមិនបាន បងជាម៉ាក់អត់បានការ សុំទោសគេទៅឆ្ងាយហើយ "
" បានន័យថាមិច? អ្នកបងនិយាយស្អី? បងប្រុសជូនខ្ញុំទៅរក ជុងហ្គុក ខ្ញុំចង់ជួបគេឥឡូវនេះ " ថេហ្យុង នៅមិនស្ងៀមរើចង់ចុះពីគ្រែ
" ជុងហ្គុក ត្រូវបងប្រុសបញ្ជូនទៅអាមេរិចយប់មិញនេះបាត់ហើយ " ជីន ទម្រាំដាច់ចិត្តនិយាយវាធ្វើអោយអ្នកស្តាប់លឺគាំងដូចថ្ម ក្នុងទ្រូងវាចាប់ផ្តើមឈឺចុកដូចគេកំពុងយកកាំបិតមកចាក់ចូលម្តងមួយៗ
" បងប្រុស! " ថេហ្យុង ហៅសម្លេងស្រាលៗទឹកភ្នែកហូររ៉ូដូចចាក់ទឹកគេនៅតែមិនជឿ មិចនិងអាច?
" មិនពិត!! អ្នកទាំងពីរកុហកព្រោះមិនចង់អោយខ្ញុំទៅជួបគេមែនទេ? ជុងហ្គុក គ្មានថ្ងៃទៅចោលខ្ញុំទេគេសន្យាហើយគេមិនទៅណាចោលខ្ញុំទេ លែងខ្ញុំ ខ្ញុំទៅរក ជុងហ្គុក " ថេហ្យុង ប្រឹងរើចេញពីការចាប់របស់ ជីន
" ថេហ្យុង បានហើយសុំអង្វរបានហើយ " ជីន ចាប់អោបអ្នកជាប្អូនជាប់ក្នុងរង្វង់ដៃនាយតូចទន់ខ្លួនលែងរើយំយកៗដូចមនុស្សឆ្គួត ។ អ្នកណាអនុញាតិអោយយកបេះដូងរបស់គេទៅ? ឆាប់យកមនុស្សរបស់គេមកវិញភ្លាម
" ហិហិ....ជុងហ្គុក...ជុងហ្គុក " ថេហ្យុង យំហៅឈ្មោះរបស់នាយកម្លោះយំឡើងស្លេកស្លាំងគ្រូរពេទ្យចូលមកចាក់ថ្នាំរំងាប់អារម្មណ៍អោយគេ (ថ្នាំសន្លប់) រួច ជីន ក៏លើកដាក់អោយ ថេហ្យុង គេងស្រួលបួលវិញ អ្នកស្រីចន បានត្រឹមយំព្រោះតែជួយអីមិនបាន គាត់អាណិតអ្នកទាំងពីរស្ទើស្លាប់តែមិនដឹងធ្វើមិចបានត្រឹមអោបដៃឈរមើលអ្នកដែលកំពុងឈឺចាប់ គាត់អាចស្មានដឹងថាវាឈឺដល់កម្រិតណា វាឈឺស្ទើផុតដង្ហើម ថេហ្យុង សឹងតែឆ្គួតក្រោយពីដឹងពីដំណឹងនេះចុះ ជុងហ្គុក នោះ? បើពេលនាយដឹងខ្លួនមកនាយកំពុងនៅអាមេរិចតើនាយនិងធ្វើមិច? តើនាយអាចធ្វើរឿងឆ្គួតៗឡើងមកឬអត់?
ស្នេហានេះអាចនិងចប់ដែរទេ? ហេតុអីលោកមិនយល់ពីក្តីស្រលាញ់មួុយនេះ?
To be continue......
BINABASA MO ANG
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
