ភាគទី31
ត្រលប់មកមើល ថេហ្យុង វិញ
ដល់ថ្ងៃប្រកួតរបស់ ជុងហ្គុក ទៅហើយប៉ុន្តែ ថេហ្យុង នៅតែរវល់ដដែល ។ កាលពីព្រឹកគេបានជូនម៉ាក់របស់គេទៅផ្ទះរបស់ ជីយ៉ុន ហើយក៏ភ្លេចទូរសព្ទ័នៅផ្ទះពេលមកវិញ ជីន បានប្រាប់ថា ជុងហ្គុក បាន Call មក ថេហ្យុង នឹកថាតើគេទៅទាន់ឬអត់? តើប្រាប់អ្នកផ្ទះថាមិច? ប្រាប់ថាទៅមើល ជុងហ្គុក ប្រកួតបាល់ដល់ Seoul ទាំងដែលនៅផ្ទះកំពុងរវល់វាដូចជាមិនសូវសម ។ ធម្មតាចំណាយពេល 5 ទៅ 6 ម៉ោងទើបទៅដល់ Seoul ហើយនេះគឺម៉ោង 9 ព្រឹកទាន់ឬអត់?
" គិតយ៉ាងមិចទៅម៉ាក់ហាងកាត់ដេរនោះប្រាប់ថាផ្ញើរឈុតទៅ Seoul បាត់ហើយគាត់ផ្ញើរច្រលំ " ណាមជុន ចូលមកនិយាយជាមួយម៉ាក់គេជួនជា ថេហ្យុង ក៏នៅទីនោះដូចគ្នា
" តើមិនអាចផ្ញើរមកវិញទេហេស? " អ្នកស្រីគីម
" បើយើងរងចាំអោយគេផ្ញើរមកវិញគឺថ្ងៃចន្ទព្រោះរបស់គេនិងផ្ញើរ 2ថ្ងៃម្តងបើយើងបង្ខំគេច្បាស់ជាគិតថ្លៃផ្ញើរបន្ថែម "
" អោយគេគិតចុះចាំម៉ាក់អ្នកចេញលុយ "
" ខ្ញុំខ្លាចតែគេផ្ញើរមកខុសទេ វាច្រើនពេកណាមួយគេប្រាប់ថាឈុតកូនកម្លោះដូចគ្នាទាំងអស់ខ្ញុំមិនអាចចេញឆ្ងាញបានទៀត "
" រឿងនោះគួរអោយបារម្ភដែរហេស? ចាំខ្ញុំទៅយកមកអោយក៏បាន " ថេហ្យុង
" មែនហើយ! អោយ ថេហ្យុង ទៅៗម៉ាក់ខាងនេះខ្ញុំចាត់ចែងក៏បាន " ជីន ចូលមកបន្ត
" ចឹងមកវិញស្អែកនេះនាំចៅម៉ាក់មកផង "
" រឿងនោះខ្ញុំមិនដឹងទេ!! តែថា...ខ្ញុំទៅពេលនេះហើយបងប្រុសចាំផ្ងើរទីតាំងអោយខ្ញុំតាមក្រោយចុះខ្ញុំទៅហើយ " ថេហ្យុង ប្រាប់ហើយក៏ចាកចេញតែម្តងគេបើកឡានដោយខ្លួនឯង ។ បើសិនត្រូវប្រើពេល 6 ម៉ោងបូកនិងផ្លូវស្ទះទៀតទៅដល់គេចប់ល្មម! បែបនេះត្រូវបន្ថែមល្បឿន ។
ទីបំផុតម៉ោង 2 និង 30នាទី ថេហ្យុង បានមកដល់ Seoul តែម្នាក់ឯងគេប្រញាប់ទៅកន្លែងប្រកួតតែម្តង ។ ចូលមកដល់ក៏ឃើញ ជីមីន និង យ៉ុនហ្គី នៅទីនោះទើបដើរសម្តៅទៅអង្គុយជាមួយដោយមិនបានចាប់អារម្មណ៍ថាអ្នកណាកំពុងមើលមកនោះទេ ។
" ជីមីន យ៉ុនហ្គីហ្យុង "
" ថេហ្យុង ហេតុអីទើបតែមក? " ជីមីន
" យើងចេញពី Daegu មកម៉ោង 10 ទៅហើយនិង! តើការប្រកួតទៅដល់ណាហើយ? "
" ចប់មួយតង់ហើយ!! គេនាំមុខ 2គ្រាប់ 12 ទល់ 14 "
" មើលទៅគេលេងមិនសូវល្អនោះទេ " យ៉ុនហ្គី
" ជុងហ្គុក មែនទេ? "
" ត្រូវហើយ! ដូចភ្លឹកៗ គាំងៗ មិនរហ័សសោះ " ជីមីន
" ធម្មតាគេលេងបានល្អណាស់ "
" ចឹងចាំមើលតង់ទី 2 ប្រហែល 5 នាទីទៀតចាប់ផ្តើមហើយ "
" ហឹម! " ថេហ្យុង ងក់ក្បាលតិចៗរួចងាកសម្លឹងរកមើល ជុងហ្គុក តើគេនៅម្តុំណា? ក្រោយឃើញហើយ ថេហ្យុហ លើកដៃក្រវីឡើងពេលដែល ជុងហ្គុក កំពុងមើលមកគេដូចគ្នា រាងតូចញញឹមយ៉ាងស្រស់លើកទឹកចិត្ត ជុងហ្គុក ដែលមានទឹកមុខរីកដូចគ្រាប់ជីនោះ ។
ចាប់ផ្តើមការប្រកួតតង់ទី2 គ្រាន់តែបើកក្បាលដំបូង ជុងហ្គុក យកបាល់បានលែងអោយអ្នកណាប៉ះដូចជាស្វាហាប់និងមានកម្លាំងពេញខ្លួនដូចជាខ្លាដំបង មួយនាទីដំបូងក៏យកបានមួយគ្រាប់ទៅហើយ ។ ការលេងនៅតែបន្តអ្នកណាក៏ដឹងពីសមត្ថភាពរបស់ ជុងហ្គុក ដែរ ធ្លាប់តែលឺតាមគ្នាពេលនេះខាងជំនួយសាលាផ្សេងឃើញផ្ទាល់ភ្នែកក៏យល់ថាពិបាកយកឈ្នះដែរ ។ ពិន្ទុដែលគេនាំមុខ 2 ប៉ុន្តែពេលនេះក្រុមរបស់ ជុងហ្គុក ក៏អាចនាំមុខវិញដល់ទៅ 5 គ្រាប់ ក្រុមរបស់ ហាបីន ចាប់ផ្តើមសុីញ៉ូរគ្នាម្នាក់រត់មកបុក ជុងហ្គុក យកតែម្តងម្នាក់ទៀតប្រទាក់ជើងរបស់ ប៊យ ព្រោះពីរនាក់និងខ្លាំងជាងគេពួកជាក្រុមជំនួយឃើញថាការលេងប្រើល្បិចតែគេមិនមាត់គ្រាន់តែបញ្ចេញសមត្ថភាពរបស់គេទោះមាត់ពេលនេះក៏គ្មានប្រយោជន៍ ។ ជុងហ្គុក ដួលអុកគូទសង្កត់កែងដៃម្ខាងធ្វើអោយ ថេហ្យុង បារម្ភតែគេមិនអីនោះទេគ្នាៗទៅជួយលើកហើយក៏បន្ត ។ 10នាទីចុងក្រោយ 30 ទល់ 22 ក្រុមរបស់ ជុងហ្គុក នាំមុខមិនឆ្ងាយប៉ុន្មានបូកផ្សំនិងល្បិចរត់បុកផ្តួលវាធ្វើអោយគេហត់បាក់កម្លាំង ក្រុម ហាបីន មិនអាចចាញ់មិនអាចលត់ជង្គង់និយាយពាក្យសែនអាម៉ាសនេះបានទេ ទើបព្យាយាមប្រើល្បិចប៉ុន្តែល្បិចដដែលក្រុមរបស់ ជុងហ្គុក ក៏បានការពារខ្លួន ។
ពេលវេលាចូលមកដល់សម្លេងកញ្ចែរបញ្ចប់ការប្រកួតបន្លឺឡើងដោយពិន្ទុ 36 ទល់ 29 ក្រុមរបស់ ជុងហ្គុក នៅតែរក្សាតំណែងរបស់គេ ។ សម្លេងហូរលើកទឹកចិត្តបន្លឺឡើង ជុងហ្គុក អោបគ្នាជារង្វង់ជាមួយក្រុមលោតឡើងហូរយ៉ាងសប្បាយ ចំណែកក្រុមដែលចាញ់មានតែបាក់មុខនិងបាក់មុខ ។
" ពុទ្ធោអើយ! " ហាបីន កប់ទឹកសុទ្ធចោលរៀបនិងដើរចេញតែក៏ត្រូវក្រុមជំនួយថាអោយដែលពួកគេលេងល្បិចធ្វើអោយ ហាបីន កាន់តែខឹង
" ហេម...ចង់ទៅណា? " ជុងហ្គុក ឃាត់ដំណើររបស់ ហាបីន
" យ៉ាងមិច? "
" ភ្លេចហើយឬ? " ជុងហ្គុក សួររបៀបចម្អក
" ហុឹស...." ហាបីន ងាកមើលមុខគ្រប់គ្នាទាំងអាម៉ាស់មុននិងឈរទល់មុខរបស់ ជុងហ្គុក ហើយនិយាយលឺៗជំនួសអោយការលត់ជង្គង់
" យើងចាញ់ហើយ!! យើងចាញ់ឯងហើយ ចន ជុងហ្គុក ពេញចិត្តហើយនៅ? " ហាបីន ស្រែកខ្លាំងៗអោយគ្រប់គ្នាបានលឺ
" ពួកយើង!! ជប់លៀង " ជុងហ្គុក ស្រែកលឺៗឌឺគេយ៉ាងខ្លាំងអ្វីដែលគេចង់បានបំផុតគឺបំបាក់មុខមនុស្សមានអំនួតម្នាក់នេះ
" ហ៊ើយ...." ហាបីន ដើរចេញយ៉ាងអាម៉ាស់
" ជប់លៀង..." ហូស៊ុក ស្រែកយ៉ាងសប្បាយចិត្ត ។
ក្រោយប្រកាសលទ្ធផលរួចស្រេចហើយមនុស្សម្នារក៏នាំគ្នាទៅវិញអស់ទើប ថេហ្យុង ចូលមកអបអរសាទរដល់អ្នកឈ្នះនៅថ្ងៃនេះ
" អបអរសាទរ មនុស្សពូកែរបស់ពូ "
" ពូថេ " ជុងហ្គុក ហៅហើយក៏ដើរមកអោប ថេហ្យុង យកតែម្តង
" អ៊ួយ...." ហូស៊ុក បន្លឺឡើងរបៀបអៀនទើបធ្វើអោយគេទាំងពីរលែងចេញពីគ្នាវិញ
" ខ្ញុំគិតថាពូថេ និងមិនមកហើយតើ "
" សុំទោសដែលមកយឺត "
" អត់ទេ!! អោយតែពូថេ មកគឺបានហើយ "
" ម៉ោង 5 ហើយ! ពួកយើងទៅជប់លៀងនៅថ្ងៃនេះតែម្តងឬចាំស្អែក? " ប៊យ
" ស្អែកចុះ ថ្ងៃនេះម្នាក់ៗហត់ហើយសម្រាក "
" ឯងចង់សម្រាកហេស? ក៏បានស្អែកជួបគ្នានៅពេល ល្ងាចណា "
" សុំជាពេលព្រឹកឬថ្ងៃបានទេ? យើងត្រូវទៅ Daegu ជាមួយប៉ានៅពេលល្ងាចទៅការពូកណ្តាលនៅថ្ងៃចន្ទ "
" ចឹងគួរតែជប់លៀងថ្ងៃនេះតែម្តង "
" ថ្ងៃនេះចង់នៅជាមួយពូថេ!! តោះយើង "
" ទៅណា? " ថេហ្យុង
" មែនហើយនាំគ្នាទៅណា? ចុះយើង? " ហូស៊ុក
" អោយអាប៊យ ជូនទៅវិញទៅ " ជុងហ្គុក និយាយហើយក៏កាន់ដៃ ថេហ្យុង ចាកចេញពីទីនោះ ថេហ្យុង បាននាំ ជុងហ្គុក មកកន្លែងដាក់ឡាន
" ពូបើកឡានមក "
" ពូថេ បើកឡានខ្លួនឯងពី Daegu មកម្នាក់ឯងមែនទេ? "
" អឹម!! បើកខ្លួនឯងទើបទាន់ចិត្ត!! ទម្រាំរកវិធីមកបាន "
" មិនមែនពូមកតែម្តងទេហេស? "
" មានរឿង! ពូឡើងមកយកឈុតរៀបការរបស់បងប្រុសដែលគេផ្ញើរច្រលំមកទីនេះ អាឡូវពូត្រូវទៅយកអោយហើយសិន "
" រួចហើយត្រូវទៅរកខ្ញុំនៅ Condo លេខកូតបន្ទប់ថ្ងៃកំណើតខ្ញុំ! រួចរាល់ហើយពូថេ ទៅទីនោះចាំខ្ញុំ ខ្ញុំទៅផ្ទះរៀបចំខ្លួនសិន "
" ពូដឹងហើយ! ពូក៏គ្មានគម្រោងទៅគេងផ្ទះឯងដែរព្រោះមកមិនអោយអ្នកណាដឹង "
" ទៅចុះ! ប្រយត្ន័ប្រយែងផង "
" ឯងដូចគ្នា! ពូទៅហើយ "
" បាទ " ជុងហ្គុក ជូន ថេហ្យុង ឡើងឡានរួចនាយក៏ជិះម៉ូតូរបស់គេទៅផ្ទះសម្អាតខ្លួនរួចចង់នាំ ថេហ្យុង ទៅញាំអីនិងគេងកំដរ ថេហ្យុង នៅ Condo របស់នាយដែរ ស្អែកនេះគេនិងជិះម៉ូតូរបស់នាយទៅ Daegu ម្នាក់ឯងក្រោយចេញពីជប់លៀងឆ្លងជាមួយក្រុមគេហើយនោះ ។
ថេហ្យុង បានយកឈុតរបស់ ណាមជុន មកបានហើយក៏ទៅ Condo របស់ ជុងហ្គុក នៅម៉ោង 6 ជុងហ្គុក គេកំពុងអង្គុយចាំលើម៉ូតូដើម្បីនាំ ថេហ្យុង ទៅញាំអីជាមួយគ្នា
" ជុងហ្គុក!! មកយូរហើយមែនទេ? "
" គឺមួយសន្ទុះហើយ! តោះទៅ "
" ទៅណា? "
" ទៅញាំអីសិនចាំញាំគ្នាតាមក្រោយ "
" ហាស?? ឯងថាមិចមិញនេះ? "
" គឺទៅញាំអី "
" មែនហើយពូចេញមកលឿនពេកអត់បានយកខោអាវមកទេឯងទៅផ្ទះយកអោយពូបន្តិចបានទេ? "
" ប្រើរបស់ខ្ញុំសិនក៏បាន! ខ្ញុំបានប្រមូលខោអាវខ្លះមក ទុកនៅទីនេះដែរ " ជុងហ្គុក (តាមពិតទើបប្រមូល មកមិញនិងទេ)
" ចឹងក៏បាន "
" ឡើងមក " ជុងហ្គុក ហ៊ុចមួកអោយ ថេហ្យុង គេពាក់ពួកហើយឡើងពីក្រោយ ជុងហ្គុក អោបចង្កេះគេយ៉ាងស្និទស្នាល ពួកគេទៅញាំអីមុនញាំគ្នាតាមក្រោយ ។
To be continue.....
.
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
