ភាគទី55
ព្រឹកថ្ងៃថ្មីចូលមកដល់ជាថ្ងៃទី1 នៃឆ្នាំថ្មីរាងតូច គីម ថេហ្យុង ភ្ញាក់ពីដំណេកពេលព្រឹកប្រលឹមជាមួយនិងភាពស្រស់ស្រាយដោយសារវត្តមានរាងក្រាសដែលខ្លួនកំពុងគេងអោបតាំងពីយប់មិញនៅក្នុងបន្ទប់ Condo ប្រណិត ។
" ជុង...ហ្គុក...គី! " គេយកចុងចង្អុលដៃចង្អុលត្រង់ថ្ងាស ចុងច្រមុះ ចុះដល់បបូរមាត់សុីជម្ពូរគួរអោយចង់ថើប អត់មិនបានថើបមួយ ។
" ហឹម..." ជុងហ្គុក ក្រហឹមក្រោយរាងតូចដកបបូរមាត់ចេញវិញ ។
" អរុណសួរស្តី " ជុងហ្គុក ញញឹមអោបរឹតរាងកាយតូចក្នុងរវង្វង់ដៃជាប់ស្អិតបេះមិនចេញ ។
" ហឹម....ថប់ដង្ហឹមណាស់ "
" មិនមែនបែបនិងទេ!! ត្រូវនិយាយថាកក់ក្តៅណាស់ ប្តីសម្លាញ់ "
" ឡប់សតិ! " ថេហ្យុង សើចបែបអៀន
" មើលធ្វើមុខគួរអោយខ្នាញ់ទៀតហើយ " ជុងហ្គុក អត់មិនបានចាប់ញីចថើបឡើងក្រហមមុខ ថេហ្យុង អស់
" បានហើយ!! ងើបទៅរកអីញាំឃ្លានហើយ "
" មែនហើយ...ព្រោះអស់កម្លោងកាលពីយប់មិញ " ជុងហ្គុក នាយញ៉ោះរាងតូចអោយអៀន
" អាឆ្គួត!! ងើប! "
" ពូចង់ងើបក៏ងើបទៅជើងមានជាប់គ្នាឯណា? "
" ហើយមិនលែង? "
" អរ....មែន! " ជុងហ្គុក លែងរាងតូចតែមិនមែនអោយគេងើបនោះទេគឺលែងដើម្បីលើកបីរាងតូចទៅបន្ទប់ទឹក ។
ក្រោយពីរៀបចំខ្លួនរួចហើយពួកគេក៏ទៅរកញាំអីរួចទើបទៅហាងព្រោះ ជីន អោយបើកនៅពេលព្រឹកសម្រាប់ប្រម៉ូសិនថ្ងៃចុងក្រោយ បន្ទាប់មកពួកគេនិងទៅដើរលេងបន្ត ។ គម្រោងរបស់ ជុងហ្គុក គឺនាំ ថេហ្យុង ទៅជេជូរ ។
" សូមស្វាគមន៍...អៅ...បងស្រី! " ជុងហ្គុក ហៅអ្នកដែលចូលមកក្នុងហាងថ្ងៃនេះ ជុងហ្គុក ជាអ្នករត់តុព្រោះ ជីមីន សុំសម្រាកជុំគ្រួសារ (ខាងយ៉ុនហ្គី)
" សួរស្តី!! ហឹម....មនុស្សច្រើនដល់ហើយ "
" ព្រោះមានប្រម៉ូសិន! បងស្រីអង្គុយសិនមកចង់ញាំអី? នៅជាន់លើមានកន្លែងទំនេរ "
" ខ្ញុំគ្រាន់តែមកទិញនិងទៅវិញហើយអត់បាននៅអង្គុយទេព្រោះមានធុរៈ...ចឹងខ្ញុំអាចទៅកម្មង់ពី ថេហ្យុង បានមែនទេ? "
"អរ...បាន!! តាមចិត្ត " ជុងហ្គុក ថាហើយនាងក៏ដើរសម្តៅទៅរក ថេហ្យុង តែម្តង
" សួរស្តី ថេហ្យុង "
" អូ៎...យ៉នជី មកញាំអីមែនទេ? "
" ចា៎!! នេះ ថេហ្យុង សុខសប្បាយទេ? "
" សុខទុក្ខធម្មតាទេ!! ចុះនាង? "
" សុខតែមិនសប្បាយ! "
" មានរឿងខ្លះមិនគួរយកចិត្តទុកដាក់បំភ្លេចវាចោលខ្លះទៅកុំអោយមានសម្ពាធ "
" ថេហ្យុង នៅតែជួយណែរនាំខ្ញុំជានិច្ច "
" ព្រោះយើងជាមិត្តនិងគ្នា "
" ហេម....ខះករ.ណាស់ " ជុងហ្គុក ដើរកាត់ហួសទៅបើកទូរទឹកកកយកទឹកត្រជាក់ៗមកផឹក ថេហ្យុង លួចសើចក្នុងចិត្ត
" ញាំអីទេ? "
" កាហ្វេរខ្មៅ ស្ករបន្តិចបានហើយ "
" ញាំកាហ្វេរខ្មៅមិនសូវល្អទេអ្នកគ្រូពេទ្យ! ខ្ញុំថែមទឹកដោះគោអោយចុះ " ថេហ្យុង ញញឹមនាងវិញ ក៏មិនថាអីបើជា ថេហ្យុង ធ្វើអោយជាអ្វីក៏ដោយនាងព្រំមញាំទាំងអស់ ។
" នេះបានហើយ "
" អរគុណណាស់!! ខ្ញុំលាសិនហើយថ្ងៃក្រោយជួបគ្នា "
" សំណាងល្អ " ថេហ្យុង ញញឹមជាប់នាងក៏ចេញទៅវិញ ។
" បានហើយ! " ជុងហ្គុក មកឈរបាំងពីមុខ
" យ៉ាងមិចលោកប្រុស? "
" ប្រឹងរាយស្នេហ៍និងតិចត្រូវអូសចូលបន្ទប់ទាំងព្រឹក "
" ជួយមិនបាន!! មនុស្សគេមុខមានស្នេហ៍ "
" មុខដូចកូនស្វារនិង? "
" តែអាខ្លះខ្វះមិនបាន " ថេហ្យុង ពេបមាត់ញាក់ចិញ្ចើមដាក់
" ឆើស...ដឹងហើយទៅថាគេខ្វះយើងមិនបាននោះ " ជុងហ្គុក ក៏ដើរចេញទៅណាវិញថ្ងៃនេះមានអារម្មណ៍អៀនៗនិង ថេហ្យុង មិចមិនដឹង ។
ទម្រាំរសៀលបន្តិចញាំបាយហើយទើបពួកគេបិទហាង ជុងហ្គុក ចេញឡានរបស់ ថេហ្យុង មកក្រៅដោយមានកាបូប Camera ទុកក្នុងឡានរួចជាស្រេច
" ពួកយើងទៅណា? "
" ជេជូរ! "
" ឆ្ងាយណាស់! "
" គេងមួយយប់ស្អែកល្ងាចចាំចេញមកវិញយ៉ាងណាសាលាចូលរៀនថ្ងៃទី 3 មិនចឹង? "
" ក៏បាន!! ពូក៏ចង់ទៅទីនោះដែរ "
" ចឹងទៅហើយណា "
" ហឹម! " ថេហ្យុថ ងក់ក្បាល ជុងហ្គុក និងចេញដំណើរដោយ ជុងហ្គុក ជាអ្នកបើកឡានទើប ថេហ្យុង ជាអ្នកកាន់ Camera ។
យូរគួរសមទម្រាំមកដល់ជេជូរតែក៏សមចិត្តព្រោះទីនេះស្អាតខ្លាំងណាស់ ។ ពួកគេចំណាយពេលដើរលេងនៅពេលល្ងាចរហូតដល់យប់តាមដំបន់ពេញនិយមផ្សេងៗ រួចក៏ទៅរកសណ្ឋាគារដើម្បីសម្រាក ។
*មិនដែលដឹងសោះថាក្មេងនេះសំបូរលុយដល់ម្លឹងពេញមួយថ្ងៃនាយស្ទើតែចំណាយលើគ្រប់យ៉ាងទៅ ហើយ ។
ថ្ងៃថ្មីជាថ្ងៃដើរលេងដែលសប្បាយបំផុតគ្រប់ពេលដែលនៅជាមួយគ្នាម្នាក់ៗយល់ពីចិត្តគ្នាមិនជំទាស់មិនថាមានម្នាក់ចង់ទៅណាក៏តាមបែបនេះទើបធ្វើអោយដំណើរកំសាន្តកាន់តែរីករាយនិងមានតែការចងចាំល្អៗ ។
" អ៊ួយ...ចុកជើងណាស់ " ថេហ្យុង រអ៊ូរព្រោះនេះដើរតាំងពីព្រឹកដល់ល្ងាចស្ទើរតែអស់កន្លែងទៅទៅហើយ
" ចង់អោយបីឬអៀវ? "
" ច្របាច់ជើងតិចទៅបានហើយ " ថេហ្យុថ អង្គុយលើបង់តាមផ្លូវនេះជាពេលល្ងាចពួកគេដើរលេងនិងទិញរបស់បានច្រើនគួរសម ។
" ចឹងអង្គុយសិនក៏បានហើយយើងនិងទៅ Seoul វិញ "
" មែនហើយ!! ពូបិះនិងភ្លេចថាត្រូវទៅវិញហើយ តោះចាំសម្រាកលើឡានក៏បាន "
" អង្គុយសិនមកប្រញាប់អីម្ល៉េះ? "
" ល្ងាចហើយនេះម៉ោង 4ជាងហើយចុះទម្រាំដល់ Seoul វិញពេលណា? "
" ដឹងតែទៅដល់ថ្ងៃនេះហើយពូមិនបាច់បារម្ភទេ "
" ពូបារម្ភឯងតើ!! ខ្លាចថាត្រូវបើកឡានយប់ពិបាកណាស់ណា "
" អ៊ួយ...រំភើបស្ទើគាំងបេះដូង "
" អើយ...ឆ្គួត! "
" និយាយមែនអោយតែលឺពាក្យបារម្ភពីមាត់ពូថេ ខ្ញុំរំភើបគ្រប់ពេល "
" ចឹងហ្អរ៎~ ជុងហ្គុកហា៎ "
" បាទ?"
"មិចក៏ឯងមានលុយចាយច្រើនម៉្លេះ? អ្នកបងទុកអោយមែនទេ? " ព្រោះឆ្ងល់ទើបសួរនាយមិនមែនមានការធ្វើដូចខ្លួនទេឃើញតែទៅរៀនមួយមុខតែមើលចុះគេចាយលុយដូចព្យុះ ។
" ម៉ាក់អោយខ្លះដែរ!! ហើយលុយខ្ញុំខ្លះដែរ "
" លុយឯង? ប្រាក់ខែឬមួយលួចសន្សំទុក? នៅមានលុយទិញនាឡិការនេះទៀត "
" លុយសន្សំក៏មានបូកនិងលុយម៉ាក់និងប៉ាអោយផងព្រោះខ្ញុំមិនដែលចេញក្រៅញឹកញាប់រឿងចូលក្លឹបឬប៉ាវមិត្តសុីផឹកអីបែបនេះពិសេសគឺអត់មានសង្សាររអ៊ូរនាំទៅដើរផ្សារមានតែប្រពន្ធដែលអោយលុយចាយថែមទើបសល់លុយនិងណា "
" អាចុងក្រោយដូចលើសតិចហើយ "
" ចុះបើមែន!! បើជួប ពូជីន វិញអោយម្តងៗខ្ទង់ពាន់ដុល្លារឯណោះ "
" ឆើស...កូនគេសំបូរលុយណាស់ណ៎រ "
" ត្រូវហើយ!! ហើយអនាគតទៅខ្ញុំនិងខំធ្វើការចិញ្ចឹម ពូថេ អោយនៅតែផ្ទះមិនអោយធ្វើការរកលុយទេ "
" ហូ៎....គិតដល់ណាហើយ? "
" គិតដល់មានកូន...រត់លេងជាមួយកូនពេញផ្ទះអីបែបនេះឯង "
" តែពួកយើងមិនអាច... "
" ដល់ពេលចាំគិត!! កូនមានឬគ្មានក៏មិនអីសំខាន់អោយតែពួកយើងស្រលាញ់គ្នាទៅគ្រប់គ្រាន់ហើយ "
" ពូស្រលាញ់ឯង " ថេហ្យុង អោបរាងក្រាសលើដៃអោប ថេហ្យុថ វិញកក់ក្តៅណាស់ទាំងកាយវិការនិងពាក្យសម្តី ។ ក្រោយពីអង្គុយមួយសន្ទុះ ថឹហ្យុថ ក៏ទាមកផ្ទះវិញទើបពួកគេចេញមក ។ ដល់ Seoul វិញម៉ោងប្រហែល 9 យប់ ថេហ្យុង ក៏គេងនៅ Condo ជាមួយ ជុងហ្គុក តែម្តង ។
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
