💜 My Uncle ❤️ Kim TaeTae 💜 PART: 42

1.6K 99 0
                                        

ភាគទី42
តាំងតែរើមកនៅផ្ទះថ្មី ថេហ្យុង មិនមានអីធ្វើព្រោះតែមានអ្នកបម្រើច្រើនគេធ្វើអស់ហើយគេក៏មិនបានងើបចុះមកក្រោមពីប្រលឹមដូចរាល់ដងនោះ ទេថ្ងៃនេះចុះមកក៏នៅក្រោយគេព្រោះយប់គេមិនសូវបានគេងដោយសារតែគិតច្រើន ។ ចុះមកគេកំពុងញាំបាយជុំគ្នា ជុងហ្គុក ចង់ឡើងទៅហៅអោយ ថេហ្យុង មកញាំបាយប៉ុន្តែយល់ថាគេហត់ទើបទុកអោយគេងហើយលើកបាយទៅអោយប៉ុន្តែ ថេហ្យុង ក៏ចុះមកបាត់ហើយ ។
" Aww ថេហ្យុង មកញាំបាយ " អ្នកស្រីចន
" អត់ទេអ្នកបង!! ខ្ញុំប្រញាប់ទៅហាងជូនដំណើរម៉ាក់គាត់ទៅ Daegu វិញ "
" គាត់ទៅថ្ងៃនេះមែនទេ? " អ្នកស្រីចន
" បាទ!! ខ្ញុំទៅសិនហើយ " ថេហ្យុង អោនបន្តិចក៏ចេញទៅមិនបាននិយាយរក ជុងហ្គុក អីបន្តិច
" ពូថេ ខ្ញុំទៅដែរ " ជុងហ្គុក ហៅបង្អាក់ដំណើរ ថេហ្យុង ប៉ុន្តែគេក៏ដើរទៅបន្តពេល លោកចន និយាយ
" ញាំបាយសិនកូន " លោកចន និយាយហើយ ថេហ្យុង ក៏ដើរទៅបន្តលែងងាកក្រោយ ជុងហ្គុក តាមមើលពីក្រោយដល់គេចេញផុតបាត់នាយប្រញាប់ញាំបាយហើយជិះម៉ូតូតាមក្រោយ ។
ថេហ្យុង បានមកដល់ហាងតែម្នាក់ឯងម៉ោងទើបតែ 8 ប៉ុន្តែហាងក៏បើកព្រោះ ជីន ត្រូវពិនិត្យមើលរៀបរៀបរយមុននិងទៅវិញ ។
" បងប្រុស! ម៉ាក់! "
" ថេហ្យុង មកហើយ! ចុះឯណា ជុងហ្គុក? " ជីន សួរព្រោះធម្មតាមកជាគូរអីបែបនិង
" មិនដឹង! "
" ឈ្លោះគ្នាមែនទេកូន? "
" អត់ទេម៉ាក់!! គ្រាន់តែ..."
" អរ....ដឹងហើយ!! នេះឯងញាំអីនៅ? " ជីន
" នៅទេ! ខ្ញុំប្រញាប់មកក្រែងឡ៎រម៉ាក់ប្រញាប់ចេញដំណើរនិងណា "
" ចឹងញាំអីសិនទៅកូន "
" ម៉ាក់ទៅពេលណា? "
" ឥឡូវនិង "
" ចឹងរៀបចំទៅខ្ញុំញាំអីពេលក្រោយក៏បាន "
" ថេហ្យុង កេះនោះជាកាហ្វេរស់ជាតិថ្មីដែលបងអោយគេដាក់មកឯងលើកទៅដាក់ក្នុងឡានមួយកេះទៅវាធ្ងន់តិចហើយ " ជីន ស្រែកប្រាប់
" បាទ " ថេហ្យុង ដើរមកលើកមួយកេះវាមាន 4 កេះដែល ជីន បានទិញទុក
" ចាំខ្ញុំលើក " ជុងហ្គុក ស្រាប់តែចូលមក
" ជុងហ្គុក "
" បាទ? នេះទៅបើកគូទឡានទៅខ្ញុំអ្នកលើក "
" ហឹម! " ថេហ្យុង ងក់ក្បាលដើរទៅមុខ ជុងហ្គុក លើកទៅតាមក្រោយវាធ្ងន់បែបនេះនាយមិចនិងដាច់ចិត្តអោយ ថេហ្យុង លើកនោះ ។ យកទុករួចក៏ចូលមកវិញ
" ម៉ាក់យាយ "
" ជុងហ្គុក មកពីកាលចៅ? "
" មកដល់មិញនេះ!! ម៉ាក់យាយរៀបទៅវិញហើយមែនទេ? "
" អឹម!! យាយទៅហើយ ផ្ញើរពូថេ ឯងផង "
" បាទម៉ាក់យាយ "
" ជុងហ្គុក "
" បាទពូជីន? " ជុងហ្គុក បែរទៅរក ជីន ហៅគេទៅជិតនិយាយខ្សឹបខ្សាវគ្នាជាមួយនាយ ។
" បាទ!! ខ្ញុំដឹងហើយ " ជុងហ្គុក សើចស្ញេញមិនដឹងជានិយាយអី?
" បងទៅហើយ!! មើលរៀបចំបើកហាងចុះ 30នាទីទៀត សុងហុី និងយកខេកមកហើយ "
" បាទបងប្រុស "
" ចាប់ពីឥឡូវនេះទៅឯងជាអ្នកគ្រប់គ្រងវាហើយណា "
" បាទ!! សុវត្ថិភាពតាមផ្លូវណា "
" ម៉ាក់ទៅហើយ! ថែខ្លួនផង "
" ម៉ាក់ក៏ដូចគ្នា "
" បាយៗ ម៉ាក់យាយ " ជុងហ្គុក ក្រវីដៃចុះឡើងៗរួចអោនគំនាម 90ដឺក្រេដល់ឡានចេញទើបងើប
" ឯង! "
" បាទ? "
" មិចក៏មកលឿនម៉្លេះ? "
" មុននេះអ្នកប្រណាំម៉ូតូចូលសណ្ឋឹត "
" ឯងចឹងទៀតហើយ! " ថេហ្យុង សម្លក់ក្មេងនេះជិះម៉ូតូលឿនៗហាមមិនស្តាប់ ថេហ្យុង ក៏ដើរទៅលើកេះកាហ្វេយកទៅទុកខាងក្រោយ ។
" កុំលើកអី!! ចាំខ្ញុំវិញ "
" ជួយគ្នាទៅ " ថេហ្យុង លើកទៅមួយ ជុងហ្គុក តាមលើកទៅទាំងពីរតែម្តង ។
" ពូថេ " ជុងហ្គុក ហៅពេល ថេហ្យុង រៀបចេញមកវិញពេលនេះគេនៅបន្ទប់ស្តុករបស់
" ហឹម? " ថេហ្យុង មើលមុខ ជុងហ្គុក នាយដាក់ដៃសងខាងឃាំងរាងតូចមិនអោយចេញ
" ខ្ញុំនឹក..." ជុងហ្គុក ទម្លាក់បបូរមាត់គ្រប់គ្រងបបូរមាត់រាងតូច ថេហ្យុង លើកដៃអោបចង្កេះរបស់រាងក្រាសវិញគេក៏នឹកដូចគ្នានឹកបបូរមាត់នឹកការថ្នាក់ថ្នមនឹកចង់ប៉ះសាច់ដុំពោះកង់ៗរបស់នាយ ។
ការថើបនៅតែបន្ត ជុងហ្គុក ថើបបូរមាត់នោះមិនចេះឆ្អែតឆ្អន់ដកមាត់ចេញមិនទាន់បានដកដង្ហើមផងក៏ថើបម្តងទៀតអណ្តាតលូកប្រលែងគ្នាយ៉ាងសុីចង្វាក់...។ នាយបន្តថើបសាច់ថ្ពាល់ប៉ោងៗទន់រលោងនោះចុះមកកញ្ចឹងករ.ក្រអូបប្រហើរ ថេហ្យុង ងើយមុខឡើងបង្ករភាពងាយស្រួលដល់រាងក្រាសបឺតជញ្ជក់សាច់សរខ្ចីរបស់គេ ។
" អាស...ឈឺ...អេ... " ថេហ្យុង ភ្ញាក់ពេល ជុងហ្គុក ខាំសាច់ស្មាររបស់គេទើបគេរុញរាងក្រាសចេញ
" មើល... " ថេហ្យុង សម្លក់មុននិងទាញកអាវគេ សំយេសដើម្បីមើល
" អើយ...ក្មេងឆ្គួត!! ថ្ងៃក្រោយឈប់អោយថើបហើយ " ថេហ្យុង និយាយបែបក្រឺត
" គួរអោយស្រលាញ់សឹងអី! ពិសេសស្នាមជាំនេះ "
" ជាំ? ហុឺយ..." ថេហ្យុង ចេញពីទីនោះទៅបន្ទប់ទឹកមើល
" ចន ជុងហ្គុក ក្មេងឡប់សតិ! " ថេហ្យុង ស្រែកចេញពីបន្ទប់ទឹកមកវិញ ជុងហ្គុក ក៏ឈរសើចម្នាក់ឯង
" ជុងហ្គុក "
" បងប្រុស "
" ឯណា ថេហ្យុង? "
" ក្នុងបន្ទប់ទឹក "
" អរ...ហើយឯងមកយាម ថេហ្យុង ឬ? "
" ទេ! " ជុងហ្គុក ដើរចេញទៅត្រុយ
" Aww? " ជីមីន ធ្វើមុខឆ្ងល់ ។ គេយកអាវពាក់សម្រាប់ធ្វើការជាអាវយឺតពណ៌សរដៃខ្លីមាន Logo ឈ្មោះហាងនៅក្រោយខ្នងអក្សរធំៗខាងមុខមានអក្សរតូចៗនៅទ្រូងខាងឆ្វេងនិងមានចង់អៀមត្រឹមចង្កេះសង្ហារខ្លាំងណាស់ ។
" សួរស្តីបងស្រី! " ជុងហ្គុក ចេញមក សុងហុី ក៏មកដល់
" ចា៎!! ជួយទៅយកប្រអប់ខេកបងស្រីផងបានទេ? "
" បាទបាន!! នៅឯណា? "
" នៅក្នុងឡាន!! តាមមក " សុងហុី នាងចេញទៅមុន ជុងហ្គុក ទៅតាមក្រោយមកជួយយកខេករៀបដាក់ក្នុងទូរតាំង ។
" សួរស្តីបងស្រី!! មានអីអោយជួយទេ? " ថេហ្យុង ចេញមកពេលរៀបចំខ្លួនរួច
" មិនបាច់ទេ!! ចាំខ្ញុំជាអ្នកលើក ពូថេ រៀបចំខេកដាក់ក្នុងទូរទៅបានហើយ "
" ក៏បាន " ថេហ្យុង ធ្វើតាម ជុងហ្គុក ប្រាប់សល់ប៉ុន្មានទៀត ជុងហ្គុក លើកយកទៅទុកក្នុងទូរ
ទឹកកកធំនៅក្រោយ ខេកទាំងនេះ សុងហុី ធ្វើពីផ្ទះរបស់គេមកវាជាខេកកាត់ជាដុំតូចៗមានច្រើនរស់ជាតិ
" គួររកបុគ្គិលមកថែមហើយនេះអត់មានអ្នកណាចាត់ចែងនៅផ្ទះបាយទេបងត្រូវធ្វើម្ហូបនៅមានសាឡាត់និងសាន់វិចទៀត "
" បងស្រីអាចចាត់ចែកក្នុងផ្ទះបាយបានរឿងការហ្វេឬគ្រឿងផឹកខ្ញុំអាចធ្វើបានខ្ញុំធ្លាប់ធ្វើវាកាលនៅ Daegu "
" បែបនោះក៏បាន! "
" ជុងហ្គុក "
" បាទ "
" ឯងអត់ទៅណាទេឬ? "
" អត់ខ្ចីទៅ!! ខ្ញុំ Call ណាត់ ហូស៊ុក និងអាប៊យ មកទីនេះហើយ! " ជុងហ្គុក ដើរទៅអង្គុយកៅអីមួយកន្លែងនិងកៀនៗដែរនាយអត់ចូលចិត្តអង្គុយកណ្តាលទេ ។
ជុងហ្គុក នាយបានយក Laptop របស់នាយមកថ្ងៃនេះនាយនិង Upload vídeo ចូលក្នុង Youtube នាយអង្គុយម្នាក់ឯង ថេហ្យុង បានយកទឹកផ្លែឈើអោយគេមួយកែវ
" នេះ "
" បាទ!! ពូថេ បន្តិចទៀតខ្ញុំផុសវាហើយពូចង់មើលសិនទេ? "
" ចាំមើលពេលឯងផុសចុះ "
" បាទ! "
" សូមស្វាគមន៍ " ជីមីន
" សិស្សច្បង!! តើទីនេះជាហាងពូរបស់ ជុងហ្គុក មែនទេ? " ហូស៊ុក
" ត្រូវហើយ!! គេនៅទីនោះ "
" បាទ!! អរគុណហើយ!! អាប៊យ ឯងទៅហៅអីញាំយើងទៅរក ជុងហ្គុក "
" អឺ! " ប៊យ ដើរទៅរក ថេហ្យុង ឯ ហូស៊ុក ទៅរក ជុងហ្គុក ដែលអង្គុយម្នាក់ឯង ។
" សួរស្តីសិស្សច្បង "
" បាទ!! ចង់ញាំអីដែរ? "
" យក Capuchino 2កែវ "
" Okay ចាំបន្តិចណា " ថេហ្យុង ប្រាប់ហើយ ប៊យ ក៏ ដើរចេញទៅវិញ ជីមីន ជាអ្នកលើកទៅអោយ ។
ភ្ញៀវបន្តចេញចូលៗជាហូរហែរអ្នកខ្លះមកខ្ចប់ហើយក៏ទៅវិញ អ្នកខ្លះមកអង្គុយមើលមុខប្អូនម្ចាស់ហាងប៉ុន្តែពេលនេះគេជាម្ចាស់ហាងហើយ ។ដោយសារមានប្រុសមានស្រីអង្គុយមើលមុខ ថេហ្យុង ពេកទើប ជុងហ្គុក ងើបទៅឈរបាំងរាងតូចជិតរកមើលមុខមិនឃើញ
" យ៉ាងមិចនិង? "
" អត់យ៉ាងមិចផង "
" នៅឈរធ្វើអី? "
" ឈរបាំង! "
" ចំមែន " ថេហ្យុង អស់សំណើច ក្មេងនេះហួងហែងសូម្បីគេមើលមុខផងមិនបាន ។
ជុងហ្គុក មិនអាចសង្ងំនៅហាងពេញមួយថ្ងៃបាននោះទេដូចច្នេះហើយ ថេហ្យុង បានដេញអោយនាយទៅណាផ្សេងខ្លះប៉ុន្តែ...គិតថានាយនិងទៅហេស? គេនៅយាម ថេហ្យុង នៅទីនេះ ។
" ហៃយ៉ា ជុងហ្គុកហា៎~ ឯងគួរទៅវិញហើយណានេះមកយូរហើយ " ថេហ្យុង ថាអោយអ្នកកំពុងឈរផ្អែកតុធំជិតគេ
" ខ្ញុំទៅវិញអប្សុកណាស់មិត្តក៏ណាត់ហើយតើខ្ញុំគួរទៅណា? "
" ចុះពីមុនទៅណាខ្លះ? "
" ពីមុននៅជាមួយ ពូថេ និងហើយ "
" ហើយចុះមុនមានពូ? "
" ក៏...ទៅតាមរបៀបដែរក្មេងប្រុសអាយុប៉ុណ្ណឹងគេទៅនិងហើយ...ចូលក្លឹបហើយក៏ញ៉ែរស្រី..."
" មិនបាច់ទៅទេ! នៅនឹងហើយ " ថេហ្យុង ឈរសម្លក់មិនឈប់តែហ៊ានដឹងថាទៅទៀត ងាប់!!!
ជុងហ្គុក ឈរសើចនាយគិតមិនខុសទេដែលនិយាយបែបនេះ ។
" ហៃយ៉ា... ជុងហ្គុក វីដេអូរបស់ឯងមានអ្នកចូលមើលច្រើនណាស់ មិនប៉ុន្មានម៉ោងផងបានដល់ទៅ 5មុឺនដង ទៅហើយ " ជីមីន
" ពិតមែនហេស បងប្រុស? " ជុងហ្គុក ដើរទៅរក ជីមីន
" មែនហើយ!! វាឡូយណាស់កាត់តក៏ឡូយថតបានស្អាតទៀត ពិសេសគឺមុខរបស់ ថេហ្យុង "
" ព្រោះគាត់ពិតជាស្អាតពិតមែន "
" តែឯងធ្វើចឹងសង្សារឯងគេមិនថាអីទេហេស? "
" គេសប្បាយចិត្តទៅវិញទេ "
" ហាស? " ជីមីន ធ្វើមុខឆ្ងល់ៗព្រោះមិនយល់ ។
គ្រាន់តែមេឃចាប់ផ្តើមងងឹតភ្លាម លោកចន ក៏ Call រក ជុងហ្គុក អោយទៅផ្ទះភ្លេតព្រោះនាយអត់ចូលផ្ទះសោះពេញមួយថ្ងៃហើយ
" ខ្ញុំចាំជួយបិទហាង ពូថេ សិនប៉ា " ជុងហ្គុក កំពុងឈរនិយាយទូរសព្ទនៅមុខហាង
" ហេតុអីចាំជួយដែរ? យប់ប្រលប់ហើយណាកូន! ជិះម៉ូតូផងប៉ាបារម្ភ "
" កូនមិនអីនោះទេមិនមែនមិនដែលចូលផ្ទះយប់ៗឯណាប៉ា? "
" ឯងចង់នៅចាំគេនិងទុកអោយប៉ាម៉ាក់ញាំបាយតែពីរនាក់ឬយ៉ាងមិច? "
"......... " ជុងហ្គុក មិនតបនាយកំពុងតានតឹង
" ក៏បាន!! នៅក៏នៅចុះ "
" កូនទៅវិញបន្តិចទៀត! ប៉ុណ្ណឹងចុះប៉ា " ជុងហ្គុក ឈប់និយាយដើរចូលក្នុងវិញ
" ជីមីនហ្យុង ទៅណា? "
" ម៉ោង 6! ដល់ម៉ោងចេញហើយ "
" Aww ចឹងពូថេ នៅតែម្នាក់ឯង? "
" មានឯងនិងបងស្រី សុងហុី ដែរតើ "
" ប៉ុន្តែខ្ញុំ...."
" ឯងក៏ទៅផ្ទះដែរទៅ! សង្ងំនៅទីនេះពេញមួយថ្ងៃហើយ..." ថេហ្យុង
" ខ្ញុំចង់នៅកំដរពូ..."
" ពូនៅយូរទៀតណាស់បើឯងនៅយូរនោះបងប្រុសនិងអ្នកបងច្បាស់ជាបារម្ភ "
" តែ..."
" យប់ទៅអាចនិងមិនសូវមានភ្ញៀវទេប៉ុណ្ណឹងពូគ្រប់គ្រងបាន "
" ចឹងក៏បាន!! ប៉ុន្តែស្អែកនេះខ្ញុំនិងមកទៀត"
" ឯងនេះចំជាពូកែតាមមែន " ជីមីន
" បានហើយ! ឆាប់ទៅៗ "
" បាទ! " ជុងហ្គុក ក៏ចេញទៅវិញជាមួយ ជីមីន ហើយបំបែកផ្លូវគ្នារាងខ្លួន ។
ថេហ្យុង បិទហាងនៅម៉ោង 9យប់រាល់ថ្ងៃចូលផ្ទះក្រោយគេរាល់ថ្ងៃចេញពីហាងមកម៉ោង9 ទម្រាំដល់ផ្ទះ 9កន្លះ ឬម៉ោង 10 ក៏មានគេចាំបើកទ្វារអោយទាំងខ្លួនមិនមែនម្ចាស់ផ្ទះវារអៀសខ្លួនណាស់ ឯ ជុងហ្គុក វិញទៅហាងរាល់ថ្ងៃទៀតគ្មានអ្នកណាហាមបានទេប៉ុន្តែវាធ្វើអោយ លោកចន កាន់តែមិនពេញចិត្ត ។

To be continue.....

💜 My Uncle 💜 Kim TaeTae 💜Where stories live. Discover now